22/07/2026 - 10:58

កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ទី​ក្រុង​កឹង​ធើ​បើក​យុទ្ធ​នា​ការ​អនុ​វត្ត​ចំ​ណុច​ខ្ពស់​ដើរ​ល្បាត ត្រួត​ពិ​និត្យ និង​គ្រប់​គ្រង​ប្រ​ឆាំង​ការ​ទាញ​យក​ផល​សមុទ្រ​ខុស​ច្បាប់ IUU 

នៅ​ថ្ងៃ​ទី​២១ ខែក​ក្កដា នៅ​ដំ​ណាក់​ត្រួត​ពិ​និត្យ​ការ​ពារ​ព្រំ​ដែន​ត្រឹង​ដេ​ចំ​ណុះ​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ទ្រុង​ប៊ិញ គណៈ​បញ្ជា​ការ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ទី​ក្រុង​កឹង​ធើ បាន​ចាត់​តាំង​បើក​យុទ្ធ​នា​ការ​អនុ​វត្ត​ចំ​ណុច​ខ្ពស់​ដើរ​ល្បាត ត្រួត​ពិ​និត្យ និង​គ្រប់​គ្រង​ប្រ​ឆាំង​ការ​ទាញ​យក​ផល​សមុទ្រ​ខុស​ច្បាប់ មិន​រាយ​ការណ៍ និង​មិន​អនុ​វត្ត​តាម​សេច​ក្តី​កំ​ណត់ (IUU)។

គណៈ​ចង្អុល​ការ​ប្រ​ឆាំង​ការ​ទាញ​យក​ផល​សមុទ្រ​ខុស​ច្បាប់ IUU ទី​ក្រុង​កឹង​ធើជូន​ទង់​ជាតិ  ឆា​យា​ល័ក្ខណ៍​អ៊ំ​ហូ និង​ទូ​ថ្នាំ​ការ​ពារ​ព្រំ​ដែន​ដល់​អ្នក​នេ​សាទ។

យុទ្ធ​នា​ការ​ចំ​ណុច​ខ្ពស់​នេះ បាន​អនុ​វត្ត​ចាប់​ពី​ថ្ងៃ​ទី​២១ ខែក​ក្កដា ដល់​ថ្ងៃ​ទី​២០ ខែ​សី​ហា ឆ្នាំ​២០២៦ ដើម្បី​ពង្រឹង​ការ​ផ្សព្វ​ផ្សាយ ដើរ​ល្បាត ត្រួត​ពិ​និត្យ គ្រប់​គ្រង ទប់​ស្កាត់ បន្ថយ​នៅ​កម្រិត​ទាប និង​ឈាន​ដល់​បញ្ឈប់​ស្ថាន​ភាព​ទាញ​យក​ផល​សមុទ្រ​ខុស​ច្បាប់ មិន​រាយ​ការណ៍ និង​អនុ​វត្ត​តាម​សេច​ក្តី​កំ​ណត់; រួម​ចំ​ណែក​ជា​មួយ​ទូ​ទាំង​ប្រ​ទេស​ឆាប់​ដោះ “កាត​លឿង” របស់​គណៈ​កម្មា​ធិ​ការ​អឺ​រ៉ុប (EC) ការ​ពារ​ប្រ​ភព​ធន​ធាន​ជល​ផល និង​អភិ​វឌ្ឍ​របរ​នេ​សាទ​ដោយ​ចីរ​ភាព។ ទន្ទឹម​នោះ ប្តេជ្ញា​មិន​ឱ្យ​កប៉ាល់​នេ​សាទ និង​អ្នក​នេ​សាទ​ទី​ក្រុង​កឹង​ធើ បំ​ពាន​ការ​ទាញ​យក​ផល​សមុទ្រ​ខុស​ច្បាប់​នៅ​ដែន​សមុទ្រ​បរ​ទេស។

