02/01/2024 - 17:17

ពង្រីក​តួនា​ទីជា​ម្ចាស់​របស់​ប្រ​ជា​ជន​ក្នុង​ការ​ការ​ពារ​សន្តិ​សុខ​មា​តុភូមិ​នៅ​បាក​លីវ​

នគរ​បាល​គ្រប់​លំ​ដាប់​ថ្នាក់​នៅ​ខេត្ត​បាក​លីវ​ បាន​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​កសាង​ និង​ពង្រីក​ទម្រង់​រូប​ភាព​នៅ​គ្រប់​ថ្នាក់​ គ្រប់​ភូមិ​សាស្រ្ត​ និង​គ្រប់​វិស័យ​ រួម​ចំ​ណែក​ធ្វើ​ឱ្យ​ចលនា​នេះ​កាន់​តែ​មាន​ភាព​ជាក់​ស្តែង​ ពង្រីក​ស្មារតី​ភ្ញាក់​រលឹក​ ការ​ទទួល​ខុស​ត្រូវ​របស់​ប្រ​ជា​ជន​ក្នុង​ការ​ចូល​រួម​បង្ការ​ទប់​ស្កាត់​បទ​ល្មើស​ និង​បាប​គ្រោះ​សង្គម​នៅ​មូល​ដ្ឋាន។​

នគរ​បាល​ខេត្ត​បាក​លីវ​ រួម​ជា​មួយ​គណៈ​កម្មា​ធិការ​បក្ស​ រដ្ឋ​អំ​ណាច​ អនុវត្ត​ល្អ​នូវ​ការ​ងារ​សុខុមាល​ភាព​សង្គម​ និង​កាត់​បន្ថយ​ភាព​ក្រី​ក្រ​នៅ​ភូមិ​ភាគ។​

ឆ្នាំ​២០២៣ នគរ​បាល​ខេត្ត​បាក​លីវ​ បាន​ធ្វើ​សេនា​ធិការ​ជូន​គណៈ​កម្មា​ធិការ​បក្ស​ខេត្ត​ គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​ និង​គណៈ​ចង្អុល​ការ​លេខ​១៣៨​របស់​ខេត្ត​ រៀប​ចំ​សន្និ​សីទ​ធំ​ៗ​ជា​ច្រើន​ទាក់​ទង​នឹង​ការ​ងារ​កសាង​ ចលនា​ និង​ការ​ងារ​ប្រ​ជា​ចលនា​ ដូច​ជា៖ បូក​សរុប​១០​ឆ្នាំ​អនុវត្ត​កម្ម​វិធី​សហ​ការ​លេខ​០៩ រវាង​ក្រសួង​នគរ​បាល​និង​គណៈ​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិការ​រណសិរ្ស​មាតុ​ភូមិ​វៀត​ណាម ស្តី​ពី​ “ជំ​រុញ​ចលនា​ទូទាំង​ប្រ​ជា​ជន​ការ​ពារ​សន្តិ​សុខ​មាតុ​ភូមិ​ក្នុង​ស្ថាន​ភាព​ថ្មី​ ដំ​ណាក់​កាល​២០១៣​-២០២៣”; បូក​សរុប​បណ្តោះ​អា​សន្ន​ការ​ងារ​កសាង​ និង​ពង្រីក​ទម្រង់​ “ក្លឹប​សមា​គម​អតីត​យុទ្ធ​ជន​បង្ការ​ប្រ​ឆាំង​បទ​ល្មើស​” ក្នុង​ការ​កសាង​ជន​បទ​ថ្មី​ ដំ​ណាក់​កាល​២០២១​-២០២៣; ស្ងើច​សរ​សើរ​គំរូ​ជឿន​លឿន​កម្ម​ករ​ បុគ្គ​លិក​ និង​ពល​ករ​ដែល​មាន​ស្នា​ដៃ​ឆ្នើម​ក្នុង​ចលនា​ទូទាំង​ប្រ​ជា​ជន​ការ​ពារ​សន្តិ​សុខ​មាតុ​ភូមិ​ ដំ​ណាក់​កាល​ ២០១៨​- ២០២៣។ល។​ ឆ្លង​តាម​រយៈ​នោះ​ ឃើញ​ថា​ការ​ងារ​កសាង​និង​ពង្រីក​គំរូ​ជឿន​លឿន​ ក្នុង​ចលនា​ទូទាំង​ប្រ​ជា​ជន​ការ​ពារ​សន្តិ​សុខ​មាតុ​ភូមិ​ទទួល​បាន​លទ្ធ​ផល​វិជ្ជ​មាន​ជា​ច្រើន​។​ បច្ចុប្បន្ន​ ក្នុង​ខេត្ត​បាក​លីវ​ មាន​៥០​ទម្រង់​ដោយ​មាន​២៦៣​ទី​តាំង​ ដែល​ក្នុង​នោះ​មាន​៩​ទម្រង់​ត្រូវ​បាន​ក្រសួង​នគរ​បាល​ទទួល​ស្គាល់​ ហើយ​ឱ្យ​ពង្រីក​ទូលំ​ទូលាយ​ក្នុង​ទូទាំង​ប្រ​ទេស​ រួម​មាន៖ “ក្លឹប​អ្នក​កែ​ខ្លួន​ឡើង​វិញ”; “ក្រុម​ស្វ័យ​គ្រប់​គ្រង​វង្ស​ត្រ​កូល​ពី​សន្តិ​សុខ​សណ្តាប់​ធ្នាប់​”; “ក្រុម​សាស​និក​ស្វ័យ​គ្រប់​គ្រង​ ស្វ័យ​បង្ការ​ពី​សន្តិ​សុខ​សណ្តាប់​ធ្នាប់​”; “ខ្សែ​ប្រ​ឡាយ​សុវត្ថិ​ភាព​ពី​សន្តិ​សុខ​សណ្តាប់​ធ្នាប់​”; “ក្រុម​នេ​សាទ​ករ​ស្វ័យ​គ្រប់​គ្រង​ពី​សន្តិ​សុខ​សណ្តាប់​ធ្នាប់​លើ​ផ្ទៃ​សមុទ្រ​”; “ក្រុម​កម្ម​ករ​សេវា​ក្រុង​ស្វ័យ​គ្រប់​គ្រង​ពី​សន្តិ​សុខ​សណ្តាប់​ធ្នាប់​”; “ក្លឹប​៣​សកម្ម​ក្នុង​ជន​រួម​ជាតិ​ខ្មែរ”; “ក្លឹប​នារី​បង្ការ​ ប្រ​ឆាំង​បទ​ល្មើស” និង​“ក្លឹប​សមាគម​អតីត​យុទ្ធ​ជន​បង្ការ​ ប្រ​ឆាំង​បទ​ល្មើស”។​

