កងទ័ពការពារព្រំដែនខេត្តសុកត្រាំង បានសហការជាមួយនឹងសម្ព័ន្ធយុវជនឃុំឡាយហ្វា សាលាបឋមសិក្សានិងអនុវិទ្យាល័យឡាយហ្វា ទីរួមខេត្តវិញចូវ ទើបរៀបចំផ្សព្វផ្សាយអំពីអធិបតេយ្យ បូរណភាពទឹកដី សន្តិសុខព្រំដែនជាតិដល់សិស្សានុសិស្ស។
ទិដ្ឋភាពនៃការផ្សព្វផ្សាយ។
នៅទីនេះ កម្មាភិបាលការពារព្រំដែនបានឧទ្ទេសនាមអំពីបញ្ហាដែលពាក់ព័ន្ធដល់អធិបតេយ្យ បូរណភាពទឹកដី សន្តិសុខព្រំដែនជាតិ ខ្សែបន្ទាត់ព្រំដែន បង្គោលព្រំដែន ដូច៖ ច្បាប់ការពារព្រំដែនវៀតណាម; បទបញ្ជាលេខ ០១/CT-TTg ចុះថ្ងៃទី ៩ ខែមករា ឆ្នាំ ២០១៥ របស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល “ស្តីពីការរៀបចំចលនាទូទាំងប្រជាជនចូលរួមការពារអធិបតេយ្យ បូរណភាពទឹកដី សន្តិសុខព្រំដែនជាតិក្នុងស្ថានភាពថ្មី”; រាល់បទដ្ឋានគតិយុត្តិដែលពាក់ព័ន្ធដល់ខ្សែបន្ទាត់ព្រំដែន និងបង្គោលព្រំដែន; ការទទួលខុសត្រូវរបស់យុវជនជំនាន់ក្រោយ ពិសេសគឺប្អូនៗសិស្សានុសិស្ស ក្នុងការកសាងនិងការពារខ្សែបន្ទាត់ព្រំដែន បង្គោលព្រំដែន កិច្ចការកសាងគ្រប់គ្រង និងការពារអធិបតេយ្យ បូរណភាពទឹកដី សន្តិសុខព្រំដែនជាតិ។ ឆ្លងតាមរយៈនោះ សំដៅជួយសិស្សានុសិស្សយល់កាន់តែច្បាស់អំពីគោលមាគ៌ា គោលការណ៍ ទស្សនៈរបស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ ដែលពាក់ព័ន្ធដល់អធិបតេយ្យ បូរណភាពទឹកដី សន្តិសុខព្រំដែនជាតិ ក៏ដូចជាតួនាទីនិងអត្ថន័យនៃការគ្រប់គ្រងនិងការពារអធិបតេយ្យ បូរណភាពទឹកដី សន្តិសុខព្រំដែនជាតិ៕
យ្វីអាញ-លីសៀ