ក្នុង​អំ​ឡុង​ពេល​បើក​យុទ្ធ​នា​ការ​ចំ​ណុច​ខ្ពស់ កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ទី​ក្រុង​នឹង​សហ​ការ​ស្អិត​ល្មួត​ជា​មួយ​កម្លាំង​សមត្ថ​កិច្ច និង​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ចាត់​តាំង​ដើរ​ល្បាត ត្រួត​ពិ​និត្យ គ្រប់​គ្រង​កប៉ាល់​នេ​សាទ​ចេញ​-ចូល​កំ​ពង់​ផែ​យ៉ាង​ម៉ឺង​ម៉ាត់; តាម​ដាន​សកម្ម​ភាព​កប៉ាល់​តាម​ប្រ​ព័ន្ធ VMS; ជំ​រុញ​ការ​ឃោស​នា ចល​នា​ម្ចាស់​កប៉ាល់ ប្រ​ធាន​ក្រុម​នា​វិក​ចុះ​ហត្ថ​លេខា​មិន​បំ​ពាន IUU; វិនិច្ឆ័យ​ម៉ឺង​ម៉ាត់​នូវ​អំ​ពើ​ល្មើស​ច្បាប់​តាម​សេច​ក្តី​កំ​ណត់។ ទន្ទឹម​នឹង​នោះ បន្ត​ពង្រីក​ប្រ​សិទ្ធ​ភាព​សកម្ម​ភាព​របស់​កា​រិយា​ល័យ​តំ​ណាង​នៅ​កំ​ពង់​ផែ​នេ​សាទ ធា​នា​កប៉ាល់​នេ​សាទ​ទាំង​១០០%​ចេញ​-ចូល​កំ​ពង់​ផែ​អនុ​វត្ត​គ្រប់​សព្វ​បែប​បទ​លើ​កម្ម​វិធី​ផ្នែក​ទន់​គ្រប់​គ្រង​កប៉ាល់​នេ​សាទ និង​ប្រ​ព័ន្ធ​តាម​ដាន​ប្រ​ភព​ជល​ផល​អេ​ឡិច​ត្រូ​និក eCDT។

អង្គ​ភាព​នា​នា​បើក​យុទ្ធ​នា​ការ​ដើរ​ល្បាត ត្រួត​ពិ​និត្យ ផ្សព្វ​ផ្សាយ​បង្ការ​ប្រ​ឆាំង​ការ​ទាញ​យក​ផល​សមុទ្រ​ខុស​ច្បប់ IUU គួប​ផ្សំ​នឹង​ជូន​ទង់​ជាតិ ឆា​យា​ល័ក្ខណ៍​អ៊ំ​ហូ និង​ទូ​ថ្នាំ​ការ​ពារ​ព្រំ​ដែន​ដល់​អ្នក​នេ​សាទ។

វរ​សេនីយ៍​ឯក ហ្វិញ​ថាញ​ហុង ស្នង​ការ​នយោ​បាយ​នៃ​គណៈ​បញ្ជា​ការ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ទី​ក្រុង​កឹង​ធើ ឱ្យ​ដឹង៖ ក្នុង​៦​ខែ​ដើម​ឆ្នាំ​២០២៦ អង្គ​ភាព​បាន​ចាត់​តាំង​ដើរ​ល្បាត​នៅ​លើ​លំ​ហស​មុទ្រ​បាន​៣៣​លើក ត្រួត​ពិ​និត្យ​កប៉ាល់​ចំ​នួន​១០១គ្រឿង ដោយ​មាន​អ្នក​នេ​សាទ​ចំ​នួន ៥៦២ លើក​នាក់; ត្រួត​ពិ​និត្យ និង​គ្រប់​គ្រង​កប៉ាល់​បាន ២.៧២៣ គ្រឿង និង​នា​វិក​ចំ​នួន ១៥.​១១៦ លើក​នាក់ ដែល​ចេញ​ចូល​នៅ​តំ​បន់​ច្រក​ទន្លេ​ត្រឹង​ដេ; សហ​ការ​ផ្សព្វ​ផ្សាយ​ដល់​អ្នក​នេ​សាទ​បាន​ជាង​១៥.​០០០​លើក​នាក់ ចុះ​ផ្សាយ​ដំ​ណឹង អត្ថ​បទ បទ​យក​ការណ៍​បាន​ចំ​នួន​១៨ និង​ចែក​ចាយ​ខិត្ត​ប័ណ្ណ​ផ្សព្វ​ផ្សាយ​អំ​ពី​ទាញ​យក​ផល IUU បាន​៨៥០​សន្លឹក។ ពិ​សេស មក​ដល់​ពេល​នេះ គ្មាន​កប៉ាល់​នេ​សាទ​ណា​មួយ​របស់​ទី​ក្រុង​បំ​ពាន​ដែន​សមុទ្រ​បរ​ទេស​ឡើយ រួម​ចំ​ណែក​ថែ​រក្សា​លទ្ធ​ផល​អនុ​វត្ត​អនុ​សាសន៍​របស់ EC។

