27/04/2020 - 14:50

ចូរប្រ​យ័ត្ន​ពេល​ប្រើ​ប្រាស់​សារ​ធាតុ​គីមី​លាង​ជម្រះ​ ដើម្បី​បង្ការ​ទប់ស្កាត់​ជំងឺ​កូវិដ-១​៩​

ដើម្បី​បង្ការ​ទប់ស្កាត់​ការ​ឆ្លង​វីរុស ដែល​បណ្តា​ល​ឱ្យ​កើត​ជំងឺ​រលាក​សួត​ (SARS-CoV-២​) យើង​គ្រប់​រូប​ត្រូវ​បាន​ផ្តល់​អនុ​សាសន៍​គប្បី​លាង​ដៃ​ជាប្រ​ចាំ​ និង​កម្ចាត់​មេរោគ​នៅ​លើវត្ថុ​ប្រើ​ប្រាស់​រួម​។​ ទោះ​បីដូច្នេះ​ក្តី​ អ្នក​ឯក​ទេស​បាន​គូសបញ្ជា​ក់​ថា​ ដំណាក់​ការ​ធ្វើ​អនា​ម័យ​ កម្ចាត់​មេរោគ​ ត្រូវ​តែអនុ​វត្ត​ត្រូវ​តាម​របៀប​ ដើម្បី​ចៀស​វាង​ផលិត​ផលលាង​ជម្រះ​ កម្ចាត់​មេរោគ​ប៉ះ​ពាល់​ ដល់​សុខ​ភាព​អ្នក​ប្រើ​ប្រាស់​។​ ខាង​ក្រោម​គឺ​ជាប្រ​ការ​មួយ​ចំ​នួន​គប្បី​យក​ចិត្ត​ទុក​ដាក់​៖

ឧបករណ៍​អគ្គិសនី ជា​វត្ថុ​ប្រើ​ប្រាស់​គប្បី​ធ្វើ​អនា​ម័យ​ជា​ប្រ​ចាំ​។ រូប៖  Getty Images

១​.គប្បី​មាន​វិធាន​ការ​ការ​ពារ​ពេល​ប្រើ​ប្រាស់​ផលិត​ផលលាង​ជម្រះ​​ ផលិត​ផលសម្រាប់​កម្ចាត់​មេរោគ​ក៏​ផ្ទុក​សារ​ធាតុ​គីមី​ពុល​ អា​ចបណ្តា​ល​ឱ្យ​មាន​បញ្ហា​ប៉ះ​ពាល់​ដល់​សុខ​ភាព​អ្នក​ប្រើ​ប្រាស់​។​ សម្ពន្ធ​សមាគម​សួត​អា​មេរិក​ (ALA) បាន​ប្រ​កាស​ព្រមាន​ថា​ ផលិត​ផលលាង​ជម្រះ​ប្រើ​ប្រាស់​ក្នុង​គ្រួ​សារ​ បណ្តា​ល​ឱ្យ​ប៉ះ​ពាល់​ដល់​ភ្នែក​ និង​បំ​ពង់​ក ជួន​កាល​អា​ចប​ណ្តាល​ឱ្យ​កើត​ជំងឺ​មហា​រីក​ទៀត​ផង​។​  អា​ស្រ័យ​ហេតុ​នោះ​ ដើម្បី​បង្ការ​ទប់ស្កាត់​ផលប៉ះ​ពាល់​ដល់​ស្បែក​ គប្បី​ចៀស​វាង​លាង​ដៃ​ដោយ​ទឹក​ក្តៅ​ និង​គប្បី​ជ្រើស​រើស​ប្រ​ភេទ​សាប៊ូសម​ស្រប​នឹង​ស្បែក​ដែល​ងាយ​ប្រ​តិក​ម្ម​។​ អា​ទិភាព​ប្រើ​ប្រាស់​ទឹក​អា​ល់​កុល​លាង​ដៃ​ ethanol ពីព្រោះ​វាមិន​សូវ​ប៉ះ​ពាល់​ដល់​ស្បែក​ ជាង​ប្រ​ភេទ​អា​ល់​កុល​ដែល​ផ្ទុក​ជា​តិ​ n-propanol ឬ​ isopropanol។​ ចូរពាក់​ស្រោម​ដៃ​មុន​ពេល​ប្រើ​ប្រាស់​ផលិត​ផល អនា​ម័យ​ផ្ទះ​សម្បែង​ និង​លាបម្សៅ​បំ​ប៉ន​ស្បែក​ជាប្រ​ចាំ​ដើម្បី​ការ​ពារ​ដៃ​ទាំង​ពីរ។​

