មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

16/09/2026 - 05:35

បង្កើន​ការត​ភ្ជាប់​ការ​ងារ​សម្រាប់​ពល​ករ​វ័យ​ក្មេង​ 

មជ្ឈ​មណ្ឌល​សេ​វា​កម្ម​ការ​ងារ​យុវ​ជន​កឹង​ធើ បាន​ផ្តល់​ប្រឹក្សា​យោ​បល់​ការ​ងារ​ដោយ​ផ្ទាល់​ដល់​កម្ម​ករ​ប្រ​មា​ណ​ជាង ១.៦០០ លើក​នាក់ ឧទ្ទេស​នាម​ការ​ងារ​ដល់​កម្ម​ករ​ជិត ៣៧០ នាក់។ ក្នុង​ពេល​នេះ​ដែរ មជ្ឈ​មណ្ឌល​បាន​ទទួល​តម្រូវ​ការ​ជ្រើស​រើស​បុគ្គ​លិក​ពី​អា​ជីវ​កម្ម​ចំ​នួន ៩០ ជា​មួយ​នឹង​មុខ​តំ​ណែង​ការ​ងារ​ប្រ​មាណ ២២០ កន្លែង ផ្តោត​សំ​ខាន់​លើ​ពល​ករ​គ្មាន​ជំ​នាញ​ពា​ណិជ្ជ​កម្ម ថែ​ទាំ​អតិ​ថិ​ជន​និង​បច្ចេក​ទេស។

ទន្ទឹម​នឹង​នោះ មជ្ឈ​មណ្ឌល​សេ​វា​កម្ម​ការ​ងារ​យុវ​ជន​កឹង​ធើ ក៏​បាន​បង្កើន​ការ​ត​ភ្ជាប់​ជា​មួយ​គ្រឹះ​ស្ថាន​បណ្តុះ​បណ្តាល បើក​ទូ​លាយ​បណ្តាញ​ព័ត៌​មាន​ការ​ងារ​សម្រាប់​ពល​ករ​វ័យ​ក្មេង។ កាល​ពី​ខែ​សី​ហា​កន្លង មជ្ឈ​មណ្ឌល​បាន​សហ​ការ​ចាត់​តាំង “ទិវា​ឱ​កាស​ការ​ងារ​ធ្វើ” លើក​ទី​២ ឆ្នាំ​២០២៦ នៅ​សា​កល​វិទ្យា​ល័យ​កឹង​ធើ ដោយ​មាន​និស្សិត​ចូល​រួម​ប្រ​មាណ ២០០ នាក់។ សកម្ម​ភាព​នេះ បាន​រួម​ចំ​ណែក​ត​ភ្ជាប់​ការ​ផ្គត់​ផ្គង់​និង​តម្រូវ​ការ​ពល​កម្ម ជួយ​និស្សិត​និង​ពល​ករ​វ័យ​ក្មេង​ទទួល​បាន​ព័ត៌​មាន​នៃ​ការ​ជ្រើស​រើស​បុគ្គ​លិក​និង​ការ​ងារ​ធ្វើ​សម​ស្រប៕

                                                                  កៀង​ក្វឹក​-មុនី​

ចែករំលែកអត្ថបទ