28/05/2026 - 20:53

ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​វិញ​ហាយ រួម​ដំ​ណើរ​ជា​មួយ​សិស្សា​នុសិស្ស​ក្នុង​ការ​ផ្លាស់​ប្តូរ​ឌីជី​ថល 

ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​វិញ​ហាយ ចំ​ណុះ​គណៈ​បញ្ជា​ការ​យោ​ធា​ការ​ពារ​ព្រំ​ដែន​ទី​ក្រុង​កឹង​ធើ ទើប​ចាត់​តាំង​ពិធី​បើក​វគ្គ​សិក្សា និង​បង្ហាញ​ទម្រង់ “ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​វិញ​ហាយ រួម​ដំ​ណើរ​ជា​មួយ​ប្អូនៗ​សិស្សា​នុសិស្ស​ក្នុង​ការ​ផ្លាស់​ប្តូរ​ឌីជី​ថល” ដើម្បី​ជួយ​ដល់​សិស្សា​នុសិស្ស​នៅ​លើ​ភូមិ​ឋាន​លើក​កម្ពស់​ចំ​ណេះ​ដឹង​ព័ត៌​មាន​វិទ្យា ជំ​នាញ​ឌីជី​ថល និង​ឈាន​ដល់​ការ​ប្រើ​ប្រាស់​បរិ​ស្ថាន​បច្ចេក​វិទ្យា​យ៉ាង​មាន​ប្រ​សិទ្ធ​ភាព​ក្នុង​យុគ​សម័យ​ផ្លាស់​ប្តូរ​ឌីជី​ថល។

ទម្រង់​បាន​អនុ​វត្ត​ក្នុង​គោល​បំ​ណង​ធ្វើ​ឱ្យ​ជាក់​ស្តែង​នូវ​គោល​ការណ៍​របស់​បក្ស រដ្ឋ និង​កង​ទ័ព អំ​ពី​ការ​ជំ​រុញ​ផ្លាស់​ប្តូរ​ឌី​ជី​ថល គាំ​ទ្រ​ចល​នា “ប្រ​ជា​សិក្សា​ឌីជី​ថល” និង​អនុ​វត្ត​មាន​ប្រ​សិទ្ធ​ភាព​នូវ​ការ​ងារ​ប្រ​ជា​ចលនា​លើ​ភូមិ​ឋាន​តំ​បន់​ព្រំ​ដែន​សមុទ្រ។ តាម​រយៈ​កម្ម​វិធី​នេះ កម្មា​ភិ​បាល​និង​យុទ្ធ​ជន​នៃ​អង្គ​ភាព​បាន​ណែ​នាំ​ដោយ​ផ្ទាល់​ដល់​សិស្សា​នុសិស្ស​នូវ​ចំ​ណេះ​ដឹង​ព័ត៌​មាន​វិទ្យា​មូល​ដ្ឋាន ជំ​នាញ​ប្រើ​ប្រាស់​កំ​ព្យូ​ទ័រ ការ​ទាញ​យក​ផល​ប្រ​យោជន៍​ពី​អ៊ីនធឺ​ណិត​ប្រ​កប​ដោយ​សុ​វត្ថិ​ភាព និង​ការ​ស្វែង​រក​ព័ត៌​មាន​បម្រើ​ឱ្យ​ការ​សិក្សា​ព្រម​ទាំង​ការ​ឈាន​ដល់​រក​ចំ​ណេះ​ដឹង​ឌី​ជី​ថល។

