28/08/2026 - 05:59

រក្សា​សន្តិ​សុខ​សណ្តាប់​ធ្នាប់​នៅ​ភូមិ​ភាគ​ 

បន្ទាប់​ពី​រួម​បញ្ចូល​ភូមិ​ប្រាសាទ​A និង​ភូមិ​ប្រាសាទ​ B ទៅ​ជា​អនុ​សង្កាត់​ប្រាសាទ​ នៅ​លើ​ភូមិ​ឋាន​មាន​ចំ​នួន​ ៧០៦ គ្រួ​សារ​ និង​មាន​ប្រ​ជា​ជន​ប្រ​មា​ណ​ ២.៩១៧ នាក់​។ ដោយ​សារ​ភូមិ​ឋាន​ធំ​ទូ​លាយ​ មាន​ប្រ​ជា​ជន​រស់​នៅ​កុះ​ករ​ ការ​ងារ​រក្សា​សន្តិ​សុខ​សណ្តាប់​ធ្នាប់​ ប្រ​ឈម​នឹង​ការ​លំ​បាក​ច្រើន​។ ហេ​តុ​នេះ​ ក្រុម​ការ​ពារ​សន្តិ​សុខ​សណ្តាប់​ធ្នាប់​អនុ​សង្កាត់​ប្រាសាទ​ បាន​សហ​ការ​ជា​មួយ​កង​កម្លាំង​ពាក់​ព័ន្ធ​ បង្កើន​ការ​ដើរ​ល្បាត​ តាម​ដាន​ស្ថាន​ភាព​ រួម​ចំ​ណែក​បង្ការ​និង​ទប់​ស្កាត់​បទ​ល្មើស​ ការ​ពារ​ទ្រព្យ​សម្បត្តិ​និង​ជីវ​ភាព​សុខ​សាន្ត​ជូន​ប្រ​ជា​ជន​។

 ​ ក្រុម​ការ​ពារ​សន្តិ​សុខ ​សណ្តាប់​ធ្នាប់​អនុ​សង្កាត់​ប្រាសាទ​ សហ​ការ​ជា​មួយ​កង​ប្រ​ជា​ស្វ័យ​ត្រា​ណ​ និង​នគរ​បាល​សង្កាត់​ង្វៀកហ្វា​  ត្រៀម​ដើរ​ល្បាត​ក្នុង​ភូមិ​ឋាន​។ (រូប​ថត​៖ ក្រុម​ការ​ងារ​ផ្តល់​ជូន​)

លោកថា​ច់សោភ័ណ​ ប្រ​ធាន​ក្រុម​ការ​ពារ​សន្តិ​សុខ​ សណ្តាប់​ធ្នាប់​អនុ​សង្កាត់​ប្រា​សាទ​ សង្កាត់​ង្វៀកហ្វា​ ខេត្ត​វិញ​ឡុង​ ឱ្យ​ដឹង​ថា​ ក្រុម​តែង​តែ​សហ​ការ​ជា​មួយ​កង​ប្រ​ជា​ស្វ័យ​ត្រា​ណ​ ចាត់​តាំង​ដើរ​ល្បាត​នៅ​លើ​ភូមិ​ឋាន​។ ក្រៅ​ពី​នេះ​ ក្រុម​សហ​ការ​​ជា​មួយ​នគរ​បាល​សង្កាត់​ ង្វៀកហ្វា​ដើរ​ល្បាត​ ពិ​សេស​នៅ​ពេល​យប់​ដើម្បី​រក​ឃើញ​ទាន់​ពេល​ហើយ​ទប់​ស្កាត់​បទ​ល្មើស​។ កាល​ពី​មុន​ ករ​ណី​លួច​ឆ្កែ​និង​មាន់​របស់​ប្រ​ជា​ជន​ធ្លាប់​កើត​មាន​ធ្វើ​ឱ្យ​ប្រ​ជា​ជន​ព្រួយ​បា​រម្ភ​។ ចាប់​តាំង​ពី​ក្រុម​បាន​បង្កើន​ការ​ដើរ​ល្បាត​ សហ​ការ​ជា​មួយ​កង​កម្លាំង​មាន​សមត្ថ​កិច្ច​ ស្ថាន​ភាព​លួច​ប្លន់​​បាន​ថយ​ចុះ​ ប្រ​ជា​ជន​ស្ងប់​អា​រម្មណ៍​ជាង​។

