អនុវត្តលក្ខឋានទី ១៩ អំពីការការពារប្រទេសនិងសន្តិសុខក្នុងក្រមលក្ខឋានជាតិស្ដីពីកសាងជនបទថ្មី នគរបាលឃុំមីចាញ់ ស្រុកចូវថាញ់ ខេត្តត្រាវិញ បានខ្នះខ្នែងផ្សព្វផ្សាយអនុវត្តវិធានការសំខាន់ៗជាច្រើន រួមចំណែករក្សាលំនឹងសន្ដិសុខនយោបាយ សណ្ដាប់ធ្នាប់សុវត្ថិភាពសង្គមនៅភូមិភាគ។
ផ្លូវជនបទភូមិចុងក្រោម បានកសាងភ្លឺ-បៃតង-ជ្រះ-ស្អាត និងធានាសន្តិសុខសណ្ដាប់ធ្នាប់។
វរសេនីយ៍ទោឡេវ៉ាន់ដុកឡឹប ប្រធាននគរបាលឃុំមីចាញ់ ឱ្យដឹង៖ "ពេលផ្សព្វផ្សាយអនុវត្តផែនការចូលរួមកសាងជនបទថ្មី នគរបាលឃុំមីចាញ់ បានម្ចាស់ការធ្វើសេនាធិការជូនគណៈកម្មាធិការបក្ស គណៈកម្មាធិការប្រជាជនឃុំចេញសេចក្តីចង្អុលការអនុវត្តជោគជ័យភារកិច្ចធានាសន្ដិសុខសណ្ដាប់ធ្នាប់ កសាងកម្លាំងនគរបាលឃុំរឹងមាំ បង្កមូលដ្ឋានគ្រឹះដ៏សំខាន់ រួមចំណែកកសាងជនបទថ្មី។ រៀងរាល់ឆ្នាំ នគរបាលឃុំមានផែនការសហការនឹងគណៈបញ្ជាការយោធា និងអង្គការគោលនយោបាយ-សង្គម ចូលរួមអនុវត្តកម្មវិធីទិសដៅជាតិកសាងជនបទថ្មីនិងកសាងការចលនា“ទូទាំងប្រជាជនការពារសន្ដិសុខមាតុភូមិ"។ នគរបាលឃុំនៅទាំងសហការអនុវត្តល្អការងារកសាង ពង្រឹងពង្រីក បើកទូលាយទម្រង់អង្គការមហាជនស្វ័យគ្រប់គ្រង ស្វ័យធានាសន្ដិសុខសណ្ដាប់ធ្នាប់។ មកទល់សព្វថ្ងៃ លើភូមិសាស្រ្ដឃុំកសាងបានក្រុមប្រជាជនស្វ័យគ្រប់គ្រងសន្ដិសុខសណ្ដាប់ធ្នាប់បានចំនួន ១២៩; ក្លិបធានាសន្ដិសុខសណ្ដាប់ធ្នាប់ចំនួន ៨ ទ្វាររបង បង្ការបង្រ្កាបបទល្មើសចំនួន ២ កាមេរ៉ាសន្ដិសុខចំនួន ៥ ។ល។"
លោកត្រឹងតឹងភុក នៅភូមិថាញ់ង្វៀន B (ភូមិចុងចារុ៍) ឱ្យដឹង៖ "នគរបាលឃុំបានណែនាំប្រជាជនចូលរួមការពារសន្ដិសុខសណ្ដាប់ធ្នាប់ សុវត្ថិភាពចរាចរ ចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធជនបទ ជួយប្រជាជនអភិវឌ្ឍផលិតកម្ម លុបបំបាត់ភាពក្រីក្រដោយចីរភាព ការពារបរិស្ថាន កសាងប្រព័ន្ធនយោបាយ ការពារប្រទេស សន្ដិសុខរឹងមាំ; ចលនាប្រជាជនខ្នះខ្នែងចូលរួមកសាងជនបទថ្មី។ អាស្រ័យនគរបាលភូមិភាគផ្សព្វផ្សាយ ទើបខ្ញុំកាន់តែមានស្មារតីគោរពច្បាប់ ចូលរួមកសាងជនបទថ្មី ដូចជា៖ ខ្នះខ្នែងផ្សព្វផ្សាយដល់គ្រួសារ ញាតិសន្ដានប្រតិបត្តិច្បាប់បានល្អ មិនប្រព្រឹត្តិបាបគ្រោះសង្គម រក្សាអនាម័យបរិស្ថាន។ល។"
យោងតាមប្រសាសន៍វរសេនីយ៍ទោ ឡេវ៉ាន់ដុកឡឹប លទ្ធផលដែលសម្រេចបានផ្ដើមពីការចលនា “ទូទាំងប្រជាជនការពារសន្ដិសុខមាតុភូមិ" ធានាសន្ដិសុខសណ្ដាប់ធ្នាប់ មិនត្រឹមតែបង្កលក្ខណសម្បតិ្តងាយស្រួលជូនភូមិភាគអភិវឌ្ឍសេដ្ឋកិច្ច-សង្គមប៉ុណ្ណោះទេ នៅទាំងរួមចំណែកជាមួយឃុំមីចាញ់ រក្សាខ្ជាប់សុវត្ថិភាពសង្គមអំពីសន្ដិសុខសណ្ដាប់ធ្នាប់ក្នុងកសាងជនបទថ្មី៕
សឺនម៉ាល័យ - ថាច់ធី