(CT) - សម័យប្រជុំលើកទី៤ (សម័យប្រជុំប្រធានបទ) របស់ក្រុមប្រឹក្សាប្រជាជនទីក្រុងនីតិកាលទី១០ អាណត្តិកាល ២០២១-២០២៦ បានបញ្ចប់នៅរសៀលថ្ងៃទី៣ ខែតុលា។
អញ្ជើញថ្លែងចង្អុលការក្នុងអង្គប្រជុំ លោក ឡេក្វាងតុង សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាបក្សទីក្រុងកឹងធើ បានស្នើឱ្យក្រុមប្រឹក្សាប្រជាជនទីក្រុង បន្តបញ្រ្ជាបនិងធ្វើឱ្យជាក់ស្តែងបណ្តាសេចក្តីសម្រេចចិត្តរបស់មជ្ឈិមអំពីការអភិវឌ្ឍទីក្រុងកឹងធើ។ ប្តូរផ្តាច់ដោះស្រាយ "ចំណុចរាំងស្ទះ" អំពីស្ថាប័ន យន្តការគោលនយោបាយ និងបើករលូនប្រភពធនធាន ដើម្បីបង្កការវិវត្តន៍យ៉ាងខ្លាំងក្លា និងចីរភាពសម្រាប់ទីក្រុង។ លេខាបក្សទីក្រុងកឹងធើ បានស្នើឱ្យក្រុមប្រឹក្សាប្រជាជនទីក្រុង ផ្តល់អាទិភាពលើការបែងចែក និងប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាព ដោយផ្តោតលើគម្រោងសំខាន់ៗអំពីហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ ទីក្រុង logistics សុខាភិបាល អប់រំ ផ្តុំកម្លាំងលើការអភិវឌ្ឍវិទ្យាសាស្ត្របច្ចេកវិទ្យា ការផ្លាស់ប្តូរឌីជីថល និងការអនុវត្តបញ្ញាសិប្បនិម្មិត។ ទន្ទឹមនឹងនោះ ពិនិត្យ ផ្គួបផ្សំផែនការព្រមៗគ្នា ពង្រីកសក្តានុភាពរបស់ទីក្រុងកឹងធើដែលជាមជ្ឈមណ្ឌលតំបន់វាលរាបទន្លេគឺវឡុង ផ្សារភ្ជាប់ជាមួយនឹងបើកទូលាយការអភិវឌ្ឍន៍ថ្មី បង្កើតបរិយាកាសទាក់ទាញវិនិយោគ។

លោក ឡេក្វាងតុង សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាបក្សទីក្រុងកឹងធើ ថ្លៃងការណ៍ក្នុងអង្គប្រជុំ។
លេខាបក្សទីក្រុង ស្នើក្រុមប្រឹក្សាប្រជាជនក្រុងបន្តពិនិត្យ កំណត់សម្រេចនិងត្រួតពិនិត្យការអនុវត្តបណ្តាគោលនយោបាយសុខុមាលភាពសង្គម លើកកម្ពស់គុណភាពអប់រំ ថែទាំសុខភាពប្រជាជន ការពារបរិស្ថាន និងអភិរក្សអត្តសញ្ញាណវប្បធម៌។ ទន្ទឹមនឹងនោះ យកចិត្តទុកជាងទៀតដល់ការអភិវឌ្ឍប្រភពធនធានមនុស្ស ពិសេសគឺធនធានមនុស្សគុណភាពខ្ពស់ ឆ្លើយតបតម្រូវការឧស្សាហូបនីយកម្ម និងភាវូបនីយកម្ម។ ជាពិសេស គប្បីបង្កើតការងារធ្វើឱ្យបានច្រើនថែមទៀត ឧបត្ថម្ភផ្តើមអាជីវកម្ម ផ្លាស់ថ្មីច្នៃប្រឌិត រួមចំណែកបង្កើនប្រាក់ចំណូល លំនឹងនិងលើកកម្ពស់ជីវភាពរបស់ប្រជាជន។
