04/07/2022 - 15:43

ការ​ពារ​សន្តិ​សុខ​មាតុ​ភូមិ​នៅ​ស្រុក​តំ​បន់​ភ្នំ​ទ្រីតូង​

តាម​ប្រ​សាសន៍ ​លោក​វរសេនីយ៍​ឯក​ តុង​ក្វៀក​ចៀង​ ប្រ​ធាន​នគរ​បាល​ស្រុក​ទ្រីតូង​ ខេត្ត​អាង​យ៉ាង​ នគរ​បាល​ស្រុក​កំពុង​កសាង​ចលនា​ “ទូទាំង​ប្រ​ជា​ជន​ការ​ពារ​សន្តិ​សុខ​មាតុ​ភូមិ​” ដោយ​រូប​ភាព​ជាច្រើន​; ធ្វើ​ការ​ពង្រឹង​ពង្រីក​ទម្រង់​និង​គំ​រូ​ឆ្នើម​ជា​ប្រ​ចាំ​។​

សកម្ម​ភាព​កិច្ច​ការ​បរទេស​នៃ​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​វិញ​យ៉ា ស្រុក​ទ្រីតូង​ ជា​មួយ​ឃុំ​តា​អូរ ស្រុក​គីរី​វង់​ ខេត្ត​តាកែវ​ ព្រះ​រាជា​ណាច​ក្រ​កម្ពុជា​។​

ទ្រីតូង​ ជា​ស្រុក​តំ​បន់​ភ្នំ​ ព្រំ​ដែន​ មាន​ជន​ជាតិ​ខ្មែរ​រស់​នៅ​ប្រ​មាណ​ ៣៨% ទូទាំង​ស្រុក​មាន​ ៤ ឃុំ​ (ក្នុង​ចំ​ណោម​ ១៥ ឃុំ​ និង​ទីប្រ​ជុំ​ជន​) មាន​សារៈ​សំ​ខាន់​អំ​ពី​សន្តិ​សុខ​សណ្តាប់​ធ្នាប់​ និង​មាន​ ៩ ឃុំ​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ។​ នគរ​បាល​ទូទាំង​ស្រុក​ បាន​សហការ​ជា​មួយ​រណសិរ្ស​មាតុ​ភូមិ​ គណៈ​ ផ្នែក​ និង​អង្គ​ការ​មហា​ជន​ ដើម្បី​ក្តាប់​ស្ថាន​ការណ៍​នៃ​អង្គ​ការ​ សាសនា​ និង​ការ​អនុវត្ត​នូវ​គោល​នយោ​បាយ​ សាសនា​។​ គោល​បំ​ណង​របស់​មហា​ជន​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​ ការ​ឃោ​សនា ចលនា​ប្រ​ជា​ជន​សកម្ម​ចូល​រួម​ថ្កោល​ទោស​ តស៊ូ​ បង្ការ​ បង្ក្រាប់​បទ​ល្មើស​ ការ​ពារ​បូរណ​ភាព​ទឹក​ដី​ សន្តិ​សុខ​ព្រំ​ដែន​ ប្រ​ទះ​ឃើញ​ ថ្កោល​ទោស​មុខ​សញ្ញា​ដែល​ឆ្លៀត​យក​ភូមិ​សាស្រ្ត​ព្រំ​ដែន​ធ្វើ​សកម្ម​ភាព​។​ កៀរ​គរ​ការ​ចូល​រួម​សកម្ម​ភាព​កិច្ច​ការ​បរទេស​ កិច្ច​សហប្រ​តិបត្តិ​ការ​អន្តរ​ជាតិ​។​ល។​

