23/07/2026 - 21:59

កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ក្រុង​កឹង​ធើ ចាត់​តាំង​ សកម្ម​ភាព​គោរព​រំលឹក​នឹក​គុណ​ ស្រប​ឱ​កាស​ខួប​អនុ​ស្សាវ​រី​យ៍ ៧៩ ឆ្នាំ​ ទិវា​យុទ្ធ​ជន​ពិ​ការ​ - ពលី​ 

ឆ្ពោះ​ទៅ​ដល់​ការ​រំលឹក​ខួប​អនុ​ស្សាវ​រី​យ៍ ៧៩ ឆ្នាំ​ទិវា​យុទ្ធ​ជន​ពិ​ការ​ - ពលី​ (២៧/៧/១៩៤៧ - ២៧/៧/២០២៦) នៅ​ថ្ងៃ​ទី​ ២៣ ខែក​ក្កដា​ អង្គ​ភាព​នា​នា​ចំ​ណុះ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ក្រុង​កឹង​ធើ បាន​ចាត់​តាំង​សកម្ម​ភាព​គោរព​រំលឹក​នឹក​គុណ​ជាក់​ស្តែង​ និង​ផ្សព្វ​ផ្សាយ​ប្រ​ពៃ​ណី​ "ផឹក​ទឹក​នឹក​ប្រ​ភព​" និង​ "តប​ស្នង​សង​គុណ​" នៅ​លើ​ភូមិ​ដ្ឋាន​តំ​បន់​ព្រំ​ដែន​សមុទ្រ​។

កម្មា​ភិបាល​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​អាង​ថា​ញ់បា​ ចូល​រួម​ធ្វើ​អនា​ម័យ និង​រៀប​ចំ​ទី​បញ្ចុះ​សព​យុទ្ធ​ជន​ពលី​។

ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ ទ្រុង​ប៊ិញ បាន​សហ​ការ​ជា​មួ​យស​មា​គម​អតីត​យុទ្ធ​ជន​ និង​សម្ព័ន្ធ​យុវ​ជន​កុម្មុយ​នីស្ត​ហូជី​មិញ​ ឃុំ​ត្រឹង​ដេ ចាត់​តាំង​គណៈ​ប្រតិ​ភូ​ទៅ​សួរ​សុខ​ទុក្ខ​ និង​ជូន​អំ​ណោយ​ចំ​នួន​ ២៦ ចំ​ណែក​ គិត​ជា​តម្លៃ​សរុប​ ១១,៦ លាន​ដុង​ ជូន​សមា​ជិក​សមា​គម​អតីត​យុទ្ធ​ជន​ ដែល​ជា​យុទ្ធ​ជន​ពិ​ការ​នៅ​ឃុំ​ត្រឹង​ដេ។ នៅ​តាម​គ្រួ​សារ​ដែល​អញ្ជើញ​ចុះ​ទៅ​សួរ​សុខ​ទុក្ខ​ កម្មា​ភិបាល​ យុទ្ធ​ជន​ បាន​សួរ​សុខ​ទុក្ខ​យ៉ាង​កក់​ក្តៅ​អំ​ពី​សុខ​ភាព​ ជីវ​ភាព​និង​សម្តែង​នូវ​ការ​ដឹង​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំ​ពោះ​ការ​រួម​ចំ​ណែក​ និង​ការ​លះ​បង់​របស់​យុទ្ធ​ជន​ពិ​ការ​ក្នុង​បុព្វ​ហេ​តុ​តស៊ូ​រំ​ដោះ​ប្រ​ជា​ជាតិ​ ទន្ទឹម​នឹង​នោះ​លើក​ទឹក​ចិត្ត​ឱ្យ​គ្រួ​សា​រទាំង​ឡាយ​បន្ត​ពង្រីក​ប្រ​ពៃ​ណី​បដិវត្តន៍​ អប់​រំ​កូន​ចៅ​ឱ្យ​ចូល​រួម​យ៉ាង​សកម្ម​ក្នុង​ការក​សាង​ភូមិ​ស្រុក​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​សម្បូរ​ សប្បាយ​។

ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ ទ្រុង​ប៊ិញ សហ​ការ​ជា​មួ​យស​មា​គម​អតីត​យុទ្ធ​ជន​ និង​សម្ព័ន្ធ​យុវ​ជន​កុម្មុយ​នីស្ត​ហូជី​មិញ​ ឃុំ​ត្រឹង​ដេ ចុះ​ទៅ​សួរ​សុខ​ទុក្ខ​ និង​ជូន​អំ​ណោយ​ជូន​ដល់​គ្រួ​សារ​យុទ្ធ​ជន​ពិ​ការ​។

