សាលារៀនគឺជាកន្លែងរៀនសូត្រ ហ្វឹកហាត់ និងសាងបុគ្គលិកលក្ខណៈរបស់សមណសិស្សគ្រប់អង្គ។ អាស្រ័យហេតុនោះ ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ក្នុងសាលារៀនមានអត្ថន័យដ៏សំខាន់ណាស់ រួមចំណែកកសាងបរិស្ថានមួយអប់រំសុវត្ថិភាព វិជ្ជមាន អារ្យធម៌ និងស្និទ្ធស្នាល។ ចំពោះសាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូ សមណសិស្សគ្រប់អង្គមិនត្រឹមតែមានភារកិច្ចរៀនសូត្របានល្អប៉ុណ្ណោះទេ ថែមទាំងត្រូវមានស្មារតីភ្ញាក់រលឹកគោរពបទបញ្ជាផ្ទៃក្នុងរបស់សាលា គោរពលោកគ្រូអ្នកគ្រូ សាមគ្គីជាមួយមិត្តភក្តិ និងរួមគ្នារក្សាសន្តិសុខ សណ្តាប់ធ្នាប់ក្នុងបរិវេណសាលា; មិនចូលរួមអំពើប្រព្រឹត្តល្មើសច្បាប់ និងបាបគ្រោះសង្គមផ្សេងៗទៀតផង។
ឆ្នាំសិក្សា ២០២៥ - ២០២៦ គណៈចង្អុលការទម្រង់ “៤គ្មាន ៤មាន” ម្ចាស់ការធ្វើសេនាធិការជាមួយថ្នាក់ដឹកនាំសាលាកសាងផែនការ សហការជាមួយកងកម្លាំងសមត្ថកិច្ចនៃនគរបាលទីក្រុងកឹងធើ នឹងសាលារៀនអំពីការងារកសាងចលនាទូទាំងប្រជាជនការពារសន្តិសុខមាតុភូមិ និងឃោសនាខ្លឹមសារផ្សេងៗដូច៖ ស្ថានភាព និងវិធានការបង្ការ ទប់ស្កាត់ប្រភេទបទល្មើស បាបគ្រោះសង្គម; បំណិនបង្ការ ចៀសវាងពីរូបភាពឆបោកលើបណ្តាញអ៊ីនធឺណិត បំណិនកំណត់សម្គាល់ និងប្រឆាំងការបោកប្រាស់តាមប្រព័ន្ធអនឡាញ បង្ការ ប្រឆាំងព័ត៌មានក្លែងក្លាយ; ស្មារតីភ្ញាក់រលឹកពេលចូលរួមចរាចរ; ឃោសនាអំពីលទ្ធផលមួយចំនួនការងារធានាសន្តិសុខសណ្តាប់ធ្នាប់លេចធ្លោឆ្នាំ ២០២៥ បានចំនួន ៣ លើក មានកម្មាភិបាល បុគ្គលិក កម្មករនិយោជិត និងសមណសិស្សចូលរួមចំនួន ៦៦០ អង្គនិងរូប។

គ្រូបង្រៀន និងសមណសិស្សសាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូ ចូលរួមកិច្ចសន្ទនាអំពីចលនាទូទាំងប្រជាជនការពារសន្តិសុខមាតុភូមិ។
សមណសិស្ស យ័ញធី - ថ្នាក់ទី ១២ សាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូ មានថេរដីកា៖ “តាមរយៈការចូលរួមទម្រង់ ៤គ្មាន ៤មាន គឺមានអត្ថន័យដ៏សំខាន់ណាស់ចំពោះអាត្មាភាព ជួយឱ្យអាត្មាភាពយល់ដឹងបន្ថែម និងរៀនសូត្របានច្រើនដូចជាអប់រំសីលធម៌របៀបរស់នៅ និងច្បាប់ជាធរមានមួយចំនួន។ ពិសេសគឺបង្ការទប់ស្កាត់អំពើហិង្សាក្នុងសាលារៀនក៏ដូចជាបាបគ្រោះសង្គមផ្សេងៗ ម្ល៉ោះហើយជួយសមណសិស្សយើងខ្ញុំមានស្មារតីភ្ញាក់រលឹកការពារខ្លួនឯង និងអនុវត្តត្រឹមត្រូវតាមបទប្បញ្ញត្តិនៃច្បាប់។ ចំពោះអាត្មាភាព ទម្រង់ ៤គ្មាន ៤មាន មិនត្រឹមតែបង្ការអំពើប្រព្រឹត្តបទល្មើសប៉ុណ្ណោះទេ ថែមទាំងចូលរួមកសាងបរិស្ថានរៀនសូត្របានល្អ និងមានប្រយោជន៍ជាងមុនទៀតផង”។
