22/05/2023 - 14:18

សុក​ត្រាំង ដាំ​ឈើ​ព្រៃ​ការ​ពារ​ឆ្នេរ​សមុទ្រ ២.០០០ ដើម​

សម្ព័ន្ធ​យុវ​ជន​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​សុក​ត្រាំង សហ​ការ​ជា​មួយ​សម្ព័ន្ធ​យុវ​ជន​ទីរួម​ខេត្ត​វិញ​ចូវ​ សាខា​នា​យក​ដ្ឋាន​រុក្ខ​បាល​សុក​ត្រាំង ប្លុក​សម្ព័ន្ធ​យុវ​ជន​ស្ថាប័ន​និង​អា​ជីវ​កម្ម​ខេត្ត​ បាន​រៀប​ចំ​ពិធី​បំ​ផុស​ចលនា​ដាំ​ឈើ​ព្រៃ​ការ​ពារ​ឆ្នេរ​សមុទ្រ និង​គាំ​ទ្រ​កម្ម​វិធី​ “ដើម្បី​វៀត​ណាម​បៃ​តង”។

សម្ព័ន្ធ​យុវ​ជន​ចូល​រួម​ដាំ​ឈើ​ព្រៃ​ការ​ពារ​ឆ្នេរ​សមុទ្រ។

មាន​សមា​ជិក​សម្ព័ន្ធ​យុវ​ជន​នៅ​អង្គ​ភាព​នានា​និង​ប្រ​ជា​ជន​ជិត​ ២០០ នាក់​ បាន​ដាំ​ដើម​កោង​កាង​ចំ​នួន​ ២.០០០ ដើម​ លើ​ផ្ទៃ​ដី​ជាង​ ១ ហិក​តា​តាម​ឆ្នេរ​សមុទ្រ​ស្ថិត​នៅ​អនុ​សង្កាត់​ ៦ សង្កាត់ ១ ទីរួម​ខេត្ត​វិញ​ចូវ។ សកម្ម​ភាព​ដាំ​ឈើ​ព្រៃ​មាន​អត្ថ​ន័យ​ដ៏​សំ​ខាន់​ក្នុង​ការ​បង្កើន​ដើម​ឈើ ដើម្បី​បង្កើត​ជា​ព្រៃ​ការ​ពារ​ឆ្នេរ​សមុទ្រ រួម​ចំ​ណែក​ទប់​ទល់​ទៅ​នឹង​ការ​ប្រែ​ប្រួល​អា​កាស​ធាតុ​និង​រួម​ចំ​ណែក​លើក​កម្ពស់​ស្មារតី​ការ​ពារ​ព្រៃ​ឈើ​របស់​សហ​គមន៍​អ្នក​ស្រុក​តំ​បន់​ព្រៃ​ការ​ពារ​ឆ្នេរ​សមុទ្រ​នៅ​លើ​ភូមិ​សាស្រ្ត​ទីរួម​ខេត្ត​វិញ​ចូវ។

ក្នុង​ឱកាស​នេះ​ សម្ព័ន្ធ​យុវ​ជន​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​ បាន​ទទួល​សៀវ​ភៅ​សរ​សេរ​ ៨.០០០ ក្បាល ជូន​អំ​ណោយ​ដល់​គ្រួ​សារ​ក្រីក្រ​ចំ​នួន​ ៣០ ចំ​ណែក​ អា​ហា​រូប​ករណ៍​ចំ​នួន​ ៥០ ចំ​ណែក​ និង​កង់ ៥ គ្រឿង​ ដល់​សិស្ស​ក្រីក្រ​ ជួបការ​លំ​បាក​នៅ​តំ​បន់​ព្រំដែន​សមុទ្រ ទី​រួម​ខេត្ត​វិញ​ចូវ៕

យ៉ី​អាញ - ទីទុយ​

ចែករំលែកអត្ថបទ