28/09/2020 - 16:40

ធានា​សន្ដិសុខ​សណ្ដាប់​ធ្នាប់​ ក្នុង​ការ​កសាង​ជន​បទ​ថ្មី​

អនុវត្ត​លក្ខឋាន​ទី ១​៩​ អំ​ពី​ការ​ការ​ពារ​ប្រ​ទេ​ស​និង​សន្តិ​សុខ​ក្នុង​ក្រម​លក្ខឋាន​ជាតិ​ស្ដី​ពី​កសាង​ជន​បទ​ថ្មី​ នគរ​បាល​ឃុំ​មីចាញ់​ ស្រុក​ចូវ​ថា​ញ់ ខេត្ត​ត្រា​វិញ​ បាន​ខ្នះ​ខ្នែង​ផ្សព្វ​ផ្សាយ​អនុវត្ត​វិធាន​ការ​សំ​ខាន់​ៗ​ជាច្រើន​ រួម​ចំ​ណែ​ក​រ​ក្សាលំ​នឹង​សន្ដិសុខ​នយោ​បាយ​ សណ្ដាប់​ធ្នា​ប់​សុវត្ថិ​ភាព​សង្គម​នៅ​ភូមិ​ភាគ​។​

  ផ្លូវ​ជន​បទ​ភូមិ​ចុង​ក្រោម​ បាន​កសាង​ភ្លឺ​-បៃតង​-ជ្រះ​-ស្អាត​ និង​ធានា​សន្តិ​សុខ​សណ្ដាប់​ធ្នាប់​។​ 

វរសេនីយ៍​ទោឡេវ៉ាន់​ដុកឡឹប​ ប្រ​ធាន​នគរ​បាល​ឃុំ​មីចាញ់​ ឱ្យ​ដឹង​៖ "ពេល​ផ្សព្វ​ផ្សាយ​អនុវត្ត​ផែន​ការ​ចូល​រួម​កសាង​ជន​បទ​ថ្មី​ នគរ​បាល​ឃុំ​មីចាញ់​ បាន​ម្ចាស់​ការ​ធ្វើ​សេនា​ធិការ​ជូន​គណៈ​កម្មា​ធិការ​បក្ស​ គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​ចេញ​សេច​ក្តី​ចង្អុល​ការ​អនុវត្ត​ជោគ​ជ័យ​ភារ​កិច្ច​ធានា​សន្ដិសុខ​សណ្ដាប់​ធ្នា​ប់​ កសាង​កម្លាំង​នគរ​បាល​ឃុំ​រឹង​មាំ បង្ក​មូល​ដ្ឋាន​គ្រឹះ​ដ៏​សំ​ខាន់​ រួម​ចំ​ណែក​កសាង​ជន​បទ​ថ្មី​។​ រៀង​រាល់​ឆ្នាំ​ នគរ​បាល​ឃុំ​មាន​ផែន​ការ​សហ​ការ​នឹង​គណៈ​បញ្ជា​ការ​យោ​ធា និង​អង្គ​ការ​គោល​នយោ​បាយ​-សង្គម​ ចូល​រួម​អនុវត្ត​កម្ម​វិធី​ទិស​ដៅ​ជាតិ​កសាង​ជន​បទ​ថ្មី​និង​កសាង​ការ​ចលនា​“ទូទាំង​ប្រ​ជា​ជន​ការ​ពារ​សន្ដិសុខ​មា​តុភូមិ​"។​ នគរ​បាល​ឃុំ​នៅ​ទាំង​សហកា​រអនុវត្ត​ល្អ​ការ​ងារ​កសាង​ ពង្រឹង​ពង្រីក​ បើក​ទូលាយ​ទម្រង់​អង្គ​ការ​មហា​ជន​ស្វ័យ​គ្រប់​គ្រង​ ស្វ័យ​ធានា​សន្ដិសុខ​សណ្ដាប់​ធ្នាប់​។​ មក​ទល់​សព្វ​ថ្ងៃ​ លើ​ភូមិ​សាស្រ្ដឃុំ​កសាង​បាន​ក្រុម​ប្រ​ជា​ជន​ស្វ័យ​គ្រប់​គ្រង​សន្ដិសុខ​សណ្ដាប់​ធ្នាប់​បាន​ចំ​នួន​ ១២៩; ក្លិប​ធានា​សន្ដិសុខ​សណ្ដាប់​ធ្នាប់​ចំ​នួន​ ៨ ទ្វារ​របង​ បង្ការ​បង្រ្កាប​បទ​ល្មើស​ចំ​នួន​ ២ កាមេរ៉ា​សន្ដិសុខ​ចំ​នួន​ ៥ ។​ល។​"

