ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

17/06/2026 - 23:10

ឡុង​ភូ​ ការ​ពា​រមូល​ដ្ឋាន​គ្រឹះ​ឧត្តម​គតិ​របស់​បក្ស​ចាប់​ពី​មូល​ដ្ឋាន​ 

នៅ​ក្នុង​បរិការណ៍​ដែល​បណ្ដាញ​សង្គម​ជះ​ឥទ្ធិ​ពល​កាន់​តែ​ស៊ី​ជម្រៅ​មក​លើ​ជីវ​ភាព​សង្គម​ ការ​ងារ​ការ​ពា​រមូល​ដ្ឋាន​គ្រឹះ​ឧត្តម​គតិ​របស់​បក្ស​ កាន់​តែ​បាន​ចាប់​ផ្តើ​មពី​មូល​ដ្ឋាន​ ពី​សាខា​បក្ស​នីមួយៗ​ កម្មា​ភិបាល​ និង​បក្ខ​ជន​ម្នាក់​ៗ។ ការ​លើក​កម្ពស់​គុណ​ភាព​ប្រ​ជុំ​សាខា​បក្ស​ ពង្រីក​តួ​នា​ទី​របស់​អ្នក​មាន​ប្រិយ​ភាព​ អ្នក​មុខ​អ្នក​ការ​សាសនា​ និង​បង្កើន​ការ​ឃោស​នា​ប្រ​ជា​ជន​ បាន​រួម​ចំណែក​ពង្រឹង​ទំនុក​ចិត្ត​ បង្ក​ការ​យល់​ស្រប​ក្នុង​ប្រ​ជា​ជន​។ ការ​ការ​ពា​រមូល​ដ្ឋាន​គ្រឹះ​ឧត្តម​គតិ​របស់​បក្ស​ មិន​មែន​ជា​រឿង​ឆ្ងាយ​ពី​ខ្លួន​នោះ​ទេ​ ប៉ុន្តែ​ចាប់​ផ្តើ​មពី​ការ​ប្រ​ជុំ​របស់​សាខា​បក្ស​ បក្ខ​ជន​ក្តាប់​បាន​ពី​បំណង​ប្រាថ្នា​របស់​ប្រ​ជា​ជន​ ពន្យល់​ ចលនា​ និង​កំ​ណត់​ទិស​ដៅ​ទាន់​ពេល​វេលា​ចំ​ពោះ​ព័ត៌មាន​មិន​ពិត​។ នៅ​ឃុំ​ឡុង​ភូ​ ស្មារតី​នោះ​កំ​ពុង​បាន​ធ្វើ​ឱ្យ​ជាក់​ស្តែង​តាម​រយៈ​សកម្ម​ភាព​ជា​ច្រើន​ ពិសេស​នៅ​តាម​សាខា​បក្ស​តំបន់​ជន​រួម​ជាតិ​ខ្មែរ​។ 

លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ឃុំ​ឡុង​ភូ​ ថ្លែង​ក្នុង​ពិធី​ហ្វឹក​ហាត់​កា​រងា​រក​សាង​បក្ស​។

