02/04/2026 - 08:53

ម្ចាស់​ការ​បង្ការ ទប់​ស្កាត់​រោគ​ឆ្លង​រាល​ដាល 

អា​កាស​ធាតុ​ក្តៅ​និង​សំ​ណើម គឺ​ជា​លក្ខណៈ​អំ​ណោយ​ផល​ដើម្បី​មេ​រោគ​ឆ្លង​រាល​ដាល​ផ្ទុះឡើង បំ​ផុត​គឺ​រោគ​ឆ្លង​តាម​ប្រ​ព័ន្ធ​រំលាយ​អា​ហារ ផ្លូវ​ដង្ហើម និង​ជំងឺ​ អា​ស្រយ​មូស​ចម្លង។ ព្រោះ​ហេតុ​នោះ សកម្ម​ភាព​បង្ការ ទប់​ស្កាត់​រោគ​ឆ្លង​តែង​បាន​ដំ​ណាក់​សុខា​ភិបាល​នៅ​លើ​ភូមិ​ឋាន​ទី​ក្រុង​កឹង​ធើ សកម្ម​ផ្សព្វ​ផ្សាយ​ដើម្បី​បន្ថយ​ហា​និភ័យ​ឆ្លង​ជំ​ងឺ ទប់​ស្កាត់​មិន​ទុក​ឱ្យ​រោគ​ឆ្លង​រាល​ដាល​កើត​ឡើង។

កម្មា​ភិបាល​ដំ​ណាក់​សុខា​ភិបាល​សង្កាត់​មី​ស្វៀង កំ​ពុង​ផ្សព្វ​ផ្សាយ​អំ​ពី​ការ​ថែ​ទាំ​
សុខ​ភាព​ជូន​ប្រ​ជា​ជន។

តាម​ប្រ​សាសន៍​វេជ្ជ​បណ្ឌិត ឡឹម​វុាំង​តឹង នាយក​ដំ​ណាក់​សុខា​ភិបាល​សង្កាត់​មី​ស្វៀង ក្នុង​ឆ្នាំ ២០២៥ សង្កាត់​មី​ស្វៀង បាន​កត់​សម្គាត់​ជំងឺ​គ្រុន​ឈាម ៣៦ ករណី ជំងឺ​ពង​បែក​ដៃ ជើង​និង មាត់ ៧៧ ករណី និង​ជំងឺ​គ្រុន​ចាញ់ ៣ ករណី។ ដើម្បី​គ្រប់​គ្រង​រោគ​ឆ្លង​ក្នុង​រដូវ​ក្តៅ តាំង​ពី​ដើម​ឆ្នាំ ២០២៦ ដំ​ណាក់​សុខា​ភិបាល សង្កាត់​មី​ស្វៀង បាន​ខ្នះ​ខ្នែង​សហ​ការ​ជា​មួយ​សហ​ការី​សុខា​ភិបាល ផ្សព្វ​ផ្សាយ​នូវ​វិធាន​ការ​បង្ការ ទប់​ស្កាត់​រោគ​ឆ្លង​រាល​ដាល ក្នុង​នោះ ផ្តុំ​កម្លាំង​ឃ្លាំមើល រក​ឃើញ​ឆាប់​រហ័ស និង​គ្រប់​គ្រង​ករណី​ដែល​មាន​ហា​និភ័យ​ឆ្លង​មេ​រោគ​ខ្ពស់។ ផ្តុំ​កម្លាំង​ជំ​រុញ​ការ​ផ្សព្វ​ផ្សាយ​លើក​កម្ពស់​ស្មារតី​យល់​ដឹង បង្ការ​ទប់​ស្កាត់​ជំងឺ​ជូន​ប្រ​ជា​ជន; គួប​ផ្សំ​នឹង​ផ្សព្វ​ផ្សាយ​តាម​រយៈ​សកម្ម​ភាព​ពិ​និត្យ ព្យា​បាល​ជំងឺ; បង្កើន​ការ​ត្រួត​ពិ​និត្យ ដើម្បី​រក​ឃើញ​ឆាប់​រហ័ស​នូវ​ករណី​ដំ​បូង ផ្តើម​ពី​នោះ អនុ​វត្ត​វិធាន​ការ​បង្ការ ទប់​ស្កាត់​បាន​ទាន់​ពេល មិន​ទុក​ឱ្យ​រោគ​ឆ្លង​រាល​ដាល។ បង​ស្រី ចូវ​ធី​ញឺ​អ៊ី ជា​ប្រ​ជា​ជន​នៅ​ភូមិ​ភាគ ឱ្យ​ដឹង៖ “គ្រួ​សារ​ខ្ញុំ​មាន​កូន​តូច ពេល​អា​កាស​ធាតុ​ប្រែ​ប្រួល​ម្តងៗ កូន​ច្រើន​តែ​ក្អក​និង​រលាក​ច្រ​មុះ។ ពេល​បាន​កង​ជួរ​គ្រូ​ពេទ្យ​របស់​ដំ​ណាក់​សុខា​ភិបាល​ផ្សព្វ​ផ្សាយ​អំពី​របៀប​បង្ការ​ជំ​ងឺ បាន​ជួយ​ឱ្យ​ខ្ញុំ​យល់​កាន់​តែ​ច្បាស់​អំពី​វិធាន​ការ​បង្ការ ទប់​ស្កាត់​រោគ​ឆ្លង ដូច​ជា៖ ឱ្យ​កុមារ​ហូប​ឆ្អិន ផឹក​ឆ្អិន; សម្អាត​ប្រ​ដាប់​កុមារ​លេង និង​សម្ភារៈ​ប្រើ​ប្រាស់​របស់​កុមារ​ឱ្យ​បាន​ស្អាត​ជា​ដើម។

