20/01/2026 - 08:47

មន្ទី​រ​ពេទ្យ​សម្ភព​-កុមារ​សុក​ត្រាំង​ រួម​ដំណើរ​ជា​មួយ​កុមារ​អូ​ទី​ស្សឹម​ 

ចំ​ពោះ​មុខ​និន្នា​ការ​កើន​ឡើង​ចំ​នួន​កុមារ​កើត​ជំ​ងឺ​អូ​ទី​ស្សឹម​ មន្ទី​រ​ពេទ្យ​សម្ភព​-កុមារ​សុក​ត្រាំង​ បានដាក់​ឱ្យ​ដំណើរ​ការ​បន្ទប់​ពិនិត្យ​ជំ​ងឺ​ឯ​កទេ​ស រួម​ចំ​ណែ​ក​ឆាប់​រក​ឃើញ​ អន្ត​រា​គម​ន៍​បាន​ទាន់​ពេល​ និងរួម​ដំណើរ​យូរ​អង្វែង​ជា​មួយ​កុមារ​អូ​ទី​ស្សឹម​និង​គ្រួ​សារ​របស់​ពួក​គេ​។​

វេជ្ជ​បណ្ឌិត​នៃ​មន្ទី​រ​ពេទ្យ​សម្ភព​ - កុមារ​សុក​ត្រាំង​ កំ​ពុង​ពិនិត្យ​ស្ថាន​ភាព​សុខ​ភាព​ដល់​កុមារ​។​

ជំងឺអូ​ទី​ស្សឹម​ ជា​ប្រ​ភេទ​នៃ​ពិការ​ភាព​វិបត្តិ​ ប្រ​ព័ន្ធ​ប្រ​សា​ទ​មាន​លក្ខ​ណៈ​ពេញ​មួយ​ជីវិត​ សញ្ញា​ប្រាកដ​មួយ​ចំ​នួន​ ដូច​ជា​ ការ​ខ្វះ​បំណិន​អន្ត​រក​ម្ម​សង្គម​ លំ​បា​ក​ក្នុង​ការ​និយាយ​ទំ​នាក់​ទំ​នង​និង​បញ្ចេញ​កាយ​វិការ​ រី​ឯ​ចំ​ណ​ង​់ចំ​ណូល​ចិត្ត​ក៏​តិច​តួច​និង​មាន​លក្ខ​ណៈ​ដដែល​ៗ​។​ តាម​វេជ្ជ​បណ្ឌិត​ ត្រឹង​ធី​ប៊ិ​តទ្វឹង​ ផ្នែក​ពិនិត្យ​ជំ​ងឺ​នៃ​មន្ទី​រ​ពេទ្យ​សម្ភព-កុមារ​សុក​ត្រាំង​ បាន​បញ្ជា​ក់ថា​ ការ​ឆាប់​ដឹង​ពី​សញ្ញា​នៃ​ជំ​ងឺ​អូ​ទី​ស្សឹម​ មាន​ប្រ​យោជន៍​ដ៏​សំ​ខាន់​ក្នុង​ការ​អន្ត​រា​គម​ន៍​និង​ការ​គាំ​ទ្រ​ដល់​កុមារ​។​

ក្រុម​អ្នក​ជំ​នា​ញ​បាន​ផ្តល់​អនុ​សាសន៍​ ឪ​ពុក​ម្តា​យ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ជា​ពិសេស​ចំ​ពោះ​សញ្ញា​ “ទង់​ក្រ​ហម​” ចំ​នួន​ ៥​ យោង​តាម​បណ្ឌិត​សភា​ប្រ​សា​ទ​សាស្ត្រ​អា​មេ​រិក​ រួម​មាន​៖  កុមារ​មិន​ បញ្ចេញ​សំ​ឡេង​អេច​អូច​ មិន​ប្រើ​កាយ​វិការ​នៅ​ អា​យុ​ ១​២​ ខែ​; មិន​និយាយ​បាន​ពាក្យ​មួយ​ម៉ា​ត់ នៅ​អា​យុ​ ១​៦​ ខែ​; មិន​ប្រ​តិកម្ម​នៅ​ពេល​ហៅ​ឈ្មោះខ្លួន​; មិន​អា​ច​និយាយ​បាន​ពាក្យ​ពី​រម៉ា​ត់ពេល​អា​យុ​ ២​៤​ ខែ​; បាត់​បង់​ជំ​នា​ញ​ភាសា​និង​សង្គម​នៅគ្រប់​វ័យ​។​ នៅ​ពេល​ឃើញ​សញ្ញា​ទាំង​នេះ​ ត្រូវ​នាំ​កុមារ​ទៅ​កាន់​មូល​ដ្ឋាន​ជំ​នា​ញ​ភ្លាម​ៗ​ ដើម្បី​ពិនិត្យ​ សម្រាំង​និង​រក​ឃើញ​ឆាប់​រហ័ស​ ដោយ​ផ្អែក​លើ​ចំ​ណេះ​ដឹង​វេជ្ជ​សាស្ត្រ​ឯ​កទេ​ស។​

ផ្អែក​លើ​តម្រូវ​ការ​ជាក់​ស្ដែង​ និង​បំ​ណ​ង​ប្រាថ្នាផ្តល់​ការ​ថែ​ទាំ​សុខ​ភាព​យ៉ាង​ទូ​លំ​ទូ​លាយ​សម្រាប់​កុមារ​ នៅ​ថ្ងៃ​ទី​ ២​១​ ខែ​មិថុនា​ ឆ្នាំ​ ២​០​២​៤​ មន្ទី​រ​ពេទ្យ​សម្ភព​-កុមារ​សុក​ត្រាំង​ បាន​ដាក់​ឱ្យ​ដំណើរ​ការ​បន្ទប់​ពិនិត្យ​ជំ​ងឺ​ឯ​កទេ​សសម្រាប់​កុមារ​អូ​ទី​ស្សឹម​។​ បន្ទាប់​ពី​ដំណើរ​ការ​ជាង​មួយ​ឆ្នាំ​ បន្ទប់​ពិនិត្យ​ជំ​ងឺ​បាន​ទទួល​និង​ពិនិត្យ​ជំ​ងឺ​ដល់​កុមារ​ជាង​ ២​០​០​ នាក់​ ក្នុង​នោះ​ កុមារ​ដែល​មាន​ជំ​ងឺ​អូ​ទី​ស្សឹម​ ស្រូប​អត្រា​ជា​ង ២​០​% នៃ​ចំ​ណោម​ករ​ណី​ដែលមក​ពិនិត្យ​។​

បន្ទប់​ពិនិត្យ​ជំ​ងឺ​ បច្ចុ​ប្បន្ន​មាន​វេជ្ជ​បណ្ឌិត​ឯ​កទេ​សផ្នែក​អូ​ទី​ស្សឹម​ម្នាក់​ វេជ្ជ​បណ្ឌិត​ស្តា​រ​មុខ​ងារ​ម្នាក់​ និង​បុគ្គ​លិក​បច្ចេក​ទេ​សអន្ត​រា​គម​ន៍​ម្នាក់​។​ សកម្ម​ភាព​អន្ត​រា​គម​ន៍​ ត្រូវ​បាន​អនុ​វត្ត​មាន​របៀប​រៀប​រយ​ រួម​នឹង​សកម្ម​ភាព​ព្យា​បាល​ ភាសា​ព្យាបាល​ ដោយ​ផ្អែក​លើ​ទម្រង់​ទំ​នាក់​ទំ​នង​មាន​ការ​គាំ​ទ្រ​បន្ត​បន្ទាប់​ ទំ​នាក់​ទំ​នង​បន្ថែ​ម​ និង​ជំ​នួស​ (AAC) រួម​នឹង​ឧប​ករ​ណ៍​ជំ​នួយ​ដោយ​រូប​ភាព​។​ ហេ​តុ​នោះ​ កុមារ​ទទួល​បាន​ការ​អន្ត​រា​គម​ន៍​សមស្រប​តាម​សមត្ថ​ភាព​កម្រិត​និង​តម្រូវ​ការ​អភិ​វឌ្ឍ​ផ្ទាល់​ខ្លួន​។​

វេជ្ជ​បណ្ឌិត​ឯ​កទេ​សកម្រិត​ II ជុងតឹង​ឌិន​ នា​យក​មន្ទី​រ​ពេទ្យ​សម្ភព​ - កុមារ​សុក​ត្រាំង​ ឱ្យ​ដឹង​៖ “នៅ​ពេល​ខាង​មុខ​ បន្ទប់​ពិនិត្យ​ជំ​ងឺ​នឹង​បន្ត​ធ្វើ​ឱ្យ​សុក្រឹត​ដំណើរ​ការ​វាយ​តម្លៃ​ ពិគ្រោះ​យោបល់​អន្ត​រា​គម​ន៍​និង​តាម​ដាន​; ផ្តោ​ត​សំ​ខាន់​លើ​ការ​បណ្តុះ​បណ្តា​លធន​ធាន​មនុស្ស​និង​ពង្រឹង​ការ​សហ​កា​ររវាង​អន្តរ​ផ្នែក​ជំ​នា​ញ​។​ ជា​មួយ​ក្រុម​វេជ្ជ​បណ្ឌិត​ ខ្នះ​ខ្នែង​អស់​ពី​ចិត្ត​និង​ប្តេជ្ញា​បំ​ពេញ​តួ​នា​ទី​ស្នូល​ ដើម្បី​នាំ​មក​គុណ​តម្លៃ​ជាក់​ស្តែ​ង ជួយ​ឱ្យ​កុមារ​ទទួល​បាន​ការ​អន្ត​រា​គម​ន៍​ឆាប់​រហ័ស​ បង្កើន​សមត្ថ​ភាព​សម្រប​ខ្លួន​ក្នុង​សង្គម​និង​ការ​គាំ​ទ្រ​ពី​គ្រួ​សារ​ ជា​ពិសេស​នៅ​តំ​បន់​លំ​បា​ក​និង​តំ​បន់​មាន​ជន​ជាតិ​ភាគ​តិ​ច​រស់​នៅ​កុះ​ករ​”៕

                             ហុង​តើ​ - ពេជ្រ​សឿន​

ចែករំលែកអត្ថបទ