បក្ខ​ភាគ​ឃុំ​ឡុង​ភូ​ ទី​ក្រុង​កឹង​ធើ បច្ចុប្បន្ន​មាន​សាខា​បក្ស​ និង​បក្ខ​ភាគ​ក្រោម​ឱ​វាទ​ចំ​នួន​ ៣៧ ដោយ​មាន​បក្ខ​ជន​ចំ​នួន​ ១.៣០០ នាក់​។ ប៉ុន្មាន​ឆ្នាំ​កន្លង​ បក្ខ​ភាគ​ឃុំ​តែង​តែ​កំ​ណត់​ច្បាស់​កា​រងា​រន​យោ​បាយ​ សតិ​អា​រម្មណ៍​ ជា​ភារ​កិច្ច​សំ​ខាន់​ក្នុង​កា​រក​សាង​បក្ស​។ បណ្ដា​លិខិត​ចង្អុល​ការ​របស់​មជ្ឈិម​ គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​ និង​គណៈ​កម្មា​ធិ​ការ​បក្ស​ឃុំ​ បាន​អនុ​វត្ត​ទាន់​ពេល​វេលា​ដល់​កម្មា​ភិបាល​ បក្ខ​ជន​។ គណៈ​កម្មា​ធិ​ការ​បក្ស​គ្រប់​លំ​ដាប់​ថ្នាក់​តែង​ក្តាប់​ពី​ស្ថាន​ភាព​សតិ​អា​រម្មណ៍​ មតិ​សាធារណៈ​ ដោះ​ស្រាយ​បញ្ហា​ដែល​កើត​ឡើង​ចាប់​ពី​មូល​ដ្ឋាន​ ដោយ​មិន​ទុក​ឲ្យ​កើត​មាន​ចំណុច​ក្តៅ​។ ព្រម​ទាំង​បង្កើន​កា​រត​ស៊ូ​ប្រ​ឆាំង​នឹង​ទស្សនៈ​ខុស​ឆ្គង​ ទប់​ស្កាត់​នូវ​សញ្ញា​នៃ​ការ​អន់​ថយ​ពី​សតិ​អា​តម្មណ៍នយោបាយ​ សីល​ធម៌​ និង​របៀប​រស់​នៅ​។ ឡុង​ភូ​ ជា​តំបន់​កសិកម្ម​សុទ្ធ​សាធ​ ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​ជាង​ ៥០% នៃ​ប្រ​ជា​ជន​រួម​ក្នុង​ឃុំ​។ ជីវ​ភាព​របស់​ប្រ​ជា​ជន​មួយ​ផ្នែក​នៅ​មាន​ការ​លំបាក​ច្រើន​ កម្រិត​ប្រ​ជា​បញ្ញា​មិន​ស្មើ​គ្នា​។ ក្នុង​ពេល​នោះ​ អា​នុភាព​អមិត្ត​កាន់​តែង​ឆ្លៀត​ឱ​កាស​ពី​បណ្ដាញ​សង្គម​ ដើម្បី​ចែក​ចាយ​ព័ត៌មាន​មិន​ពិត​ មូល​បង្កាច់​គោល​ការណ៍​របស់​បក្ស​ គោ​លន​យោ​បាយ​របស់​រដ្ឋ​។ ប្រ​ការ​នោះ​តម្រូវ​ឱ្យ​មាន​ការ​លើក​កម្ពស់​គុណ​ភាព​ជាង​ទៀត​ផ្នែក​ខាង​នយោបាយ​ សតិ​អា​រម្មណ៍​ចាប់​ពី​មូល​ដ្ឋាន​។

ថ្លែង​ក្នុង​ថ្នាក់​ហ្វឹក​ហាត់​កា​រងា​រក​សាង​បក្ស​ឆ្នាំ​ ២០២៦ សម​មិត្ត​ ឡឹម​ តៀង​ថា​ច់  សមាជិក​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​ លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ឃុំ​ឡុង​ភូ​ សង្កត់​ធ្ងន់​៖ ការ​ការ​ពា​រមូល​ដ្ឋាន​គ្រឹះ​ឧត្តម​គតិ​របស់​បក្ស​ មិន​មែន​ជា​ភារ​កិច្ច​របស់​ថ្នាក់​លើ​តែ​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ត្រូវ​ចាប់​ផ្តើ​មពី​សាខា​បក្ស​ ពី​កម្មា​ភិបាល​ និង​បក្ខ​ជន​នៅ​មូល​ដ្ឋាន​;  កម្លាំង​របស់​បក្ស​ចាប់​ផ្តើ​មពី​បក្ខ​ជន​ម្នាក់​ៗ និង​សាខា​បក្ស​នីមួយៗ​។ បើ​ចង់​ឱ្យ​បក្ស​រឹង​មាំ​ នោះ​គឺ​កម្មា​ភិបាល​ និង​បក្ខ​ជន​ត្រូវ​តែ​មាន​សមត្ថ​ភាព​នយោបាយ​ រក្សា​លក្ខ​ណ​សម្បត្តិ​សីល​ធម៌​ និង​លត់​ដំ​ រៀន​សូ​ត្រ​ដោយ​ឥត​ឈប់​ឈរ​។ បច្ចុប្បន្ន​ អា​នុភាព​អមិត្ត​ប្រើ​ប្រាស់​យ៉ាង​ពេញ​ទំ​ហឹង​នូវ​បណ្ដាញ​សង្គម​ដូច​ជា​ Facebook, YouTube, TikTok ដើម្បី​ចែក​ផ្សាយ​ព័ត៌មាន​ក្លែង​ក្លាយ​ ព័ត៌មាន​មិន​ពិត​ ដែល​បង្ក​ឱ្យ​មាន​ការ​ភាន់​ច្រឡំ​ក្នុង​មតិ​សាធារណៈ​។

