នៅថ្ងៃទី២១ ខែកក្កដា នៅដំណាក់ត្រួតពិនិត្យការពារព្រំដែនត្រឹងដេចំណុះប៉ុស្តិ៍ការពារព្រំដែនទ្រុងប៊ិញ គណៈបញ្ជាការកងទ័ពការពារព្រំដែនទីក្រុងកឹងធើ បានចាត់តាំងបើកយុទ្ធនាការអនុវត្តចំណុចខ្ពស់ដើរល្បាត ត្រួតពិនិត្យ និងគ្រប់គ្រងប្រឆាំងការទាញយកផលសមុទ្រខុសច្បាប់ មិនរាយការណ៍ និងមិនអនុវត្តតាមសេចក្តីកំណត់ (IUU)។

គណៈចង្អុលការប្រឆាំងការទាញយកផលសមុទ្រខុសច្បាប់ IUU ទីក្រុងកឹងធើជូនទង់ជាតិ ឆាយាល័ក្ខណ៍អ៊ំហូ និងទូថ្នាំការពារព្រំដែនដល់អ្នកនេសាទ។
យុទ្ធនាការចំណុចខ្ពស់នេះ បានអនុវត្តចាប់ពីថ្ងៃទី២១ ខែកក្កដា ដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ ដើម្បីពង្រឹងការផ្សព្វផ្សាយ ដើរល្បាត ត្រួតពិនិត្យ គ្រប់គ្រង ទប់ស្កាត់ បន្ថយនៅកម្រិតទាប និងឈានដល់បញ្ឈប់ស្ថានភាពទាញយកផលសមុទ្រខុសច្បាប់ មិនរាយការណ៍ និងអនុវត្តតាមសេចក្តីកំណត់; រួមចំណែកជាមួយទូទាំងប្រទេសឆាប់ដោះ “កាតលឿង” របស់គណៈកម្មាធិការអឺរ៉ុប (EC) ការពារប្រភពធនធានជលផល និងអភិវឌ្ឍរបរនេសាទដោយចីរភាព។ ទន្ទឹមនោះ ប្តេជ្ញាមិនឱ្យកប៉ាល់នេសាទ និងអ្នកនេសាទទីក្រុងកឹងធើ បំពានការទាញយកផលសមុទ្រខុសច្បាប់នៅដែនសមុទ្របរទេស។
ក្នុងអំឡុងពេលបើកយុទ្ធនាការចំណុចខ្ពស់ កងទ័ពការពារព្រំដែនទីក្រុងនឹងសហការស្អិតល្មួតជាមួយកម្លាំងសមត្ថកិច្ច និងរដ្ឋអំណាចភូមិភាគចាត់តាំងដើរល្បាត ត្រួតពិនិត្យ គ្រប់គ្រងកប៉ាល់នេសាទចេញ-ចូលកំពង់ផែយ៉ាងម៉ឺងម៉ាត់; តាមដានសកម្មភាពកប៉ាល់តាមប្រព័ន្ធ VMS; ជំរុញការឃោសនា ចលនាម្ចាស់កប៉ាល់ ប្រធានក្រុមនាវិកចុះហត្ថលេខាមិនបំពាន IUU; វិនិច្ឆ័យម៉ឺងម៉ាត់នូវអំពើល្មើសច្បាប់តាមសេចក្តីកំណត់។ ទន្ទឹមនឹងនោះ បន្តពង្រីកប្រសិទ្ធភាពសកម្មភាពរបស់ការិយាល័យតំណាងនៅកំពង់ផែនេសាទ ធានាកប៉ាល់នេសាទទាំង១០០%ចេញ-ចូលកំពង់ផែអនុវត្តគ្រប់សព្វបែបបទលើកម្មវិធីផ្នែកទន់គ្រប់គ្រងកប៉ាល់នេសាទ និងប្រព័ន្ធតាមដានប្រភពជលផលអេឡិចត្រូនិក eCDT។

