10/07/2026 - 18:43

ផ្សព្វ​ផ្សាយ​អំ​ពី​ការ​ការ​ពារ​សន្តិ​សុខ​ សុវត្ថិ​ភាព​សំ​ណង់​ឧស្ម័ន​ និង​ការ​ការ​ពារ​អធិប​តេយ្យ​ភាព​ សន្តិ​សុខ​ សណ្តាប់​ធ្នាប់​នៅ​តំ​បន់​ព្រំ​ដែន​សមុទ្រ​ 

ព្រឹក​ថ្ងៃ​ទី​ ១០ កក្កដា​ នៅ​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ទ្រុង​ប៊ិញ គណៈ​បញ្ជា​ការ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ទី​ក្រុង​កឹង​ធើ បាន​សហ​ការ​ជា​មួយ​សាខា​ឧស្ម័ន​តីណាម​បូ​ចាត់​តាំង​កិច្ច​ប្រ​ជុំ​ផ្សព្វ​ផ្សាយ​ដល់​ប្រ​ជា​នេសាទ​ អំ​ពី​ការ​ការ​ពារ​សន្តិ​សុខ​ សុវត្ថិ​ភាព​សំ​ណង់​ឧស្ម័ន​ និង​ការ​ការ​ពារ​អធិប​តេយ្យ​ភាព​ សន្តិ​សុខ​ សណ្តាប់​ធ្នាប់​ សុវត្ថិ​ភាព​សង្គម​ នៅ​តំ​បន់​ព្រំ​ដែន​សមុទ្រ​នៃ​ឃុំ​ត្រឹង​ដេ។

ទិដ្ឋភាព​ក្នុង​ពិ​ធី​ផ្សព្វ​ផ្សាយ​។

នៅ​ក្នុង​កិច្ច​ប្រ​ជុំ​នេះ​ អ្នក​តំ​ណាង​ជាង​ ១០០ នាក់​ជា​ប្រ​ជា​នេសាទ​នៅ​ឃុំ​ត្រឹង​ដេ បាន​អ្នក​ធ្វើ​របាយ​ការណ៍​ណែ​នាំ​អំ​ពី​ប្រ​ព័ន្ធ​បំ​ពង់​បង្ហូរ​ឧស្ម័ន​ PM3–កាម៉ាវ តួ​នា​ទី​នៃ​សំ​ណង់​ឧស្ម័ន​ចំ​ពោះ​សន្តិ​សុខ​ថាម​ពល​ជាតិ​ បទ​ប្បញ្ញត្តិ​នៃ​ច្បាប់​ស្តី​ពី​ការ​ការ​ពារ​សន្តិ​សុខ​ សុវត្ថិ​ភាព​សំ​ណង់​ប្រេង​ឥន្ធនៈ​ តំ​បន់​ហាម​ឃាត់​ តំ​បន់​រឹត​បន្តឹង​សកម្ម​ភាព​ ហា​និភ័យ​និង​ផល​វិបាក​នៅ​ពេល​ទូក​នេសាទ​បំ​ពាន​លើ​ច្រក​របៀង​សុវត្ថិ​ភាព​នៃ​សំ​ណង់​ឧស្ម័ន​នៅ​លើស​មុទ្រ​ និង​ការ​ទទួល​ខុស​ត្រូវ​របស់​ប្រ​ជា​នេសាទ​ក្នុង​ការ​ប្រ​ទះ​ឃើញ​ និង​ជូន​ដំណឹង​ទាន់​ពេល​នូវ​រាល់​សកម្ម​ភាព​ដែល​មាន​សញ្ញា​គំ​រាម​កំ​ហែង​ដល់​សន្តិ​សុខ​ និង​សុវត្ថិ​ភាព​នៃ​សំ​ណង់​ឧស្ម័ន​។

