03/11/2026 - 20:24

សត្វ​កំ​ណាន់​ - និមិត្ត​រូប​ផ្សារ​ភ្ជាប់​ជា​មួយ​ទូក​-ងរបស់​ជន​រួម​ជាតិ​ខ្មែរ​ 

ចំ​ពោះ​ជន​រួម​ជាតិ​ខ្មែរ​ ទូក​-ងនៅ​ទាំង​ជា​និម្មិតរូប​នាំ​មក​តម្លៃ​វប្ប​ធម៌​ដ៏​វិសេស​វិសាល​ ក្នុង​នោះ​មាន​ទាំង​កត្តា​ជំនឿ​ និង​ផ្លូវ​ចិត្ត​ទៀត​ផង​។ ទូក​-ងតែង​បាន​តុ​បតែង​លម្អ​ដោយ​ក្បូរ​ក្បាច់​យ៉ាង​វិចិត្រ​ ពណ៌​សម្បុរ​គួរ​ឱ្យ​ចាប់​អា​រម្មណ៍​ ទូក​-ងនីមួយៗ​សុទ្ធ​តែ​មាន​ភ្នែក​មួយ​គូរ​ដ៏​មាន​សិល្បៈ​ និង​សត្វ​កំ​ណាន់​ពិ​សេស​មួយ​តែង​មាន​វត្ត​មាន​នៅ​លើ​ក្បាល​ទូក​ ព្រម​ទាំង​ផ្ទុក​នូវ​រឿង​រ៉ាវ​វប្ប​ធម៌​លាក់​ទុក​ពី​ក្រោយ​។

សត្វ​កំ​ណាន់​រាជ​ហង្ស​ ប្រ​ថាប់​នៅ​លើ​ទូក​-ងវត្ត​សិរី​ឧត្តម្ភប្រ​ជុំ​វង្សា​ព្រែក​តា​កួន​។

ឯ​ផ្នែក​ខាង​ជំនឿ​វិញ​ ទូក​-ងមិន​ត្រឹម​តែ​ជា​មធ្យោ​បាយ​ធ្វើ​ចរា​ចរណ៍​លើ​ទឹក​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​បាន​ជន​រួម​ជាតិ​ខ្មែរ​គោរព​ និង​ចាត់​ទុក​ដូច​ជា​ “វត្ថុ​សក្តិ​សិទ្ធិ​” ដូច្នេះ​ទើប​គេ​ប្រើ​តែ​ក្នុង​ពិ​ធី​ប្រ​ណាំង​តែ​ប៉ុណ្ណោះ​។ មុន​ពេល​ទទួល​ឥទ្ធិ​ពល​ពី​ព្រហ្ម​ញ្ញសាសនា​ និង​ព្រះ​ពុទ្ធ​សាសនា​ ជន​រួម​ជាតិ​ខ្មែរ​តាំង​ពី​បុរាណ​កាល​មក​បាន​មាន​គំ​និត​ - ជំនឿ​ផ្ទាល់​ខ្លួន​រួច​ទៅ​ហើយ​ នោះ​គឺ​ជំនឿ​អរូ​បី​ មាន​ន័យ​ថា​ រាល់​វត្ថុ​ទាំង​អស់​សុទ្ធ​តែ​មាន​វិញ្ញាណ​ ហើយ​ទូក​-ងក៏​ជា​ផ្នែក​មួយ​នោះ​ដែរ​។ ដូច្នេះ​ហើយ​ ក្នុង​ពេល​ដាក់​ទូក​-ងចុះ​ទឹក​ វត្ត​នា​នា​តែង​តែ​ធ្វើ​ពិ​ធី​យ៉ាង​ឱ​ឡា​រិក​។

ទន្ទឹម​នឹង​នោះ​ គេ​អាច​សង្កេត​ឃើញ​ថា​ រាល់​ទូក​-ងទាំង​អស់​តែង​តែ​មាន​សត្វ​កំ​ណាន់​មួយ​បាន​ដាក់​នៅ​ត្រង់​ក្បាល​ទូក​។ ក្នុង​ស្មារតី​របស់​ជន​រួម​ជាតិ​ខ្មែរ​ សត្វ​កំ​ណាន់​ទាំង​នេះ​មិន​ត្រឹម​តែ​ជា​លក្ខ​ណៈពិ​សេស​ដោយ​ឡែក​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​លាក់​ទុក​នូវ​តម្លៃ​ផ្លូវ​ចិត្ត​ និង​ជំនឿ​ខុស​ៗគ្នា​ទៀត​ផង​។ ការ​ជ្រើស​និមិត្ត​រូប​សត្វ​កំ​ណាន់​ឱ្យ​ទូក​-ងក៏​មាន​ទំ​នាក់​ទំនង​នឹង​ឈ្មោះ​ភូមិ​ស្រុក​ ឬ​ទស្សនៈ​ប្រ​ពៃ​ណី​របស់​វត្ត​នីមួយៗ​ផង​ដែរ​។ យោង​តាម​សិប្ប​ករ​ប្រ​ជា​ជន​ចូវ​អូន​ បាន​ឱ្យ​ដឹង​៖ “ក្នុង​វប្ប​ធម៌​ខ្មែរ​ នៅ​ពេល​ជ្រើស​រើស​សត្វ​កំ​ណាន់​ធ្វើ​ជា​និមិត្ត​រូប​ទូក​-ង គេ​តែង​តែ​ផ្អែក​លើ​ឈ្មោះ​ភូមិ​ ឬ​ឈ្មោះ​វត្ត​ ព្រោះ​ឈ្មោះ​នោះ​ជា​ទូ​ទៅ​បាន​ដាក់​តាម​អក្សរ​ខ្មែរ​។ ពេល​នោះ​ គេ​នឹង​ផ្អែក​លើ​ព្យញ្ជនៈ​ចុង​ក្រោយ​នៃ​ឈ្មោះ​វត្ត​ ឬ​ឈ្មោះ​ភូមិ​ដើម្បី​ជ្រើស​រើស​សត្វ​កំ​ណាន់​។ យោង​តាម​ទស្សនៈ​បុរាណ​ ជួរ​ព្យញ្ជនៈ​នីមួយៗ​ក្នុង​ភា​សា​ខ្មែរ​គឺ​មាន​សត្វ​មួយ​គ្រប់​គ្រង​។ ឧទាហរណ៍​៖ ជួរ​ព្យញ្ជនៈ​ ក ខ គ ឃ ង គឺ​សត្វ​ខ្លា​; ច ឆ ជ ឈ ញ គឺ​សត្វ​រាជ​សី​ហ៍; ដ ឋ ឌ ឍ ណ​ គឺ​សត្វ​ឆ្កែ​; ត ថ ទ ធ ន គឺ​សត្វ​នាគ​...។ល។ ដូច្នេះ​នៅ​ពេល​ជ្រើស​សត្វ​កំ​ណាន់​តំ​ណាង​ឱ្យ​ទូក​ គេ​តែង​តែ​ផ្អែក​លើ​ “រូប​មន្ត​” នេះ​។ ប៉ុន្តែ​ វត្ត​មួយ​ចំ​នួន​ប្រ​សិន​បើ​សត្វ​កំ​ណាន់​ធ្លាក់​លើ​សត្វ​ឆ្កែ​ សត្វ​ប្រើស​ ឬ​សត្វ​កណ្តុ​រ នោះ​វត្ត​នឹង​ប្តូរ​ទៅ​រក​សត្វ​ផ្សេង​វិញ​ ដែល​មាន​ភាព​អង់​អាច​ និង​មាន​អំ​ណាច​ខ្លាំង​ជាង​”។ 

