កម្មាភិបាលដំណាក់សុខាភិបាលសង្កាត់ ៥ ក្រុងសុកត្រាំង ខេត្តសុកត្រាំង បានពង្រីកល្អតួនាទីរបស់គ្រូពេទ្យក្នុងការពិនិត្យនិងព្យាបាលជំងឺ បង្កបានទំទុកចិត្តក្នុងប្រជាជន។ ផ្តើមពីនោះ គុណភាពពិនិត្យនិងព្យាបាលជំងឺត្រូវបានលើកកម្ពស់ឆ្លើយតបការពេញចិត្តរបស់អ្នកជំងឺ។

វេជ្ជបណ្ឌិតដំណាក់សុខាភិបាលសង្កាត់៥ ពិនិត្យជំងឺជូនអ្នកជំងឺ។
ទោះបីស្ថិតលើភូមិសាស្រ្តក្រុងជិតមន្ទីរពេទ្យខេត្ត ប៉ុន្តែ ជាច្រើនឆ្នាំកន្លង ដំណាក់សុខាភិបាលសង្កាត់ ៥ តែងមានប្រជាជនមកពិនិត្យជំងឺច្រើន។ វេជ្ជបណ្ឌិត ហូយឿងយ៉ូ អនុប្រធានដំណាក់សុខាភិបាលសង្កាត់ ៥ ឱ្យដឹង៖ “សង្កាត់ ៥ មានជនរួមជាតិខ្មែររស់នៅច្រើនកុះករបំផុតក្នុងក្រុង ម្ល៉ោះហើយ បានវិនិយោគមូលដ្ឋានសម្ភារៈ ឧបករណ៍វេជ្ជសាស្រ្តនិងថ្នាំពេទ្យគ្រប់សព្វ ជាសារវន្តអាចឆ្លើយតបនឹងតម្រូវការថែទាំសុខភាពបឋមជូនប្រជាជន។ ម្យ៉ាងទៀត កម្មាភិបាលពេទ្យនៅទីនេះ បម្រើការងារច្រើនឆ្នាំ មានជំនាញខ្ពស់ ហើយតែងចាក់ទុកអ្នកជំងឺដូចសាច់ញាតិក្នុងគ្រួសារ ម្ល៉ោះហើយ មាមីងខ្មែរដែលមកពិនិត្យជំងឺមានការពេញចិត្តណាស់"។ ទន្ទឹមនឹងនោះ ការពិនិត្យព្យាបាលជំងឺនិងផ្តល់ថ្នាំផឹក បានកម្មាភិបាលពេទ្យអនុវត្តឆាប់រហ័ស ជួយឱ្យអ្នកជំងឺមិនចំណាយពេលច្រើន។ ព្រោះហេតុនោះ ពេលឈឺថ្កាត់ ផ្តាសាយ វិបត្តិប្រព័ន្ធរំលាយអាហារ ទឹកនោមផ្អែម សម្ពាធឈាមខ្ពស់ ។ល។ ប្រជាជនតែងមកដំណាក់សុខាភិបាលពិនិត្យនិងព្យាបាលជំងឺ។

ជនរួមជាតិខ្មែរយកកូនមកដំណាក់សុខាភិបាលចាក់វ៉ាក់សាំង។
បច្ចុប្បន្ន ដំណាក់សុខាភិបាលសង្កាត់ពិនិត្យជំងឺនិងផ្តល់ថ្នាំពេទ្យជូនអ្នកជំងឺជាមធ្យមជាង ៣០នាក់ក្នុងមួយថ្ងៃ។ អ្នកមីងថាច់ធីវិត នៅសង្កាត់ ២នាំចៅមកពិនិត្យជំងឺ ឱ្យដឹង៖ "ចៅខ្ញុំផ្តាសាយក្តៅខ្លួន ហេតុនោះខ្ញុំក៏ប្រញាប់នាំចៅមកដំណាក់សុខាភិបាលសង្កាត់ពិនិត្យ ពីព្រោះខ្លាចមានជំងឺគ្រុនឈាម។ មកទីនេះ បានវេជ្ជបណ្ឌិតធ្វើរោគវិនិច្ឆ័យថាកើតជំងឺផ្តាសាយធម្មតា រួចឱ្យថ្នាំផឹក៥ ថ្ងៃនិងណែនាំពីរបៀបមើលថែទាំ។ វេជ្ជបណ្ឌិតនៅទីនេះ យកចិត្តទុកដាក់ចំពោះអ្នកជំងឺណាស់ ធ្វើការពិនិត្យនិងផ្តល់ថ្នាំផឹករហ័ស ហេតុនោះ ពេលឈឺម្តងៗខ្ញុំតែងមកពិនិត្យនៅដំណាក់សុខាភិបាល"។ ចំណែកលោកថាច់ផែន នៅសង្កាត់៥ (ភូមិចុងចាត់) ឱ្យដឹង៖ "ខ្ញុំវ័យចាស់ មានជំងឺសម្ពាធឈាមខ្ពស់ មួយថ្ងៃឈឺមួយថ្ងៃជា ម្ល៉ោះហើយតែងមកដំណាក់សុខាភិបាលពិនិត្យជំងឺនិងយកថ្នាំផឹក។ វេជ្ជបណ្ឌិតនៅទីនេះមានជំនាញខ្ពស់ តែងអស់ពីចិត្ត រួសរាយរាក់ទាក់ជាមួយអ្នកជំងឺ ហើយជួយណែនាំ បំភ្លឺរាល់ចម្ងល់របស់អ្នកជំងឺ ហេតុនោះខ្ញុំជឿជាក់និងស្ងប់អារម្មណ៍ពិនិត្យព្យាបាល”។
ទន្ទឹមនឹងនោះ ដំណាក់សុខាភិបាលសង្កាត់៥ នៅទាំងធ្វើបានល្អការផ្សព្វផ្សាយបង្ការ ទប់ស្កាត់នូវប្រភេទជំងឺឆ្លង បំផុតគឺជំងឺគ្រុនឈាម ជំងឺពងបែកដៃ ជើង មាត់ ជូនប្រជាជន; ចលនាស្រ្តីមានផ្ទៃពោះនិងកុមារ ចាក់វ៉ាក់សាំងតាមកំណត់របស់ក្រសួងសុខាភិបាល។ បច្ចុប្បន្ន ស្រ្តីមានផ្ទៃពោះទាំងអស់តែងមកពិនិត្យគភ៌និងចាក់វ៉ាក់សាំងត្រូវតាមកំណត់។ កុមារទាំងអស់សុទ្ធតែបានចាក់វ៉ាក់សាំងត្រូវតាមសេចក្តីកំណត់របស់ក្រសួងសុខាភិបាល។ អាស្រ័យហេតុនេះ ដំណាក់សុខាភិបាលសង្កាត់គ្រប់គ្រងស្ថានភាពជំងឺឆ្លងរាលដាលបានល្អ និងវិនិច្ឆ័យបានទាន់ពេលសម្បុករោគឆ្លងតូចៗ មិនទុកឱ្យរីករាលដាលឡើយ។ ជាក់ស្តែង តាំងពីដើមឆ្នាំមកនៅលើភូមិសាស្រ្តសង្កាត់៥ មិនទាន់មានសម្បុករោគឆ្លងណាមួយកើតឡើងនោះទេ៕
លីធាន-វិមាន