២​.មិន​ចាំ​បាច់​ប្រើ​ប្រាស់​ផលិត​ផលដែល​មាន​កម្រិត​អា​ល់​កុល​លាង​ ជម្រះ​ខ្ពស់​ទេ តាម​ប្រ​សាសន៍​លោក​ស្រី​បណ្ឌិត​ Brendaliz Santiago-Narvaez នៅ​មហា​វិទ្យា​ល័យ​ Rollins អា​ស្រ័យ​មេរោគ​ SARS-CoV-២​ ជាប្រ​ភេទ​វីរុសបាន​ការ​ពារ​ដោយ​ស្រទាប់​ lipid      ម្ល៉ោះ​ហើយ​ទោះ​ជាជាតិ​លាង​ជម្រះ​ណាក៏​ដោយ​ ឱ្យ​តែអា​ចបំ​ផ្លាញ​ស្រ ទាប់ការ​ពារ​នោះ​ សុទ្ធ​តែ​អា​ចកម្ចាត់​វីរុសបាន​។​  ព្រោះ​ហេតុ​នោះ​ ផលិត​ផលលាង​ជម្រះ​ដំបូង​ ដែល​លោក​ស្រី​មាន​ប្រ​សាសន៍​ ថា​គួរ​ប្រើ​ គឺ​សាប៊ូនិង​ទឹក​ស្អាត​ វត្ថុ​ធាតុ​ទាំង​ពីរនេះ​អា​ចកម្ចាត់​ស្រទាប់​ខាង​ក្រៅ​ការ​ពារ​មេរោគ​ SARS-CoV-២​។​ ស្រដៀង​គ្នា​នេះ​ដែរ​ ប្រ​ភេទ​សាប៊ូម្សៅ​ធម្ម​តា​អា​ចបោក​ជម្រះ​សម្លៀក​បំ​ពាក់​បាន​ ប៉ុន្តែ​ ប្រ​សិ​នអា​ចធ្វើ​ទៅ​បាន​ គប្បី​ជម្រះ​សម្លៀក​បំ​ពាក់​ដោយ​ទឹក​ក្តៅ​ ម្ដង​ទៀត​ ធានា​ថា​នឹង​កម្ចាត់​អស់​វីរុស។​

៣​.ពេល​ជូត​លាង​សម្អាត​កុំ​ចោល​កន្លែង​ណាឡើយ​ រាល់​ផ្ទៃ​វត្ថុ​នៅ​ ក្នុង​ផ្ទះ​ងាយ​នឹង​ឆ្លង​មេរោគ​ ពីព្រោះ​សកម្ម​ភាព​ដោយ​អចេតនា​ តួយ៉ាង​ដូច​៖ ទម្លាប់​ដាក់​ថង់អី​វ៉ាន់​ដែល​ទើប​តែទិញ​ម​កពី​ផ្សា​រនៅ​លើតុបាយ​ពេល​មក​ដល់​ផ្ទះ​។​ ប្រ​ការ​គួរ​បារម្ភ​ គឺ​តាម​ការ​សិក្សា​ស្រាវ​ជ្រាវ​រួម​មួយ​របស់​អ្នក​វិទ្យា​សាស្រ្ត​អា​មេរិក​ មេរោគ​SARS-CoV-២​ អា​ចរស់​បាន​ពី២​-៣​ថ្ងៃ​នៅ​លើវត្ថុ​ធាតុ​ជ័រ​ ឬ​លោហះធាតុ​ មាន​ន័យ​ថា​ ការ​ភ្លេច​ជូត​លាង​សម្អាត​វត្ថុ​ដែល​ឆ្លង​វីរុស អា​ចនឹង​ធ្វើ​ឱ្យ​យើង​ឆ្លង​ជំងឺ​ក្រោយ​ពីពីរបីថ្ងៃ​បន្ត​បន្ទាប់​។​ អា​ស្រ័យ​ហេតុ​នោះ​ យើង​គ្រប់​រូប​គប្បី​ចាត់​ទុក​គ្រប់​ទីកន្លែង​ក្នុង​ផ្ទះ​ គឺ​សុទ្ធ​តែ​ជា​កន្លែង​ អា​ចឆ្លង​វីរុសត្រូវ​តែជូត​លាង​សម្អាត​ជាប្រ​ចាំ​។​

ក្រៅ​ពីវត្ថុ​ដែល​ប្រើ​ប្រាស់​ញឹក​ញាប់​គប្បី​ធ្វើ​អនា​ម័យ​ ដូច​ជា​ ដៃ​ ទ្វារ​ ទូ វត្ថុ​ប្រើ​ប្រាស់​ផ្សេង​ទៀត​ ថត​ដាក់​អី​វ៉ាន់​ តេឡេ​បញ្ជា​ទូរ​ទស្សន៍​ ក្តារ​ចុច​កំ​ព្យូទ័រ​ និង​កុង​តាក់​អំ​ពូលភ្លើង​ យើង​ត្រូវ​សម្អាត​ទាំង​កន្លែង​ ដែល​មិន​សូវ​បាន​សម្អាត​ដូច​ត្រចៀក​បង្អួច ឬ​ត្រចៀក​ទ្វារ​៕​                             

                                 អា​ង​ញៀង (យោង​៖ Healthline) - វិមាន​

ចែករំលែកអត្ថបទ