ផ្តើមពីគ្រាប់ពូជម្ទេសដ៏តូច យុវជនថាច់ក្វឹកកៀក នៅភូមិស៊ើងតន ឃុំកូវឡាវយុង ទីក្រុងកឹងធើ បានមោះមុតស្វែងរកទិសដៅអភិវឌ្ឍសេដ្ឋកិច្ចនៅលើភូមិស្រុករបស់ខ្លួន។ ជាមួយនឹងការព្យាយាម ទ្រាំលំបាករៀនសូត្រ និងអនុវត្តបច្ចេកទេសក្នុងការបង្កបង្កើនផល ទម្រង់សួនបណ្តុះពូជម្ទេសរបស់កៀក រីកចម្រើនមានប្រសិទ្ធភាពពីមួយថ្ងៃទៅមួយថ្ងៃ មិនត្រឹមតែនាំមកប្រាក់ចំណូលលំនឹងប៉ុណ្ណោះទេ ថែមទាំងបង្កការងារធ្វើដល់ពលករនៅភូមិភាគទៀតផង។

យុវជនថាច់ក្វឹកកៀក នៅភូមិស៊ើងតន ឃុំកូវឡាវយុង ទីក្រុងកឹងធើ ក្បែរសួនបណ្តុះពូជម្ទេសរបស់ខ្លួន។
កើតនិងធំដឹងក្តីនៅតំបន់ជនបទដែលមានឧត្តមភាពអំពីផលិតកសិកម្ម ថាច់ក្វឹកកៀក បានដឹងជាមុននូវតម្រូវការអំពីពូជដំណាំមានគុណភាពបម្រើឱ្យការផលិតរបស់កសិករគឺច្រើនណាស់។ កៀក ចំណាយពេលវេលាស្វែងយល់ទីផ្សារ រៀនសូត្របច្ចេកទេសផលិតពូជដំណាំនិងស្វែងយល់តម្រូវការរបស់កសិករ។ ក្រោយដំណាក់កាលស្វែងយល់ បងជ្រើសរើសការសង់សួនបណ្តុះម្ទេសពូជគ្រប់ប្រភេទ ផ្គត់ផ្គង់កូនពូជបម្រើឱ្យផលិតកសិកម្ម “ដំបូងឡើយ ខ្ញុំក៏ជួបការលំបាកមិនតិចដែរ ពីព្រោះមិនទាន់មានបទពិសោធន៍ច្រើន។ ខ្ញុំធ្វើបណ្តើរ រៀនសូត្របច្ចេកទេសបន្ថែមបណ្តើរ ស្វែងយល់តម្រូវការរបស់មាមីងនិងទីផ្សារដើម្បីជាជំហានធ្វើឱ្យសុក្រឹតទម្រង់” ចែករំលែកដូច្នេះ។
ផ្តើមពីជំហានដំបូង មកទល់ពេលនេះទម្រង់សួនបណ្តុះពូជរបស់កៀក បានផ្សព្វផ្សាយលើផ្ទៃដីប្រមាណ៤.០០០ម៉ែត្រការ៉េ ក្នុងមួយលើកៗ អាចនឹងបណ្តុះពូជដំណាំប្រមាណ ៨០០.០០០ មុខ។ ពូជសំខាន់ពីរមុខគឺម្ទេសខ្មាំងនិងម្ទេសដៃនាងអាហ្វ្រិក ជាពូជដែលបានកសិករជាច្រើនជ្រើសរើសយកក្នុងការបង្កបង្កើនផល។ ដើម្បីឱ្យកូនពូជសម្រេចគុណភាពមុនពេលផ្គត់ផ្គង់ចេញទីផ្សារ កៀក ផ្តោតសំខាន់លើគ្រប់ដំណាក់ការ តាំងពីការជ្រើសរើសពូជ រៀបចំដីល្បាយ ដាក់គ្រាប់ក្នុងកន្ទោង បណ្តុះគ្រាប់ពូជ ថែទាំ ស្រោចទឹក រហូតដល់ការតាមដានដំណើរការលូតលាស់របស់ដំណាំ។ ដំណាំម្ទេសបានបណ្តុះលើរានដីល្បាយ ខាងលើមានប្រព័ន្ធដំបូលបាំងដើម្បីកាត់បន្ថយផលប៉ះពាល់ដែលមិនអំណោយផលពីអាកាសធាតុ បង្កលក្ខណៈឱ្យកូនដំណាំលូតលាស់ស្មើគ្នា និងមានសុខភាពល្អ។ បើតាមកៀក ចាប់ពីដាក់ដាំរហូតដល់កូនដំណាំគ្រប់លក្ខណៈអាចយកទៅដាំនៅវាលស្រែបានចំណាយពេលប្រហែល ១ខែ។ ការផលិតពូជដំណាំបានរក្សាខួបប្រាំងវស្សា។ ក្នុងនោះ រយៈពេលចាប់ពីខែ មិថុនា រហូតដល់បុណ្យចូលឆ្នាំវៀតណាម គឺជាដំណាក់កាលមមាញឹក ដោយសារតម្រូវការចុះពូជរបស់កសិករកើនឡើងច្រើន។ តម្លៃលក់ពូជដំណាំអាស្រ័យលើប្រភេទនីមួយៗ។ ចំពោះម្ទេសខ្មាំង តម្លៃចន្លោះពី ៣០០ ដល់ ៣៥០ ដុង/ដើម; ចំណែកម្ទេសដៃនាងអាហ្វ្រិក មានតម្លៃប្រហែល ៩០០ ដល់ ១.