ចំ​ពោះ​ស្ថាន​ភាព​នោះ​ បក្ខ​ភាគ​ឃុំ​ឡុង​ភូ​ បាន​កំ​ណត់​ច្បាស់​ការ​ការ​ពា​រមូល​ដ្ឋាន​គ្រឹះ​ឧត្តគតិ​របស់​បក្ស​ជា​ភារ​កិច្ច​ជា​ប្រ​ចាំ​។ ការ​ងារ​អប់​រំ​នយោបាយ​ សតិ​អា​រម្មណ៍​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​ដោយ​រូប​ភាព​ជា​ច្រើន​ ក្នុង​នោះ​ផ្តោ​តទៅ​លើ​កា​របើក​ថ្នាក់​បំប៉ន​ការ​យល់​ដឹង​អំ​ពី​បក្ស​ជូន​ដល់​មហា​ជន​ឆ្នើម​ និង​សិស្សា​នុសិស្ស​។ ប្អូន​ ង្វៀង​ ង៉ុកតិញ សិស្ស​ថ្នាក់​ទី​ ១២A វិទ្យា​ល័យ​ លឿង​ឌិញកួ ចែក​រំលែក​៖ “ថ្នាក់​បំប៉ន​ជួយ​ឱ្យ​ប្អូន​យល់​ច្បាស់​អំ​ពី​បក្ស​ ពង្រឹង​ឧត្តម​គតិ​ និង​បំណង​ប្រាថ្នា​ចង់​រួម​ចំណែក​ដល់​ភូមិ​ស្រុក​”។

បិទ​វគ្គ​សិក្សា​យល់​ដឹង​អំ​ពី​បក្ស​។

ទន្ទឹម​នឹង​នោះ​ បក្ខ​ភាគ​ឃុំ​តែង​ចាត់​តាំង​ពិធី​ប្រឡង​អ្នក​របាយ​ការណ៍​ពូ​កែ​ ដើម្បី​លើក​កម្ពស់​គុណ​ភាព​នៃ​ការ​ឃោស​នា​ផ្ទាល់​មាត់​ នាំ​សេ​ចក្តីសម្រេច​ចិត្ត​របស់​បក្ស​មក​ជិត​ជា​មួយ​កម្មា​ភិបាល​ បក្ខ​ជន​ និង​ប្រ​ជា​ជន​។ តាម​ប្រ​សាសន៍​អ្នក​គ្រូ​ ត្រឹង​ធី​ពិសី​ អ្នក​របាយ​ការណ៍​របស់​សាខា​បក្ស​សា​លា​បឋម​សិក្សា​ទី​ប្រ​ជុំ​ជន​ឡុង​ភូ​ B ការ​ចូល​រួម​ប្រឡង​ជួយ​លើក​កម្ពស់​បំណិន​ឃោស​នា​ រួម​ចំណែក​នាំ​គោល​ការណ៍​ សេ​ចក្តីសម្រេច​ចិត្ត​ទៅ​ដល់​ប្រ​ជា​ជន​បាន​ងាយ​យល់​ ងាយ​ចង​ចាំ​ និង​ជាក់​ស្តែង​ជាង​។ ដើម្បី​ឆ្លើយ​តប​នឹង​តម្រូវ​ការ​ភារ​កិច្ច​ក្នុង​ស្ថាន​ភាព​ថ្មី​ គណៈ​អចិន្ត្រៃ​យ៍គណៈ​កម្មា​ធិ​ការ​បក្ស​ឃុំ​តែង​ចាត់​តាំង​ថ្នាក់​ហ្វឹក​ហាត់​វិជ្ជា​ជី​វៈ​ដល់​កង​ជួរ​គណៈ​កម្មា​ធិ​ការ​បក្ស​មូល​ដ្ឋាន​។ ខ្លឹម​សារ​ហ្វឹក​ហាត់​ផ្តោ​តលើ​ការ​ងារ​រៀប​ចំ​កសាង​បក្ស​ ការ​ងារ​កម្មា​ភិបាល​ ការ​ការ​ពា​រន​យោ​បាយ​ផ្ទៃ​ក្នុង​ ការ​ត្រួត​ពិនិត្យ​ តាម​ដាន​ ផ្លាស់​ប្តូរឌីជី​ថល ការ​ងារ​ប្រ​ជា​ចលនា​ ឃោស​នា​ និង​បំណិន​ក្តាប់​មតិ​សាធារណៈ​។ល។

