01/11/2021 - 09:48

កង​ទ័ព​ការ​ពារ​ព្រំ​ដែន​កាម៉ាវ ម្ចាស់​ការ​បង្រ្កាប​បទ​ល្មើស​គ្រប់​ប្រ​ភេទ​

ដើម្បី​សម្រេច​ល្អ​ភារកិច្ច​គ្រប់​គ្រង​ ការ​ពារ​អធិ​បតេយ្យ​ សន្តិ​សុខ​ព្រំ​ដែន​តំ​បន់​សមុទ្រ​ បង្ការ​ ប្រ​ឆាំង​ជំងឺ​ COVID-១៩ ទប់ស្កាត់​ការ​ឆ្លង​ដែន​ខុស​ច្បាប់​ បញ្ជា​ការ​ដ្ឋាន​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​កាម៉ាវ បាន​ផ្សព្វ​ផ្សាយ​ដំណោះ​ស្រាយ​ជាច្រើន​ស្រប​នឹង​ស្ថាន​ភាព​ជាក់​ស្តែង​ សំ​ដៅ​ម្ចាស់​ការ​បង្រ្កាប​បទ​ល្មើស​គ្រប់​ប្រ​ភេទ​។​

 ​ កង​កម្លាំង​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​សុងដុក ពិនិត្យ​ឆែក​ឆេរនិង​បោះ​ត្រា​បិទ​កប៉ាល់​ជួញ​ដូរ​ប្រេង​ខុស​ច្បាប់​។​

វរសេនីយ៍​ឯក​ ង្វៀង​វ៉ាន់​ង៉ុក​ មេបញ្ជា​ការ​រង​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​កាម៉ាវ ឱ្យ​ដឹង​៖ “អង្គ​ភាព​បាន​ផ្សព្វ​ផ្សាយ​និង​រក្សា​ជាប្រ​ចាំ​ក្រុម​កប៉ាល់​ចំ​នួន​ ៤ សហការ​ជា​មួយ​នឹង​កង​កម្លាំង​ប៉ូលិស​សមុទ្រ​តំ​បន់​ ៤ និង​កង​ទ័ព​ជើង​ទឹក​តំ​បន់​ ៥ បើក​បរល្បាត​តំ​បន់​សមុទ្រ​របស់​ខេត្ត​។​ ពិសេស​តាម​ដង​ទន្លេ​ប្រ​វែង​ ២៥៤គ.ម អង្គ​ភាព​នីមួយ​ៗ​បាន​បង្កើត​ក្រុម​ល្បាត​ចល័ត​ចំ​នួន​ ៧ ក្រុម​ និង​ទីតាំង​ត្រួត​ពិនិត្យ​បង្ការ​ ប្រ​ឆាំង​ជំងឺ​ COVID-១៩ ចំ​នួន​ ៣៨ ក្រុម​ ដោយ​មាន​កម្មា​ភិបាល​ យុទ្ធ​ជន​ការ​ពារ​ព្រំ​ដែន​ នគរ​បាល​និង​កង​កម្លាំង​ភូមិ​ភាគ​ជិត​ ៣០០ នាក់​។​ ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​នៅ​ទាំង​សហការ​ជា​មួយ​ភូមិ​ភាគ​នានា​រៀប​ចំ​បំ​ផុស​ចលនា​ “ទូទាំង​ប្រ​ជាជន​ចូល​រួម​បង្ការ​ ប្រ​ឆាំង​ជំងឺ​ COVID-១៩ និង​ការ​ឆ្លង​ដែន​ខុស​ច្បាប់​”។​ តាម​រយៈ​ការ​ផ្សព្វ​ផ្សាយ ប្រ​ជា​ជន​បាន​ផ្តល់​ដំណឹង​ពី​បទ​ល្មើស​ជិត​ ១០០ ដំណឹង​ ជួយ​ឱ្យ​អង្គ​ភាព​ប្រ​ទះ​ឃើញ​ទាន់​ពេល​ ធ្វើ​ការ​ឃាត់​ខ្លួន​ចំ​នួន​ ៦ លើក ដោយ​មាន​មនុស្ស​ឆ្លង​ដែន​ខុស​ច្បាប់​ចំ​នួន​ ៨៦ នាក់​ ធ្វើ​ដំណើរ​តាម​ផ្លូវ​សមុទ្រ​ចូល​មក​ភូមិ​សាស្ត្រ​ ធ្វើ​បណ្ដឹង​ទៅ​តុលា​ការ​ ៣ ករណី​ ចំ​ពោះ​មុខ​សញ្ញា​ ៣ នាក់​ អំ​ពី​បទ​ចាត់​តាំង​ធ្វើ​មេខ្យល់​នាំ​អ្នក​ផ្សេង​ឆ្លង​ដែន​ចូល​វៀត​ណាម​ខុស​ច្បាប់​”។​

