តាមប្រសាសន៍ លោកវរសេនីយ៍ឯក តុងក្វៀកចៀង ប្រធាននគរបាលស្រុកទ្រីតូង ខេត្តអាងយ៉ាង នគរបាលស្រុកកំពុងកសាងចលនា “ទូទាំងប្រជាជនការពារសន្តិសុខមាតុភូមិ” ដោយរូបភាពជាច្រើន; ធ្វើការពង្រឹងពង្រីកទម្រង់និងគំរូឆ្នើមជាប្រចាំ។
សកម្មភាពកិច្ចការបរទេសនៃគណៈកម្មាធិការប្រជាជនឃុំវិញយ៉ា ស្រុកទ្រីតូង ជាមួយឃុំតាអូរ ស្រុកគីរីវង់ ខេត្តតាកែវ ព្រះរាជាណាចក្រកម្ពុជា។
ទ្រីតូង ជាស្រុកតំបន់ភ្នំ ព្រំដែន មានជនជាតិខ្មែររស់នៅប្រមាណ ៣៨% ទូទាំងស្រុកមាន ៤ ឃុំ (ក្នុងចំណោម ១៥ ឃុំ និងទីប្រជុំជន) មានសារៈសំខាន់អំពីសន្តិសុខសណ្តាប់ធ្នាប់ និងមាន ៩ ឃុំមានជនរួមជាតិខ្មែររស់នៅកុះករ។ នគរបាលទូទាំងស្រុក បានសហការជាមួយរណសិរ្សមាតុភូមិ គណៈ ផ្នែក និងអង្គការមហាជន ដើម្បីក្តាប់ស្ថានការណ៍នៃអង្គការ សាសនា និងការអនុវត្តនូវគោលនយោបាយ សាសនា។ គោលបំណងរបស់មហាជននៅតំបន់ជនជាតិភាគតិច ការឃោសនា ចលនាប្រជាជនសកម្មចូលរួមថ្កោលទោស តស៊ូ បង្ការ បង្ក្រាប់បទល្មើស ការពារបូរណភាពទឹកដី សន្តិសុខព្រំដែន ប្រទះឃើញ ថ្កោលទោសមុខសញ្ញាដែលឆ្លៀតយកភូមិសាស្រ្តព្រំដែនធ្វើសកម្មភាព។ កៀរគរការចូលរួមសកម្មភាពកិច្ចការបរទេស កិច្ចសហប្រតិបត្តិការអន្តរជាតិ។ល។
ហេតុនោះ ធ្វើការឃោសនាបានចំនួន ៣២ លើក (មានប្រជាជន សិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូចូលរួមចំនួន ១.៧៨១ នាក់) ចែកចាយលិខិតថ្កោលទោសបទល្មើស ខិត្តប័ណ្ណផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍និងបង្ការទប់ស្កាត់ គ្រឿងញៀនចំនួន ១.២៤១ សន្លឹក។ នគរបាលឃុំ ទីប្រជុំជន បានសហការជាមួយស្ថានីយវិទ្យុស្រុក ចាក់ផ្សាយសេចក្តីប្រកាសពីស្ថានភាពសន្តិសុខសណ្តាប់ធ្នាប់ របៀបនិងឧបាយកល ប្រព្រឹត្តបទល្មើស ផ្សព្វផ្សាយពីច្បាប់ចរាចរណ៍ ផ្លូវគោក និងបង្ការប្រឆាំងជំងឺ COVID-១៩ បានជាង ៦០០លើក។
បច្ចុប្បន្ន នៅលើភូមិសាស្រ្តស្រុកមាន ៨ ទម្រង់ ការពារសន្តិសុខសណ្តាប់ធ្នាប់ធ្វើសកម្មភាព មានប្រសិទ្ធភាព ដូច៖ ទម្រង់ “ធានាសន្តិសុខសណ្តាប់ធ្នាប់នៅភូមិសាស្រ្តជាប់ព្រំដែនគ្នា” “ខ្លោងទ្វារសន្តិសុខសណ្តាប់ធ្នាប់” “កាមេរ៉ាសន្តិសុខបង្ការ ប្រឆាំងបទល្មើស និងបាបគ្រោះសង្គម”។ “សាសនាទឺអឹងហីវង៉ៀ សាមគ្គីការពារសន្តិសុខសណ្តាប់ធ្នាប់” ទម្រង់ “២សុខ” ។ល។ ទម្រង់ “ភូមិសាទួលគ្រាក់សុវត្ថិភាពអំពីសន្តិសុខសណ្តាប់ធ្នាប់” នៅភូមិភឿក-ថ (ឃុំអូរឡឹម ជាភូមិភាគមួយមានប្រជាជនខ្មែររស់នៅ ៩៨%) ទើបតែដំណើរការក្នុងរយៈពេលខ្លី ប៉ុន្តែ ទទួលបានការគាំទ្រពីមហាជន។
កម្លាំងនគរបាលឃុំ តែងសហការជាប្រចាំជាមួយគណៈផ្នែក និងអង្គការមហាជននានា ដើម្បីផ្សព្វផ្សាយជ្រួតជ្រាបច្បាប់ និងសហការគ្រប់គ្រងកូនចៅមិនប្រព្រឹត្តបំពានច្បាប់។ សម្ព័ន្ធយុវជនចូលរួមកសាងសំណង់និងការងារជាច្រើន ក៏ដូចជាសម្អាតផ្លូវជនបទ។ល។ រួមចំណែកធ្វើឱ្យភូមិស្រុកបៃតង ជ្រះ ស្អាត។ អាស្រ័យហេតុនោះ ស្ថានភាពសន្តិសុខសណ្តាប់ធ្នាប់មានភាពល្អប្រសើរឡើង ហើយគ្មានមនុស្សបំពានច្បាប់ទៀត៕
យោងតាមកាសែតអាងយ៉ាង-បកប្រែ៖ សុផន