ក្នុង​ឱ​កាស​នេះ​ដែរ​ សាខា​សម្ព័ន្ធ​យុវ​ជន​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ អាន​ថា​ញ់បា​ បាន​សហ​ការ​ជា​មួយ​សម្ព័ន្ធ​យុវ​ជន​ឃុំ​ កូឡាវ​យុង​ និង​ការិយា​ល័យ​វប្ប​ធម៌​ - សង្គម​ឃុំ​ ចាត់​តាំង​សកម្ម​ភាព​អនា​ម័យ និង​រៀប​ចំ​ទី​បញ្ចុះ​សព​យុទ្ធ​ជន​ពលី​ ដោយ​មាន​ការ​ចូល​រួម​ពី​សំ​ណាក់​កម្មា​ភិបាល​ សមា​ជិក​សម្ព័ន្ធ​យុវ​ជន​ និង​យុវ​ជន​នៃ​អង្គ​ភាព​នា​នា​ជាង​ ៣០ នាក់​។ កម្លាំង​ទាំង​ឡាយ​បាន​ខិត​ខំ​កាប់​ឆ្ការ​ស្មៅ​ក្នុង​បរិវេណ​ សម្អាត​ផ្លូវ​ដើរ​ ជូត​សម្អាត​ផ្នូរ​យុទ្ធ​ជន​ពលី​ ផ្លាស់​ប្តូរ​ជើង​ធូប​ និង​រៀប​ចំ​កន្លែង​បូ​ជា​ឱ្យ​មាន​របៀប​រៀប​រយ​ រួម​ចំ​ណែក​រក្សា​ទេ​សភាព​បៃតង​ ជ្រះ​ ស្អាត​ និង​ថ្លៃ​ថ្នូរ​ បង្ហាញ​ពី​ចិត្ត​គោរព​ និង​ដឹង​គុណ​ចំ​ពោះ​វីរ​យុទ្ធ​ជន​ពលី​ទាំង​ឡាយ​ដែល​បាន​លះ​បង់​ជីវិត​យ៉ាង​ក្លា​ហាន​ដើម្បី​ឯក​រាជ្យ​ និង​សេ​រី​ភាព​របស់​មា​តុ​ភូមិ​។

ប៉ុស្ត៍ការ​ពារ​ព្រំ​ដែន​ អាន​ថា​ញ់បា​ សម្ព័ន្ធ​យុវ​ជន​ឃុំ​កូឡាវ​យុង​ និង​សមា​គម​នា​រី​ឃុំ​ ចុះ​ទៅ​សួរ​សុខ​ទុក្ខ​ និង​ជូន​អំ​ណោយ​ដល់​គ្រួ​សារ​យុទ្ធ​ជន​ពិ​ការ​ និង​យុទ្ធ​ជន​ពលី​។

ក្រៅ​ពី​នេះ​ សាខា​សម្ព័ន្ធ​យុវ​ជន​ប៉ុស្ត៍ការ​ពារ​ព្រំ​ដែន​ អាន​ថា​ញ់បា​ នៅ​ទាំង​សហ​ការ​ជា​មួយ​សម្ព័ន្ធ​យុវ​ជន​ឃុំ​ កូឡាវ​យុង​ និង​សមា​គម​នា​រី​ឃុំ​ ចុះ​ទៅ​សួរ​សុខ​ទុក្ខ​ និង​ជូន​អំ​ណោយ​ចំ​នួន​ ១០ ចំ​ណែក​ (អំ​ណោយ​ក្នុង​មួយ​ចំ​ណែក​មាន​តម្លៃ​ ៣៥០.០០០ ដុង​) ជូន​ដល់​គ្រួ​សារ​យុទ្ធ​ជន​ពិ​ការ​ យុទ្ធ​ជន​ពលី​ និង​សាច់​ញាតិ​យុទ្ធ​ជន​ពលី​នៅ​លើ​ភូមិ​ដ្ឋាន​។ អំ​ណោយ​ទាំង​នេះ​ថ្វី​ដ្បិត​តែ​តម្លៃ​មិន​ជា​ប៉ុន្មាន​ ប៉ុន្តែ​បាន​បង្ហាញ​ពី​មនោ​សញ្ចេតនា​ ការ​ទទួល​ខុស​ត្រូវ​ និង​ការ​ដឹង​គុណ​យ៉ាង​ជ្រាល​ជ្រៅ​របស់​យុវ​ជន​ កម្មា​ភិបាល​ យុទ្ធ​ជន​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ចំ​ពោះ​គ្រួ​សា​រគោល​នយោ​បាយ​ រួម​ចំ​ណែក​លើក​ទឹក​ចិត្ត​គ្រួ​សា​រទាំង​ឡាយ​ឱ្យ​បន្ត​ពង្រីក​ប្រ​ពៃ​ណី​បដិ វត្តន៍​ និង​កសាង​ជីវ​ភាព​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ឱ្យ​កាន់​តែ​មាន​ស្ថិរ​ភាព​។

តាម​រយៈ​សកម្ម​ភាព​ដ៏​មាន​អត្ថ​ន័យ​ទាំង​នេះ​ កម្មា​ភិបាល​ យុទ្ធ​ជន​នៃ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ក្រុង​ បាន​សម្តែង​នូវ​ការ​ដឹង​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំ​ពោះ​វីរ​យុទ្ធ​ជន​ពលី​ យុទ្ធ​ជន​ពិ​ការ​ យុទ្ធ​ជន​ជំងឺ​ គ្រួ​សា​រគោល​នយោ​បាយ​ និង​អ្នក​ដែល​មាន​សគុណ​ចំ​ពោះ​បដិវត្តន៍​ ដែល​បាន​លះ​បង់​ និង​ពលី​ជីវិត​ ដើម្បី​បុព្វ​ហេ​តុ​តស៊ូ​រំ​ដោះ​ប្រ​ជា​ជាតិ​ កសាង​និង​ការ​ពារ​យ៉ាង​រឹង​មាំ​នូវ​អធិប​តេយ្យ​ភាព​ និង​សន្តិ​សុខ​ព្រំ​ដែន​ប្រ​ទេស​ជាតិ​៕

យ្វី​អាញ​-វ៉ា​ន់តឹន​

ចែករំលែកអត្ថបទ