តាម​អ្នក​ស្រី​ ថា​ច់ធី​ឡ​ង ប្រ​ធាន​គណៈ​ប្រ​ជា​ជន​ អនុ​សង្កាត់​ប្រាសាទ​ ឱ្យ​ដឹង​ថា​ បន្ទាប់​ពី​ការ​រៀប​ចំ​អង្គ​ភាព​រដ្ឋ​បាល​ឡើង​វិញ​ ជន​ខិល​ខូច​មួយ​ចំ​នួន​បាន​ឆ្លៀត​ឱ​កាស​ពេល​ប្រ​ជា​ជន​នៅ​ប្រហែស​ ដើម្បី​លួច​ទ្រព្យ​សម្បត្តិ​របស់​ប្រ​ជា​ជន​។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ ទី​ស្នាក់​ការ​ឃុំ​ង្វៀកហ្វា​ចាស់​មិន​ប្រើ​ប្រាស់​ជន​ខិល​ខូច​ឆ្លៀត​ឱ​កាស​ចូល​លួច​យក​ទ្វារ​អា​លុយ​មី​ញ៉ូម។ ចំ​ពោះ​ស្ថាន​ភាព​នេះ​ កង​កម្លាំង​ការ​ពារ​សន្តិ​សុខ​ សណ្តាប់​ធ្នាប់​នៅ​មូល​ដ្ឋាន​ បាន​សហ​ការ​ជា​មួយ​នគរ​បាល​សង្កាត់​ង្វៀកហ្វា​ បង្កើន​ការ​ដើរ​ល្បាត​ តាម​ដាន​ស្ថាន​ការណ៍​និង​ស្វែង​រក​មុខ​សញ្ញា​។ តាម​រយៈ​នោះ​ កង​កម្លាំង​សមត្ថ​កិច្ច​បា​នរក​ឃើញ​និង​ឃាត់​ខ្លួន​មុខ​សញ្ញា​ចំ​នួន​ ៣ នាក់​ ក្នុង​ករ​ណី​លួច​ទ្រព្យ​សម្បត្តិ​នៅ​ទី​ស្នាក់​ការ​ចាស់​។ ក្នុង​នោះ​ មុខ​សញ្ញា​ម្នាក់​ត្រូវ​បាន​ពិ​ន័យ​រដ្ឋ​បាល​ ខណៈ​មុខ​សញ្ញា​ ២ នាក់​ទៀត​មិន​ទាន់​គ្រប់​អាយុ​ បាន​ប្រ​ គល់​ឱ្យ​គ្រួ​សារ​ដើម្បី​សហ​ការ​អប់​រំ​និង​គ្រប់​គ្រង​។

ដោយ​សារ​ម្ចាស់​ការ​ក្ដាប់​ភូមិ​ឋាន​ ដើរ​ល្បាត​ជា​ប្រ​ចាំ​និង​សហ​ការ​ដោះ​ស្រាយ​ទាន់​ពេល​វេលា​នូវ​ហេ​តុ​ការណ៍​ដែល​កើត​មាន​ ក្រុម​ការ​ពារ​សន្តិ​សុខ​ សណ្តាប់​ធ្នាប់​អនុ​សង្កាត់​ប្រាសាទ​ រួម​ចំ​ណែក​យ៉ាង​សកម្ម​ក្នុង​ការ​បង្ការ​ ប្រ​ឆាំង​បទ​ល្មើស។ សមា​ជិក​ក្នុង​ក្រុម​ក៏​បាន​ផ្សព្វ​ផ្សាយ​ ណែ​នាំ​ប្រ​ជា​ជន​ឱ្យ​បង្កើន​ការ​យល់​ដឹង​ក្នុង​ការ​ការ​ពារ​ទ្រព្យ​សម្បត្តិ​  ម្ចាស់​ការ​ផ្តល់​ព័ត៌​មាន​ពេល​ឃើញ​សញ្ញា​មិន​ប្រ​ក្រ​តី។ “នា​ពេល​ខាង​មុខ​ អនុ​សង្កាត់​ប្រាសាទ​នឹង​បន្ត​សហ​ការ​ជា​មួយ​នគរ​បាល​សង្កាត់​ង្វៀកហ្វា​និង​កង​កម្លាំង​ពាក់​ព័ន្ធ​ បន្ត​រក្សា​ដើរ​ល្បាត​ ជា​ពិ​សេស​ពេល​យប់​; ទន្ទឹម​នោះ​ នឹង​បន្ត​ផ្សព្វ​ផ្សាយ​ឱ្យ​ប្រ​ជា​ជន​ចូល​រួម​រក្សា​សន្តិ​សុខ​ សណ្តាប់​ធ្នាប់​ រួម​ចំ​ណែក​កសាង​ភូមិ​ឋាន​សុវត្ថិ​ភាព​ លំ​នឹង​” អ្នក​ស្រី​ ថា​ច់ធី​ឡ​ង បាន​ឱ្យ​ដឹង​បន្ថែម​ដូច្នេះ​៕

                                               ទីទុយ​

ចែករំលែកអត្ថបទ