នៅក្នុងបរិការណ៍ដែលបណ្ដាញសង្គមជះឥទ្ធិពលកាន់តែស៊ីជម្រៅមកលើជីវភាពសង្គម ការងារការពារមូលដ្ឋានគ្រឹះឧត្តមគតិរបស់បក្ស កាន់តែបានចាប់ផ្តើមពីមូលដ្ឋាន ពីសាខាបក្សនីមួយៗ កម្មាភិបាល និងបក្ខជនម្នាក់ៗ។ ការលើកកម្ពស់គុណភាពប្រជុំសាខាបក្ស ពង្រីកតួនាទីរបស់អ្នកមានប្រិយភាព អ្នកមុខអ្នកការសាសនា និងបង្កើនការឃោសនាប្រជាជន បានរួមចំណែកពង្រឹងទំនុកចិត្ត បង្កការយល់ស្របក្នុងប្រជាជន។ ការការពារមូលដ្ឋានគ្រឹះឧត្តមគតិរបស់បក្ស មិនមែនជារឿងឆ្ងាយពីខ្លួននោះទេ ប៉ុន្តែចាប់ផ្តើមពីការប្រជុំរបស់សាខាបក្ស បក្ខជនក្តាប់បានពីបំណងប្រាថ្នារបស់ប្រជាជន ពន្យល់ ចលនា និងកំណត់ទិសដៅទាន់ពេលវេលាចំពោះព័ត៌មានមិនពិត។ នៅឃុំឡុងភូ ស្មារតីនោះកំពុងបានធ្វើឱ្យជាក់ស្តែងតាមរយៈសកម្មភាពជាច្រើន ពិសេសនៅតាមសាខាបក្សតំបន់ជនរួមជាតិខ្មែរ។

លេខាគណៈកម្មាធិការបក្សឃុំឡុងភូ ថ្លែងក្នុងពិធីហ្វឹកហាត់ការងារកសាងបក្ស។
បក្ខភាគឃុំឡុងភូ ទីក្រុងកឹងធើ បច្ចុប្បន្នមានសាខាបក្ស និងបក្ខភាគក្រោមឱវាទចំនួន ៣៧ ដោយមានបក្ខជនចំនួន ១.៣០០ នាក់។ ប៉ុន្មានឆ្នាំកន្លង បក្ខភាគឃុំតែងតែកំណត់ច្បាស់ការងារនយោបាយ សតិអារម្មណ៍ ជាភារកិច្ចសំខាន់ក្នុងការកសាងបក្ស។ បណ្ដាលិខិតចង្អុលការរបស់មជ្ឈិម គណៈកម្មាធិការបក្សទីក្រុង និងគណៈកម្មាធិការបក្សឃុំ បានអនុវត្តទាន់ពេលវេលាដល់កម្មាភិបាល បក្ខជន។ គណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់តែងក្តាប់ពីស្ថានភាពសតិអារម្មណ៍ មតិសាធារណៈ ដោះស្រាយបញ្ហាដែលកើតឡើងចាប់ពីមូលដ្ឋាន ដោយមិនទុកឲ្យកើតមានចំណុចក្តៅ។ ព្រមទាំងបង្កើនការតស៊ូប្រឆាំងនឹងទស្សនៈខុសឆ្គង ទប់ស្កាត់នូវសញ្ញានៃការអន់ថយពីសតិអាតម្មណ៍នយោបាយ សីលធម៌ និងរបៀបរស់នៅ។ ឡុងភូ ជាតំបន់កសិកម្មសុទ្ធសាធ ដែលមានជនរួមជាតិខ្មែរជាង ៥០% នៃប្រជាជនរួមក្នុងឃុំ។ ជីវភាពរបស់ប្រជាជនមួយផ្នែកនៅមានការលំបាកច្រើន កម្រិតប្រជាបញ្ញាមិនស្មើគ្នា។ ក្នុងពេលនោះ អានុភាពអមិត្តកាន់តែងឆ្លៀតឱកាសពីបណ្ដាញសង្គម ដើម្បីចែកចាយព័ត៌មានមិនពិត មូលបង្កាច់គោលការណ៍របស់បក្ស គោលនយោបាយរបស់រដ្ឋ។ ប្រការនោះតម្រូវឱ្យមានការលើកកម្ពស់គុណភាពជាងទៀតផ្នែកខាងនយោបាយ សតិអារម្មណ៍ចាប់ពីមូលដ្ឋាន។
