មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

23/05/2022 - 15:10

គំ​រូ​ឆ្នើម​ថាច់​ណាង​

លោក​ថាច់​ណាង​ នៅ​ភូមិ​តា​មោង​ ឃុំ​តឹង​មី ស្រុក​ត្រា​អូង​ ខេត្ត​វិញ​ឡុង​ ជា​យុទ្ធ​ជន​ពិ​ការ​ ១/៤ ។​ ទោះ​បីជួប​ការ​លំ​បាក​ច្រើន​ដោយ​សារ​រាង​កាយ​មិន​បាន​មាំ​មួន​ក៏​ពិត​មែន​ ប៉ុន្តែ​ លោក​ថាច់​ណាង​ តែង​រក្សា​និង​ពង្រីក​ចរិយា​សម្បត្តិ​ជា​កង​ទ័ព​អ៊ំ​ហូ​ជា​និច្ច​។​

លោក​ថាច់​ណាង​។​

លោក​ថាច់​ណាង​ រៀប​រាប់​៖ “ពេល​ដែល​ទើប​វិល​ត្រឡប់​មក​ភូមិ​ស្រុក​រស់​នៅ​ ខ្ញុំ​ជួប​ការ​លំ​បាក​ខ្លាំង​ណាស់​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​គ្រួ​សារ​។​ ប៉ុន្តែ​ខ្លួន​ខ្ញុំ​ធ្លាប់​ជា​កង​ទ័ព​ ម្ល៉ោះ​ហើយ​ខ្ញុំ​តែង​តែ​ខិត​ខំ​ឆ្លង​កាត់​លំ​បាក​ដើម្បី​មាន​ជីវ​ភាព​លំ​នឹង​។​ ការ​ខិត​ខំ​ខ្លួន​ខ្ញុំ​ផ្ទាល់​គឺ​ពិបាក​ជោគ​ជ័យ​ណាស់​ ប្រ​សិន​បើ​គ្មាន​ការ​ឧបត្ថម្ភ​ទាន់​ពេល​របស់​រដ្ឋ​។​ ខ្ញុំ​បាន​សង់​ផ្ទះ​ឧបការ​គុណ​ បាន​ទទួល​ការ​ឧបត្ថម្ភ​របរ​រក​ស៊ី​ផង​ដែរ​ ៘ ផ្តើម​ពីនោះ​ ខ្ញុំ​រឹត​តែ​ខិត​ខំ​ឈាន​ឡើង​ដើម្បី​មិន​ឱ្យ​ខក​បំ​ណង​របស់​គណៈ​ ផ្នែក​គ្រប់​លំ​ដាប់​ថ្នាក់​ដែល​បាន​យក​ចិត្ត​ទុក​ដាក់​”។​ អត្ត​ចរិត​ក្នុង​នាម​ជា​កង​ទ័ព​ធ្វើ​ឱ្យ​លោក​ណាង​ឆ្លង​កាត់​រាល់​ឧបសគ្គ​ លោក​ដាំ​ផ្កា​លម្អ​ និង​ចិញ្ចឹម​សត្វ​៘ ដើម្បី​មាន​ប្រាក់​ចំ​ណូល​លំ​នឹង​។​

