ដំណាក់ត្រួតពិនិត្យការពារព្រំដែនលិញហ្វិញ ក្រោមឱវាទប៉ុស្តិ៍ការពារព្រំដែនកំពង់ផែរ៉ាច់យ៉ា-កងទ័ពការពារព្រំដែនកៀងយ៉ាង បោះទ័ពលើភូមិសាស្រ្ត ឃុំលិញហ្វិញ ស្រុកហងឌឹក មានភារកិច្ចការពារគ្រប់គ្រងឆ្នេរសមុទ្រ និងចំនួនទូកកប៉ាល់ ឆ្លងកាត់ដំណាក់ត្រួតពិនិត្យយ៉ាងច្រើន។
កម្មាភិបាល យុទ្ធជនដំណាក់ត្រួតពិនិត្យការពារព្រំដែនលិញហ្វិញផ្សព្វផ្សាយដល់នេសាទករ មិនធ្វើនេសាទបំពានអធិបតេយ្យតំបន់សមុទ្រប្រទេសដទៃ។
ភារកិច្ចសំខាន់របស់អង្គភាព គឺយាមល្បាត ត្រួតពិនិត្យមធ្យោបាយផ្លូវទឹកគ្រប់ប្រភេទដែលចេញចូលតំបន់ច្រកសមុទ្រលិញហ្វិញ។ ការងារប្រចាំថ្ងៃរបស់បងៗ មានភាពមមាញឹកខ្លាំងណាស់ ពីព្រោះចំនួនទូក កប៉ាល់របស់មាមីងចេញ ចូលច្រកសមុទ្រច្រើនកុះករ និងមិនទៀងទាត់ម៉ោងទេ។ ទន្ទឹមនឹងនោះ អង្គភាពនៅទាំងសហការជាមួយនឹងកងកម្លាំងនានា ពិសេសគឺក្រុមហ៊ុនឧស្ម័នអគ្គិសនីអាហ្សូតកាម៉ាវ ផ្សព្វផ្សាយពីអធិបតេយ្យ និងចំណុចសំខាន់នៃបំពង់នាំឧស្ម័ន PM3 កាម៉ាវ នៅបាតសមុទ្រ។ អាស្រ័យសកម្មផ្សព្វផ្សាយ ម្ល៉ោះហើយច្រើនឆ្នាំកន្លង គ្មាននៅស្ថានភាពកប៉ាល់បោះយុថ្កានៅក្បែរតំបន់មានបំពង់នាំឧស្ម័នដូចមុន។ មាមីងយល់បន្ថែមសេចក្តីកំណត់ខាងសុវត្ថិភាពរបៀងផ្លូវបំពង់ឧស្ម័នPM3។
ដើម្បីជំរុញសកម្មភាពផ្សព្វផ្សាយ អប់រំច្បាប់ដល់មាមីងនេសាទករលើភូមិសាស្រ្ត សមូហភាពកម្មាភិបាល យុទ្ធជនដំណាក់ការពារព្រំដែនលិញហ្វិញ ធ្វើបានល្អនូវខ្លឹមសារដែលជាប់ទាក់ទងដល់ការផ្សព្វផ្សាយច្បាប់។ ជាក់ស្តែងគឺដំណាក់ចាត់តាំងបានរាប់សិបលើកប្រជុំប្រជាជនលើភូមិសាស្រ្តភូមិ; រាប់រយពេលសន្ទនាទំនាក់ទំនងផ្ទាល់ជាមួយនឹងម្ចាស់កប៉ាល់ អ្នកកាន់ចង្កូតនេសាទករ។ល។ ខ្លឹមសារប្រមូលផ្តុំទៅលើការផ្សព្វផ្សាយអំពីនេសាទដ្ឋាន កំពង់ផែ និងសេចក្តីកំណត់ខាងធ្វើនេសាទរបស់ផ្នែកជលផល។ ធ្វើការឃោសនា ចលនាម្ចាស់កប៉ាល់ អ្នកបើកចង្កូតកបា៉ល មិនទាញយកផលសមុទ្រនៅតំបន់សមុទ្រប្រទេសដទៃ។ បង្ហាញពីផលអាក្រក់នៃការបំពានអធិបតេយ្យ ដើម្បីនេសាទករយល់និងប្តេជ្ញាតស៊ូ ក៏ដូចជាមិនចូលរួមឬលាក់លៀមការបំពាន អធិបតេយ្យរបស់ម្ចាស់កប៉ាល់។ល។ លោក វ៉ង៉ុកធូ ម្ចាស់កប៉ាល់នេសាទនៅឃុំលិញហ្វិញ ឲ្យដឹង៖ ឆ្លងតាមរយៈការផ្សព្វផ្សាយរបស់កម្មាភិបាលដំណាក់ត្រួតពិនិត្យការពារព្រំដែន គាត់បានយល់ច្បាស់ពីអធិបតេយ្យ សិទ្ធិអធិបតេយ្យ និងបែបណាដែលហៅថា ធ្វើនេសាទផលសមុទ្រខុសសេចក្តីកំណត់។
អនុសេនីយ៍ត្រី ហូដុងហូ ប្រធានដំណាក់ត្រួតពិនិត្យការពារព្រំដែនលិញហ្វិញ ឲ្យដឹង៖ រយៈពេលកន្លង ទោះបីមធ្យោបាយណាចេញចូលដំណាក់ នេសាទករតែងបានកម្មាភិបាលដំណាក់ណែនាំនូវមាត្រានៃច្បាប់តាមសេចក្តីកំណត់។ ក្នុងនោះ ដំណាក់ប្រមូលផ្តុំសំខាន់ទៅលើកិច្ចសន្យា មិនធ្វើនេសាទបំពានអធិបតេយ្យតំបន់ សមុទ្រប្រទេសដទៃ។ ចែកចាយខិតប័ណ្ណមានខ្លឹមសារឯកសារច្បាប់ ដកស្រង់នូវអនុក្រឹត្យ ដែលជាប់ទាក់ទងដល់ការទាញយកផល ធ្វើនេសាទឆ្ងាយពីច្រាំងសមុទ្រ។ សហការជាមួយនឹងអង្គការមហាជន ជំរុញការផ្សព្វផ្សាយអំពីអធិបតេយ្យតំបន់សមុទ្រនិងសេចក្តីកំណត់ខាងសុវត្ថិភាពនាវាចរ៕
ឡេស៊ាង-វិមាន