ថ្លែងក្នុងថ្នាក់ហ្វឹកហាត់ការងារកសាងបក្សឆ្នាំ ២០២៦ សមមិត្ត ឡឹម តៀងថាច់ សមាជិកគណៈកម្មាធិការបក្សទីក្រុង លេខាគណៈកម្មាធិការបក្សឃុំឡុងភូ សង្កត់ធ្ងន់៖ ការការពារមូលដ្ឋានគ្រឹះឧត្តមគតិរបស់បក្ស មិនមែនជាភារកិច្ចរបស់ថ្នាក់លើតែប៉ុណ្ណោះទេ ប៉ុន្តែត្រូវចាប់ផ្តើមពីសាខាបក្ស ពីកម្មាភិបាល និងបក្ខជននៅមូលដ្ឋាន; កម្លាំងរបស់បក្សចាប់ផ្តើមពីបក្ខជនម្នាក់ៗ និងសាខាបក្សនីមួយៗ។ បើចង់ឱ្យបក្សរឹងមាំ នោះគឺកម្មាភិបាល និងបក្ខជនត្រូវតែមានសមត្ថភាពនយោបាយ រក្សាលក្ខណសម្បត្តិសីលធម៌ និងលត់ដំ រៀនសូត្រដោយឥតឈប់ឈរ។ បច្ចុប្បន្ន អានុភាពអមិត្តប្រើប្រាស់យ៉ាងពេញទំហឹងនូវបណ្ដាញសង្គមដូចជា Facebook, YouTube, TikTok ដើម្បីចែកផ្សាយព័ត៌មានក្លែងក្លាយ ព័ត៌មានមិនពិត ដែលបង្កឱ្យមានការភាន់ច្រឡំក្នុងមតិសាធារណៈ។
ចំពោះស្ថានភាពនោះ បក្ខភាគឃុំឡុងភូ បានកំណត់ច្បាស់ការការពារមូលដ្ឋានគ្រឹះឧត្តគតិរបស់បក្សជាភារកិច្ចជាប្រចាំ។ ការងារអប់រំនយោបាយ សតិអារម្មណ៍ត្រូវបានផ្សព្វផ្សាយដោយរូបភាពជាច្រើន ក្នុងនោះផ្តោតទៅលើការបើកថ្នាក់បំប៉នការយល់ដឹងអំពីបក្សជូនដល់មហាជនឆ្នើម និងសិស្សានុសិស្ស។ ប្អូន ង្វៀង ង៉ុកតិញ សិស្សថ្នាក់ទី ១២A វិទ្យាល័យ លឿងឌិញកួ ចែករំលែក៖ “ថ្នាក់បំប៉នជួយឱ្យប្អូនយល់ច្បាស់អំពីបក្ស ពង្រឹងឧត្តមគតិ និងបំណងប្រាថ្នាចង់រួមចំណែកដល់ភូមិស្រុក”។

បិទវគ្គសិក្សាយល់ដឹងអំពីបក្ស។
ទន្ទឹមនឹងនោះ បក្ខភាគឃុំតែងចាត់តាំងពិធីប្រឡងអ្នករបាយការណ៍ពូកែ ដើម្បីលើកកម្ពស់គុណភាពនៃការឃោសនាផ្ទាល់មាត់ នាំសេចក្តីសម្រេចចិត្តរបស់បក្សមកជិតជាមួយកម្មាភិបាល បក្ខជន និងប្រជាជន។ តាមប្រសាសន៍អ្នកគ្រូ ត្រឹងធីពិសី អ្នករបាយការណ៍របស់សាខាបក្សសាលាបឋមសិក្សាទីប្រជុំជនឡុងភូ B ការចូលរួមប្រឡងជួយលើកកម្ពស់បំណិនឃោសនា រួមចំណែកនាំគោលការណ៍ សេចក្តីសម្រេចចិត្តទៅដល់ប្រជាជនបានងាយយល់ ងាយចងចាំ និងជាក់ស្តែងជាង។ ដើម្បីឆ្លើយតបនឹងតម្រូវការភារកិច្ចក្នុងស្ថានភាពថ្មី គណៈអចិន្ត្រៃយ៍គណៈកម្មាធិការបក្សឃុំតែងចាត់តាំងថ្នាក់ហ្វឹកហាត់វិជ្ជាជីវៈដល់កងជួរគណៈកម្មាធិការបក្សមូលដ្ឋាន។ ខ្លឹមសារហ្វឹកហាត់ផ្តោតលើការងាររៀបចំកសាងបក្ស ការងារកម្មាភិបាល ការការពារនយោបាយផ្ទៃក្នុង ការត្រួតពិនិត្យ តាមដាន ផ្លាស់ប្តូរឌីជីថល ការងារប្រជាចលនា ឃោសនា និងបំណិនក្តាប់មតិសាធារណៈ។ល។