ហេតុ​នោះ​ ធ្វើ​ការ​ឃោស​នា​បាន​ចំ​នួន​ ៣២ លើក (មាន​ប្រ​ជា​ជន​ សិស្សា​នុសិស្ស​ និង​លោក​គ្រូ​ អ្នក​គ្រូ​ចូល​រួម​ចំ​នួន​ ១.៧៨១ នាក់​) ចែក​ចាយ​លិខិត​ថ្កោល​ទោស​បទ​ល្មើស​ ខិត្ត​ប័ណ្ណ​ផ្សព្វ​ផ្សាយ​ពីសុវត្ថិ​ភាព​ចរាចរណ៍​និង​បង្ការ​ទប់​ស្កាត់​ គ្រឿង​ញៀន​ចំ​នួន​ ១.២៤១ សន្លឹក​។​ នគរ​បាល​ឃុំ​ ទីប្រ​ជុំ​ជន​ បាន​សហការ​ជា​មួយ​ស្ថានីយ​វិទ្យុ​ស្រុក​ ចាក់​ផ្សាយ​សេចក្តី​ប្រ​កាស​ពីស្ថាន​ភាព​សន្តិ​សុខ​សណ្តាប់​ធ្នាប់​ របៀប​និង​ឧបាយ​កល ប្រ​ព្រឹត្ត​បទ​ល្មើស​ ផ្សព្វ​ផ្សាយ​ពី​ច្បាប់​ចរាចរណ៍ ផ្លូវ​គោក​ និង​បង្ការ​ប្រ​ឆាំង​ជំងឺ​ COVID-១៩ បាន​ជាង​ ៦០០លើក។​

បច្ចុប្បន្ន​ នៅ​លើ​ភូមិ​សាស្រ្ត​ស្រុក​មាន​ ៨ ទម្រង់​ ការ​ពារ​សន្តិ​សុខ​សណ្តាប់​ធ្នាប់​ធ្វើ​សកម្ម​ភាព​ មាន​ប្រ​សិទ្ធ​ភាព​ ដូច​៖ ទម្រង់​ “ធានា​សន្តិ​សុខ​សណ្តាប់​ធ្នាប់​នៅ​ភូមិ​សាស្រ្ត​ជាប់​ព្រំ​ដែន​គ្នា​” “ខ្លោង​ទ្វារ​សន្តិ​សុខ​សណ្តាប់​ធ្នាប់​” “កាមេរ៉ា​សន្តិ​សុខ​បង្ការ​ ប្រ​ឆាំង​បទ​ល្មើស​ និង​បាប​គ្រោះ​សង្គម​”។​ “សាសនា​ទឺអឹង​ហីវ​ង៉ៀ សាម​គ្គី​ការ​ពារ​សន្តិ​សុខ​សណ្តាប់​ធ្នាប់​” ទម្រង់​ “២សុខ​” ។​ល។​ ទម្រង់​ “ភូមិ​សាទួល​គ្រាក់​សុវត្ថិ​ភាព​អំ​ពី​សន្តិ​សុខ​សណ្តាប់​ធ្នាប់​” នៅ​ភូមិ​ភឿក-ថ (ឃុំ​អូរឡឹម​ ជាភូមិ​ភាគ​មួយ​មាន​ប្រ​ជា​ជន​ខ្មែរ​រស់​នៅ​ ៩៨%) ទើប​តែ​ដំណើរ​ការ​ក្នុង​រយៈ​ពេល​ខ្លី​ ប៉ុន្តែ​ ទទួល​បាន​ការ​គាំ​ទ្រពីមហា​ជន​។​

កម្លាំង​នគរ​បាល​ឃុំ​ តែង​សហការ​ជា​ប្រ​ចាំ​ជា​មួយ​គណៈ​ផ្នែក​ និង​អង្គ​ការ​មហា​ជន​នានា​ ដើម្បី​ផ្សព្វ​ផ្សាយ​ជ្រួត​ជ្រាប​ច្បាប់​ និង​សហការ​គ្រប់​គ្រង​កូន​ចៅ​មិន​ប្រ​ព្រឹត្ត​បំ​ពាន​ច្បាប់​។​ សម្ព័ន្ធ​យុវ​ជន​ចូល​រួម​កសាង​សំ​ណង់​និង​ការ​ងារ​ជា​ច្រើន​ ក៏​ដូច​ជា​សម្អាត​ផ្លូវ​ជន​បទ​។​ល។​ រួម​ចំ​ណែក​ធ្វើ​ឱ្យ​ភូមិ​ស្រុក​បៃតង​ ជ្រះ​ ស្អាត​។​ អា​ស្រ័យ​ហេតុ​នោះ​ ស្ថាន​ភាព​សន្តិ​សុខ​សណ្តាប់​ធ្នាប់​មាន​ភាព​ល្អ​ប្រ​សើរ​ឡើង​ ហើយ​គ្មាន​មនុស្ស​បំ​ពាន​ច្បាប់​ទៀត​៕​

                     យោង​តាម​កាសែត​អាង​យ៉ាង​-បកប្រែ៖ សុផន

ចែករំលែកអត្ថបទ