ដើម្បីបង្ការទប់ស្កាត់ការឆ្លងវីរុស ដែលបណ្តាលឱ្យកើតជំងឺរលាកសួត (SARS-CoV-២) យើងគ្រប់រូបត្រូវបានផ្តល់អនុសាសន៍គប្បីលាងដៃជាប្រចាំ និងកម្ចាត់មេរោគនៅលើវត្ថុប្រើប្រាស់រួម។ ទោះបីដូច្នេះក្តី អ្នកឯកទេសបានគូសបញ្ជាក់ថា ដំណាក់ការធ្វើអនាម័យ កម្ចាត់មេរោគ ត្រូវតែអនុវត្តត្រូវតាមរបៀប ដើម្បីចៀសវាងផលិតផលលាងជម្រះ កម្ចាត់មេរោគប៉ះពាល់ ដល់សុខភាពអ្នកប្រើប្រាស់។ ខាងក្រោមគឺជាប្រការមួយចំនួនគប្បីយកចិត្តទុកដាក់៖
ឧបករណ៍អគ្គិសនី ជាវត្ថុប្រើប្រាស់គប្បីធ្វើអនាម័យជាប្រចាំ។ រូប៖ Getty Images
១.គប្បីមានវិធានការការពារពេលប្រើប្រាស់ផលិតផលលាងជម្រះ ផលិតផលសម្រាប់កម្ចាត់មេរោគក៏ផ្ទុកសារធាតុគីមីពុល អាចបណ្តាលឱ្យមានបញ្ហាប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់។ សម្ពន្ធសមាគមសួតអាមេរិក (ALA) បានប្រកាសព្រមានថា ផលិតផលលាងជម្រះប្រើប្រាស់ក្នុងគ្រួសារ បណ្តាលឱ្យប៉ះពាល់ដល់ភ្នែក និងបំពង់ក ជួនកាលអាចបណ្តាលឱ្យកើតជំងឺមហារីកទៀតផង។ អាស្រ័យហេតុនោះ ដើម្បីបង្ការទប់ស្កាត់ផលប៉ះពាល់ដល់ស្បែក គប្បីចៀសវាងលាងដៃដោយទឹកក្តៅ និងគប្បីជ្រើសរើសប្រភេទសាប៊ូសមស្របនឹងស្បែកដែលងាយប្រតិកម្ម។ អាទិភាពប្រើប្រាស់ទឹកអាល់កុលលាងដៃ ethanol ពីព្រោះវាមិនសូវប៉ះពាល់ដល់ស្បែក ជាងប្រភេទអាល់កុលដែលផ្ទុកជាតិ n-propanol ឬ isopropanol។ ចូរពាក់ស្រោមដៃមុនពេលប្រើប្រាស់ផលិតផល អនាម័យផ្ទះសម្បែង និងលាបម្សៅបំប៉នស្បែកជាប្រចាំដើម្បីការពារដៃទាំងពីរ។
២.មិនចាំបាច់ប្រើប្រាស់ផលិតផលដែលមានកម្រិតអាល់កុលលាង ជម្រះខ្ពស់ទេ តាមប្រសាសន៍លោកស្រីបណ្ឌិត Brendaliz Santiago-Narvaez នៅមហាវិទ្យាល័យ Rollins អាស្រ័យមេរោគ SARS-CoV-២ ជាប្រភេទវីរុសបានការពារដោយស្រទាប់ lipid ម្ល៉ោះហើយទោះជាជាតិលាងជម្រះណាក៏ដោយ ឱ្យតែអាចបំផ្លាញស្រ ទាប់ការពារនោះ សុទ្ធតែអាចកម្ចាត់វីរុសបាន។ ព្រោះហេតុនោះ ផលិតផលលាងជម្រះដំបូង ដែលលោកស្រីមានប្រសាសន៍ ថាគួរប្រើ គឺសាប៊ូនិងទឹកស្អាត វត្ថុធាតុទាំងពីរនេះអាចកម្ចាត់ស្រទាប់ខាងក្រៅការពារមេរោគ SARS-CoV-២។ ស្រដៀងគ្នានេះដែរ ប្រភេទសាប៊ូម្សៅធម្មតាអាចបោកជម្រះសម្លៀកបំពាក់បាន ប៉ុន្តែ ប្រសិនអាចធ្វើទៅបាន គប្បីជម្រះសម្លៀកបំពាក់ដោយទឹកក្តៅ ម្ដងទៀត ធានាថានឹងកម្ចាត់អស់វីរុស។
៣.ពេលជូតលាងសម្អាតកុំចោលកន្លែងណាឡើយ រាល់ផ្ទៃវត្ថុនៅ ក្នុងផ្ទះងាយនឹងឆ្លងមេរោគ ពីព្រោះសកម្មភាពដោយអចេតនា តួយ៉ាងដូច៖ ទម្លាប់ដាក់ថង់អីវ៉ាន់ដែលទើបតែទិញមកពីផ្សារនៅលើតុបាយពេលមកដល់ផ្ទះ។ ប្រការគួរបារម្ភ គឺតាមការសិក្សាស្រាវជ្រាវរួមមួយរបស់អ្នកវិទ្យាសាស្រ្តអាមេរិក មេរោគSARS-CoV-២ អាចរស់បានពី២-៣ថ្ងៃនៅលើវត្ថុធាតុជ័រ ឬលោហះធាតុ មានន័យថា ការភ្លេចជូតលាងសម្អាតវត្ថុដែលឆ្លងវីរុស អាចនឹងធ្វើឱ្យយើងឆ្លងជំងឺក្រោយពីពីរបីថ្ងៃបន្តបន្ទាប់។ អាស្រ័យហេតុនោះ យើងគ្រប់រូបគប្បីចាត់ទុកគ្រប់ទីកន្លែងក្នុងផ្ទះ គឺសុទ្ធតែជាកន្លែង អាចឆ្លងវីរុសត្រូវតែជូតលាងសម្អាតជាប្រចាំ។
ក្រៅពីវត្ថុដែលប្រើប្រាស់ញឹកញាប់គប្បីធ្វើអនាម័យ ដូចជា ដៃ ទ្វារ ទូ វត្ថុប្រើប្រាស់ផ្សេងទៀត ថតដាក់អីវ៉ាន់ តេឡេបញ្ជាទូរទស្សន៍ ក្តារចុចកំព្យូទ័រ និងកុងតាក់អំពូលភ្លើង យើងត្រូវសម្អាតទាំងកន្លែង ដែលមិនសូវបានសម្អាតដូចត្រចៀកបង្អួច ឬត្រចៀកទ្វារ៕
អាងញៀង (យោង៖ Healthline) - វិមាន