សមមិត្ត ស៊ើង ហ្វៀង លេខាសាខាបក្សភូមិ ខ្វាន់តាង ឱ្យដឹង៖ “ថ្នាក់ហ្វឹកហាត់បានជួយកម្មាភិបាលមូលដ្ឋានធ្វើបច្ចុប្បន្នភាពចំណេះដឹងថ្មីៗ លើកកម្ពស់បំណិនដោះស្រាយការងារ និងដោះស្រាយទាន់ពេលវេលានូវការលំបាកដែលកើតឡើងក្នុងដំណើរការអនុវត្តភារកិច្ច”។
ខ្វាន់តាង ជាភូមិដែលមានគ្រួសារជនរួមជាតិខ្មែររស់នៅជាង ៩៩% មានជាង ១.000 គ្រួសារ និងមានប្រជាជនចំនួន ៤.៥១៦ នាក់។ ដោយសារផ្សព្វផ្សាយអនុវត្តល្អនូវសេចក្តីសម្រេចចិត្ត បទបញ្ជារបស់បក្ស ព្រមទាំងចេះធ្វើឱ្យជាក់ស្តែងស្របតាមស្ថានភាពរបស់ភូមិភាគ ដូច្នេះការងារដឹកនាំ ចង្អុលការអនុវត្តភារកិច្ចអភិវឌ្ឍសេដ្ឋកិច្ច វប្បធម៌ - សង្គម ធានាការពារប្រទេស - សន្តិសុខ សុទ្ធតែសម្រេចបានល្អនូវភារកិច្ច។ ថ្វីត្បិតដូច្នោះក្តី រយៈពេលថ្មីៗនេះ ដោយសារតម្លៃទីផ្សារមានការប្រែប្រួល ពិសេសគឺតម្លៃប្រេងសាំង និងតម្លៃសម្ភារៈកសិកម្មឡើងថ្លៃខ្ពស់ តម្លៃស្រូវធ្លាក់ចុះ។ល។ ធ្វើឱ្យមាមីងភាគច្រើនមានការព្រួយបារម្ភ និងភាន់ច្រឡំ។ ជាមួយផ្ទៃដីជិត ៥០០ ហិកតា មាមីងផលិតស្រូវរដូវសម្រកយឺត (ស្រូវរដូវទី ៣)។ ឆ្នាំនេះ ស្រូវបានផលល្អ ប៉ុន្តែប្រមូលផលមិនបានចំណេញ ពុំនោះសោត ឈ្មួញបោះបង់ប្រាក់កក់មិនព្រមទិញ។ អារម្មណ៍របស់មាមីងភាគច្រើនតែងព្រួយបារម្ភ ខ្វល់ខ្វាយ ផ្តើមពីនោះ បានជះឥទ្ធិពលដល់ការងារគ្រប់គ្រងសណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមនៅភូមិភាគ។ នេះគឺជាឱកាសដែលអានុភាពអមិត្ត ប្រតិកិរិយាឃោសនាបំភ្លៃមួលបង្កាច់។ រយៈពេលថ្មីៗនេះ ភូមិខ្វាន់តាងបានថ្នាក់លើវិនិយោគបង្កើនកម្រិតផ្លូវគមនាគមន៍ជនបទ (ដងផ្លូវចាប់ពីប្រឡាយបាសឹម ដល់ផ្លូវស្រុកលេខ ១៦ ប្រវែងជាង ០២ គីឡូម៉ែត្រ បង្កើនកម្រិតផ្លូវទៅជា ០៤ ម៉ែត្រ)។ ភាគច្រើនមាមីងត្រេកអរ រីករាយ ម្នាក់ៗ ផ្ទះនីមួយៗស្ម័គ្រចិត្តរំដោះផ្ទៃដី