ចាប់​ពីដើម​ឆ្នាំ​មក​ដល់​ពាក់​កណ្តាល​ខែតុលា​ ឆ្នាំ​២០២១ កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​កាម៉ាវ បាន​ប្រ​ទះ​ឃើញ​ ឃាត់​ខ្លួន​ និង​ចាត់​វិធាន​ការ​ ចំ​នួន​ ១៣០ ករណី​ ដោយ​មាន​មុខ​សញ្ញា​ប្រ​ព្រឹត្ត​បទ​ល្មើស​ចំ​នួន​ ២៨៦ នាក់​; បណ្ដឹង​និង​សើុបអង្កេត​ដំបូង​ ៨ ករណី​ ដោយ​មាន​មុខ​សញ្ញា​ ៨ នាក់​ ប្រ​ព្រឹត្ត​ល្មើស​អំ​ពី​គ្រឿង​ញៀន​ ជួញ​ដូរ​មនុស្ស​ ធ្វើ​មេខ្យល់​នាំ​អ្នក​ផ្សេង​ឆ្លង​ដែន​ចូល​ប្រ​ទេស​ខុស​ច្បាប់​។​ ធ្វើ​សំ​ណុំ​លិខិត​ពិន័យ​រដ្ឋ​បាល​ចំ​នួន​ ១១៩ ករណី​ ចំ​ពោះ​មុខ​សញ្ញា​ ២៧៣ នាក់​ បង់​ចូល​ថវិកា​រដ្ឋ​ជិត​ ២ ពាន់​លាន​ដុង​។​

តាម​ប្រ​សាសន៍​ លោក​វរសេនី​យ៍ឯក​ ង្វៀង​វ៉ាន់​ង៉ុក​ ទន្ទឹម​នឹង​ការ​បង្ការ​ ប្រ​ឆាំង​ជំងឺ​ COVID -១៩ ទប់​ស្កាត់​ការ​ឆ្លង​ដែន​ខុស​ច្បាប់​ ចាប់​ពីដើម​ឆ្នាំ​ ២០២១ មាន​ទល់​ពេល​នេះ​ កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​កាម៉ាវធ្វើ​ការ​សើុប​អង្កេត​ទាន់​ពេល​ និង​ចាត់​វិធាន​ការ​ជាច្រើន​ករណី​។​ បញ្ជា​ការ​ដ្ឋាន​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​ ក៏​បន្ត​ចង្អុល​ការ​ដល់​អង្គ​ភាព​នីមួយ​ៗ​ បង្កើន​នូវ​វិធាន​ការ​ វិជ្ជា​ជីវៈ ក្តោប​ក្តាប់​ច្បាស់​ស្ថាន​ភាព​នៅ​តំ​បន់​ព្រំ​ដែន​សមុទ្រ​ ផ្តុំ​កម្លាំង​ប្រ​យុទ្ធ​យ៉ាង​ដាច់​ខាត​ ចំ​ពោះ​បទ​ល្មើស​គ្រឿង​ញៀន​ លួច​នេសាទុប​ករណ៍​តាម​សមុទ្រ​ ទំ​នាស់​ដែន​នេសាទ​ សកម្ម​ភាព​រត់គយ ឬ​ក្លែង​បន្លំ​ពាណិ​ជ្ជកម្ម​។​ល។​ ដើម្បី​រួម​ចំ​ណែក​រក្សា​រឹង​មាំសន្តិ​សុខ​សណ្តាប់​ធ្នាប់​លើ​ភូមិ​សាស្ត្រ​ព្រំ​ដែន​សមុទ្រ​របស់​ខេត្ត​៕​

                                  អាង​វី-លីសៀ

ចែករំលែកអត្ថបទ