ទន្ទឹមនឹងនោះ គឺបន្តការផ្លាស់ថ្មីវិធីសកម្មភាពរបស់ក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ អនុវត្តការផ្លាស់ប្តូរឌីជីថល ផ្តោតលើការធ្វើឱ្យជាក់ស្តែងបណ្តាសេចក្តីសម្រេចចិត្តរបស់មជ្ឈិម និងគណៈកម្មាធិការបក្សទីក្រុង; ចូលរួមយ៉ាងសកម្មក្នុងការពិនិត្យ និងសម្រេចលើបញ្ហាសំខាន់ៗរបស់ទីក្រុង។ ពង្រឹងការងារអំពីបំណងប្រាថ្នារបស់ប្រជាជន និងលើកកម្ពស់តួនាទីត្រួតពិនិត្យរបស់ក្រុមប្រឹក្សាប្រជាជន និងតំណាងក្រុមប្រឹក្សាប្រជាជន ដើម្បីនាំយកសេចក្តីសម្រេចចិត្តចូលទៅក្នុងជីវភាព។ តំណាងក្រុមប្រឹក្សាប្រជាជនត្រូវមានទំនាក់ទំនងជិតស្និទ្ធជាមួយម្ចាស់ឆ្នោត ស្តាប់ឆ្លុះបញ្ចាំងយ៉ាងពេញលេញនូវបំណងប្រាថ្នារបស់ប្រជាជន; ធ្វើជាស្ពានតភ្ជាប់យ៉ាងទំនុកចិត្តរវាងប្រជាជននិងបក្ស រដ្ឋអំណាច រួមចំណែកពង្រឹងទំនុកចិត្តរបស់ប្រជាជនចំពោះថ្នាក់ដឹកនាំរបស់ទីក្រុង...។

តំណាងក្រុមប្រឹក្សាប្រជាជនទីក្រុង អនុម័តសេចក្តីសម្រេចនៃសម័យប្រជុំ។
នៅក្នុងកិច្ចប្រជុំ ក្រៅពីសេចក្តីសម្រេចចិត្តអំពីបុគ្គលិក (សេចក្តីសម្រេចបបញ្ឈប់តំណែង ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ អាណត្តិកាល ២០២១ - ២០២៦ ចំពោះលោក ត្រឹងវ៉ាំងឡូវ ដោយការិយាល័យនយោបាយចាត់ឱ្យកាន់តំណែងជាលេខាបក្សខេត្តវិញឡុង អាណត្តិកាល ២០២៥ - ២០៣០; សេចក្តីសម្រេចបញ្ជាក់លទ្ធផលបោះឆ្នោតលោក ត្រឿងកាញត្វៀង អនុលេខាបក្សក្រុងអាណត្តិកាល ២០២៥ - ២០៣០ កាន់តំណែងជាប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ អាណត្តិកាល ២០២១ - ២០២៦) ក្រុមប្រឹក្សាប្រជាជនទីក្រុងបានអនុម័តសេចក្តីសម្រេចដូចខាងក្រោម៖
(១) សេចក្តីសម្រេចចិត្តស្តីពីការកែសម្រួលផែនការវិនិយោគសាធារណៈរយៈពេលមធ្យម ដំណាក់កាល២០២១-២០២៥ ប្រភពថវិការដ្ឋអនុវត្តកម្មវិធីទិសដៅជាតិសម្រាប់ការកសាងជនបទថ្មី (ប្រភពទុនរបស់ខេត្តសុកត្រាំងចាស់);
(២) សេចក្តីសម្រេចចិត្តស្តីពីការកែសម្រួលផែនការវិនិយោគសាធារណៈ ឆ្នាំ២០២៥ ប្រភពថវិការដ្ឋអនុវត្តកម្មវិធីទិសដៅជាតិសម្រាប់ការកសាងជនបទថ្មី (ប្រភពទុនរបស់ខេត្តសុកត្រាំងចាស់);
(៣) សេចក្តីសម្រេចស្តីពីការប្រគល់សេចក្តីលម្អិត ការកែសម្រួល និងបំពេញបន្ថែមផែនការវិនិយោគរដ្ឋរយៈពេលមធ្យម ដំណាក់កាល ២០២១-២០២៥ ពីប្រភពថវិកាភូមិភាគ;
(៤) សេចក្តីសម្រេចស្តីពីការប្រគល់សេចក្តីលម្អិត ការកែសម្រួល និងបំពេញបន្ថែមផែនការវិនិយោគរដ្ឋឆ្នាំ ២០២៥ ពីប្រភពថវិកាភូមិភាគ;
