10/02/2025 - 15:27

បម្រើ​ការ​បាន​ល្អ​តម្រូវ​ការ​ពិនិត្យ ព្យា​បាល​ជំងឺ​របស់​ប្រ​ជា​ជន 

ដំ​ណាក់​សុខា​ភិបាល​ឃុំ​ង៉ូវ​ឡាក ស្រុក​យ្វៀង​ហាយ ខេត្ត​ត្រា​វិញ បាន​វិនិ​យោគ​បំ​ពាក់​បរិក្ខារ​ពេទ្យ​និង​បំ​ប៉ន​លើក​កម្ពស់​មុខ​ជំ​នាញ​វិជ្ជា​ជីវៈ​ជូន​ដល់​កង​ជួរ​គ្រូ​ពេទ្យ វេជ្ជ​បណ្ឌិត ដើម្បី​បម្រើ​ការ​បាន​ល្អ​តម្រូវ​ការ​ពិនិត្យ ព្យា​បាល​ជំងឺ​របស់​ប្រ​ជា​ជន។

  ប្រ​ជា​ជន​មក​ពិនិត្យ​ជំងឺ​នៅ​ដំ​ណាក់​សុខា​ភិបាល​ឃុំ​ង៉ូវ​ឡាក។

លោក​ង្វៀង​វ៉ាន់​នី ប្រ​ធាន​ដំ​ណាក់​សុខា​ភិបាល​ឃុំ​ង៉ូវ​ឡាក ឱ្យ​ដឹង៖ “ដំ​ណាក់​សុខា​ភិបាល​ឃុំ​មាន​បុគ្គ​លិក​ពេទ្យ ៦ នាក់ ក្នុង​នោះ វេជ្ជ​បណ្ឌិត​ពហុ​ព្យា​បាល​២​នាក់ វេជ្ជ​បណ្ឌិត វេជ្ជ​សាស្រ្ត​បុរាណ​ម្នាក់ បរិញ្ញា​បត្រ​គិលា​នុបដ្ឋាក ផ្នែក​សម្ភព​ម្នាក់ អនុ​មហា​វិទ្យា​ល័យ​ឱសថ​ម្នាក់ អនុ​មហា​វិទ្យា​ល័យ​គិលា​នុប​ដ្ឋាក​ម្នាក់ និង​សហ​ការី ១០ នាក់ ក្នុង​នោះ មាន​សហ​ការី ៥/១០ នាក់ ត្រូវ​បាន​បណ្ដុះ​បណ្ដាល​តាម​សេចក្ដី​កំ​ណត់​របស់​ក្រ​សួង​សុខាភិ​បាល។ ដំ​ណាក់​សុខា​ភិបាល​ឃុំ​ធា​នា​ការ​ងារ​សង្រ្គោះ​បន្ទាន់ ពិនិត្យ​និង​ព្យា​បាល​បឋម អនុ​វត្ត​បង្ការ​ទប់​ស្កាត់​ជំងឺ​ឆ្លង​រាល​ដាល​និង​គម្រោង​កម្ម​វិធី​ទិស​ដៅ​សុខា​ភិបាល។ ដើម្បី​អនុវត្ត​ល្អ​ការ​ងារ​ថែ​ទាំ​សុខ​ភាព​ជូន​ប្រ​ជា​ជន ការ​ងារ​អប់រំ​នយោ​បាយ សតិ​អា​រម្មណ៍​ជូន​សមូ​ហភាព​បក្ខ​ជន​និង​បុគ្គ​លិក​របស់​ដំ​ណាក់​សុខា​ភិបាល ត្រូវ​បាន​យក​ចិត្ត​ទុក​ដាក់ លើក​កម្ពស់​ស្មារតី​ទទួល​ខុស​ត្រូវ អនុ​វត្ត​ល្អ​ក្រម​សីល​ធម៌​គ្រូ​ពេទ្យ ១២ ប្រ​ការ”។

