03/11/2026 - 20:35

លោក​យ៉ឿងវុាំងញឹក​ ផ្សារ​ភ្ជាប់​នឹង​របរ​ត្បាញ​បន្ទោះ​ប្រ​ពៃ​ណី​ 

ទោះ​បី​មាន​វ័យ​ចំ​ណាស់​ហើយ​ក៏​ដោយ​ ប៉ុន្តែ​លោក​យ៉ឿងវុាំងញឹក​ នៅ​ភូមិ​ផ្សារ​ ឃុំ​ដាយ​អាង​ ខេត្ត​វិញ​ឡុង​ តែង​រក្សា​របរ​ត្បាញ​បន្ទោះ​ដែល​ដូន​តា​ជំ​នាន់​មុន​បង្រៀន​តៗមក​។ កញ្ឆេដែល​គាត់​និង​កូន​ស្រី​ត្បាញ​នោះ​ បាន​គេ​ប្រ​មូល​ទិញ​ជា​ប្រ​ចាំ​ ជួយ​ឱ្យ​គ្រួ​សារ​មាន​ប្រាក់​ចំ​ណូល​បន្ថែម​ ទន្ទឹម​នឹង​នោះ​រួម​ចំ​ណែក​ថែ​រក្សា​របរ​ប្រ​ពៃ​ណី​ទៀត​ផង​។

លោក​យ៉ឿងវុាំងញឹក​ កំ​ពុង​បិត​បន្ទោះ​។

 តាម​ប្រ​សាសន៍​របស់​លោក​យឿង​វាំង​ញឹក​ របរ​នេះ​បាន​ដូន​តា​ជំ​នាន់​មុន​បង្រៀន​តៗមក​ពី​ជំ​នាន់​មួយ​ទៅ​ជំ​នាន់​មួយ​នៅ​ក្នុង​គ្រួ​សារ​គាត់​។ កាល​ពី​ក្មេង​ គាត់​បាន​រៀន​របៀប​ពុះ​ឫស្សី​ បិត​បន្ទោះ​ដើម្បី​ត្បាញ​សម្ភារៈ​ប្រើ​ប្រាស់​ ដូច​ជា​៖ ត្បាញ​អង្រុត​ កញ្ជើ​ កញ្ច្រែង​ កញ្ឆេ… យូរ​ៗទៅ​ ការ​ងារ​នេះ​កាន់​តែ​ធ្លាប់​ ហើយ​ផ្សារ​ភ្ជាប់​នឹង​ជីវ​ភាព​ប្រ​ចាំ​ថ្ងៃ​។ មក​ដល់​ពេល​នេះ​ ទោះ​បី​មាន​វ័យ​ចំ​ណាស់​ក៏​ដោយ​ គាត់​នៅ​តែ​ត្បាញ​បន្ត​ របរ​នេះ​រក​បាន​ប្រាក់​ចំ​ណូល​បន្ថែម​ផង​ ហើយ​រក្សា​របរ​ដែល​គ្រួ​សារ​គាត់​បាន​ផ្សារ​ភ្ជាប់​តាំង​ពី​ក្មេង​ទៀត​ផង​។ បច្ចុប្បន្ន​ គ្រួ​សារ​គាត់​ត្បា​ញក​ញ្ឆេជា​សំ​ខាន់​ ដើម្បី​ផ្គត់​ផ្គង់​ដល់​អង្គ​ភាព​ប្រ​មូល​ទិញ​ដោយ​តម្លៃ​ ៤០.០០០ ដុង​ក្នុង​កញ្ឆេមួយ​។ ពក​ដែល​ជា​វត្ថុ​ធា​តុ​ដើម​គ្រួ​សារ​ទិញ​ពី​ខេត្ត​កាម៉ាវ​។ ផ្តើម​ពី​វត្ថុ​ធា​តុ​ដើម​នោះ​ គាត់​ពុះ​ បិត​ជា​បន្ទោះ​ រួច​ត្បាញ​ជា​ផលិត​ផល​។ ដោយ​មាន​បទ​ពិសោធន៍​ច្រើន​ឆ្នាំ​ ហេ​តុ​នោះ​គាត់​ធ្លាប់​ដៃ​ក្នុង​រាល់​ដំ​ណាក់​ការ​ទាំង​អស់​។ ចំ​ពោះ​គាត់​ ប្រ​កប​របរ​យូរ​ឆ្នាំ​មិន​ត្រឹម​តែ​ស្ទាត់​ជំ​នាញ​របៀប​ត្បាញ​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ជា​ការ​អត់​ធ្មត់​ ខិត​ខំ​ដើម្បី​សម្រេច​ផលិត​ផល​នីមួយៗ​ទៀត​ផង​។