ក្នុង​ពេល​ខាង​មុខ អង្គ​ភាព​នឹង​បញ្ជ្រាប និង​អនុ​វត្ត​ម៉ឺង​ម៉ាត់​នូវ​ភារ​កិច្ច​ដែល​បាន​ប្រ​គល់​ជូន; បន្ត​សហ​ការ​ស្អិត​ល្មួត​ជា​មួយ​មន្ទីរ ផ្នែក រដ្ឋ​អំ​ណាច​ភូមិ​ភាគ និង​កង​កម្លាំង​ជាប់​ពាក់​ព័ន្ធ​ជំ​រុញ​ការ​ផ្សព្វ​ផ្សាយ បង្កើន​ការ​ដើរ​ល្បាត ត្រួត​ពិ​និត្យ គ្រប់​គ្រង​កប៉ាល់​នេ​សាទ; ប្រើ​ប្រាស់​ប្រ​ព័ន្ធ​ត្រួត​ពិ​និត្យ​ការ​ធ្វើ​ដំ​ណើរ VMS យ៉ាង​មាន​ប្រ​សិទ្ធ​ភាព។ គ្រប់​គ្រង​កប៉ាល់​ចេញ​ចូល​កំ​ពង់​ផែ និង​តាម​ដាន​ប្រ​ភព​ជល​ផល​យ៉ាង​តឹង​រឹង រួម​ចំ​ណែក​ជា​មួយ​ទី​ក្រុង​អនុ​វត្ត​មាន​ប្រ​សិទ្ធ​ភាព​ការ​ប្រ​ឆាំង​ទាញ​យក​ផល​សមុទ្រ​ខុស​ច្បាប់ IUU ឆ្ពោះ​ទៅ​រក​ការ​អភិវឌ្ឍ​របរ​នេ​សាទ​ដោយ​ចីរ​ភាព​។

ក្នុង​ឱ​កាស​នេះ គណៈ​បញ្ជា​ការ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ទី​ក្រុង​កឹង​ធើ បាន​ជូន​ទង់​ជាតិ ឆា​យា​ល័ក្ខណ៍​ហូ និង​ទូ​ថ្នាំ​ការ​ពារ​ព្រំ​ដែន​ដល់​អ្នក​នេ​សាទ។ បន្ទាប់​ពី​ពិ​ធី​បើក​យុទ្ធ​នា​ការ​នេះ​ភ្លាម អង្គ​ភាព​បាន​ចាត់​តាំង​ដើរ​ល្បាត ត្រួត​ពិ​និត្យ គ្រប់​គ្រង និង​ចែក​ចាយ​ខិត្ត​ប័ណ្ណ​ផ្សព្វ​ផ្សាយ​ប្រ​ឆាំង​ការ​ទាញ​យក​ផល​សមុទ្រ​ខុស​ច្បាប់ IUU ដល់​កប៉ាល់​ដែល​កំ​ពុង​ទាញ​យក​ផល​នៅ​លើ​លំ​ហស​មុទ្រ៕

យ្វី​អាញ - វិមាន​

ចែករំលែកអត្ថបទ