ដើម្បី​អនុវត្ត​ល្អ​ការ​ពិនិត្យ ព្យា​បាល​ជំងឺ​ជូន​ប្រ​ជា​ជន រៀង​រាល់​ឆ្នាំ ដំ​ណាក់​សុខា​ភិបាល​ឃុំ​ង៉ូវ​ឡាក តែង​កសាង​ផែន​ការ​ពិនិត្យ ព្យា​បាល​ជំងឺ; បង្ការ​ទប់​ស្កាត់​ជំងឺ​ឆ្លង​រាល​ដាល។ ក្នុង​ឆ្នាំ ២០២៤ ដំ​ណាក់​សុខា​ភិបាល​បាន​ពិនិត្យ ព្យា​បាល​ជំងឺ​ជូន​ប្រ​ជា​ជន​ចំ​នួន ៦.២២០ លើក​នាក់ មាន​ដូច ជា​ជំងឺ​គ្រុន​ឈាម ផ្ដា​សាយ សរ​សៃ​ឈាម​បេះ​ដូង ចាក់​វ៉ាក់​សាំង​បង្ការ​ឱ្យ​កុមារ ពិនិត្យ​រោគ​ស្រ្តី ។ល។ ការ​ងារ​ផ្សព្វ​ផ្សាយ​បង្ការ​ទប់​ស្កាត់​ជំងឺ​តម្កាត់ ត្រូវ​បាន​ដំ​ណាក់​សុខា​ភិបាល​យក​ចិត្ត​ទុក​ដាក់​រៀប​ចំ​ផ្សព្វ​ផ្សាយ គួប​ផ្សំ​នឹង​ខ្លឹម​សារ​ផ្សព្វ​ផ្សាយ​អំ​ពី​ផល​ប៉ះ​ពាល់​ដ៏​គ្រោះ​ថ្នាក់​នៃ​ជំងឺ​គ្រុន​ឈាម​ចំ​ពោះ​សុខ​ភាព​មនុស្ស ផ្សព្វ​ផ្សាយ​ពី​របៀប​កំ​ណត់​សម្គាល់​រោគ​សញ្ញា​នៃ​ជំងឺ​ដែល​ច្រើន​ជួប​ប្រ​ទះ​មួយ​ចំ​នួន ដើម្បី​ប្រ​ជា​ជន​យល់​ដឹង​ហើយ​មាន​ស្មារតី​បង្ការ​ទប់​ស្កាត់។

អ្នក​មីង​ថាច់​ធី​ហុង​ញ៉ុង នៅ​ភូមិ​សំ​ពោង​សក់​ធំ ឃុំ​ង៉ូវ​ឡាក ឱ្យ​ដឹង៖ “ដោយ​សារ​វ័យ​ចាស់ ហើយ​ថែម​ទាំង​មាន​ជំងឺ​សម្ពាធ​ឈាម​ខ្ពស់ បាន​ជា​ខ្ញុំ​តែង​តែ​មក​ពិនិត្យ​ជំងឺ​នៅ​ដំ​ណាក់​សុខា​ភិបាល​ឃុំ​ង៉ូវ​ឡាក។ កង​ជួរ​គ្រូ​ពេទ្យ វេជ្ជ​បណ្ឌិត​សុទ្ធ​សឹង​មាន​សមត្ថ​ភាព​បម្រើ​ការ​បាន​ល្អ​នូវ​តម្រូវ​ការ​ពិ​និត្យ ព្យា​បាល​ជំងឺ​របស់​ប្រ​ជា​ជន ម្ល៉ោះ​ហើយ ប្រ​ជា​ជន​នៅ​ភូមិ​ភាគ​មាន​សេចក្ដី​ត្រេក​អរ​ខ្លាំង​ណាស់”។

វេជ្ជ​បណ្ឌិត​ង្វៀង​វ៉ាន់​នី ឱ្យ​ដឹង​បន្ថែម៖ “កង​ជួរ​គ្រូ​ពេទ្យ វេជ្ជ​បណ្ឌិត​របស់​ដំ​ណាក់​សុខា​ភិបាល​ឃុំ​ង៉ូវ​ឡាក តែង​ពង្រីក​ស្មារតី​ទទួល​ខុស​ត្រូវ ខិត​ខំ​ជម្នះ​ការ​លំ​បាក​ដើម្បី​អនុវត្ត​សម្រេច​ល្អ​នូវ​ភារ​កិច្ច​ដែល​បាន​ប្រ​គល់​ឱ្យ។ ជា​ច្រើន​ឆ្នាំ​បន្ត​បន្ទាប់ ដំ​ណាក់​សុខា​ភិបាល​ឃុំ​ង៉ូវ​ឡាក ត្រូវ​បាន​ថ្នាក់​លើ​វាយ​តម្លៃ​អនុវត្ត​សម្រេច​ឆ្នើម​និង​សម្រេច​ល្អ​ភារ​កិច្ច”៕

  សើុង​ម៉ា​ល័យ - ថាច់​ធី

ចែករំលែកអត្ថបទ