08/08/2022 - 16:04

ផ្តល់​អនុសាសន៍​ចំ​ពោះ​ជំងឺ​អុត​ស្វា

វីរុស​អុត​ស្វា អាចនឹង​ឆ្លង​ពីមនុស្ស​ទៅ​មនុស្ស​ តាម​រយៈ​ ៖

+ ប៉ះ​ពាល់​ទៅ​លើ​ស្នាម​អុជ​ក្រ​ហម​ ពង​ទឹក​បែក​ ឬ​សារ​ធាតុ​រាវ​ចេញ​ពីខ្លួន​អ្នក​កើត​ជំងឺ​អុត​ស្វា។​

+ តាម​ការ​ដក​ដង្ហើម​ចូល​ក្នុង​រយៈ​ពេល​និយាយ​ប្រា​ស្រ័យ​ជិត​គ្នា​យូរ​ពេក​ ឬ​ប៉ះ​ពាល់​ជិត​ស្និទ្ធ​ដូច​ការ​ឱប​ថើប​ ឬ​រួម​សង្វាស​ជា​ដើម​។​

ពង​ជំងឺ​អុត​ស្វា​លើ​ដៃ​កុមារ​ម្នាក់​។​ (រូប​៖  Reuters/TTXVN)

+ រាល់​សម្ភារៈ​ប្រើ​ប្រាស់​ ដូច​៖ សម្លៀក​បំ​ពាក់​ ខ្នើយ​ ភួយ ពូក​។ល។​ ដែល​ជ្រុល​ប៉ះ​ជា​មួយ​ពង​ទឹក​បែក​ឬ​សារ​ធាតុ​រាវ​ចេញ​ពីខ្លួន​របស់​អ្នក​ជំងឺ​។​

+ ស្រ្តី​មាន​ផ្ទៃ​ពោះ​អាច​នឹង​ចម្លង​វីរុស​ទៅ​ទា​រក​តាម​រយៈ​ទង​សុក​។​

- មនុស្ស​ក៏​អាច​នឹង​ឆ្លង​ជំងឺ​អុត​ស្វា​ពី​សត្វ​ដែល​កើត​ជំងឺ​ ដូច​ត្រូវ​សត្វ​ក្រ​ញៅ​ខាំ។​ល។​ ខណៈ​ធ្វើ​មុខ​ម្ហូប​ ឬ​ទទួល​ទាន​សាច់​សត្វ​ដែល​កើត​ជំងឺ​។​

- ជំងឺ​អុត​ស្វា​អាច​នឹង​ឆ្លង​នៅ​ពេល​ចាប់​ផ្តើម​មាន​រោគ​សញ្ញា​រហូត​ដល់​ពេល​ពង​កន្ទួល​ ឬ​ពង​ទឹក​បែក​ជា​សះ​ស្បើយ​និង​ស្បែក​ថ្មី​ត្រូវ​បាន​ដុះ​ឡើង​។​ វដ្ដ​ជំងឺ​ជា​ទូទៅ​អូស​បន្លាយ​ចាប់​ពី ២-៤ សប្តាហ៍​។​

- អ្នក​ដែល​មិន​មាន​រោគ​សញ្ញា​នៃ​ជំងឺ​អុត​ស្វា មិន​អាច​នឹង​ឆ្លង​វីរុស​ទៅ​អ្នក​ផ្សេង​បាន​ឡើយ​។​

- នៅ​ពេល​បច្ចុប្បន្ន​នេះ​ គេ​មិន​ទាន់​ច្បាស់​ថា​តើ​ជំងឺ​អុត​ស្វា​អាច​នឹង​ឆ្លង​តាម​រយៈ​មេជី​វិត​ញី​ ឬ​មេជីវិត​ឈ្មោល​​នៅ​ឡើយ​ទេ។​