បរិច្ចាគដី សម្ភារៈសំណង់ ដើមឈើ។ល។ ប្រគល់ផ្ទៃដីជូនអង្គភាពសាងសង់។ ទោះជាយ៉ាងណាក៏ដោយ មានតែគ្រួសារមួយគត់ ដែលមិនយល់ព្រមតាមគោលការណ៍នេះ (ប្រហែលជាហេតុផលព្រួយបារម្ភអំពីផលប្រយោជន៍ និងការផលិតរបស់គ្រួសារ) មិនស្តាប់តាមការណែនាំរបស់រដ្ឋអំណាចភូមិភាគ បានចុះពូជបង្កបង្កើនផលស្រូវរដូវទី ៣ ដោយឯកឯង នាំឱ្យខាតបង់ និងមានអារម្មណ៍មិនសប្បាយចិត្ត។ល។ អ្វីដែលគួរឱ្យព្រួយបារម្ភជាងនេះគឺ តែងចូលគេហទំព័រមិនមែនពិត មើលព័ត៌មានអាក្រក់លើបណ្ដាញសង្គម ដែលជះឥទ្ធិពលដល់អារម្មណ៍ ទើបមិនសូវយកចិត្តទុកដាក់ចំពោះផលប្រយោជន៍រួមរបស់សហគមន៍។ ទទួលបានព័ត៌មាន ក្នុងតួនាទីជាលេខាសាខាបក្សភូមិ សមមិត្ត ស៊ើង ក្វៀង ចាត់តាំងកិច្ចប្រជុំសាខាបក្ស (ប្រធានបទ) “ចលនាប្រជាជនបរិច្ចាគដីបើកផ្លូវ កសាងផ្លូវបេតុងសម្រេចបទដ្ឋានជនបទថ្មី”។ ក្នុងកិច្ចប្រជុំ សមមិត្តបានប្រកាសអញ្ជើញទាំងអ្នកមានប្រិយភាព ព្រះចៅអធិការវត្តទឹកប្រៃ និងគណៈកម្មការវត្ត មកប្រជុំជាមួយសាខាបក្ស ដើម្បីរកវិធីដោះស្រាយ។ ទន្ទឹមនឹងនោះ ជូនដំណឹងដល់ថ្នាក់ដឹកនាំគណៈកម្មាធិការបក្ស គណៈកម្មាធិការប្រជាជន និងនគរបាលឃុំ ដើម្បីក្តាប់ស្ថានភាព។ អាស្រ័យដោយប្រើប្រាស់វិធានការ “ប្រជាចលនាប៉ិនប្រសប់” ឃោសនា ចលនា ការបញ្ចុះបញ្ចូល ពន្យល់ដោយសមហេតុផល គ្រួសារប្រជាជនបានយល់ច្បាស់ពីគោលការណ៍ និងយល់ស្របប្រគល់ផ្ទៃដីជូនអង្គភាពសាងសង់។ លោក ហ្វិញ ហាល អ្នកមានប្រិយភាពក្នុងជនជាតិភាគតិចភូមិខ្វាន់តាង ឱ្យដឹង៖ “ការទៅដល់គ្រប់គ្រួសារប្រជាជនដើម្បីក្តាប់ពីបំណងប្រាថ្នា រួមផ្សំជាមួយការឃោសនាគោលការណ៍ គោលនយោបាយ បានរួមចំណែកពង្រឹងជំនឿទុកចិត្តរបស់ប្រជាជនចំពោះបក្ស និងរដ្ឋ”។
នៅក្នុងសហគមន៍ខ្មែរ ព្រះសង្ឃ និងអ្នកមានប្រិយភាពដើរតួនាទីពិសេសសំខាន់។ មិនត្រឹមតែណែនាំជីវភាពផ្លូវចិត្តប៉ុណ្ណោះទេ ព្រះសង្ឃថែមទាំងរួមចំណែកឃោសនា ចលនាពុទ្ធបរិស័ទឱ្យអនុវត្តល្អនូវគោលការណ៍របស់បក្ស គោលនយោបាយ និងច្បាប់របស់រដ្ឋទៀតផង។ ព្រះតេជព្រះគុណ យ័ញ ស៊ីវ ចៅអធិការវត្តបឹងកុល មានថេរដីកា៖ វត្តតែងសហការជាមួយរដ្ឋអំណាចឃោសនាពុទ្ធបរិស័ទឱ្យគោរពច្បាប់ រក្សាសាមគ្គីជាតិ មានការប្រុងប្រយ័ត្នចំពោះសកម្មភាពដែលឆ្លៀតយកសាសនាដើម្បីបំបែកបំបាក់ធ្លុងមហាសាមគ្គីទូទាំងជនជាតិ ឬចែកផ្សាយព័ត៌មានមិនពិត។ល។។ ទន្ទឹមនឹងការងារឧត្តមគតិ បក្ខភាគឃុំឡុងភូក៏យកចិត្តទុកដាក់ពិសេសគិតគូរជីវភាពរបស់ប្រជាជនផងដែរ។ កម្មវិធីឧបត្ថម្ភលំនៅឋានជូនគ្រួសារក្រីក្រ គ្រួសារក្បែរក្រ ថែទាំសុខភាព បណ្តុះបណ្តាលវិជ្ជាជីវៈ ផ្ទេរបច្ចេកទេសវិទ្យាសាស្ត្រ ជំនួយដើមទុនផលិតត្រូវបានផ្សព្វផ្សាយ។ សំណង់សុខុមាលភាពសង្គមបន្តបានវិនិយោគ រួមចំណែកលើកកម្ពស់ជីវភាពសម្ភារៈ និងស្មារតីរបស់ប្រជាជន។ ជាក់ស្តែងបានបង្ហាញថា នៅពេលជីវភាពរបស់ប្រជាជនត្រូវបានលើកស្ទួយ ជំនឿទុកចិត្តលើបក្ស និងរដ្ឋអំណាចត្រូវបានពង្រឹង នេះក៏ជា “ខែល” ប្រកបដោយប្រសិទ្ធភាពដើម្បីទប់ស្កាត់ការមួលបង្កាច់ និងការញុះញង់របស់អានុភាពអមិត្ត។
ផ្តើមពីភាពជាក់ស្តែងនៅឡុងភូបានបង្ហាញថា ការការពារមូលដ្ឋានគ្រឹះឧត្តមគតិរបស់បក្សមិនមែនគ្រាន់តែជាភារកិច្ចឃោសនាលើឯកសារប៉ុណ្ណោះទេ ប៉ុន្តែត្រូវធ្វើឱ្យជាក់ស្តែងដោយសកម្មភាពប្រចាំថ្ងៃរបស់សាខាបក្សនីមួយៗ កម្មាភិបាល និងបក្ខជនម្នាក់ៗ។ នៅពេលសាខាបក្សនៅជិតស្និទ្ធជាមួយប្រជាជន យល់ពីប្រជាជន ក្តាប់បានទាន់ពេលវេលានូវបំណងប្រាថ្នា និងដោះស្រាយបញ្ហាដែលកើតឡើងពីថ្នាក់មូលដ្ឋាន ជំនឿទុកចិត្តរបស់ប្រជាជននឹងត្រូវបានពង្រឹង ការយលស្របក្នុងសង្គមត្រូវបានបង្កើន។ នោះគឺជាវិធីសាស្រ្តជាក់ស្តែង ដើម្បីកម្មាភិបាល និងបក្ខជនម្នាក់ៗរួមចំណែកកសាងបក្សស្អាតស្អំ រឹងមាំចាប់ពីមូលដ្ឋាន៕
សុខ កា - លីសៀ
| ចែករំលែកអត្ថបទ |
|
នាយក៖ ហ្វិញហ្វាងម៉េន
លិខិតអនុញាតលេខ ៧៨៩/GP- BTTTTអាស្រ័យក្រសួងព័ត៌មាននិងសារគមនាគមន៍ផ្តល់នូវថ្ងៃទី០២-១២-២០២១។លេខ២៤ ត្រឹងវ៉ាំងហ្វាយ សង្កាត់និញកេវ ក្រុងកឹងធើ - ទូរស័ព្ទ: (០២៩២) ៣៨៣០០៩៨
ទូរសារ: (០២៩២) ៣៨៣០៥៦១។ អ៊ីម៉ែល: toasoan@baocantho.com.vn
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម: quangcao@baocantho.com.vn
សរសេរច្បាស់ប្រភព "សារព័ត៌មានអេឡិចត្រូនិកកឹងធើ" នៅពេលផ្សាយបន្តពី websiteនេះ។

ពាក្យគន្លឹះ