ដូចគ្នា​នេះ​ដែរ ដើម្បី​បង្ការ ទប់​ស្កាត់​រោគ​ឆ្លង​រាល​ដាល​ក្នុង​រដូវ​ក្តៅ ដំ​ណាក់​សុខា​ភិបាល​ឃុំ​វិញ​ធ្វឹង​ដុង បាន​ផ្តុំ​កម្លាំង​ផ្សព្វ​ផ្សាយ និង​ណែ​នាំ​ប្រ​ជា​ជន​អនុវត្ត​វិធាន​ការ​បង្ការ​ជំងឺ រក្សា​អនា​ម័យ​ផ្ទាល់​ខ្លួន និង​បរិស្ថាន​ជុំ​វិញ ម្ចាស់​ការ​តាម​ដាន​សុខ​ភាព; ជំ​រុញ​ការ​ឃោស​នា​អប់រំ​សុខ​ភាព និង​លើក​កម្ពស់​គុណ​ភាព​ពិ​និត្យ ព្យា​បាល​ជំងឺ​ដំ​បូង ធា​នា​ប្រ​ជា​ជន​បាន​កៀក​ជិត​សេវា​សុខា​ភិបាល​ដោយ​ងាយ​ស្រួល​ទាន់​ពេល និង​សុ​វត្ថិ​ភាព។ ទន្ទឹម​នឹង​នោះ អនុ​វត្ត​ឱ្យ​បាន​គ្រប់​គ្រាន់​នូវ​កម្ម​វិធី​សុខា​ភិបាល​ជាតិ ចាក់​វ៉ាក់​សាំង​បង្ការ​រោគ​ឆ្លង​។ល។ បង​យ័ញ​ហែន ជា​ប្រ​ជា​ជន​នៅ​ភូមិ​ភាគ នាំ​កូន​មក​ចាក់​វ៉ាក់​សាំង​បង្ការ​ជំងឺ​កញ្ជ្រឹល​នៅ​ដំ​ណាក់​សុខា​ភិបាល ឱ្យ​ដឹង៖ “បន្ទាប់​ពី​ចាក់​វ៉ាក់​សាំង​រួច វេជ្ជ​បណ្ឌិត​បាន​ណែ​នាំ​យ៉ាង​ហ្មត់​ចត់ ពី​របៀប​តាម​ដាន​ប្រតិ​កម្ម​របស់​កូន ដើម្បី​វិនិច្ឆ័យ​បាន​ទាន់​ពេល ប្រ​សិន​បើ​មាន​រោគ​សញ្ញា​ដូច​ជា​គ្រុន​ក្តៅ ឬ​ចេញ​ពិស ម្ល៉ោះ​ហើយ ខ្ញុំ​មាន​ការ​លំ​នឹង​ចិត្ត”។

វេជ្ជ​បណ្ឌិត ផាង​វុាំង​ហាយ នា​យក​ដំ​ណាក់​សុខា​ភិបាល​ឃុំ​វិញ​ធ្វឹង​ដុង ឱ្យ​ដឹង៖ “ពេល​ខាង​មុខ ដើម្បី​គ្រប់​គ្រង​និង​ទប់​ស្កាត់​រោគ​ឆ្លង​រាល​ដាល​បាន​ទាន់​ពេល ពិ​សេស​គឺ​ជំងឺ​គ្រុន​ឈាម ជំងឺ​ពង​បែក​ដៃ ជើង​និង​មាត់ ជំងឺ​កញ្ជ្រឹល។ ដំ​ណាក់​សុខា​ភិបាល​នឹង​បន្ត​ចាត់​តាំង​សកម្ម​ភាព​សុខា​ភិបាល​បង្ការ​បាន​ល្អ​ប្រ​សើរ បំ​ផុត​គឺ​ការ​ចាក់​វ៉ាក់​សាំង​បង្ការ​ទូ​ទៅ និង​ពិនិត្យ​ផ្ទៀង​ផ្ទាត់​ចាក់​វ៉ាក់​សាំង​បំ​ពេញ។ ព្រម​ទាំង​សហ​ការ​ស្អិត​ល្មួត​ជា​មួយ​រដ្ឋ​អំ​ណាច​ភូមិ​ភាគ គ្រឹះ​ស្ថាន​អប់រំ ​គណៈ ផ្នែក និង​អង្គ​ការ​មហា​ជន​ចូល​រួម​ការ​ងារ បង្ការ ទប់​ស្កាត់​រោគ​ឆ្លង​រាល​ដាល​នៅ​ភូមិ​ភាគ”៕

  ថាញ​វ៉ាង-វិមាន

ចែករំលែកអត្ថបទ