សម​មិត្ត​ ស៊ើង ហ្វៀង​ លេខា​សាខា​បក្ស​ភូមិ​ ខ្វាន់​តាង​ ឱ្យ​ដឹង​៖ “ថ្នាក់​ហ្វឹក​ហាត់​បាន​ជួយ​កម្មា​ភិបាល​មូល​ដ្ឋាន​ធ្វើ​បច្ចុប្បន្ន​ភាព​ចំ​ណេះ​ដឹង​ថ្មី​ៗ លើក​កម្ពស់​បំណិន​ដោះ​ស្រាយ​ការ​ងារ​ និង​ដោះ​ស្រាយ​ទាន់​ពេល​វេលា​នូវ​ការ​លំបាក​ដែល​កើត​ឡើង​ក្នុង​ដំណើរ​ការ​អនុ​វត្ត​ភារ​កិច្ច​”។

ខ្វាន់​តាង​ ជា​ភូមិ​ដែល​មាន​គ្រួ​សារ​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​ជាង​ ៩៩% មាន​ជាង​ ១.000 គ្រួ​សារ​ និង​មាន​ប្រ​ជា​ជន​ចំ​នួន​ ៤.៥១៦ នាក់​។ ដោយ​សារ​ផ្សព្វ​ផ្សាយ​អនុ​វត្ត​ល្អ​នូវ​សេ​ចក្តីសម្រេច​ចិត្ត​ បទ​បញ្ជា​របស់​បក្ស​ ព្រម​ទាំង​ចេះ​ធ្វើ​ឱ្យ​ជាក់​ស្តែង​ស្រប​តាម​ស្ថាន​ភាព​របស់​ភូមិ​ភាគ​ ដូច្នេះ​កា​រងា​រដឹក​នាំ​ ចង្អុល​ការ​អនុ​វត្ត​ភារ​កិច្ច​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ វប្ប​ធម៌​ - សង្គម​ ធានា​ការ​ពារ​ប្រ​ទេស​ - សន្តិ​សុខ​ សុទ្ធ​តែ​សម្រេច​បាន​ល្អ​នូវ​ភារ​កិច្ច​។ ថ្វី​ត្បិត​ដូច្នោះ​ក្តី រយៈ​ពេល​ថ្មី​ៗនេះ​ ដោយ​សារ​តម្លៃ​ទី​ផ្សារ​មាន​ការ​ប្រែ​ប្រួល​ ពិសេស​គឺ​តម្លៃ​ប្រេង​សាំង​ និង​តម្លៃ​សម្ភារៈ​កសិកម្ម​ឡើង​ថ្លៃ​ខ្ពស់​ តម្លៃ​ស្រូវ​ធ្លាក់​ចុះ​។ល។ ធ្វើ​ឱ្យ​មា​មីង​ភាគ​ច្រើន​មាន​ការ​ព្រួយ​បា​រម្ភ​ និង​ភាន់​ច្រឡំ​។ ជា​មួយ​ផ្ទៃ​ដី​ជិត​ ៥០០ ហិកតា​ មា​មីង​ផលិត​ស្រូ​វរ​ដូវសម្រក​យឺត​ (ស្រូ​វរ​ដូវទី​ ៣)។ ឆ្នាំ​នេះ​ ស្រូវ​បាន​ផល​ល្អ​ ប៉ុន្តែ​ប្រ​មូល​ផល​មិន​បាន​ចំណេញ​ ពុំ​នោះ​សោត​ ឈ្មួញ​បោះ​បង់​ប្រាក់​កក់​មិន​ព្រម​ទិញ​។ អា​រម្មណ៍​របស់​មា​មីង​ភាគ​ច្រើន​តែង​ព្រួយ​បា​រម្ភ​ ខ្វល់​ខ្វាយ​ ផ្តើ​មពី​នោះ​ បាន​ជះ​ឥទ្ធិ​ពល​ដល់​ការ​ងារ​គ្រប់​គ្រង​សណ្តាប់​ធ្នាប់​ និង​សុវត្ថិ​ភាព​សង្គម​នៅ​ភូមិ​ភាគ​។ នេះ​គឺ​ជា​ឱ​កាស​ដែល​អា​នុភាព​អមិត្ត​ ប្រតិ​កិរិយា​ឃោស​នា​បំភ្លៃ​មួល​បង្កាច់​។ រយៈ​ពេល​ថ្មី​ៗនេះ​ ភូមិ​ខ្វាន់​តាង​បាន​ថ្នាក់​លើ​វិនិយោគ​បង្កើន​កម្រិត​ផ្លូវ​គមនាគមន៍​ជន​បទ​ (ដង​ផ្លូវ​ចាប់​ពី​ប្រ​ឡាយ​បា​សឹម​ ដល់​ផ្លូវ​ស្រុក​លេខ​ ១៦ ប្រ​វែង​ជាង​ ០២ គី​ឡូ​ម៉ែ​ត្រ​ បង្កើន​កម្រិត​ផ្លូវ​ទៅ​ជា​ ០៤ ម៉ែ​ត្រ​)។ ភាគ​ច្រើន​មា​មីង​ត្រេក​អរ​ រីក​រាយ​  ម្នាក់​ៗ ផ្ទះ​នីមួយៗ​ស្ម័គ្រ​ចិត្ត​រំ​ដោះ​ផ្ទៃ​ដី​ បរិច្ចាគ​ដី​ សម្ភារៈ​សំណង់​ ដើម​ឈើ​។ល។ ប្រ​គល់​ផ្ទៃ​ដី​ជូន​អង្គ​ភាព​សាង​សង់​។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ មាន​តែ​គ្រួ​សារ​មួយ​គត់​ ដែល​មិន​យល់​ព្រម​តាម​គោល​ការណ៍​នេះ​ (ប្រហែល​ជា​ហេ​តុ​ផល​ព្រួយ​បា​រម្ភ​អំ​ពី​ផល​ប្រ​យោជន៍​ និង​ការ​ផលិត​របស់​គ្រួ​សារ​) មិន​ស្តាប់​តាម​ការ​ណែ​នាំ​របស់​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ បាន​ចុះ​ពូជ​បង្ក​បង្កើន​ផល​ស្រូ​វរ​ដូវទី​ ៣ ដោយ​ឯក​ឯង​ នាំ​ឱ្យ​ខាត​បង់​ និង​មាន​អា​រម្មណ៍​មិន​សប្បាយ​ចិត្ត​។ល។ អ្វី​ដែល​គួរ​ឱ្យ​ព្រួយ​បា​រម្ភ​ជាង​នេះ​គឺ​ ​តែង​ចូល​គេ​ហ​ទំ​ព័រ​មិន​មែន​ពិត​ មើល​ព័ត៌មាន​អាក្រក់​លើ​បណ្ដាញ​សង្គម​ ដែល​ជះ​ឥទ្ធិ​ពល​ដល់​អា​រម្មណ៍​ ទើប​មិន​សូវ​យក​ចិត្ត​ទុក​ដាក់​ចំ​ពោះ​ផល​ប្រ​យោជន៍​រួម​របស់​សហ​គម​ន៍។ ទទួល​បាន​ព័ត៌មាន​ ក្នុង​តួ​នា​ទី​ជា​លេខា​សាខា​បក្ស​ភូមិ​ សម​មិត្ត​ ស៊ើង ក្វៀង​ ចាត់​តាំង​កិច្ច​ប្រ​ជុំ​សាខា​បក្ស​ (ប្រ​ធាន​បទ​) “ចលនា​ប្រ​ជា​ជន​បរិច្ចាគ​ដី​បើក​ផ្លូវ​ កសាង​ផ្លូវ​បេតុង​សម្រេច​បទ​ដ្ឋាន​ជន​បទ​ថ្មី​”។ ក្នុង​កិច្ច​ប្រ​ជុំ​ សម​មិត្ត​បាន​ប្រ​កាស​អញ្ជើញ​ទាំង​អ្នក​មាន​ប្រិយ​ភាព​ ព្រះ​ចៅ​អធិការ​វត្ត​ទឹក​ប្រៃ​ និង​គណៈ​កម្ម​ការ​វត្ត​ មក​ប្រ​ជុំ​ជា​មួយ​សាខា​បក្ស​ ដើម្បី​រក​វិធី​ដោះ​ស្រាយ​។ ទន្ទឹម​នឹង​នោះ​ ជូន​ដំណឹង​ដល់​ថ្នាក់​ដឹក​នាំ​គណៈ​កម្មា​ធិ​ការ​បក្ស​ គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ និង​នគរ​បាល​ឃុំ​ ដើម្បី​ក្តាប់​ស្ថាន​ភាព​។ អា​ស្រ័យ​ដោយ​ប្រើ​ប្រាស់​វិ​ធាន​ការ​ “ប្រ​ជា​ចលនា​ប៉ិន​ប្រ​សប់​” ឃោស​នា​ ចលនា​ ការ​បញ្ចុះ​បញ្ចូល​ ពន្យល់​ដោយ​សម​ហេ​តុ​ផល​ គ្រួ​សារ​ប្រ​ជា​ជន​បាន​យល់​ច្បាស់​ពី​គោល​ការណ៍​ និង​យល់​ស្រប​ប្រ​គល់​ផ្ទៃ​ដី​ជូន​អង្គ​ភាព​សាង​សង់​។ លោក​ ហ្វិញ​ ហាល​  អ្នក​មាន​ប្រិយ​ភាព​ក្នុង​ជន​ជាតិ​ភាគ​តិច​ភូមិ​ខ្វាន់​តាង​ ឱ្យ​ដឹង​៖ “ការ​ទៅ​ដល់​គ្រប់​គ្រួ​សារ​ប្រ​ជា​ជន​ដើម្បី​ក្តាប់​ពី​បំណង​ប្រាថ្នា​ រួម​ផ្សំ​ជា​មួយ​ការ​ឃោស​នា​គោល​ការណ៍​ គោ​លន​យោ​បាយ​ បាន​រួម​ចំណែក​ពង្រឹង​ជំនឿ​ទុក​ចិត្ត​របស់​ប្រ​ជា​ជន​ចំ​ពោះ​បក្ស​ និង​រដ្ឋ​”។

