ក្រៅពីភារកិច្ចការពារមាតុភូមិ ប៉ុន្មានឆ្នាំជិតៗនេះ កងទ័ពការពារព្រំដែនសុកត្រាំង នៅទាំងអនុវត្តល្អចលនា” កងទ័ពការពារព្រំដែនរួមកម្លាំងពីព្រោះអ្នកក្រ ដោយមិនទុកចោល អ្នកណាម្នាក់ឡើយ”។
ថ្នាក់ដឹកនាំកងទ័ពការពារព្រំដែនសុកត្រាំង ជូនគោដល់មាមីងនៅឃុំត្រុងប៊ិញ ស្រុកត្រឹងដេ។
តាមប្រសាសន៍វរៈសេនីយ៍ឯក បម្រុងង្វៀនត្រេវម៉េន ស្នងការនយោបាយរងនៃកងទ័ពការពារព្រំដែនសុកត្រាំង ប៉ុន្មានឆ្នាំកន្លង ស្ថានភាពសន្តិសុខនយោបាយ សណ្ដាប់ធ្នាប់សុវត្ថិភាពសង្គមលើភូមិសាស្រ្តខេត្តនិយាយរួម និងតាមខ្សែ បន្ទាត់ព្រំដែននិយាយដោយឡែក តែងមានភាពលំនឹង។ ទន្ទឹមនឹងភារកិច្ចការពារខ្សែ បន្ទាត់ព្រំដែនបណ្តាប៉ុស្តិ៍ការពារព្រំដែន ក្រោមឱវាទនៃកងទ័ពការពារព្រំដែនសុកត្រាំង នៅទាំងកសាងនិងរក្សាទម្រង់សេដ្ឋកិច្ចចំនួន៨ ជួយដល់ប្រជាជនក្រីក្រ ជិតក្រចំនួន១៦៧គ្រួសារដោយទឹកប្រាក់ ប្រមាណ២ពាន់លានដុង។ ទន្ទឹមនឹងនោះ ផ្តើមពីថវិការបស់បញ្ជាការដ្ឋានកងទ័ពការពារព្រំដែន កងទ័ពការពារព្រំដែនសុកត្រាំង បានជំនួយគោមេ៥០ក្បាល ( គោមួយក្បាលៗ ថ្លៃ១៥លានដុង) ដល់គ្រួសារក្រីក្រដែលនៅតាមឆ្នេរសមុទ្រស្រុកត្រឹងដេ កូវឡៅយ៉ុង និងក្រុងវិញចូវ ដើម្បីជួយមាមីង អភិវឌ្ឍសេដ្ឋកិច្ច ឈានឡើងចាកផុតពីភាពក្រីក្រ។ បងស្រីតាំងង៉ា នៅឃុំត្រុងប៊ិញ ស្រុកត្រឹងដេ ទើបទទួលបានគោមេមួយ ក្បាល បានឲ្យដឹងដោយក្តីរីករាយ៖ “ គ្រួសារខ្ញុំគ្មានស្រែភ្លឺនឹងគេទេ ប្តីខ្ញុំគាត់ក៏មានជំងឺឯកូនៗទៅស៊ីឈ្នួលទាំងអស់ ខ្ញុំតែងទៅចាប់ខ្យង ដាក់មោងនៅតាមមាត់សមុទ្រជារៀងរាល់ថ្ងៃ។ ឥឡូវគ្រួសារខ្ញុំបានកងទ័ពការពារព្រំដែនជំនួយគោមួយក្បាល ខ្ញុំត្រេកអរណាស់ សង្ឃឹមថាថ្ងៃក្រោយជីវភាពគ្រួសារនឹងបានធូរធារឡើង”។
ឯបងស្រីលីធីយ៉ុង នៅឃុំត្រុងប៊ិញ ស្រុកត្រឹងដេ ក៏បានរដ្ឋជំនួយគោមេមួយក្បាលបងបានឲ្យដឹងដោយក្តីរីករាយ៖ “ ខ្ញុំមានកូន៣នាក់ត្រូវឈប់រៀនពាក់កណ្តាលការដោយសារគ្រួសារក្រ។ រៀងរាល់ថ្ងៃ ខ្ញុំតែងនាំកូនទៅដាក់មោងតាមមាត់សមុទ្រ ដើម្បីចិញ្ចឹមជីវិត។ ឥឡូវបានរដ្ឋជំនួយគោមួយក្បាល ខ្ញុំខិតខំថែទាំគោឲ្យឆាប់ធំធាត់ ដើម្បីគោកើតបានកូន។ “វរៈសេនីយ៍ឯកបម្រុង ង្វៀនត្រេវម៉េន ឲ្យដឹងបានបន្ថែម៖ " អង្គភាពក៏បានសំណូមពរដល់ភូមិភាគដែលមានប្រជាជនទទួលបានគោមេ គប្បីតាមដាន ជួយណែនាំមាមីងអំពីបច្ចេកទេសថែទាំគោ។ ទន្ទឹមនឹងនោះ ប្រសិនបើគ្រួសារណាចិញ្ចឹមគោបានកូន គប្បីបង្វិលមេគោនោះឲ្យដល់គ្រួសារដទៃចិញ្ចឹមជាបន្តទៀត”។
បណ្តាទង្វើជាក់ស្តែងរបស់កងទ័ពការពារព្រំដែនសុកត្រាំង មិនត្រឹមតែរួមចំណែក អភិវឌ្ឍសេដ្ឋកិច្ច-សង្គមជូនភូមិភាគ ជួយប្រជាជនលុបបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រ កែលម្អបានជីវភាពជាបណ្ដើរៗប៉ុណ្ណោះទេ នៅទាំងញុាំងឲ្យគុណសម្បត្តិដ៏ល្អប្រសើររបស់កងទ័ព អ៊ំហូក្នុងសម័យថ្មី រឹតតែល្បីរន្ទឺជាងទៀត៕
ត្រឿងផល-សុផន