26/05/2026 - 22:04

កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ទី​ក្រុង​កឹង​ធើ បំ​ផុស​ចល​នា​ប្រ​ឡង​ប្រ​ណាំង ជំ​រុញ​ខ្លាំង​ការ​ផ្លាស់​ថ្មី​ច្នៃ​ប្រ​តិដ្ឋ ផ្លាស់​ប្តូរ​ឌី​ជី​ថល និង​ផ្លាស់​ប្តូរ​បៃ​តង​ 

រសៀល​ថ្ងៃ​ទី ២៥ ខែ​ឧស​ភា គណៈ​បញ្ជា​ការ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ទី​ក្រុង​កឹង​ធើ ចាត់​តាំង​ពិ​ធី​បំ​ផុស​ចល​នា​ប្រ​ឡង​ប្រ​ណាំង “ផ្លាស់​ថ្មី​ច្នៃ​ប្រ​តិដ្ឋ អភិ​វឌ្ឍន៍​វិទ្យា​សាស្ត្រ បច្ចេក​វិទ្យា ផ្លាស់​ប្តូរ​ឌី​ជី​ថល និង​ផ្លាស់​ប្តូរ​បៃ​តង” ក្នុង​ទូ​ទាំង​កង​កម្លាំង។

ចលនា​នេះ​បាន​បំ​ផុស​ឡើង ក្នុង​គោល​បំ​ណង​បង្ក​បរិ​យា​កាស​ប្រ​ឡង​ប្រ​ណាំង​យ៉ាង​ពុះ​ពោរ ដាស់​ស្មារតី​ម្ចាស់​ការ ច្នៃ​ប្រ​តិដ្ឋ និង​ទទួល​ខុស​ត្រូវ​របស់​គណៈ​កម្មា​ធិ​ការ​បក្ស មេ​បញ្ជា​ការ​គ្រប់​ជាន់​ថ្នាក់ និង​កម្មា​ភិ​បាល យុទ្ធ​ជន ក្នុង​ការ​ស្រាវ​ជ្រាវ អនុ​វត្ត​វិទ្យា​សាស្ត្រ បច្ចេក​វិទ្យា ជំ​រុញ​ការ​ផ្លាស់​ថ្មី​ច្នៃ​ប្រ​តិដ្ឋ ផ្លាស់​ប្តូរ​ឌីជី​ថល និង​ផ្លាស់​ប្តូរ​បៃ​តង ទៅ​ក្នុង​ការ​អនុ​វត្ត​ភារ​កិច្ច​គ្រប់​គ្រង ការ​ពារ​អធិប​តេយ្យ​ភាព សន្តិ​សុខ​ព្រំ​ដែន​ជាតិ និង​កសាង​អង្គ​ភាព​រឹង​មាំ​គ្រប់​ជ្រុង​ជ្រោយ​។

ទិដ្ឋ​ភាព​នៃ​ពិធី​បំ​ផុស​ចល​នា។

តាម​ខ្លឹម​សារ​នៃ​ការ​បំ​ផុស​ចល​នា​នេះ​ផ្តោត​សំ​ខាន់​លើ​ភារ​កិច្ច​ស្នូល​នា​នា​ដូច៖ ជំ​រុញ​ខ្លាំង​ការ​ឃោស​នា អប់​រំ​លើក​កម្ពស់​ការ​យល់​ដឹង បង្ក​ការ​ផ្លាស់​ប្តូរ​យ៉ាង​ខ្លាំង​ក្លា​អំ​ពី​ការ​ត្រិះ​រិះ និង​សកម្ម​ភាព​ក្នុង​ការ​អនុ​វត្ត​វិទ្យា​សាស្ត្រ បច្ចេក​វិទ្យា; កសាង​ស្ថា​ប័ន​ឌីជី​ថល អង្គ​ភាព​ឌីជី​ថល យុទ្ធ​ជន​ឌីជី​ថល ផ្សារ​ភ្ជាប់​នឹង​ចល​នា “ប្រ​ជា​សិក្សា​ឌី​ជី​ថល”; ជំ​រុញ​ខ្លាំង​ការ​កែ​ទម្រង់​រដ្ឋ​បាល ទាញ​យក​ផល​ដោយ​ប្រ​សិទ្ធ​ភាព​ពី​ធន​ធាន​ឌីជី​ថល ទិន្ន​ន័យ​ឌីជី​ថល បង្កើន​ការ​អនុ​វត្ត​បច្ចេក​វិទ្យា​ចូល​ក្នុង​កិច្ច​ការ​គ្រប់​គ្រង ចង្អុល​ការ ដឹក​នាំ និង​ការ​អនុ​វត្ត​ភារ​កិច្ច​យោ​ធា ការ​ពារ​ប្រ​ទេស និង​ការ​ពារ​ព្រំ​ដែន។