(៥) សេចក្តីសម្រេចស្តីពីការកែសម្រួល និងបំពេញបន្ថែមសេចក្តីសម្រេចលើគម្រោងចំណូលថវិកាលើភូមិថាន ប្រមូលនិងចំណាយថវិកាភូមិភាគឆ្នាំ២០២៥;
(៦) សេចក្តីសម្រេចស្តីពីការកែសម្រួល និងបំពេញបន្ថែមសេចក្តីសម្រេចលើការបែងចែកថវិកា ឆ្នាំ២០២៥;
(៧) សេចក្តីសម្រេចស្តីពីការបែងចែកគ្រោងថវិកាចំណាយប្រចាំ (ដើមទុនបុព្វហេតុ) ស្ថិតក្នុងកម្មវិធីទិសដៅជាតិបន្ថយភាពក្រីក្រចីរភាពនៅឆ្នាំ២០២៥;
(៨) សេចក្តីសម្រេចចិត្តស្តីពីការកែសម្រួលផែនការវិនិយោគរដ្ឋរយៈពេលមធ្យម ដំណាក់កាល ២០២១ - ២០២៥ ពីប្រភពថវិការដ្ឋ អនុវត្តកម្មវិធីទិសដៅជាតិបន្ថយភាពក្រីក្រចីរភាព (ប្រភពដើមទុនរបស់ខេត្តសុកត្រាំងចាស់);
(៩) សេចក្តីសម្រេចចិត្តស្តីពីការកែសម្រួលផែនការវិនិយោគរដ្ឋឆ្នាំ ២០២៥ ពីប្រភពថវិការដ្ឋ អនុវត្តកម្មវិធីទិសដៅជាតិបន្ថយភាពក្រីក្រចីរភាពឆ្នាំ ២០២៥ (ប្រភពដើមទុនរបស់ខេត្តសុកត្រាំងចាស់);
(១០) សេចក្តីសម្រេចចិត្តស្តីពីការកែសម្រួលដើមទុនថវិការដ្ឋ (ដើមទុនវិនិយោគអភិវឌ្ឍន៍) ដែលថ្នាក់មានសមត្ថកិច្ចអនុញ្ញាតអូសបន្លាយពេលវេលាអនុវត្ត និងផ្តល់ផ្ទេរទុនវិនិយោគអភិវឌ្ឍន៍ពីថវិការដ្ឋ ឆ្នាំ២០២៤ ផ្ទេរទៅឆ្នាំ២០២៥ ស្ថិតក្នុងកម្មវិធីទិសដៅជាតិអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គមនៅតំបន់ជនជាតិភាគតិច;
(១១) សេចក្តីសម្រេចចិត្តស្តីពីការកែសម្រួលគ្រោងថវិកាចំណាយ (ដើមទុនបុព្វហេតុ) ដែលថ្នាក់មានសមត្ថកិច្ចអនុញ្ញាតអូសបន្លាយពេលវេលាអនុវត្ត និងផ្តល់ផ្ទេរថវិកា ឆ្នាំ២០២៤ (រួមទាំងឆ្នាំ២០២២ និង២០២៣ ផ្ទេរទៅឆ្នាំ២០២៤) ផ្ទេរទៅឆ្នាំ ២០២៥ ស្ថិតក្នុងកម្មវិធីទិសដៅជាតិអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គមនៅតំបន់ជនជាតិភាគតិច;
(១២) សេចក្តីសម្រេចចិត្តស្តីពីការកែសម្រួលផែនការវិនិយោគរដ្ឋរយៈពេលមធ្យម ដំណាក់កាល ២០២១-២០២៥ ដោយប្រភពថវិការដ្ឋអនុវត្តកម្មវិធីទិសដៅជាតិអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គមនៅតំបន់ជនជាតិភាគតិច (ប្រភពដើមទុនជារបស់ខេត្តសុកត្រាំងចាស់);
(១៣) សេចក្តីសម្រេចចិត្តស្តីពីការកែសម្រួលផែនការវិនិយោគរដ្ឋ ឆ្នាំ២០២៥ ដោយប្រភពថវិការដ្ឋអនុវត្តកម្មវិធីទិសដៅជាតិអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គមនៅតំបន់ជនជាតិភាគតិច (ប្រភពដើមទុនជារបស់ខេត្តសុកត្រាំងចាស់);