អនុវត្តទម្រង់ ៤ គ្មាន ៤ មាន គឺសន្តិសុខ សណ្តាប់ធ្នាប់នៅសាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូបានធានា គឺជាភារកិច្ចដ៏សំខាន់ រួមចំណែកកសាងបរិស្ថានអប់រំសុវត្ថិភាព វិជ្ជមាន ក្រឹត្យវិន័យ និងស្និទ្ធស្នាល។ សាលារៀនមិនត្រឹមតែអនុវត្តភារកិច្ចបង្រៀន បណ្តុះបណ្តាលវប្បធម៌ប៉ុណ្ណោះទេ ថែមទាំងមានតួនាទីយ៉ាងសំខាន់ក្នុងការអប់រំសីលធម៌ ស្មារតីភ្ញាក់រលឹកគោរពច្បាប់ អភិរក្សអត្តសញ្ញាណវប្បធម៌ និងស្មារតីសាមគ្គីក្នុងសាលារៀនទៀតផង។ លោកគ្រូ យ័ញម៉េន - អនុប្រធានផ្នែកសង្គម-ខ្មែរ-បាលី និងសមាជិកគណៈចង្អុលការទម្រង់ “៤ គ្មាន ៤ មាន” ឱ្យដឹង៖ “យើងបានដឹងហើយថា ក្នុងកិច្ចការរបស់សាលាតែងរៀបចំកងជួរគ្រូបង្រៀនអនុវត្តការងារមុខជំនាញប្រចាំឆ្នាំ និងកម្មវិធីរៀនសូត្រ។ ក្រៅពីនេះ សាលាក៏បានអនុវត្តទម្រង់ ៤ គ្មាន ៤ មាន ដើម្បីមានទម្រង់នេះ ក្នុងការអនុវត្តមុខជំនាញបានល្អប្រសើរជាងមុន ជាដំបូងត្រូវតែរក្សាសណ្តាប់ធ្នាប់ក្នុងសង្គម ពិសេសគឺក្នុងបរិវេណវត្តឃ្លាំង ហើយសាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូ សាលាមានផែនការផ្សព្វផ្សាយអំពីសន្តិសុខសណ្តាប់ធ្នាប់ដើម្បីទប់ស្កាត់បទល្មើសផ្សេងៗមិនឱ្យជ្រៀតចូល។ ផ្តើមពីនោះជួយកងជួរគ្រូបង្រៀន និងសមណសិស្សលំនឹងសតិអារម្មណ៍ក្នុងការបង្ហាត់បង្រៀន និងរៀនសូត្រ នេះគឺជាលទ្ធផលល្អបំផុតក្នុងផែនការរបស់សាលា”។
ទម្រង់ ៤គ្មាន ៤មាន ដើម្បីធានារក្សាសន្តិសុខ សណ្តាប់ធ្នាប់ មិនមែនជាការទទួលខុសត្រូវរបស់កម្មាភិបាលគ្រូបង្រៀន ឬកងកម្លាំងការពារតែម្នាក់ឯងនោះទេ ប៉ុន្តែគឺជាការទទួលខុសត្រូវរួមរបស់កម្មាភិបាល គ្រូបង្រៀន និងសមណសិស្សទាំងអស់គ្នា។ នាំមកប្រសិទ្ធភាពខ្ពស់ មានបរិស្ថានអប់រំមួយរៀនសូត្រល្អប្រសើរ។ លោកគ្រូ ថាច់ ឬទ្ធិ ចាងហ្វាងរងសាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូ ប្រធានគណៈចង្អុលការទម្រង់ “៤គ្មាន ៤មាន” ឱ្យដឹង៖ “ទម្រង់ ៤គ្មាន ៤មាន” ស្តីពីរក្សាសន្តិសុខសណ្តាប់ធ្នាប់ក្នុងសាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូ នេះគឺជាទម្រង់ជាក់ស្តែង នាំមកប្រសិទ្ធភាពខ្ពស់ អនុវត្តទម្រង់នេះសាលារៀនមានបរិស្ថានមួយអប់រំល្អប្រសើរ សុវត្ថិភាព ម្ល៉ោះហើយលោកគ្រូ អ្នកគ្រូ និងសមណសិស្សបានយល់ដឹងពីសារៈសំខាន់នៃទម្រង់រួមជាមួយសាលាអនុវត្ត។ ក្នុងរយៈពេលកន្លង ចាប់តាំងពីអនុវត្តទម្រង់ ៤គ្មាន ៤មាន សាលារៀនមានស្ថិរភាពមិនបាត់ទ្រព្យសម្បត្តិ លួចរបស់របរ និងអគ្គិភ័យកើតឡើងឡើយ”។

កម្មាភិបាល គ្រូបង្រៀនសាលាមធ្យមសិក្សាវបំពេញវិជ្ជាបាលីណាមបូ ទទួលបណ្ណសរសើរពីគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ ដោយមានស្នាដៃក្នុងចលនាទូទាំងប្រជាជនការពារសន្តិសុខមាតុភូមិ។
អាស្រ័យផ្សព្វផ្សាយព្រមៗគ្នានូវដំណោះស្រាយ ក្នុងឆ្នាំសិក្សា ២០២៥-២០២៦ សាលារៀនមិនកើតមានករណីអសន្តិសុខ សណ្តាប់ធ្នាប់; គ្មានកម្មាភិបាល គ្រូបង្រៀន បុគ្គលិក និងសមណសិស្សប្រព្រឹត្តល្មើសច្បាប់ ឬធ្លាក់ក្នុងបាបគ្រោះសង្គមឡើយ។ ឆ្នាំ ២០២៥ សាលាបានទទួលស្គាល់សម្រេចបទដ្ឋាន “សុវត្ថិភាពអំពីសន្តិសុខ សណ្តាប់ធ្នាប់” និងបានទទួលលិខិតសរសើរពីនគរបាលទីក្រុងកឹងធើ និងបណ្ណសរសើរពីគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ ដោយមានស្នាដៃឆ្នើមក្នុងចលនាទូទាំងប្រជាជនការពារសន្តិសុខមាតុភូមិ៕
ដាលីន - លីសៀ