ប្អូន​ៗ​សិស្សា​នុសិស្ស​អនុ​វត្ត​ផ្ទាល់​នៅ​លើ​កំ​ព្យូ​ទ័រ។

លោក​វរ​សេនីយ៍​ត្រី សុក​ឌុង ស្នង​ការ​ន​យោ​បាយ​នៃ​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​វិញ​ហាយ បាន​ចាត់​ទុក​ថា៖ ក្នុង​បរិ​ការណ៍​ដែល​វិទ្យា​សាស្ត្រ​បច្ចេក​វិទ្យា និង​ការ​ផ្លាស់​ប្តូរ​ឌី​ជី​ថល​កំ​ពុង​រីក​ចម្រើន​យ៉ាង​ខ្លាំង​ក្លា ការ​បំ​ប៉ន​ជំ​នាញ​ឌីជី​ថល​សម្រាប់​ជំ​នាន់​វ័យ​ក្មេង ជា​ពិ​សេស​គឺ​សិស្ស​ជន​ជាតិ​ខ្មែរ​នៅ​តំ​បន់​មាត់​សមុទ្រ​នៅ​មាន​ការ​លំ​បាក​ច្រើន​និង​មាន​អត្ថ​ន័យ​ដ៏​សំ​ខាន។ ទម្រង់​នេះ​បាន​កសាង​ឡើង​ដោយ​បំ​ណង​បង្ក​លក្ខណៈ​ងាយ​ស្រួល​ដើម្បី​ឱ្យ​ប្អូនៗ​បាន​ប្រើ​ប្រាស់​កំ​ព្យូ​ទ័រ អ៊ីន​ធឺ​ណិត និង​បណ្តា​ជំ​នាញ​ប្រើ​ប្រាស់​បច្ចេក​វិទ្យា​ឌីជី​ថល​ប្រ​កប​ដោយ​សុ​វត្ថិ​ភាព​និង​ប្រ​សិទ្ធ​ភាព រួម​ចំ​ណែក​លើក​កម្ពស់​គុណ​ភាព​សិក្សា និង​បើក​ទូ​លាយ​ឱ​កាស​អភិ​វឌ្ឍន៍​នា​ពេល​អនា​គត។

តាម​ផែន​ការ បណ្តា​វគ្គ​សិក្សា​នឹង​បាន​ចាត់​តាំង​ឡើង​នៅ​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​វិញ​ហាយ ចាប់​ពី​ខែ​មិថុ​នា រហូត​ដល់​ដាច់​ខែ​កញ្ញា​ជា​រៀង​រាល់​ឆ្នាំ ដោយ​មាន​ចំ​នួន​សិស្ស​ប្រ​មាណ ២០ នាក់​ក្នុង​មួយ​ថ្នាក់។ មុខ​សញ្ញា​អា​ទិ​ភាព​គឺ​សិស្សា​នុសិស្ស​ដែល​មាន​ជីវ​ភាព​លំ​បាក ស្ថិត​ក្នុង​គ្រួ​សារ​ក្រ ក្បែរ​ក្រ សិស្ស​ជន​ជាតិ​ភាគ​តិច និង​ប្អូនៗ​ដែល​មាន​តម្រូវ​ការ​បំ​ប៉ន​ជំ​នាញ​ឌីជី​ថល​បម្រើ​ឱ្យ​ការ​សិក្សា។ ខ្លឹម​សារ​នៃ​ការ​បង្រៀន​គឺ​ផ្តោត​សំ​ខាន់​ទៅ​លើ​ការ​ប្រើ​ប្រាស់​កំ​ព្យូ​ទ័រ ការ​រៀប​ចំ​អត្ថ​បទ ការ​គ្រប់​គ្រង​ទិន្ន​ន័យ ការ​ទាញ​យក​ផល​ប្រ​យោជន៍​ពី​អ៊ីន​ធឺ​ណិត ជំ​នាញ​ស្វែង​រក​ព័ត៌​មាន និង​ការ​ធា​នា​សុ​វត្ថិ​ភាព​នៅ​លើ​បណ្តាញ​សង្គម។

