20/07/2026 - 19:14

កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ទី​ក្រុង​កឹង​ធើ សួរ​សុខ​ទុក្ខ និង​ជូន​អំ​ណោយ​គ្រួ​សា​រគោល​នយោ​បាយ​ 

ព្រឹក​ថ្ងៃ​ទី ២០ ខែក​ក្កដា ក្រុម​ការ​ងារ​នៃ​គណះ​បញ្ជា​ការ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ទី​ក្រុង​កឹង​ធើ ដឹក​នាំ​ដោយ​លោក​វរ​សេនីយ៍​ឯក ផាម ឡេ​ស្វឹង​ប៊ិញ មេ​បញ្ជា​ការ​ធ្វើ​ជា​ប្រ​ធាន​ក្រុម បាន​អញ្ជើញ​មក​សួរ​សុខ​ទុក្ខ និង​ជូន​អំ​ណោយ​ដល់​បណ្តា​គ្រួ​សារ​ជា​សាច់​ញាតិ​យុទ្ធ​ជន​ពលី  យុទ្ធ​ជន​ពិ​ការ និង​វីរ​ជន​នៃ​កង​កម្លាំង​ប្រ​ដាប់​អា​វុធ​ប្រ​ជា​ជន​នៅ​លើ​ភូមិ​ដ្ឋាន នា​ឱ​កាស​ខួប​អនុ​ស្សាវ​រីយ៍ ៧៩ ឆ្នាំ ទិវា​យុទ្ធ​ជន​ពិ​ការ - យុទ្ធ​ជន​ពលី (២៧​/៧/​១៩៤៧ - ២៧​/៧​/២០២៦)។

លោក​វរ​សេនីយ៍​ឯក​ ផាម ឡេ​ស្វឹង​ប៊ិញ មេ​បញ្ជា​ការ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ទី​ក្រុង ជូន​អំ​ណោយ​ដល់​គ្រួ​សា​រលោក​វរ​សេនីយ៍​ឯក​ ឡេ មិញ​គើ វីរ​ជន​នៃ​កង​កម្លាំង​ប្រ​ដាប់​អា​វុធ​ប្រ​ជា​ជន អតីត​មេ​បញ្ជា​ការ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​សុក​ត្រាំង (ចាស់​)។

ក្រុម​បាន​អញ្ជើញ​មក​សួរ​សុខ​ទុក្ខ និង​ជូន​អំ​ណោយ​ដល់​លោក​វរ​សេនីយ៍​ឯក ឡេ មិញ​គើ វីរ​ជន​នៃ​កង​កម្លាំង​ប្រ​ដាប់​អា​វុធ​ប្រ​ជា​ជន​ អតីត​មេ​បញ្ជា​ការ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ទី​ក្រុង​កឹង​ធើ; សួរ​សុខ​ទុក្ខ​គ្រួ​សារ​យុទ្ធ​ជន​ពលី វីរ​ជន​នៃ​កង​កម្លាំង​ប្រ​ដាប់​អា​វុធ​ប្រ​ជា​ជន ង្វៀង​វៀត​ហុង​ អតីត​ស្នង​ការ​នយោ​បាយ​កង​អនុ​សេ​នា​ធំ​ការ​ពារ​គណៈ​កម្មា​ធិ​ការ​បក្ស​ខេត្ត​សុក​ត្រាំង (B68)។