អង្គភាពនានាបើកយុទ្ធនាការដើរល្បាត ត្រួតពិនិត្យ ផ្សព្វផ្សាយបង្ការប្រឆាំងការទាញយកផលសមុទ្រខុសច្បប់ IUU គួបផ្សំនឹងជូនទង់ជាតិ ឆាយាល័ក្ខណ៍អ៊ំហូ និងទូថ្នាំការពារព្រំដែនដល់អ្នកនេសាទ។
វរសេនីយ៍ឯក ហ្វិញថាញហុង ស្នងការនយោបាយនៃគណៈបញ្ជាការកងទ័ពការពារព្រំដែនទីក្រុងកឹងធើ ឱ្យដឹង៖ ក្នុង៦ខែដើមឆ្នាំ២០២៦ អង្គភាពបានចាត់តាំងដើរល្បាតនៅលើលំហសមុទ្របាន៣៣លើក ត្រួតពិនិត្យកប៉ាល់ចំនួន១០១គ្រឿង ដោយមានអ្នកនេសាទចំនួន ៥៦២ លើកនាក់; ត្រួតពិនិត្យ និងគ្រប់គ្រងកប៉ាល់បាន ២.៧២៣ គ្រឿង និងនាវិកចំនួន ១៥.១១៦ លើកនាក់ ដែលចេញចូលនៅតំបន់ច្រកទន្លេត្រឹងដេ; សហការផ្សព្វផ្សាយដល់អ្នកនេសាទបានជាង១៥.០០០លើកនាក់ ចុះផ្សាយដំណឹង អត្ថបទ បទយកការណ៍បានចំនួន១៨ និងចែកចាយខិត្តប័ណ្ណផ្សព្វផ្សាយអំពីទាញយកផល IUU បាន៨៥០សន្លឹក។ ពិសេស មកដល់ពេលនេះ គ្មានកប៉ាល់នេសាទណាមួយរបស់ទីក្រុងបំពានដែនសមុទ្របរទេសឡើយ រួមចំណែកថែរក្សាលទ្ធផលអនុវត្តអនុសាសន៍របស់ EC។
ក្នុងពេលខាងមុខ អង្គភាពនឹងបញ្ជ្រាប និងអនុវត្តម៉ឺងម៉ាត់នូវភារកិច្ចដែលបានប្រគល់ជូន; បន្តសហការស្អិតល្មួតជាមួយមន្ទីរ ផ្នែក រដ្ឋអំណាចភូមិភាគ និងកងកម្លាំងជាប់ពាក់ព័ន្ធជំរុញការផ្សព្វផ្សាយ បង្កើនការដើរល្បាត ត្រួតពិនិត្យ គ្រប់គ្រងកប៉ាល់នេសាទ; ប្រើប្រាស់ប្រព័ន្ធត្រួតពិនិត្យការធ្វើដំណើរ VMS យ៉ាងមានប្រសិទ្ធភាព។ គ្រប់គ្រងកប៉ាល់ចេញចូលកំពង់ផែ និងតាមដានប្រភពជលផលយ៉ាងតឹងរឹង រួមចំណែកជាមួយទីក្រុងអនុវត្តមានប្រសិទ្ធភាពការប្រឆាំងទាញយកផលសមុទ្រខុសច្បាប់ IUU ឆ្ពោះទៅរកការអភិវឌ្ឍរបរនេសាទដោយចីរភាព។
ក្នុងឱកាសនេះ គណៈបញ្ជាការកងទ័ពការពារព្រំដែនទីក្រុងកឹងធើ បានជូនទង់ជាតិ ឆាយាល័ក្ខណ៍ហូ និងទូថ្នាំការពារព្រំដែនដល់អ្នកនេសាទ។ បន្ទាប់ពីពិធីបើកយុទ្ធនាការនេះភ្លាម អង្គភាពបានចាត់តាំងដើរល្បាត ត្រួតពិនិត្យ គ្រប់គ្រង និងចែកចាយខិត្តប័ណ្ណផ្សព្វផ្សាយប្រឆាំងការទាញយកផលសមុទ្រខុសច្បាប់ IUU ដល់កប៉ាល់ដែលកំពុងទាញយកផលនៅលើលំហសមុទ្រ៕
យ្វីអាញ - វិមាន