លោកស៊ើងវ៉ាំងឌឿក កើតឆ្នាំ ១៩៥៥ នៅអនុសង្កាត់ទី ៧ សង្កាត់ង្វៀកហ្វា ខេត្តវិញឡុង ជាអ្នកមានប្រិយភាពក្នុងជនរួមជាតិខ្មែរ។ រយៈពេលច្រើនឆ្នាំចូលរួមការងារសង្គម លោកតែងធ្វើជាគំរូអស់ពីចិត្តចំពោះការងារ សកម្មឃោសនាចលនាមាមីងអនុវត្តល្អនូវគោលការណ៍របស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ រួមចំណែកកសាងភូមិស្រុករីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ។

លោកស៊ើងវ៉ាំងឌឿក អ្នកមានប្រិយភាពក្នុងជនរួមជាតិខ្មែរ។
ឆ្នាំ ១៩៨០ លោកស៊ើងវ៉ាំងឌឿក ចូលរួមក្រុមសន្តិសុខសណ្តាប់ធ្នាប់នៅភូមិភាគ។ ក្នុងដំណាក់កាលបំពេញការងារ លោកតែងលើកកម្ពស់ស្មារតីទទួលខុសត្រូវ សម្រេចល្អភារកិច្ចដែលបានប្រគល់ និងសកម្មចូលរួមរាល់ការចលនានៅភូមិភាគ។ បច្ចុប្បន្ន លោកជាប្រធានសាខាសមាគមកសិករអនុសង្កាត់ទី ៧ សង្កាត់ង្វៀកហ្វា។ ក្នុងតួនាទីនេះ លោកតែងជិតស្និទ្ធ ក្តាប់ពីបំណងប្រាថ្នារបស់សមាជិក; ចែករំលែកបទពិសោធន៍ផលិត ណែនាំមាមីងពីវិធីសាស្ត្រធ្វើការរកស៊ីមានប្រសិទ្ធភាព អភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ បង្កើនប្រាក់ចំណូល។ មិនត្រឹមតែសកម្មក្នុង ការងារសមាគមប៉ុណ្ណោះទេ លោកឌឿក ថែមទាំងបានមាមីងជឿទុកចិត្តបោះឆ្នោតជ្រើសរើសជាអ្នកមានប្រិយភាពក្នុងជនរួមជាតិខ្មែរផងដែរ។ ពង្រីកតួនាទីរបស់ខ្លួន លោកតែងចូលរួមសម្រុះសម្រួលនៅមូលដ្ឋាន ចលនាប្រជាជនអនុវត្តល្អនូវគោលការណ៍របស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ និងសកម្មគាំទ្ររាល់ចលនាដែលភូមិភាគបានបំផុស។
ទន្ទឹមនឹងនោះ លោកស៊ើងវ៉ាំងឌឿក ក៏ជាសមាជិកគណៈកម្មការវត្តអង្គររាជបុរីផងដែរ។ ជាមួយនឹងតួនាទីនេះ លោកមានឱកាសជិតស្និទ្ធ ជួបសំណេះសំណាលជាមួយមាមីងខ្មែរ និងឃោសនា ចលនាជាភាសាជនជាតិ។ លោកសកម្មចលនាប្រជាជនរក្សាសន្តិសុខសណ្តាប់ធ្នាប់ កសាងជីវភាពវប្បធម៌ ការពារបរិស្ថាន និងចូលរួមចលនានៅភូមិភាគ។ អាស្រ័យវិធីសាស្ត្រ ឃោសនាជិតស្និទ្ធ ងាយយល់ មាមីងយល់ព្រមគាំទ្រ និងអនុវត្តល្អនូវគោលការណ៍និងការចលនាផ្សេងៗ។ ជាមួយការរួមចំណែកយ៉ាងសកម្ម លោកបានគណៈកម្មាធិការគ្រប់លំដាប់ថ្នាក់លើកសរសើរ និងជូនរង្វាន់ជាច្រើន។
អ្នកស្រី យឿងធីមើយបា ប្រធានគណៈប្រជាជនអនុសង្កាត់ទី ៧ សង្កាត់ង្វៀកហ្វា ឱ្យដឹង៖ “លោកស៊ើង វ៉ាំងឌឿក បានឆ្លងកាត់ការងារជាច្រើន ចាប់ពីចូលរួមក្រុមសន្តិសុខសណ្តាប់ធ្នាប់រហូតដល់ប្រធានសាខាសមាគមកសិករ ហើយសុទ្ធតែសម្រេចល្អភារកិច្ច។ លោកតែងសកម្មចំពោះការងារ ជិតស្និទ្ធនឹងមាមីង ពិសេសគឺជនរួមជាតិខ្មែរ ម្ល៉ោះហើយបានមាមីងជឿទុកចិត្តយល់ស្រប”។
ដោយភាពជាគំរូ ទទួលខុសត្រូវនិងមានប្រិយភាពក្នុងសហគមន៍ លោកស៊ើងវ៉ាំងឌឿក បន្តពង្រីកតួនាទីជាអ្នកមានប្រិយភាព ធ្វើជាស្ពានតភ្ជាប់រវាងរដ្ឋអំណាចនិងជនរួមជាតិខ្មែរ រួមចំណែកពង្រឹងផែនមហាសាមគ្គីទូទាំងជនជាតិ កសាងអនុសង្កាត់ទី ៧ កាន់តែរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ៕
ទីទុយ - លី