ទន្ទឹម​នឹង​នោះ បណ្តា​ស្ថា​ប័ន អង្គ​ភាព នឹង​យក​ចិត្ត​ទុក​ដាក់​អភិ​វឌ្ឍន៍​ប្រ​ភព​ធន​ធាន​មនុស្ស​មាន​គុណ​ភាព​ខ្ពស់ ជំ​រុញ​ទឹក​ចិត្ត​ក្នុង​ការ​ស្រាវ​ជ្រាវ​វិទ្យា​សាស្ត្រ ពង្រីក​គំ​និត​ច្នៃ​ប្រ​ត កែ​តិដ្ឋ​លម្អ​បច្ចេក​ទេស​; វិនិ​យោគ​ព្រមៗ​គ្នា​នូវ​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​ឌីជី​ថល លើក​កម្ពស់​សមត្ថ​ភាព​ផ្លាស់​ប្តូរ​ឌីជី​ថល និង​ផ្លាស់​ប្តូរ​បៃ​តង; ផ្សារ​ភ្ជាប់​ចលនា​ប្រ​ឡង​ប្រ​ណាំង​ជា​មួយ​ការ​អនុ​វត្ត​ដោយ​ប្រ​សិទ្ធ​ភាព​នូវ​ចល​នា​ “កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ប្រ​ឡង​ប្រ​ណាំង​ផ្លាស់​ថ្មី​ច្នៃ​ប្រ​តិដ្ឋ ផ្លាស់​ប្តូរ​ឌី​ជី​ថល”, “ប្រ​ជា​សិក្សា​ឌីជី​ថល” និង “កង​ទ័ព​ការ​ពារ​ព្រំ​ដែន​រួម​ដំ​ណើរ​ការ​ផ្លាស់​ប្តូរ​ឌី​ជី​ថល​នៅ​តំបន់​ព្រំ​ដែន”។

បណ្តា​អង្គ​ភាព​ចំ​ណុះ​គណៈ​បញ្ជា​ការ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ទី​ក្រុង​កឹង​ធើ​ចុះ​ហត្ថ​លេ​ខា​លើ​កិច្ច​ព្រម​ព្រៀង​ប្រ​ឡង​ប្រ​ណាំង។

ថ្លែង​ក្នុង​ពិធី​នេះ លោក​វរ​សេនីយ៍​ឯក ហ្វិញ​ថាញ់​ហ៊ុង ស្នង​កា​រន​យោ​បាយ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ទី​ក្រុង​កឹង​ធើ បាន​សំ​ណូម​ពរ​គណៈ​កម្មា​ធិ​ការ​បក្ស មេ​បញ្ជា​ការ​បណ្តា​ស្ថា​ប័ន អង្គ​ភាព ជ្រួត​ជ្រាប ជម្រៅ​នូវ​គោល​បំ​ណង​និង​អត្ថ​ន័យ​នៃ​ការ​ចល​នា; ធ្វើ​ឱ្យ​ជាក់​ស្តែង​ទៅ​ជា​ភាគ​កម្រិត ភារ​កិច្ច និង​ដំ​ណោះ​ស្រាយ​សម​ស្រប​នឹង​ស្ថាន​ភាព​ជាក់​ស្តែង​របស់​អង្គ​ភាព​នី​មួយៗ; ពង្រីក​ស្មារតី​ទទួល​ខុស​ត្រូវ ឆន្ទៈ​ខ្លួន​ទី​ពឹង​ខ្លួន ស្វ័យ​រឹង​មាំ ប្តេជ្ញា​បង្ក​ជំ​ហាន​លោក​ផ្លោះ​ក្នុង​ការ​អនុ​វត្ត​វិទ្យា​សាស្ត្រ បច្ចេក​វិទ្យា ផ្លាស់​ថ្មី​ច្នៃ​ប្រ​តិដ្ឋ និង​ផ្លាស់​ប្តូរ​ឌីជី​ថល រួម​ចំ​ណែក​កសាង​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ទី​ក្រុង​កឹង​ធើ​បដិវត្តន៍​ រៀប​រយ​ ឆ្លាត​វៃ​និង​ទំ​នើប​ ឆ្លើយ​តប​នឹង​តម្រូវ​ការ​ភារ​កិច្ច​ក្នុង​ស្ថាន​ភាព​ថ្មី។