ទន្ទឹម​នឹង​នោះ​ កម្មា​ភិបាល​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ទ្រុង​ប៊ិញ នៅ​ទាំង​ផ្សព្វ​ផ្សាយ​បទ​ប្បញ្ញត្តិ​នៃ​ច្បាប់​ការ​ពារ​ព្រំ​ដែន​វៀត​ណាម​ ច្បាប់​ជល​ផល​ បណ្តា​បទ​ប្បញ្ញត្តិ​ស្តី​ពី​ការ​គ្រប់​គ្រង​សកម្ម​ភាព​របស់​មនុស្ស​ និង​មធ្យោ​បាយ​ធ្វើ​ដំ​ណើរ​នៅ​ក្នុង​តំ​បន់​ព្រំ​ដែន​សមុទ្រ​ ផ្សព្វ​ផ្សាយ​ខ្លឹម​សារ​នា​នា​ដែល​ពាក់​ព័ន្ធ​នឹង​ការ​ប្រ​ឆាំង​ការ​នេសាទ​ខុស​ច្បាប់​ គ្មាន​រាយ​ការណ៍​ និង​គ្មាន​ការ​អនុ​វត្ត​តាម​បទ​ប្បញ្ញត្តិ​ (IUU) វិភាគ​ពី​ផល​ប៉ះ​ពាល់​នៃ​ "កាត​លឿង​" របស់​គណៈ​កម្ម​ការ​អឺរ៉ុប​ (EC) ទៅ​លើ​សកម្ម​ភាព​នាំ​ចេញ​ជល​ផល​របស់​វៀត​ណាម​ ព្រម​ទាំង​ណែ​នាំ​ប្រ​ជា​នេសាទ​ឱ្យ​អនុ​វត្ត​បាន​ម៉ឺង​ម៉ាត់​នូវ​បទ​ប្បញ្ញត្តិ​នា​នា​នៅ​ពេល​នេសាទ​លើ​ផ្ទៃ​សមុទ្រ​ផង​ដែរ​...។ រួម​ជា​មួយ​គ្នា​នោះ​ កម្មា​ភិបាល​ការ​ពារ​ព្រំ​ដែន​ក៏​បាន​ណែ​នាំ​ប្រ​ជា​ជន​ឱ្យ​ប្រើ​ប្រាស់​ប្រ​ព័ន្ធ​ឌីជី​ថល​ ដើម្បី​បម្រើ​ដល់​ការ​ទទួល​បាន​ព័ត៌​មាន​ ការ​អនុ​វត្ត​សេ​វា​សា​ធា​រណៈ​តាម​ប្រ​ព័ន្ធ​អន​ឡាញ​ និង​រាយ​ការណ៍​អំ​ពី​ករ​ណី​ផ្សេង​ៗដែល​ពាក់​ព័ន្ធ​នឹង​សន្តិ​សុខ​ និង​សណ្តាប់​ធ្នាប់​នៅ​ក្នុង​ភូមិ​សាស្រ្ត​។

តាម​រយៈ​សន្និ​បាត​នេះ​ ដើម្បី​ជំ​រុញ​ការ​ផ្សព្វ​ផ្សាយ​ និង​បំ​ផុស​ចលនា​ប្រ​ជា​ជន​នៅ​តំ​បន់​ព្រំ​ដែន​សមុទ្រ​ ឱ្យ​ចូល​រួម​យ៉ាង​សកម្ម​ក្នុង​ការ​ការ​ពារ​អធិប​តេយ្យ​ភាព​ទឹក​ដី​ រក្សា​សន្តិ​សុខ​ សណ្តាប់​ធ្នាប់​ ការ​ពារ​សុវត្ថិ​ភាព​សំ​ណង់​ឧស្ម័ន​នា​នា​ បង្ការ​ និង​ទប់​ស្កាត់​ប្រ​ភេទ​បទ​ល្មើស​គ្រប់​ប្រ​ភេទ​ ការ​រត់​គយ​ គៃ​បន្លំ​ និង​ការ​នេសាទ​ខុស​ច្បាប់​ រួម​ចំ​ណែក​កសាង​ជំ​ហរ​យុទ្ធ​សាស្រ្ត​ការ​ពារ​ព្រំ​ដែន​ទូ​ទាំង​ប្រ​ជា​ជន​ឱ្យ​កាន់​តែ​រឹង​មាំ​ ធា​នា​សន្តិ​សុខ​ថាម​ពល​ និង​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​សមុទ្រ​ប្រ​កប​ដោយ​ចីរ​ភាព​៕                                                                 

លី​ធាន​-ដា​លី​ន​

ចែករំលែកអត្ថបទ