27/10/2020 - 08:15

ថែទាំ​សុខ​ភាព​ប្រ​ជា​ជន​បាន​ល្អ​

មន្ទីរ​ពេទ្យ​សម្ភពនិង​កុមារ​ខេត្ត​សុក​ត្រាំង​ ទើប​ដាក់​ឱ្យ​ប្រើ​ប្រាស់​ សំ​ដៅ​ទៅ​លើ​ការ​ថែទាំ​សុខ​ភាព​ស្រ្តីនិង​កុមារ​ឱ្យ​បាន​ល្អ​ជាង​។​

  វេជ្ជ​បណ្ឌិត​នៃ​មន្ទីរ​ពេទ្យ​សម្ភពនិង​កុមារ​ កំ​ពុង​ពិនិត្យ​ជំ​ងឺ​ឱ្យ​កុមារ​។​

មន្ទីរ​ពេទ្យ​សម្ភពនិង​កុមារ​ខេត្ត​សុក​ត្រាំង​ មាន​ទ្រង់​ទ្រាយ​ ២៥០ គ្រែ ត្រូវ​បាន​កសាង​តាម​រូប​ភាព​ចតុ​កោណ​ព្នា​យ រួម​មាន​អា​គារ​ធំ​ៗ​ចំ​នួន​ ២ កម្ពស់​ ៧ ជាន់​និង​ ៨ ជាន់​ សរុប​ថវិកា​ ៧៩៦ ពាន់​លាន​ដុង​។​ នេះ​ជាមន្ទីរ​ពេទ្យ​ធំ​លំ​ដាប់​ទី ២ របស់​ខេត្ត​ ត្រូវ​បាន​កសាង​តាម​ស្ថាបត្យ​កម្ម​ទំ​នើប​ ព្រម​គ្នា​ៗ​បង្ក​លក្ខណៈ​ងាយ​ស្រួល​ក្នុង​ការ​ពិនិត្យ​ ព្យា​បាល​ជំ​ងឺ​ជូន​ប្រ​ជា​ជន​ក្នុង​ខេត្ត​។​ តាម​ប្រ​សាសន៍​វេជ្ជ​បណ្ឌិត​ឯក​ទេ​ស II  ង្វៀង​ធីមីហា​ នា​យិកា​មន្ទីរ​ពេទ្យ​សម្ភពនិង​កុមារ​ខេត្ត​ មន្ទីរ​ពេទ្យ​មាន​ផ្នែក​ និង​បន្ទប់​ចំ​នួន ​១៦​ រួម​មា​នកម្មា​ភិបាល​ បុគ្គ​លិក​ជិត​ ៤០០ នា​ក់ ក្នុង​នោះ​ មាន​វេជ្ជ​បណ្ឌិត​ជំ​នា​ញ​ព្យា​បាល​រោគ​ស្រ្តី សេវា​កម្ម​សម្រាលកូន​និង​ជំ​ងឺ​កុមារ​ចំ​នួន​ ៧០ នាក់។​ មធ្យមភាគ​ជារៀង​រាល់​ថ្ងៃ​ មន្ទីរ​ពេទ្យ​ពិនិត្យ​ជំ​ងឺ​ជាង​ ៤០០ លើក​នាក់ និង​ព្យា​បាល​ជំ​ងឺ​ជាង​ ៤០០ លើក​នាក់។​

ជាមួយ​នឹង​មូល​ដ្ឋាន​សម្ភារៈ គ្រឿង​បរិក្ខារ​ពេទ្យ​ទំ​នើប​ កង​ជួរ​គ្រូ​ពេទ្យ​ វេជ្ជ​បណ្ឌិត​ មាន​កម្រិត​ឯក​ទេស សមត្ថ​ភាព​ និង​បម្រើ​ការ​អស់​ពី​ចិត្ត​។​ មន្ទីរ​ពេទ្យ​ កំ​ពុង​អនុវត្ត​ទិស​ដៅ​ធ្វើ​ឱ្យ​អ្នក​ជំ​ងឺ​គាប់​ចិត្ត​។​ ផ្តើម​ពី​នោះ​ បង្ក​ទំ​នុក​ចិត្ត​ដល់​អ្នក​ជំ​ងឺ​ ស្ងប់​ចិត្ត​ព្យា​បាលជំ​ងឺ​នៅ​មន្ទីរ​ពេទ្យ​។​ បង​ស្រី​ថាច់​ធីត្វៀកត្រិន នៅភូមិ​ថាញ់ក្វើយ កំ​ពុង​សម្រាក​ព្យា​បាល​ជំ​ងឺ​នៅ​មន្ទីរ​ពេទ្យ​ ឱ្យ​ដឹង​៖ “ខ្ញុំ​ឈឺ​ច្រើន​ជំ​ងឺ​ មក​ពិនិត្យ​ជំ​ងឺ​ បានគ្រូ​ពេទ្យ​ពិគ្រោះ​ជំ​ងឺ​យ៉ាង​ហ្មត់​ចត់​ ម៉្លោះ​ហើយ​ស្ងប់​ចិត្ត​ ជ្រើស​មន្ទីរ​ពេទ្យ​នេះ​សម្រាលកូន​។​ មន្ទីរ​ពេទ្យ​ស្អាត​បាត​ មាន​គ្រឿង​ឧបករណ៍​ពេទ្យ​ទំ​នើប​ៗ​និង​គ្រូ​ពេទ្យ​ ថែទាំ​ព្យា​បាល​អស់​ពី​ចិត្ត​។​ ក្រៅ​ពី​នោះ​ សេវា​កម្ម​ថែទាំ​អ្នក​ជំ​ងឺ​របស់​មន្ទីរ​ពេទ្យ​ល្អ​ ម៉្លោះ​ហើយ​ទាំង​ម្តាយ​និង​កូន​មាន​សុខ​ភាព​ល្អ​”។​

វេជ្ជ​បណ្ឌិត​ឯក​ទេ​ស II ង្វៀង​ធីមីហា​ ឱ្យ​ដឹង​៖ “គោល​ដៅ​របស់​មន្ទីរ​ពេទ្យ​គឺយក​អ្នក​ជំ​ងឺ​ជាចំ​ណុច​សំ​ខាន់​សម្រាប់​អនុវត្ត​រាល់​សកម្ម​ភាព​។​ ទន្ទឹម​នឹង​នោះ​ ក្រុម​គ្រូ​ពេទ្យ​ វេជ្ជ​បណ្ឌិត​នឹង​បន្ត​ការ​រៀន​សូត្រ​ បង្កើន​មុខ​ជំ​នា​ញ​ ដើម្បី​ប្រើ​ប្រាស់​នូវ​គ្រឿង​ឧបករណ៍ ពេទ្យ​ទំ​នើប​ៗ​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​ បម្រើ​ការ​ងារ​ពិនិត្យ​ព្យា​បាល​ជំ​ងឺ​ រួម​ចំ​ណែក​ទៅ​ក្នុង​បម្រើ​ការ​ ថែទាំ​សុខ​ភាព​ជូន​ប្រ​ជា​ជន​ឱ្យ​កាន់​តែល្អ​ប្រ​សើរ​”៕​

                                           លីធាន​-មុនី

ចែករំលែកអត្ថបទ