នៅ​ក្នុង​សហ​គម​ន៍ខ្មែរ​ ព្រះ​សង្ឃ​ និង​អ្នក​មាន​ប្រិយ​ភាព​ដើរ​តួ​នា​ទី​ពិសេស​សំ​ខាន់​។ មិន​ត្រឹម​តែ​ណែ​នាំ​ជីវ​ភាព​ផ្លូវ​ចិត្ត​ប៉ុណ្ណោះ​ទេ​ ព្រះ​សង្ឃ​ថែម​ទាំង​រួម​ចំណែក​ឃោស​នា​ ចលនា​ពុទ្ធ​បរិស័ទ​ឱ្យ​អនុ​វត្ត​ល្អ​នូវ​គោល​ការណ៍​របស់​បក្ស​ គោ​លន​យោ​បាយ​ និង​ច្បាប់​របស់​រដ្ឋ​ទៀត​ផង​។ ព្រះ​តេជ​ព្រះ​គុណ​ យ័ញ ស៊ី​វ  ចៅ​អធិការ​វត្ត​បឹង​កុល​ មាន​ថេរ​ដី​កា​៖ វត្ត​តែង​សហ​ការ​ជា​មួយ​រដ្ឋ​អំ​ណាច​ឃោស​នា​ពុទ្ធ​បរិស័ទ​ឱ្យ​គោរព​ច្បាប់​ រក្សា​សាមគ្គី​ជាតិ​ មាន​ការ​ប្រុង​ប្រយ័ត្ន​ចំ​ពោះ​សកម្ម​ភាព​ដែល​ឆ្លៀត​យក​សាសនា​ដើម្បី​បំបែក​បំបាក់​ធ្លុង​មហា​សាមគ្គី​ទូ​ទាំង​ជន​ជាតិ​ ឬ​ចែក​ផ្សាយ​ព័ត៌មាន​មិន​ពិត​។ល។។ ទន្ទឹម​នឹង​ការ​ងារ​ឧត្តម​គតិ​ បក្ខ​ភាគ​ឃុំ​ឡុង​ភូ​ក៏​យក​ចិត្ត​ទុក​ដាក់​ពិសេស​គិត​គូរ​ជីវ​ភាព​របស់​ប្រ​ជា​ជន​ផង​ដែរ​។ កម្ម​វិធី​ឧបត្ថម្ភ​លំ​នៅ​ឋាន​ជូន​គ្រួ​សារ​ក្រី​ក្រ​ គ្រួ​សារ​ក្បែរ​ក្រ​ ថែ​ទាំ​សុខ​ភាព​ បណ្តុះ​បណ្តា​លវិជ្ជា​ជី​វៈ​ ផ្ទេរ​បច្ចេកទេស​វិទ្យា​សាស្ត្រ​ ជំនួយ​ដើម​ទុន​ផលិត​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​។ សំណង់​សុខុមាល​ភាព​សង្គម​បន្ត​បាន​វិនិយោគ​ រួម​ចំណែក​លើក​កម្ពស់​ជីវ​ភាព​សម្ភារៈ​ និង​ស្មារតី​របស់​ប្រ​ជា​ជន​។ ជាក់​ស្តែង​បាន​បង្ហាញ​ថា​ នៅ​ពេល​ជីវ​ភាព​របស់​ប្រ​ជា​ជន​ត្រូវ​បាន​លើក​ស្ទួយ​ ជំនឿ​ទុក​ចិត្ត​លើ​បក្ស​ និង​រដ្ឋ​អំ​ណាច​ត្រូវ​បាន​ពង្រឹង​ នេះ​ក៏​ជា​ “ខែល​” ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​ដើម្បី​ទប់​ស្កាត់​កា​រមួល​បង្កាច់​ និង​ការ​ញុះ​ញង់​របស់​អា​នុភាព​អមិត្ត​។

