ជាមួយនឹងកងជួរគ្រូពេទ្យ វេជ្ជបណ្ឌិតមានឯកទេសខ្ពស់ និងអាកប្បកិរិយាព្យាបាល ថែទាំអ្នកជំងឺដោយអស់ពីចិត្ត មន្ទីរពេទ្យ សម្ភព - កុមារសុកត្រាំង នៅសង្កាត់សុកត្រាំង ទីក្រុងកឹងធើ សន្សឹមៗអំណះអំណាងបានឋានៈក្នុងវិស័យថែទាំសុខភាពដល់មុខសញ្ញាងាយរងគ្រោះ ពិសេសគឺអ្នកម្តាយនិងកុមារ។

វេជ្ជបណ្ឌិតមន្ទីរពេទ្យសម្ភព - កុមារសុកត្រាំង ណែនាំម្តាយឱ្យកូនបៅដោះត្រូវរបៀបក្រោយពីសម្រាល។
តាមប្រសាសន៍វេជ្ជបណ្ឌិតឯកទេស II ជុងតឹងឌិញ នាយកមន្ទីរពេទ្យសម្ភព - កុមារសុកត្រាំង ក្រោយពីបង្កើតនិងអភិវឌ្ឍន៍ជាង៦ឆ្នាំ មន្ទីរពេទ្យមិនត្រឹមតែមានជំហានវិវឌ្ឍន៍ដោយទ្រង់ទ្រាយធំប៉ុណ្ណោះទេ ថែមទាំងជម្រៅជាងផ្នែកមុខជំនាញទៀតផង មន្ទីរពេទ្យអំណះអំណាងពីតួនាទីជាមជ្ឈមណ្ឌលឈានមុខគេអំពីផ្នែកសម្ភពនិងកុមារក្នុងតំបន់។ ដោយទ្រង់ទ្រាយ ៦០០ គ្រែ មានគ្រប់ផ្នែក គ្រប់បន្ទប់ និងកងជួរគ្រូពេទ្យបានបណ្តុះបណ្តាលជំនាញ ឆ្លើយតបទៅនឹងតម្រូវការថែទាំសុខភាពប្រជាជនជាបណ្តើរៗ។
ឆ្លងតាមរយៈនោះ ឆ្នាំ ២០២៥ មន្ទីរពេទ្យបានទទួលពិនិត្យនិងព្យាបាលជំងឺ ១៤៨.៦៣០ លើកនាក់ ក្នុងនោះ ពិនិត្យជំងឺដល់កុមារអាយុក្រោម៦ឆ្នាំ ៨២.៦៧៩ លើកនាក់; ធ្វើការវះកាត់បានជាង ៤.០០០ករណី ក្នុងនោះ វះកាត់ដោយប្រើសុង ៦៥១ ករណី; ធ្វើការវះកាត់ជាង ៣០ ករណី និងកាយវិភាគសាស្ត្រជាង ៤.០០០ ករណី។ ពិសេស មានប្រធានបទស្រាវជ្រាវចំនួន ១៧ និងគំនិតច្នៃប្រតិដ្ឋចំនួន ៥១ អំពីវិទ្យាសាស្រ្តបានទទួលស្គាល់ និងពេលអនុវត្តនៅមន្ទីរពេទ្យបានព្យាបាលសម្រេចជោគជ័យនូវជំងឺពិបាកៗ ជាច្រើនករណីលេចធ្លោដូចជាប្រធានបទស្រាវជ្រាវ “ជំរុញការសម្រាលកូនដោយប្រើបំពង់បូម Foley ពីរ” ដែលមានអត្រាជោគជ័យជិត ៨៩% (២៨៨/៣២៣ ករណី) កាត់បន្ថយការអន្តរាគមន៍ដែលមិនចាំបាច់។ បងស្រីថាច់ធីធី នៅឃុំភូតឹង ឱ្យដឹង៖ “ខ្ញុំសម្រាលកូនបាន ៤ ថ្ងៃ នៅទីនេះ ខ្ញុំបានវេជ្ជបណ្ឌិតណែនាំដោយអស់ពីចិត្តអំពីការថែទាំសុខភាពក្រោយពីសម្រាល របៀបហូបចុកសមស្រប ដើម្បីសុខភាពបានល្អប្រសើរឡើងឆាប់រហ័ស ក៏ដូចជាណែនាំពីរបៀបឱ្យកូនបៅដោះត្រូវរបៀបក្រោយពីសម្រាលជាដើម”។
“ដើម្បីលើកកម្ពស់គុណភាពពិនិត្យនិងព្យាបាលជំងឺនៅពេលខាងមុខ មន្ទីរពេទ្យនឹងបន្តកសាងផែនការបណ្តុះបណ្តាលឆ្លើយតបនឹងតម្រូវការអភិវឌ្ឍន៍បានទាន់ពេល; សកម្មចូលរួមក្នុងកម្មវិធីបណ្តុះបណ្តាលហ្វឹកហ្វឺន និងការពិគ្រោះយោបល់តាមអនឡាញជាមួយក្រសួងសុខាភិបាល នាយកដ្ឋានគ្រប់គ្រងការពិនិត្យ និងព្យាបាលជំងឺ និងនាយកដ្ឋានសុខភាពអ្នកម្តាយ - ទារក ដើម្បីបំពេញបន្ថែមការណែនាំមុខជំនាញថ្មីៗបានទាន់ពេលលើកកម្ពស់សមត្ថភាពធ្វើរោគវិនិច្ឆ័យ ព្យាបាលនិងបង្ការជំងឺ។ ទន្ទឹមនឹងនោះ អញ្ជើញក្រុមអ្នកជំនាញមកពីមន្ទីរពេទ្យធំៗ ហ្វឹកហ្វឺន លើកកម្ពស់បំណិនទំនាក់ទំនងនិងអាកប្បកិរិយា; បំពេញចំណេះដឹងឯកទេសផ្នែកសម្ភព - កុមារ…” - នាយកមន្ទីរពេទ្យសម្ភព - កុមារសុកត្រាំង ជុងតឹងឌិញ បានឱ្យដឹងដូច្នេះ។
ដោយការខិតខំប្រឹងប្រែងឥតឈប់ឈរ មន្ទីរពេទ្យសម្ភព-កុមារ សុកត្រាំង សន្សឹមៗក្លាយជាមូលដ្ឋានសុខាភិបាលស៊ីជម្រៅ ទំនើបនិងសមាហរណកម្ម រួមចំណែកការពារនិងលើកកម្ពស់សុខភាពអ្នកម្តាយ និងថែទាំគ្រប់ជ្រុងជ្រោយដល់ទារកពីដំណាក់កាលដំបូងនៃជីវិត៕
ថាញវ៉ាង-វិមាន