រយៈកាលជាង៣ឆ្នាំផ្សព្វផ្សាយបទបញ្ជាលេខ០៥-CT/TW អំពីការ"រៀនសូត្រនិងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ" (បទបញ្ជាលេខ០៥) បានក្លាយជាទង្វើជាប្រចាំការភ្ញាក់រលឹករបស់កម្មាភិបាល យុទ្ធជនកងទ័ពការពារព្រំដែនខេត្តសុកត្រាំង។ ផ្តើមពីនោះ លេចឡើងនូវទម្រង់និងរបៀបធ្វើល្អៗជាច្រើន ប្រកបដោយគំនិតច្នៃប្រតិដ្ឋនិងមានស្មារតីទទួលខុសត្រូវ រួមចំណែកអនុវត្តសម្រេចល្អភារកិច្ច រក្សាលំនឹងអធិបតេយ្យ សន្តិសុខព្រំដែនសមុទ្ររបស់ខេត្ត។
វរសេនីយ៍ឯកបម្រុងង្វៀនត្រេវម៉េន ស្នងការនយោបាយកងទ័ពការពារព្រំដែនខេត្តសុកត្រាំង ជូនអាហារូបករណ៍ដល់សិស្សក្រីក្រនៅតំបន់ព្រំដែនសមុទ្រ។
អនុវត្តបទបញ្ជាលេខ០៥ កម្មាភិបាល យុទ្ធជនគ្រប់រូបនៃកងទពការពារព្រំដែនខេត្តសុកត្រាំង បានខ្នះខ្នែងច្បាមភូមិសាស្រ្ត សហការជាមួយនឹងកងកម្លាំងសមត្ថកិច្ច អង់អាច វាងវៃ ច្នៃប្រតិដ្ឋ ប្តេជ្ញាបង្រ្កាបរាល់បទល្មើស ពិសេសគឺបទល្មើសរត់គយគៃបន្លំពាណិជ្ជកម្ម គ្រឿងញៀន។ រយៈកាល៣ឆ្នាំកន្លង កងទ័ពការពារព្រំដែនខេត្ត បានវិនិច្ឆ័យរឿងក្តី ពិសេស៥ករណី ថ្កោលទោស សើុបអង្កេត និងប្រគល់ជូននគរបាល១៥ករណីមានមុខសញ្ញាចំនួន២៦នាក់ដែលមានបទល្មើសជួញដូរ ស្តុកទុក ដឹកជញ្ជូនគ្រឿងញៀនខុសច្បាប់ (ភ័ស្តុតាងរឹបអូសបានគឺHeroinចំនួន១,៨៣៣៨ក្រាម និង Methamphetamineចំនួន១៥៩,១៥៩៨ ក្រាម) ពិន័យរដ្ឋបាល១៩០ករណីដោយមានមុខសញ្ញា៦០៧នាក់ ជាមួយទឹកប្រាក់១,៧ពាន់លានដុង ឡោមព័ទ្ធចាប់និងវិនិច្ឆ័យ៥ករណីដឹកជញ្ជូនប្រេង D.Oខុសច្បាប់ ប្រមាណ២៦៥.៩៨៧លីត្រ។ល។
កងទ័ពការពារព្រំដែនខេត្ត ផ្សព្វផ្សាយអនុវត្តប្រកបដោយប្រសិទ្ធភាពការចលនាប្រឡង ប្រណាំង "កងទ័ពការពារព្រំដែនខេត្តសុកត្រាំង ព្រួតដៃដើម្បីអ្នកក្រ-មិនចោលអ្នកណាម្នាក់នៅក្រោយ" ខ្នះខ្នែងផ្សព្វផ្សាយចលនាប្រជាជនអនុវត្តម៉ឺងម៉ាត់គោលការណ៍ គោលមាគ៌ារបស់ បក្ស គោលនយោបាយនិងច្បាប់របស់រដ្ឋ។ កងទ័ពការពារព្រំដែនខេត្ត ថែមទាំងជួយប្រជាជនអភិវឌ្ឍសេដ្ឋកិច្ច-សង្គម បំបាត់ភាពអត់ឃ្លានកាត់បន្ថយភាពក្រីក្រ លំនឹងជីវភាព។ ក្នុងនោះ មានសកម្មភាពជាច្រើននាំមកប្រសិទ្ធភាពជាក់ស្តែង ដូច៖ ទៅសួរសុខទុក្ខនិងជូនអំណោយដល់គ្រួសារឋិតក្នុងក្របខ័ណ្ឌគោលនយោបាយ គ្រួសារមានសគុណចំពោះបដិវត្តន៍ ប្រគល់ជូនផ្ទះឧបការគុណ ពិនិត្យព្យាបាលជំងឺនិងផ្តល់ឱសថដោយឥតគិតថ្លៃជូនអ្នកក្រ បន្តរក្សាទម្រង់ចំនួន៩ ជួយប្រជាជន បំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រ ទទួលគាំពារសិស្សដែលមានស្ថានភាពលំបាកចំនួន ៤០នាក់។ល។
វរសេនីយ៍ទោ ត្រឿងមិញហ៊ុង ស្នងការនយោបាយប៉ុស្តិ៍ការពារព្រំដែនវិញហាយ ឲ្យដឹង៖ "អង្គភាពឈរជើងលើភូមិភាគដែលមានជនរួមជាតិខ្មែររស់នៅកុះករ ម៉្លោះហើយអង្គភាពតែងយកចិត្តទុកដាក់ផ្សព្វផ្សាយបទបញ្ជាលេខ០៥ដល់កម្មាភិបាល យុទ្ធជនគ្រប់រូប។ បក្ខជនគ្រប់រូបចុះឈ្មោះអនុវត្តទង្វើជាក់ស្តែង ដើម្បីជួយមាមីង ដូច៖ ៉ខ្មាន់កេសាការពារព្រំដែន ៉ រួមវិភាគទានប្រាក់បៀវត្សរ៍ឧបត្ថម្ភអ្នកក្រ សិស្សក្រីក្រ ឧបត្ថម្ភបុលទុនដាំដុះ ចិញ្ចឹមសត្វនិងលក់ដូរកំប៉ិកកំប៉ុក។ល។ ផ្តើមពីនោះ បង្កបានទំនុកចិត្តក្នុងប្រជាជន ម៉្លោះហើយ មនោសញ្ចេតនារវាងកងទ័ពនិងប្រជាជនកាន់តែមានភាពស្អិតល្មួតពីមួយថ្ងៃទៅមួយថ្ងៃ"។
វរសេនីយ៍ឯកបម្រុង ង្វៀនត្រេវម៉េន ស្នងការនយោបាយនៃកងទពការពារព្រំដែនខេត្តសុកត្រាំង ឲ្យដឹង៖ "ដើម្បីអនុវត្តល្អបទបញ្ជាលេខ០៥ ស៊ីជម្រៅ គណៈកម្មាធិការបក្សបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត បានម្ចាស់ការផ្សព្វផ្សាយ បញ្ជ្រាបនូវរាល់ខ្លឹមសារ ប្រធានបទដែលជាប់ទាក់ទិនដល់ការរៀនសូត្រនិងធ្វើតាមគំរូអ៊ំ។ ទន្ទឹមនឹងនោះ រៀបចំឲ្យកម្មាភិបាល យុទ្ធជនចុះឈ្មោះរៀនសូត្រ កសាងកម្មវិធីអនុវត្តសមស្របនឹងលក្ខណពិសេសរបស់អង្គភាព។ កម្មាភិបាល យុទ្ធជន គ្រប់រូប បន្តការត្រៀមបម្រុងជម្នះលំបាកម្ចាស់ការ ខ្នះខ្នែងពង្រីកតួនាទីស្នូលក្នុងការការពារអធិបតេយ្យ សន្តិសុខព្រំដែនជាតិ បង្កបរិស្ថាន សន្តិភាព ដើម្បីភូមិភាគដែលកងទ័ពការពារព្រំដែនឈរជើងពង្រីកសេដ្ឋកិច្ច - សង្គមមានភាពលំនឹង"៕
យ្វីអាញ់-មុនី