នគរ​បាល​ខេត្ត​បំ​ផុស​ចលនា​ទូទាំង​ប្រ​ជា​ជន​ការ​ពារ​សន្តិ​សុខ​មាតុ​ភូមិ​បាន​ចំ​នួន​១.៤០៦ លើក​ មាន​អ្នក​ចូល​រួម​១៣១.​២៧៤នាក់; ចែក​ខិត្ត​ប័ណ្ណ​១៥៥.​៨៥៣​សន្លឹក​; រៀប​ចំ​ការ​ឃោស​នា​តាម​មធ្យោ​បាយ​ព័ត៌​មាន​មហា​ជន​ បណ្តា​ញ​សង្គម​និង​ឧគ្ឃោ​សន​ស័ព្ទ​ចល័ត​បាន​ចំ​នួន​២១.០៧៤ លើក​នៅ​លើ​ភូមិ​សាស្រ្ត។​ ឆ្លង​តាម​រយៈ​នោះ​ សមា​ជិក​នៃ​បណ្តា​ទម្រង់​និង​អង្គ​ការ​មហា​ជន​បាន​លើក​កម្ពស់​តួនា​ទី​ជា​ម្ចាស់​ក្នុង​ការ​រក្សា​សន្តិ​សុខ​សណ្តាប់​ធ្នាប់។​ បាន​ផ្តល់​ប្រ​ភព​ព័ត៌​មាន​ដល់​នគរ​បាល​១.៩៩៤​ដំ​ណឹង​ពី​សន្តិ​សុខ​សណ្តាប់​ធ្នាប់។​ ចលនា​ប្រ​ជា​ជន​ប្រ​គល់​អា​វុធ​ គ្រឿង​ផ្ទុះ​ ឧបករណ៍​ជំ​នួយ​និង​ផាវ​ចំ​នួន​២.២៧៨។​ សម្រប​សម្រួល​ជោគ​ជ័យ​នូវ​វិវាទ​វ័ណ្ឌ​ទំ​នាស់​ ៣៨៤​ករណី​ក្នុង​ប្រ​ជា​ជន​។ល។​ រួម​ចំ​ណែក​ធានា​សន្តិ​សុខ​ សណ្តាប់​ធ្នាប់​លើ​ភូមិ​សាស្រ្ត។​

នគរ​បាល​ខេត្ត​ ក៏​បាន​ចូល​រួម​ចំ​ណែក​និង​កៀរ​គរ​សប្បុរស​ជន​ជួយ​ឧបត្ថម្ភ​សាង​សង់​និង​ជួស​ជុល​ផ្ទះ​មហា​សាម​គ្គី​ ផ្ទះ​ឧបការ​គុណ​បាន​១៥៦​ខ្នង​; កសាង​ស្ពាន​ជន​បទ​បាន​១៣ ខ្សែ​; ជូន​អំ​ណោយ​១២.៥០០​ចំ​ណែក​ សៀវ​ភៅ​សរ​សេរ​២១.០០០​ក្បាល​ អា​ហា​រូប​ករណ៍​១៥៨​ចំ​ណែក​ ប័ណ្ណ​ធានា​រ៉ាប់​រង​សុខា​ភិបាល​ចំ​នួន​៤៦៥ អង្ករ​ជាង​៦០តោន។ល។​ ដល់​គ្រួ​សារ​គោល​នយោ​បាយ​ ប្រ​ជា​ជន​ជួប​ការ​លំ​បាក​ សិស្សា​នុសិស្ស​ក្រី​ក្រ​សង្វាត់​រៀន​សូត្រ​ ដោយ​ទឹក​ប្រាក់​សរុប​ជាង​២២​ពាន់​លាន​ដុង៕​

                       យោង​តាម​ cand.com.vn - បកប្រែ៖ សុផន 

ចែករំលែកអត្ថបទ