លោក​ យឿង​វុាំងញឹក​ កំ​ពុង​ត្បា​ញក​ញ្ឆេ។

 លោក​ញឹក​ឱ្យ​ដឹង​ ក្នុង​មួយ​ថ្ងៃ​ពីរ​នាក់​ឪ​ពុក​កូន​គាត់​ត្បា​ញក​ញ្ឆេបាន​ជាង​១០។ ជា​មួយ​នឹង​តម្លៃ​ប្រ​មូល​ទិញ​បច្ចុប្បន្ន​ ផលិត​ផល​នេះ​ គាត់​អាច​លក់​បាន​ ៤០០.០០០ ដុង​ក្នុង​មួយ​ថ្ងៃ​ មិន​ទាន់​គិត​ប្រាក់​ចំ​ណាយ​ទិញ​វត្ថុ​ធា​តុ​ដើម​។ នេះ​ជា​ប្រ​ភព​ចំ​ណូល​ជួយ​គ្រួ​សារ​គាត់​មាន​ប្រាក់​ផ្គត់​ផ្គង់​ជីវ​ភាព​ប្រ​ចាំ​ថ្ងៃ​ និង​មាន​ការ​ងារ​ធ្វើ​នៅ​ផ្ទះ​ជា​ប្រ​ចាំ​។ តាម​ប្រ​សាសន៍​របស់​គាត់​ របរ​ត្បាញ​បន្ទោះ​ទោះ​បី​រក​បាន​ប្រាក់​ចំ​ណូល​មិន​ខ្ពស់​ក៏​ដោយ​ ប៉ុន្តែ​ការ​ងារ​មាន​ស្ថិរ​ភាព​គួរ​សម​។ ផលិត​ផល​ដែល​ត្បាញ​រួច​ហើយ​ គេ​មក​ប្រ​មូល​ទិញ​ទាំង​អស់​ ម្ល៉ោះ​ហើយ​គ្រួ​សា​រតែង​ត្បាញ​ជា​ប្រ​ចាំ​។ ប្រ​ការ​ដែល​គាត់​ឃើញ​ថា​សម​ស្រប​ គឺ​ម្ចាស់​ការ​បាន​ពេល​វេលា​ ធ្វើ​តាម​សុខ​ភាព​ មិន​ជាប់​ជំ​ពាក់​ទៅ​លើ​ពេល​វេលា​នោះ​ទេ​។ ហើយ​ការ​ងារ​ក៏​មិន​តម្រូវ​ការ​ប្រើ​កម្លាំង​ច្រើន​ដែរ​ ព្រោះ​ហេ​តុ​នោះ​ គាត់​នៅ​តែ​ផ្សារ​ភ្ជាប់​ជា​មួយ​នឹង​របរ​ត្បាញ​នេះ​ ទោះ​ជា​មាន​វ័យ​ចំ​ណាស់​ក៏​ដោយ​ ។

ចំ​ពោះ​លោក​ញឹក​ ការ​ត្បាញ​បន្ទោះ​មិន​ត្រឹម​តែ​ជា​ការ​រក​ប្រាក់​ចំ​ណូល​បន្ថែម​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ជា​របរ​ប្រ​ពៃ​ណី​របស់​គ្រួ​សារ​ និង​ប្រ​ជា​ជន​ក្នុង​ភូមិ​ទៀត​ផង​។ ផ្តើម​ពី​អ្វី​ដែល​ដូន​តា​បាន​បង្រៀន​ គាត់​បាន​រក្សា​របរ​នេះ​ជា​ច្រើន​ឆ្នាំ​ ឥ​ឡូវ​នេះ​គាត់​រួម​ជា​មួយ​កូន​ស្រី​បន្ត​ត្បាញ​ផលិត​ផល​ដើម្បី​ផ្គត់​ផ្គង​ជីវ​ភាព​គ្រួ​សារ​។ ភាព​អត់​ធ្មត់​នោះ​ បាន​រួម​ចំ​ណែក​ថែ​រក្សា​របរ​ត្បាញ​បន្ទោះ​ប្រ​ពៃ​ណី​ក្នុង​សហ​គម​ន៍ខ្មែរ​នៅ​ភូមិ​ភាគ​៕

ទីទុយ​ - វិមាន​

ចែករំលែកអត្ថបទ