ផ្តើ​មពី​ភាព​ជាក់​ស្តែង​នៅ​ឡុង​ភូ​បាន​បង្ហាញ​ថា​ ការ​ការ​ពា​រមូល​ដ្ឋាន​គ្រឹះ​ឧត្តម​គតិ​របស់​បក្ស​មិន​មែន​គ្រាន់​តែ​ជា​ភារ​កិច្ច​ឃោស​នា​លើ​ឯក​សារ​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ត្រូវ​ធ្វើ​ឱ្យ​ជាក់​ស្តែង​ដោយ​សកម្ម​ភាព​ប្រ​ចាំ​ថ្ងៃ​របស់​សាខា​បក្ស​នីមួយៗ​ កម្មា​ភិបាល​ និង​បក្ខ​ជន​ម្នាក់​ៗ។ នៅ​ពេល​សាខា​បក្ស​នៅ​ជិត​ស្និទ្ធ​ជា​មួយ​ប្រ​ជា​ជន​ យល់​ពី​ប្រ​ជា​ជន​ ក្តាប់​បាន​ទាន់​ពេល​វេលា​នូវ​បំណង​ប្រាថ្នា​ និង​ដោះ​ស្រាយ​បញ្ហា​ដែល​កើត​ឡើង​ពី​ថ្នាក់​មូល​ដ្ឋាន​ ជំនឿ​ទុក​ចិត្ត​របស់​ប្រ​ជា​ជន​នឹង​ត្រូវ​បាន​ពង្រឹង​ កា​រយ​លស្រប​ក្នុង​សង្គម​ត្រូវ​បាន​បង្កើន​។ នោះ​គឺ​ជា​វិធី​សាស្រ្ត​ជាក់​ស្តែង​ ដើម្បី​កម្មា​ភិបាល​ និង​បក្ខ​ជន​ម្នាក់​ៗរួម​ចំណែក​កសាង​បក្ស​ស្អាត​ស្អំ​ រឹង​មាំ​ចាប់​ពី​មូល​ដ្ឋាន​៕

 សុខ​ កា​ - លី​សៀ​

ចែករំលែកអត្ថបទ