
សត្វក្រៀលជាង១៥០.០០០ក្បាល បានធ្វើឱ្យដៃទន្លេមួយនៅក្រុង Mumbai ប្រទេសឥណ្ឌា ប្រែជាពណ៌ស៊ីជម្ពូ (រូប)។ ប្រភេទសត្វក្រៀលនេះ ច្រើនតែហើរមកតំបន់នេះរៀងរាល់ឆ្នាំ ប៉ុន្តែឆ្នាំនេះមានចំនួនច្រើនខុសពីធម្មតា។ ពួកអ្នកបរិស្ថាន ឱ្យដឹងថា បទបញ្ជាកាត់បន្ថយនៅទីក្រុងដោយសារជំងឺកូវីដ-១៩ បានធ្វើឱ្យទឹកនិងធាតុអាកាសជ្រះស្អាតជាង។ ជាពិសេស បង្កលក្ខណៈឱ្យវារីជាតិ ជាប្រភពចំណីដ៏សំខាន់របស់សត្វក្រៀលសម្បូរឡើង។
ប្រជាជនរស់នៅជុំវិញតំបន់នេះ ឱ្យដឹង៖ ជាច្រើនឆ្នាំមកនេះ ពួកគេពុំដែលឃើញសត្វក្រៀលហើរមកទីនេះច្រើនដូច្នេះទេ។ ទិដ្ឋភាពខុសពីធម្មតានេះ ជាសក្ខីភាពបញ្ជាក់ពីផលប៉ះពាល់របស់មនុស្សទៅលើសត្វព្រៃទូទាំងពិភពលោក៕
តាមប្រភព៖ AFP - ប្រែសម្រួល៖ ថាច់ធី