២០០ ដុង/ដើម។ ជាមួយទ្រង់ទ្រាយផលិតទំហំគួរសម និងទីផ្សារប្រើប្រាស់លំនឹង ក្នុងមួយឆ្នាំៗសួនបណ្តុះ អនុវត្តផលិតប្រហែល ៤ ដល់ ៦ លើក នាំមកប្រាក់ចំណូលមធ្យមប្រហែល ៣០០ លានដុង/ឆ្នាំ។ មិនត្រឹមតែបង្កើនប្រភពចំណូលឱ្យគ្រួសារប៉ុណ្ណោះទេ ទម្រង់ថែមទាំងបង្កការងារធ្វើជាប្រចាំឱ្យពលករ ៦ នាក់នៅភូមិភាគទៀតផង។ ក្រៅពីពលករចូលរួមក្នុងដំណាក់ការដូច៖ រៀបចំដីល្បាយ ដាក់គ្រាប់ក្នុងកន្ទោង បណ្តុះគ្រាប់ពូជ ថែទាំកូនពូជ ដឹកជញ្ជូន និងប្រគល់កូនដំណាំជូនអតិថិជន។

ទម្រង់សួនបណ្តុះពូជម្ទេសរបស់យុវជនថាច់ក្វឹកកៀក។
លោក តាំងប៊ិញតឹម លេខាសាខាបក្សភូមិស៊ើងតន ឱ្យដឹង៖ “ទម្រង់សួនបណ្តុះពូជម្ទេសរបស់កៀក គឺជាទម្រង់សេដ្ឋកិច្ចមួយក្នុងចំណោមទម្រង់សេដ្ឋកិច្ចយុវជនមានប្រសិទ្ធភាពនៅភូមិភាគ ទម្រង់មិនត្រឹមតែបង្កើនប្រភពចំណូលលំនឹងដល់គ្រួសារប៉ុណ្ណោះទេ ថែមទាំងរួមចំណែកដោះស្រាយការងារធ្វើឱ្យពលករនៅនឹងកន្លែង ឆ្លើយតបនឹងតម្រូវការកូនពូជបម្រើឱ្យផលិតរបស់មាមីងកសិករទៀតផង។ ភូមិភាគវាយតម្លៃខ្ពស់ស្មារតីរៀនសូត្រ ទ្រាំលំបាក និងស្មារតីភ្ញាក់រលឹកអនុវត្តបច្ចេកទេសក្នុងការបង្កបង្កើនផលរបស់កៀក; ព្រមទាំងសង្ឃឹមថាទម្រង់បន្តបានរក្សា បើកទូលាយ លើកកម្ពស់គុណភាពកូនពូជក្នុងរយៈពេលខាងមុខ។”
លោក ង៉ូហ្វាងភុក អនុលេខាសម្ព័ន្ធយុវជនឃុំកូវឡាវយុង ឱ្យដឹង៖ “ចំណុចគួរកត់សម្គាល់លើកៀក គឺចេះប្រើប្រាស់អ់ពីលទ្ធភាពប្រៀបខ្លាំងនៃផលិតកសិកម្មរបស់ភូមិភាគ ម្ចាស់ការរៀនសូត្របច្ចេកទេស ហ៊ានវិនិយោគអភិវឌ្ឍទម្រង់។ នេះជាទម្រង់ជាក់ស្តែងដើម្បីសមាជិក សម្ព័ន្ធយុវជនស្វែងយល់ រៀនសូត្រក្នុងដំណាក់កាលសាងជីវិត និងផ្តើមអាជីព។ រយៈពេលខាងមុខ សម្ព័ន្ធយុវជនឃុំកូវឡាវយុង បន្តយកចិត្តទុកដាក់ឃោសនា ចលនាសមាជិកសម្ព័ន្ធយុវជនពង្រីកស្មារតីឈានមុខ ហ៊ានអភិវឌ្ឍសេដ្ឋកិច្ច; ព្រមទាំងបង្កលក្ខណៈដើម្បីយុវជនកៀកជិតនឹងប្រភពទុន ចំណេះដឹងវិទ្យាសាស្ត្របច្ចេកទេស និងកម្មវិធីគាំទ្រផ្តើមអាជីព។ តាមរយៈនោះ រួមចំណែកលើកទឹកចិត្តយុវជនទាញយកផលពីសក្តានុភាព ឧត្តភាពរបស់ភូមិភាគ កសាងទម្រង់សេដ្ឋកិច្ចសមស្រប បង្កការងារធ្វើ និងលើកកម្ពស់ប្រាក់ចំណូល។”
ផ្តើមពីប្រសិទ្ធភាពនៃសួនបណ្តុះពូជម្ទេស ថាច់ក្វឹកកៀក បានរួមចំណែករីកសាយភាយស្មារតី “យុវជនសាងជីវិត ផ្តើមអាជីព ធ្វើមានសមស្របលើភូមិកំណើត”។ រឿងរ៉ាវផ្តើមអាជីពរបស់យុវជនខ្មែររូបនេះ មិនត្រឹមតែបង្ហាញពីកម្លាំងវ័យក្មេង ភាពស្វាហាប់ ច្នៃប្រតិដ្ឋប៉ុណ្ណោះទេ ថែមទាំងផ្តល់ការបំផុសគំនិតដើម្បីសមាជិកសម្ព័ន្ធយុវជន ហ៊ានប្តូរគំនិតឱ្យទៅជាសកម្មភាព ប្តូរសក្តានុភាព ឧត្តមភាពភូមិស្រុកឱ្យទៅជាឱកាសអភិវឌ្ឍ រួមកម្លាំងកសាងភូមិស្រុកកាន់តែសម្បូរសប្បាយ និងរីកចំរើន៕
ហុងទើ - លីសៀ