វិធី​បង្ការ​ជំងឺ​អុត​ស្វា៖

- ចៀស​វាង​ការ​និយាយ​ទាក់​ទង​ជិត​ដិត ប៉ះ​ទៅ​លើ​ស្បែក​អ្នក​ដែល​មាន​ពង​កន្ទួល​ មើល​ទៅ​ហាក់​ដូច​ជំងឺ​អុត​ស្វា៖

+ កុំ​ប៉ះ​ទៅ​លើ​ពង​ទឹក​បែក​ ឬ​ស្នាម​របួស​អ្នក​កើត​ជំងឺ​អុតស្វា។​

+ មិន​ត្រូវ​ឱប​ថើប​ ស្ទាប​អង្អែល​ ឬ​រួម​សង្វាស​ជា​មួយ​នឹង​អ្នក​ដែល​កើត​ជំងឺ​អុត​ស្វា។​

+ មិន​ត្រូវ​ប្រើ​ប្រាស់​សម្ភារៈ​ហូប​ចុក​រួម​គ្នា​ ឬ​ប្រើ​ពែង​កែវ​ទឹក​ជា​មួយ​នឹង​អ្នក​កើត​ជំងឺ​អុត​ស្វា។​

- មិន​ត្រូវ​ប៉ះ​ឬ​ចាប់​កាន់​ដោយ​ដៃ​ទទេ​ទៅ​លើ​ភួយ ពូក​ ខ្នើយ​ សម្លៀក​បំ​ពាក់​ឬ​កន្សែង​ងូត​    ទឹក។ល។​ របស់​អ្នក​ដែល​កើត​ជំងឺ​អុត​ស្វា។​

- គប្បី​លាង​ជម្រះ​ដៃ​ឱ្យ​បាន​ញឹក​ញាប់​ដោយ​សា​ប៊ូ​និង​ទឹក​ស្អាត​ ឬ​ចែល​អាល់​កុល​។​

- ប្រ​សិន​បើ​ទៅ​កាន់​តំ​បន់​ភូមិ​ភាគ​កណ្តាល​ និង​ខាង​លិច​អា​ហ្វ្រិក​ គប្បី​ចៀស​វាង​ទៅ​ជិត​សត្វ​ដែល​អាច​នឹង​ចម្លង​វីរុស​អុត​ស្វា ភាគ​ច្រើន​ជា​ប្រ​ភេទ​ថនិក​សត្វ​។​ ទន្ទឹម​នឹង​នោះ​ ត្រូវ​ចៀស​វាង​សត្វ​ដែល​ឈឺ​ស្គម ឬ​សត្វ​ងាប់​ ក៏​ដូច​ជា​ចៀស​វាង​ប៉ះ​ភួយ កម្រាល​ ខ្នើយ​ ពូក​ ឬ​វត្ថុ​ដែល​សត្វ​កើត​ជំងឺ​បាន​ប៉ះ​។​

ប្រ​សិន​បើ​លោក​អ្នក​កើត​ជំងឺ​អុត​ស្វា

- ធ្វើ​ចត្តាឡីស័កនៅ​ផ្ទះ​។​

- ប្រ​សិន​បើ​លោក​អ្នក​ឡើង​ពង​កន្ទួល​ ឬ​មាន​រោគ​សញ្ញា​ផ្សេង​ៗ​នោះ​ គប្បី​ធ្វើ​ចត្តា​ឡីស័ក​ក្នុង​បន្ទប់​ដាច់​ដោយ​ឡែក​ ឬ​តំ​បន់​ឆ្ងាយ​ដាច់​ដោយ​ឡែក​ពីមនុស្ស​ ឬ​សត្វ​ចិញ្ចឹម​ក្នុង​ផ្ទះ​។​

- ទំ​នាក់​ទំ​នង​ភ្លាម​ៗ​ទៅ​នឹង​បុគ្គ​លិក​ពេទ្យ​ដើម្បី​ទទួល​បាន​ការ​ពិគ្រោះ​ ណែនាំ​និង​ពិនិត្យ​ព្យា​បាល​ជំងឺ​៕

យោង​៖ TTXVN-លីសៀ

ចែករំលែកអត្ថបទ