វត្តស្លាប៉ាង នៅភូមិស្លាប៉ាង ឃុំដូងចូវ ស្រុកយ្វៀងហាយ ខេត្តត្រាវិញ ជាវត្តពុទ្ធសាសនាទក្ខិណនិកាយខ្មែរមួយដែលមានប្រវេណីបដិវត្តន៍ដ៏ក្រាស់ក្រែលនៅខេត្តត្រាវិញ។
ព្រះវិហារវត្តស្លាប៉ាង កន្លែងចិញ្ចឹមលាក់បំពួនកម្មាភិបាលបដិវត្តន៍។
ក្នុងសម័យតស៊ូទាំងពីរលើកប្រឆាំងបារាំងនិងអាមេរិក រំដោះទឹកដីរបស់ប្រជាជាតិ វត្តស្លាប៉ាងគឺជាមូលដ្ឋានសម្ងាត់ និងជាកន្លែងចិញ្ចឹមលាក់បំពួនយុទ្ធជនបដិវត្តន៍ស្មោះត្រង់។ ដោយការរួមចំណែកដ៏ឧត្តុង្គឧត្តមទាំងនោះ ក៏បានប្រធានគណៈកម្មាធិការប្រជាជនខេត្តត្រាវិញ ចុះហត្ថលេខាលើសេចក្តីសម្រេចទទួលស្គាល់វត្តស្លាប៉ាងជាកេរដំណែលប្រវត្តិសាស្រ្ត ថ្នាក់ខេត្តនៅឆ្នាំ ២០២០។
វត្តស្លាប៉ាង កសាងនៅឆ្នាំ ១៨៥៦ ដោយស្នាព្រះហស្ដព្រះចៅអធិការថាច់ម៉ី។ វត្តបានឆ្លងកាត់ព្រះចៅអធិការ ៦ ជំនាន់ និងត្រូវបានជួសជុល កសាងច្រើនលើកច្រើនសា។ ជាវត្តមួយមានប្រវេណីបដិវត្តន៍ ម្ល៉ោះហើយ ក្រោយពីថ្ងៃភាគខាងត្បូងបានរំដោះទាំងស្រុង ឯកភាពទឹកដី ព្រះសង្ឃក្នុងវត្តបន្តការរួមចំណែកកសាង អភិរក្សអត្តសញ្ញាណវប្បធម៌ប្រវេណីរៀងរហូតមក។ ទន្ទឹមនឹងនោះ អនុវត្តល្អនូវគោលការណ៍ គោលមាគ៌ារបស់បក្ស ក្រឹត្យច្បាប់របស់រដ្ឋជានិច្ច។ ម្យ៉ាងទៀត គណៈកម្មការវត្តតែងពុះពារ ឆ្លងកាត់ការលំបាក សម្រេចនូវភារកិច្ចដែលបានប្រគល់ជូន។ ព្រមជាមួយនោះ វត្តថែមទាំងសហការល្អជាមួយរដ្ឋអំណាចភូមិភាគ រៀងរាល់ឆ្នាំតែងរៀបចំបើកថ្នាក់បង្រៀនអក្សរខ្មែរនិងថ្នាក់ពុទ្ធិកសិក្សា ដោយមានព្រះសង្ឃនិងសិស្សានុសិស្សមករៀនជាង ១០០ អង្គនិងនាក់។ ក្រៅពីនេះ វត្តនៅទាំងពង្រីកល្អនូវស្មារតី សាមគ្គីរវាងអ្នកកាន់សាសនានិងអ្នកមិនកាន់សាសនា រវាងបណ្តាជនជាតិកិញ-ខ្មែរ-ចិននៅលើភូមិសាស្រ្តទៀតផង។
លោកថាច់ភូ សមាជិកគណៈកម្មការវត្តស្លាប៉ាង ឱ្យដឹង៖ “រយៈពេលកន្លង ព្រះចៅអធិការ និងគណៈកម្មការវត្តស្លាប៉ាង តែងផ្សព្វផ្សាយដល់ជនរួមជាតិខ្មែរពង្រីកល្អធ្លុងមហាសាមគ្គីទូទាំងជនជាតិ ជឿជាក់ទៅលើការដឹកនាំរបស់បក្ស និងការអភិវឌ្ឍប្រទេសជាតិក្នុងស្ថានភាពថ្មី។ ទន្ទឹមនឹងនោះ ចលនាមាមីងពុទ្ធបរិស័ទ កុំជឿតាមពាក្យឃោសនាអកុសលរបស់ជនទុច្ចរិត និងឧបាយកលរបស់អានុភាពអមិត្ត ។ល។”។
លោកត្រឹងវ៉ាន់ក្វឹង អនុប្រធានគណៈកម្មាធិការប្រជាជនឃុំដូងចូវ ឱ្យដឹង៖ “វត្តស្លាប៉ាង ជានិច្ចកាលជាទង់នាំមុខរាល់ការចលនាបដិវត្តន៍នៅភូមិភាគ សកម្មរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច រក្សាសន្តិសុខសណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម និងកសាងភូមិស្រុកសម្បូរសប្បាយពីមួយថ្ងៃទៅមួយថ្ងៃ”៕
សឺនម៉ាល័យ-លីសៀ