ជា​ពិ​សេស​កម្ម​វិធី​នេះ​បាន​អនុ​វត្ត​តាម​ទិស​ស្លោក “រៀន​បណ្ដើរ​អនុ​វត្ត​បណ្តើរ” ដោយ​យក​ការ​អនុ​វត្ត​ផ្ទាល់​ជា​សំ​ខាន់។ កម្មា​ភិបាល​និង​យុទ្ធ​ជន​ដែល​មាន​ជំ​នាញ​ឯក​ទេស​ខាង​បច្ចេក​វិទ្យា​ព័ត៌​មាន​របស់​អង្គ​ភាព​នឹង​ជួយ​ណែ​នាំ និង​ជ្រោម​ជ្រែង​ដល់​សិស្សា​នុសិស្ស​ដោយ​ផ្ទាល់​ក្នុង​ដំ​ណើរ​ការ​សិក្សា ជួយ​ឱ្យ​ប្អូនៗ​ក្តាប់​បាន​យ៉ាង​ឆាប់​រហ័ស​នូវ​បណ្តា​ជំ​នាញ​ឌីជី​ថល​មូល​ដ្ឋាន។ ប្អូន​ថាច់​វ៉​ឡាម​ត្វៀង សិស្ស​ម្នាក់​ដែល​បាន​ចូល​រួម​ក្នុង​ថ្នាក់​រៀន​បាន​និ​យាយ៖ “ប្អូន​មាន​សេច​ក្តី​រីក​រាយ​និង​រំភើប​ចិត្ត​យ៉ាង​ខ្លាំង​នៅ​ពេល​បាន​ចូល​រួម​ថ្នាក់​រៀន​នេះ ពួក​យើង​នឹង​បាន​ណែ​នាំ​នូវ​ចំ​ណេះ​ដឹង​មូល​ដ្ឋាន​អំ​ពី​ព័ត៌​មាន​វិទ្យា ជំ​នាញ​ប្រើ​ប្រាស់​កំ​ព្យូ​ទ័រ​ អ៊ីន​ធឺ​ណិត​ប្រ​កប​ដោយ​សុ​វត្ថិ​ភាព និង​បណ្តា​ជំ​នាញ​ចាំ​បាច់​ក្នុង​បរិ​ស្ថាន​ឌីជី​ថល។ ប្អូន​និង​មិត្ត​ភក្តិ​នឹង​ខិត​ខំ​រៀន​សូត្រ អនុ​វត្ត​ផ្ទាល់ ប្រើ​ប្រាស់​អ៊ីន​ធឺ​ណិត​ឱ្យ​ចំ​គោល​ដៅ ប្រ​កប​ដោយ​សុវត្ថិ​ភាព និង​អនុ​វត្ត​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​នូវ​បណ្តា​ចំ​ណេះ​ដឹង​ដែល​បាន​បំ​ប៉ន​ក្នុង​ការ​សិក្សា ក៏​ដូច​ជា​ជីវ​ភាព​រស់​នៅ​ប្រ​ចាំ​ថ្ងៃ”។

ការ​បង្ហាញ​ទម្រង់ “ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​វិញ​ហាយ រួម​ដំ​ណើរ​ជា​មួយ​ប្អូនៗ​សិស្សា​នុសិស្ស​ក្នុង​ការ​ផ្លាស់​ប្តូរ​ឌីជី​ថល” មិន​ត្រឹម​តែ​រួម​ចំ​ណែក​បង្រួញ​គម្លាត​ឌីជី​ថល​ក្នុង​វិស័យ​អប់រំ លើក​កម្ពស់​ការ​យល់​ដឹង និង​ជំ​នាញ​ឌីជី​ថល​សម្រាប់​ជំ​នាន់​វ័យ​ក្មេង​ក្នុង​តំ​បន់​ប៉ុណ្ណោះ​ទេ ថែម​ទាំង​បន្ត​អះ​អាង​នូវ​តួ​នា​ទី​និង​ការ​ទទួល​ខុស​ត្រូវ​របស់​កង​កម្លាំង​យោ​ធា​ការ​ពារ​ព្រំ​ដែន រួម​ដំ​ណើរ​ជា​មួយ​គណៈ​កម្មា​ធិ​ការ​បក្ស និង​រដ្ឋ​អំ​ណាច​ភូមិ​ភាគ គិត​គូរ​ដល់​បុព្វ​ហេតុ​អប់រំ​ កសាង​ជំ​ហរ​យុទ្ធ​សាស្រ្ត​ចិត្ត​ប្រ​ជា​ជន​រឹង​មាំ​នៅ​តំ​បន់​ព្រំ​ដែន​សមុទ្រ​នៃ​ទី​ក្រុង​កឹង​ធើ៕

លី​ធាន - សុផន​

ចែករំលែកអត្ថបទ