ការ​ជ្រើស​សត្វ​កំ​ណាន់​តំ​ណាង​ឱ្យ​ទូក​មិន​ត្រឹម​តែ​បង្ក​បាន​ជា​លក្ខ​ណៈពិ​សេស​ដោយ​ឡែក​របស់​ទូក​-ងនីមួយៗ​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​បង្កប់​នូវ​ទស្សនៈ​ជំនឿ​ទៀត​ផង​។ ចំ​ពោះ​វត្ត​អា​រាម​ និង​មា​មីង​ក្នុង​ភូមិ​ស្រុក​ សត្វ​កំ​ណាន់​លើ​ទូក​-ងថែម​ទាំង​តំ​ណាង​ឱ្យ​ពណ៌​សម្បុរ​ និង​ទង់​ជ័យ​របស់​ក្រុម​ទាំង​មូល​ ព្រម​ទាំង​ជា​ចំ​ណុច​សម្គាល់​នៅ​លើ​ផ្លូវ​ប្រ​ណាំង​ដែល​មិន​អាច​ច្រឡំ​បាន​ឡើយ​។

ចែក​រំលែក​ជា​មួយ​យើង​ខ្ញុំ​អំ​ពី​ការ​ជំនឿ​ទៅ​លើ​សត្វ​កំ​ណាន់​តំ​ណាង​ទូក​-ង លោក​ គឹម​ ថា​ញ់គ្វឹង​ - គណៈ​កម្ម​ការ​វត្ត​សិរី​ឧត្តម្ភប្រ​ជុំ​វង្សា​ព្រែក​តា​កួន​ ឃុំ​យ៉ាហ្វា​ ទី​ក្រុង​កឹង​ធើ​ បាន​ឱ្យ​ដឹង​៖ “សត្វ​កំ​ណាន់​តំ​ណាង​ទូក​-ងរបស់​វត្ត​យើង​ខ្ញុំ​គឺ​សត្វ​រាជ​ហង្ស​។ ទាំង​ទូក​គែ​ហៅ​ និង​ទូក​-ងគឺ​ដូច​គ្នា​ ព្រោះ​ការ​ជ្រើស​រើស​សត្វ​រាជ​ហង្ស​គឺ​ដោយ​សារ​តែ​ក្នុង​ជំនឿ​ខ្មែរ​ នេះ​គឺ​ជា​ប្រ​ភេទ​សត្វ​ដែល​មាន​អំ​ណាច​អស្ចារ្យ​”។

ដូច្នេះ​ ជា​មួយ​នឹង​យុទ្ធ​សាស្ត្រ​ និង​ការ​ជ្រើស​រើស​កម្លាំង​ក្រុម​ សត្វ​កំ​ណាន់​លើ​ទូក​-ងគឺ​ជា​ការ​ជំ​រុញ​ស្មារតី​ បន្ថែម​ក្តី​ជំនឿ​ និង​កម្លាំង​ពលំ​ដល់​បណ្តា​កី​ឡា​ករ​នៅ​ពេល​ប្រ​កួត​ប្រ​ជែង​។ នោះ​ក៏​ជា​មោទ​នភាព​របស់​គ្រប់​គ្នា​រាល់​ពេល​នាំ​យក​ជ័យ​ជម្នះ​មក​ជូន​ភូមិ​ស្រុក​ និង​វត្ត​អា​រាម​។ បណ្តា​សត្វ​កំ​ណាន់​លើ​ទូក​-ងក៏​ជា​សម្រស់​ដ៏​ស្រស់​មួយ​ក្នុង​វប្ប​ធម៌​របស់​ជន​រួម​ជាតិ​ខ្មែរ​ណាម​បូ​ផង​ដែរ​៕

ថា​ញ់ហុង​ - មេ​ងលី​

ចែករំលែកអត្ថបទ