លោក​ត្រឹង​តឹង​ភុក នៅ​ភូមិ​ថា​ញ់ង្វៀន​ B (ភូមិ​ចុង​ចារុ៍​) ឱ្យ​ដឹង​៖ "នគរ​បាល​ឃុំ​បាន​ណែ​នាំប្រ​ជា​ជន​ចូល​រួម​ការ​ពារ​សន្ដិសុខ​សណ្ដាប់​ធ្នាប់​ សុវត្ថិ​ភាព​ចរាចរ​ ចូល​រួម​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ជន​បទ​ ជួយ​ប្រ​ជា​ជន​អភិវឌ្ឍផល​ិតកម្ម​ លុប​បំ​បាត់​ភាព​ក្រី​ក្រដោយ​ចីរ​ភាព​ ការ​ពារបរិស្ថាន​ កសាង​ប្រ​ព័ន្ធ​ន​យោ​បាយ​ ការ​ពារ​ប្រ​ទេ​ស សន្ដិសុខ​រឹង​មាំ; ចលនា​ប្រ​ជា​ជន​ខ្នះ​ខ្នែង​ចូល​រួម​កសាង​ជន​បទ​ថ្មី​។​ អា​ស្រ័យ​នគរ​បាល​ភូមិ​ភាគ​ផ្សព្វ​ផ្សាយ​ ទើប​ខ្ញុំ​កាន់​តែមាន​ស្មារ​តី​គោ​រពច្បាប់​ ចូល​រួម​កសាង​ជន​បទ​ថ្មី​ ដូច​ជា​៖ ខ្នះ​ខ្នែង​ផ្សព្វ​ផ្សាយ​ដល់​គ្រួ​សារ​ ញាតិ​សន្ដាន​ប្រ​តិបត្តិ​ច្បាប់​បាន​ល្អ​ មិន​ប្រ​ព្រឹត្តិ​បាប​គ្រោះ​សង្គម​ រក្សា​អនា​ម័យបរិស្ថាន​។​ល។​"

យោ​ងតាម​ប្រ​សាសន៍​វរសេនី​យ៍ទោ ឡេវ៉ាន់​ដុក​ឡឹប​ លទ្ធ​ផល​ដែល​សម្រេច​បាន​ផ្ដើម​ពី​ការ​ចលនា​ “ទូទាំង​ប្រ​ជា​ជន​ការ​ពារ​សន្ដិសុខ​មាតុ​ភូមិ​" ធានា​សន្ដិសុខ​សណ្ដាប់​ធ្នាប់​ មិន​ត្រឹម​តែបង្ក​លក្ខណ​សម្បតិ្តងាយ​ស្រួល​ជូន​ភូមិ​ភាគ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​ប៉ុណ្ណោះ​ទេ​ នៅ​ទាំង​រួម​ចំ​ណែ​ក​ជាមួយ​ឃុំ​មីចាញ់​ រក្សា​ខ្ជាប់​សុវត្ថិ​ភាព​សង្គម​អំ​ពី​សន្ដិសុខ​សណ្ដាប់​ធ្នាប់​ក្នុង​កសាង​ជន​បទ​ថ្មី​៕​

សឺនម៉ាល័យ​ - ថា​ច់​ធី

ចែករំលែកអត្ថបទ