ចលនា​ប្រ​ឡង​ប្រ​ណាំង បាន​អនុ​វត្ត​ចាប់​ពី​ឆ្នាំ ២០២៦ ដល់​ឆ្នាំ​២០៣០ ដោយ​ចែក​ជា​ពីរ​ដំ​ណាក់​កាល។ ដំ​ណាក់​កាល​ទី​១ ចាប់​ពី​ឆ្នាំ ២០២៦ ដល់​ឆ្នាំ​២០២៧ ផ្តោត​លើ​ការ​ចាត់​តាំង​បំ​ផុស អនុ​វត្ត និង​សរុប​បណ្ដោះ​អា​សន្ន​វាយ​តម្លៃ​លទ្ធ​ផល​នៃ​ការ​អនុ​វត្ត; ដំ​ណាក់​កាល​ទី​២ ចាប់​ពី​ឆ្នាំ ២០២៨ ដល់​ឆ្នាំ ២០៣០ បន្ត​ពង្រីក​បណ្តា​ទម្រង់​ដែល​មាន​ប្រ​សិទ្ធ​ភាព សរុប​លទ្ធ​ផល និង​លើក​សរ​សើរ​ដល់​សមូហ​ភាព និង​បុគ្គល​នា​នា​ដែល​មាន​ស្នា​ដៃ​ឆ្នើម។

ឱ​កាស​នេះ​ដែរ គណៈ​បញ្ជា​ការ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ទី​ក្រុង​កឹង​ធើ ជូន​លិ​ខិត​សរ​សើរ​ដល់​សមូ​ហ​ភាព​ចំ​នួន ៨ និង​បុគ្គល​ចំ​នួន ១៥ រូប ដែល​មាន​ស្នា​ដៃ​ឆ្នើម និង​ជា​គំ​រូ​ក្នុង​ការ​ប្រ​ឡង​ប្រ​ណាំង​ចំ​ណុច​ខ្ពស់​អប​អរ​សា​ទរ​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំ​ណាង​រដ្ឋ​សភា នីតិ​កាល​ទី XVI និង​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំ​ណាង​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​គ្រប់​ជាន់​ថ្នាក់ អា​ណត្តិ ២០២៦ - ២០៣១; អប​អរ​សា​ទរ​ខួប​លើក​ទី ១៣៦ ទិវា​ខួប​កំ​ណើត​លោក​ប្រ​ធាន​ហូ​ជី​មិញ (១៩/៥​/១៨៩០ - ១៩/​៥/២០២៦) ; ក្នុង​សកម្ម​ភាព​របស់​អង្គ​ការ​យោ​ធា​ភូមិ​ភាគ​នូវ​ពេល​អនុ​វត្ត​ប្រ​ព័ន្ធ​រដ្ឋ​អំ​ណាច​ភូមិ​ភាគ ២ ថ្នាក់ និង​ការ​ចូល​រួម​មហោ​ស្រព​ប្រ​ឡង​អ្នក​ធ្វើ​របាយ​ការណ៍​ពូ​កែ ថ្នាក់​អគ្គ​មេ​បញ្ជា​ការ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​; ព្រម​ទាំង​មហោ​ស្រព​ប្រ​ឡង​លេខា​សា​ខា​បក្ស​ពូ​កែ​ឆ្នាំ ២០២៦ របស់​បក្ខ​ភាគ​យោ​ធា​ក្រុង៕

យ្វី​អាញ​ -​ មេង​លី​

ចែករំលែកអត្ថបទ