បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្តសុកត្រាំង ទើបរៀបចំវគ្គហ្វឹកហ្វឺនយោធាដល់សមមិត្ត៤៨នាក់ ដែលជាកម្មាភិបាលនៃប៉ុស្ដិ៍ការពារព្រំដែន កងនាវាចរលេខ២ការពារព្រំដែន និងការិយាល័យស្ថាប័នបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត ដើម្បីត្រៀមលក្ខណៈសម្រាប់ភារកិច្ចហ្វឹកហាត់ប្រយុទ្ធឆ្នាំ២០២៤។
ហ្វឹកហាត់ខ្លឹមសារនិងវិធីសាស្រ្តតាមរយៈគម្រោងមេរៀនរបស់ប្រធានប៉ុស្តិ៍
និងប្រធានកងនាវាចរ។
វគ្គហ្វឹកហ្វឺនរៀបចំឡើងក្នុងរយៈពេល៣ថ្ងៃ ដោយមានខ្លឹមសារដូចជា៖ ណែនាំនូវខ្លឹមសារមួយចំនួនពីការងារធ្វើសេនាធិការហ្វឹកហាត់ យុទ្ធសាស្រ្តប្រភេទទ័ពរួបរួម យុទ្ធសាស្រ្តការពារប្រទេស បទបញ្ជា លំហាត់ប្រាណ កីឡា ។ល។ ឆ្លងតាមរយៈនោះ សំដៅជួយដល់សមមិត្តដែលចូលរួម លើកកម្ពស់សមត្ថភាពអនុវត្តការងារធ្វើសេនាធិការហ្វឹកហាត់; រៀបចំនិងអនុវត្តវិធានការហ្វឹកហ្វឺនបច្ចេកទេស យុទ្ធសាស្រ្តប្រយុទ្ធ ធ្វើជាមូលដ្ឋានក្នុងការផ្សព្វផ្សាយហ្វឹកហាត់ប្រយុទ្ធឆ្នាំ២០២៤ ឆ្លើយតបទៅនឹងតម្រូវការភារកិច្ច ការងារការពារប្រទេសក្នុងស្ថានភាពថ្មី៕
លីធាន - ពេជ្រសឿន