ទិដ្ឋភាពវគ្គបំប៉នចំណេះដឹងខាងជនជាតិ។
គណៈកម្មាធិការជនជាតិ ទើបបើកវគ្គបំពាក់បំប៉នចំណេះដឹងខាងជនជាតិជូនកម្មាភិបាលជាមុខសញ្ញា ៣ និង ៤ របស់ខេត្តសុកត្រាំងចំនួន ១៦០ នាក់។ ក្នុងរយៈពេល ៥ ថ្ងៃ សិក្ខាកាមបានស្ដាប់អ្នកជំនាញការនៃគណៈកម្មាធិការជនជាតិ ឧទ្ទេសនាមបធានបទចំនួន ៧ មានដូច៖ ទស្សនៈគោលការណ៍ គោលមាគ៌ារបស់បក្សអំពីបញ្ហាជនជាតិនិងការងារជនជាតិ; ទស្សនៈជាទូទៅពីបណ្តាជនជាតិភាគតិចវៀតណាម; ច្បាប់និងគោលនយោបាយរបស់រដ្ឋ ស្ដីពីការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិច; ការងារគ្រប់គ្រងវប្បធម៌បណ្តាជនជាតិភាគតិច; កសាងប្រព័ន្ធនយោបាយមូលដ្ឋាននៅតំបន់ជនជាតិភាគតិចរឹងមាំ; ការងារការពារប្រទេស សន្ដិសុខនៅតំបន់ជនជាតិភាគតិច និងរបាយការណ៍ពីស្ថានភាពនៃការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់ខេត្តសុកត្រាំង។
វគ្គបំប៉ននេះសំដៅផ្ដល់ចំណេះដឹងដល់សិក្ខាកាម រួមចំណែកអនុវត្តគោលនយោបាយជនជាតិនៅតំបន់ជនរួមជាតិភាគតិចប្រកបដោយប្រសិទ្ធភាព៕
លីធាន - ថាច់ធី