(១៤) សេចក្តីសម្រេចចិត្តស្តីពីការកែសម្រួលការបែងចែកគ្រោងថវិកាចំណាយប្រចាំ (ដើមទុនបុព្វហេតុ) ស្ថិតក្នុងកម្មវិធីទិសដៅជាតិអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គមនៅតំបន់ជនជាតិភាគតិច;
(១៥) សេចក្តីសម្រេចចិត្តអនុម័តលើគម្រោងចាត់តាំង និងរៀបចំឡើងវិញនូវមូលនិធិហិរញ្ញវត្ថុរដ្ឋក្រៅពីថវិការដ្ឋ លើមូលដ្ឋានរួមបញ្ចូលមូលនិធិហិរញ្ញវត្ថុរដ្ឋក្រៅពីថវិការបស់ខេត្តសុកត្រាំង ខេត្តហូវយ៉ាង និងទីក្រុងកឹងធើ។
* ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំ លោកស្រី ហូធីកឹមដាវ អនុលេខាបក្សទីក្រុង ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុង ជំនួសមុខឱ្យគណៈកម្មាធិការបក្សទីក្រុង ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន និងគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុង បានបំផុសនិងអំពាវនាវទូទាំងកម្មាភិបាល អ្នករដ្ឋការ បុគ្គលិក កងកម្លាំងប្រដាប់អាវុធ និយោជិតបណ្តាស្ថាប័ន អង្គភាព អាជីវកម្ម អង្គការសាសនានិងប្រជាជនគ្រប់ជាន់ថ្នាក់ក្នុងទីក្រុងចូលរួមដើម្បីជួយដល់ជនរួមជាតិដែលរងផលប៉ះពាល់ដោយព្យុះលេខ១០ (BUALOI) បង្កឡើង។ ពេលវេលាទទួលឧបត្ថម្ភគឺចាប់ពីថ្ងៃទី ៥ ខែតុលា រហូតដល់ថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០២៥។

លោកស្រី ហូធីកឹមដាវ អនុលេខាបក្សទីក្រុង ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុងកឹងធើ បំផុសចលនាឧបត្ថម្ភជនរួមជាតិរងផលប៉ះពាល់ដោយព្យុះលេខ ១០។ រូបថត៖ អាញយុង

លោក ឡេក្វាងតុង សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាបក្សក្រុង ឧបត្ថម្ភជនរួមជាតិរងផលប៉ះពាល់ដោយព្យុះលេខ ១០។

ថ្នាក់ដឹកនាំទីក្រុងកឹងធើ ឧបត្ថម្ភជនរួមជាតិរងផលប៉ះពាល់ដោយព្យុះលេខ ១០។ រូបថត៖ អាញយុង

តំណាងក្រុបប្រឹក្សាប្រជាជនទីក្រុងកឹងធើ ឧបត្ថម្ភជនរួមជាតិរងផលប៉ះពាល់ដោយព្យុះលេខ ១០។
គណៈកម្មាធិការរណសិរ្សមាតុភូមិទីក្រុងកឹងធើ (លេខ ២៩០ ផ្លូវ 30-4 សង្កាត់និញកេវ ទីក្រុងកឹងធើ) គឺជាកន្លែងទទួលបែងចែកនិងផ្ទេរជូនទៅប្រជាជននៅតំបន់រងឥទ្ធិពល។
ធ្វីខេ - ប្រែសម្រួល៖ វ៉ាន់តឹន