នៅ​តាម​កន្លែង​ដែល​មក​សួរ​សុខ​ទុក្ខ លោក​វរ​សេនីយ៍​ឯក​ ផាម ឡេ​ស្វឹង​ប៊ិញ បាន​សួរ​សុខ​ទុក្ខ​យ៉ាង​កក់​ក្តៅ​អំ​ពី​សុខ​ភាព និង​ការ​រស់​នៅ​របស់​គ្រួ​សារ​នីមួយៗ​; ព្រម​ទាំង​សម្តែង​នូវ​ទឹក​ចិត្ត​ដឹង​គុណ និង​ការ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ជ្រាល​ជ្រៅ​ចំ​ពោះ​ការ​បរិច្ចាគ និង​លះ​បង់​ដ៏​ធំ​ធេង​របស់​បណ្តា​វីរ​ជន​នៃ​កង​កម្លាំង​ប្រ​ដាប់​អា​វុធ​ប្រ​ជា​ជន យុទ្ធ​ជន​ពិ​ការ - យុទ្ធ​ជន​ពលី ក្នុង​បុព្វ​ហេតុ​តស៊ូ​រំ​ដោះ​ប្រ​ទេស​ជាតិ កសាង​និង​ការ​ពារ​មាតុ​ភូមិ។ លោក​បាន​បញ្ជាក់៖ ជំ​នាន់​កម្មា​ភិ​បាល និង​យុទ្ធ​ជន​នា​នា​នៃ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ទី​ក្រុង​កឹង​ធើ តែង​តែ​គោរព​ដ៏​ខ្ពង់​ខ្ពស់ កត់​ត្រា​ទុក​ក្នុង​ចិត្ត​នូវ​គុណ​បំ​ណាច់​របស់​បុព្វ​បុរស​ជំ​នាន់​មុនៗ ហើយ​នឹង​បន្ត​ពង្រីក​ប្រ​ពៃ​ណី​ដ៏​រុង​រឿង​របស់​កង​ទ័ព​ប្រ​ជា​ជន​វៀត​ណាម កង​ទ័ព​ការ​ពារ​ព្រំ​ដែន សម្រេច​បាន​ល្អ​នូវ​ភារ​កិច្ច​គ្រប់​គ្រង ការ​ពារ​យ៉ាង​រឹង​មាំ​នូវ​អធិប​តេយ្យ​ភាព សន្តិ​សុខ​តំ​បន់​ព្រំ​ដែន​សមុទ្រ​។ ទន្ទឹម​នឹង​នោះ ក៏​សង្ឃឹម​ថា គ្រួ​សា​រទាំង​ឡាយ​នឹង​បន្ត​ពង្រីក​ប្រ​ពៃ​ណី​បដិ​វត្តន៍ ធ្វើ​ជា​បង្អែក​អប់​រំ​កូន​ចៅ​ឱ្យ​យក​គំ​រូ​តាម​ជំ​នាន់​ដូន​តា ខិត​ខំ​រៀន​សូត្រ ពល​កម្ម រួម​ចំ​ណែក​កសាង​ស្រុក​កំ​ណើត​ឱ្យ​កាន់​តែ​រីក​ចម្រើន និង​សម្បូរ​សប្បាយ។

 

លោក​វរ​សេនីយ៍​ឯក​ ផាម ឡេ​ស្វឹង​ប៊ិញ មេ​បញ្ជា​ការ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ទី​ក្រុង ជូន​អំ​ណោយ​ដល់​គ្រួ​សារ​យុទ្ធ​ជន​ពលី​ វីរ​ជន​នៃ​កង​កម្លាំង​ប្រ​ដាប់​អា​វុធ​ប្រ​ជា​ជន ង្វៀង​ វៀត​ហុង​ អតីត​ស្នង​ការ​នយោ​បាយ​នៃ​កង​អនុ​សេ​នា​ធំ​ការ​ពារ​គណៈ​កម្មា​ធិ​ការ​បក្ស​ខេត្ត​សុក​ត្រាំង (B68)។

សកម្ម​ភាព​សួរ​សុខ​ទុក្ខ និង​ជូន​អំ​ណោយ​បណ្តា​គ្រួ​សា​រគោល​នយោ​បាយ គឺ​ជា​ការ​ងារ​ប្រ​ចាំ​ឆ្នាំ​របស់​គណះបញ្ជា​ការ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ទី​ក្រុង​កឹង​ធើ បង្ហាញ​ពី​មនោ​សញ្ចេត​នា ការ​ទទួល​ខុស​ត្រូវ និង​ការ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ជ្រាល​ជ្រៅ​ចំ​ពោះ​អ្នក​ដែល​មាន​ការ​បរិច្ចាគ និង​លះ​បង់​ដើម្បី​ឯក​រាជ្យ សេ​រី​ភាព​របស់​ប្រ​ទេស​ជាតិ រួម​ចំ​ណែក​អប់​រំ​ប្រ​ពៃ​ណី​ស្នេហា​ជាតិ ទឹក​ចិត្ត​ដឹង​គុណ និង​ការ​ទទួល​ខុស​ត្រូវ​ដល់​កម្មា​ភិបាល និង​យុទ្ធ​ជន​ក្នុង​ទូ​ទាំង​អង្គ​ភាព៕

យ្វី​អាញ​ - មេ​ងលី​

ចែករំលែកអត្ថបទ