លោក​ង៉ោ​វិញ​ត្វឹង​ អនុប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​តឹង​មី ឱ្យ​ដឹង​៖ “ប្រ​ការ​ដែល​គួរ​ឱ្យ​កោត​សរ​សើរ​សម្រាប់​លោក​ណាង​ មិន​ត្រឹម​តែ​ខិត​ខំ​ឆ្លង​កាត់​ការ​លំ​បាក​ដោយ​ខ្លួន​ឯង​ប៉ុណ្ណោះ​ទេ ខណៈ​ពេល​លក្ខណៈ​គ្រួ​សារ​បាន​លំ​នឹង​ លោក​ថែម​ទាំង​សកម្ម​ចូល​រួម​សកម្ម​ភាព​សង្គម​ដើម្បី​កសាង​ភូមិ​ស្រុក​ទៀត​ផង​”។​ ដោយ​ភាព​ប្រ​ជា​ប្រិយ​របស់​ខ្លួន​ លោក​ថាច់​ណាង​ ចលនា​មាមីង​រួម​វិភាគ​ទាន​ជាមួយ​ភូមិ​ភាគ​កសាង​ជន​បទ​ថ្មី​។​ ពិសេស​គាត់​ចលនា​គ្រួ​សារ​ជាច្រើន​បរិច្ចាគ​ដី​ ដំណាំ​រួម​ផ្សំ​ កម្លាំង​ពលកម្ម​ដើម្បី​ធ្វើ​ផ្លូវ​បេតុង​ជា​ចំ​ណែក​ផ្លូវ​ដ៏​សំ​ខាន់​មួយ​នៅ​ភូមិ​តា​មោង​ និង​ចាក់​ក្រួស​ល្អិត​តាម​ដងផ្លូវ​ជាច្រើន​ដើម្បី​មាមីង​ងាយ​ស្រួល​ធ្វើ​ដំណើរ​ទៅ​មក​ ដោះ​ដូរ​ពាណិជ្ជ​កម្ម​មុខ​ទំ​និញ​ល្អ​ប្រ​សើរ​។​

ជាអ្នក​រស់​នៅ​ក្នុង​ភូមិ​ស្រុក​ ណាមួយ​ផ្តើម​សាង​ជីវ​ភាព​ពីចំ​ណុច​ក្រលំ​បាក​ ម្ល៉ោះ​ហើយ​ លោក​ណាង​ មាន​ការ​យល់​ពីជីវ​ភាព​ក្រខ្សត់​ ហើយ​តែង​ជួយ​ឧបត្ថម​ដល់​អ្នក​ដែល​មាន​ជីវ​ភាព​ក្រលំ​បាក​ដូច​គ្នា​។​ អ្នក​មីង​ថាច់​ធីសេន នៅ​ភូមិ​ជាមួយ​ ឱ្យ​ដឹង​៖ “ខ្ញុំ​បាន​រដ្ឋ​ជំនួយ​ជាទឹក​ប្រាក់​ ៤០ លាន​ដុង​ បង​ថាច់​ណាង​ បាន​ឱ្យ​ស៊ី​ម៉ងត៍ចំ​នួន​ ៣០ បាវ និង​ចលនា​អ្នក​រាល់​គ្នា​ឧបត្ថម្ភ​បន្ថែម​ ដើម្បី​ផ្ទះ​ខ្ញុំ​សង់​បាន​សម្រេច​ជា​ស្ថាពរ​ និង​រឹង​មាំ។​ បង​ណាង​ជាមនុស្ស​ចិត្ត​ល្អ​ ខ្ញុំ​និង​មាមីង​ជាច្រើន​ក្នុង​ភូមិ​តែង​ដឹង​គុណ​បង​ណាង​ជានិច្ច​”។​

មាមីង​ជាច្រើន​ឃើញ​លោក​ថាច់​ណាង​ អស់​ពីចិត្ត​ចំ​ពោះ​ការ​ងារ​សង្គម​ ម្ល៉ោះ​ហើយ​មាមីង​តែង​គាំ​ទ្រ​គាត់​ជានិច្ច​។​ ផ្តើម​ពីនោះ​ លោក​ថាច់​ណាង​ កាន់​តែមាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ចលនា​សប្បុរ​ស​ជន​ក្នុង​ការ​កសាង​ស្ពាន​ថ្នល់​ ក៏​ដូច​ជា​ជួយ​ឧបត្ថម្ភ​អ្នក​មាន​ជីវ​ភាព​ក្រលំ​បាក​។​ លោក​ថាច់​ណាង​ ឱ្យ​ដឹង​៖ “ខ្ញុំ​នៅ​ដើរ​បាន​គឺ​ ខ្ញុំ​នៅ​ចូល​រួម​ការ​ងារ​សង្គម​ ដើម្បី​រួម​ចំ​ណែក​ជាមួយ​រដ្ឋ​គិត​គូរ​ជីវ​ភាព​របស់​ប្រ​ជា​ជន​បាន​ល្អ​ប្រ​សើរ​”៕​  

ទ្រុក​ម៉ាយ​-លីសៀ

 

ចែករំលែកអត្ថបទ