នគរបាលឃុំឡុងភូ បានចាត់តាំងកិច្ចប្រជុំ “នគរបាលស្តាប់មតិយោបល់របស់ប្រជាជន” និងបំផុសចលនាទូទាំងប្រជាជនប្រគល់អាវុធ គ្រឿងផ្ទុះ ឧបករណ៍ជំនួយ និងគ្រាប់រំសេវផាវ ឆ្នាំ ២០២៦។ អញ្ជើញចូលរួមមាន សមមិត្តវរសេនីយ៍ទោ វ៉ថាញ់វៀត អនុប្រធានការិយាល័យនគរបាលចរាចរណ៍ នៃនគរបាលទីក្រុងកឹងធើ; សមមិត្ត ង្វៀងមិញហ្វាង លេខាគណៈកម្មាធិការបក្សឃុំ; សមមិត្ត ហ្វិញតឹងថាញ អនុលេខាគណៈកម្មាធិការបក្ស និងជាប្រធានគណៈកម្មាធិការប្រជាជនឃុំ; ព្រមទាំងតំណាងបណ្តាគណៈ ផ្នែក អង្គការមហាជន និងប្រជាជនជាច្រើនលើភូមិឋាន។

អ្នកតំណាងទាំងឡាយចូលរួមកិច្ចប្រជុំ “នគរបាលស្តាប់មតិយោបល់របស់ប្រជាជន”។
ក្នុងកិច្ចប្រជុំ អ្នកតំណាងទាំងឡាយបានស្តាប់របាយការណ៍ស្តីពីលទ្ធផលអនុវត្តការងារលើគ្រប់វិស័យរបស់នគរបាលក្នុងរយៈពេល ៩ ខែនៃឆ្នាំ ២០២៦; ទន្ទឹមនឹងនោះដាក់ចេញផែនការ និងសារអំពាវនាវទូទាំងប្រជាជនប្រគល់អាវុធ គ្រឿងផ្ទុះ ឧបករណ៍ជំនួយ និងគ្រាប់រំសេវផាវ រួមចំណែកក្នុងការបង្ការ ប្រឆាំងនឹងអំពើល្មើសច្បាប់ រក្សាសន្តិសុខ សណ្តាប់ធ្នាប់នៅភូមិភាគ។ ជាមួយស្មារតីប្រជាធិបតេយ្យ ម៉ឹងម៉ាត់ និងមានការទទួលខុសត្រូវ កិច្ចប្រជុំបានកត់ត្រានូវរាល់មតិចូលរួមរបស់ប្រជាជន ដោយផ្តោតលើបញ្ហាសំខាន់ៗក្នុងជីវភាពសង្គម ដូច៖ ស្ថានភាពល្បែងស៊ីសង គ្រឿងញៀន; សកម្មភាពឆក់ត្រី; មេឃឈើបំបាំងភ្នែកដែលអាចបង្កហានិភ័យអសន្តិសុខចរាចរណ៍; ស្ថានភាពសិស្សានុសិស្សបើកបរម៉ូតូអគ្គិសនី; ភាពខ្វះចន្លោះក្នុងការធានាសន្តិសុខ និងសុវត្ថិភាពចរាចរណ៍។ ទន្ទឹមនឹងនោះ ប្រជាជនបានស្នើសុំផ្តល់លេខទូរស័ព្ទបន្ទាន់ហេតុការណ៍ ដើម្បីងាយស្រួលក្នុងការប្រតិកម្មនិងផ្តល់ព័ត៌មានទាន់ពេលអំពីករណីពាក់ព័ន្ធនឹងសន្តិសុខ និងសណ្តាប់ធ្នាប់។

ប្រជាជនចូលរួមផ្តល់យោបល់ជូនកងកម្លាំងនគរបាល។
រាល់មតិយោបល់ និងសំណូមពររបស់ប្រជាជនបានថ្នាក់ដឹកនាំនគរបាលឃុំ ការិយាល័យនគរបាលចរាចរណ៍ នគរបាលទីក្រុងកឹងធើ គណៈកម្មាធិការប្រជាជនឃុំ និងអង្គភាពពាក់ព័ន្ធនានាកត់ត្រា ដោះដូរ និងបកស្រាយបំភ្លឺចំពោះខ្លឹមសារស្ថិតក្នុងដែនសមត្ថកិច្ច; ទន្ទឹមនឹងនោះ គឺត្រង់ត្រាប់ដើម្បីស្រាវជ្រាវ និងធ្វើសេនាធិការដោះស្រាយក្នុងពេលខាងមុខ៕
សុកកា-ត្រឹងរ៉ូន