កន្លងហើយ នៅហាណូយ នាយករដ្ឋមន្រ្តី ង្វៀនស្វឹនភុក បានចូលរួមអង្គសន្និបាតបូក សរុប៥ឆ្នាំអនុវត្តបទបញ្ជាលេខ០៥ របស់ក្រសួងនគរបាល ឆ្នាំ២០១៣ និងបន្តជំរុញការចលនានគរបាលប្រជាជន រៀនសូត្រ អនុវត្តតាមដំបូន្មាន៦ប្រការរបស់អ៊ំហូដំណាក់កាល ២០១៣-២០១៨។
នាយករដ្ឋមន្រ្តី ង្វៀនស្វឹនភុក ជូនកិត្តិនាមយុទ្ធជនប្រឡងប្រណាំងទូទាំងប្រទេសដល់
បុគ្គលដែលសម្រេចស្នាដៃឆ្នើម។
ស្របក្នុងឱកាសនេះ ក្រសួងនគរបាល ក៏បានបូកសរុបបណ្ដោះអាសន្ន២ ឆ្នាំរៀនសូត្រនិងធ្វើតាមសតិអារម្មណ៍សីលធម៌ ឥរិយាបថហូជីមិញ និងស្ងើចសរសើរជូនរង្វាន់ដល់គំរូបុគ្គលឆ្នើមរបស់កម្លាំងនគរបាលប្រជាជន។
របាយការណ៍ក្នុងអង្គសន្និបាត ឧត្តមសេនីយ៍ឯកបម្រុង ង្វៀនវ៉ាន់ថាញ់ អនុរដ្ឋមន្ត្រីក្រសួងនគរបាល ឲ្យដឹង ក្រោយពី៥ឆ្នាំ អនុវត្តបទបញ្ជាចលនា "នគរបាលប្រជាជនរៀនសូត្រ អនុវត្តតាមដំបូន្មាន៦ប្រការរបស់អ៊ំហូ " បានផ្សារភ្ជាប់ជាមួយនឹងការរៀនសូត្រ ធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ។ រាល់ការបំផុស និងចលនាប្រឡងប្រណាំងផ្សេងៗទៀតក្នុងកម្លាំងនគរបាលប្រជាជន ត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយ រួមចំណែកក្នុងការលើកទឹកចិត្ត គាំទ្រ ជំរុញកម្មាភិបាលយុទ្ធជន អនុវត្តសម្រេចភារកិច្ចធានាសន្តិសុខសណ្ដាប់ធ្នាប់។ ទូទាំងផ្នែក បង្កើនការចាត់តាំងត្រួតពិនិត្យឃ្លាំមើល; ជំរុញការងារផ្សព្វផ្សាយ លើកសរសើរពង្រីកនូវគំរូបុគ្គលឆ្នើមក្នុងការរៀនសូត្រ អនុវត្តតាមដំបូន្មាន៦ប្រការរបស់អ៊ំហូ និងការរៀនសូត្រធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ។ ដើម្បីបន្តការអនុវត្តប្រកបដោយប្រសិទ្ធភាពការចលនានគរបាលប្រជាជនរៀនសូត្រ អនុវត្តតាមដំបូន្មាន៦ ប្រការរបស់អ៊ំហូដំណាក់កាល២០១៨-២០២៣ ក្រសួងនគរបាលបានប្រកាសឲ្យប្រើបទបញ្ជាសំណូមពរអនុវត្តហ្មត់ចត់ គោលនយោបាយកាត់បន្ថយក្របខណ្ឌ ប្ដេជ្ញាដោះស្រាយជម្រុះចេញពីកងកម្លាំងចំពោះកម្មាភិបាលដែលមានសីលធម៌ធ្លាក់ចុះ មានភាពប្រែប្រួលដោយខ្លួនឯងផ្លាស់ប្តូរដោយខ្លួនឯង និងប្រព្រឹត្តបំពានដំបូន្មាន៦ប្រការរបស់អ៊ំហូ។ បន្តការអនុវត្តស្រង់មតិយោបល់របស់ស្ថាប័ន អង្គការនិងប្រជាជនចំពោះកម្លាំងនគរបាល សំដៅម្ចាស់ការបង្ការប្រទះឃើញទាន់ពេល តម្រែតម្រង់និងដោះស្រាយហ្មត់ចត់ចំពោះការធ្វើអាការៈក្និចក្នក់ ទម្លាប់ការិយាធិបតេយ្យ អំពើពុករលួយគ្មានស្មារតីទទួលខុសត្រូវសោះរង្គើយនឹងប្រជាជន។
ក្នុងអង្គសន្និបាត លោកនាយករដ្ឋមន្រ្តី ង្វៀនស្វឹនភុក បានជូនកិត្តិនាម "យុទ្ធជនប្រឡងប្រណាំងទូទាំងប្រទេស" ដល់កម្មាភិបាល យុទ្ធជននគរបាលចំនួន១២រូប ឧត្តមសេនីយ៍ឯកបម្រុង តូឡឹមជូនទង់ ប្រឡងប្រណាំងរបស់ក្រសួងនគរបាលដល់សមូហភាពចំនួន១៥ ដែលសម្រេចស្នាដៃឆ្នើមក្នុងការចលនា នគរបាលប្រជាជនរៀនសូត្រអនុវត្តតាមដំបូន្មាន៦ប្រការរបស់អ៊ំហូ ដំណាក់កាល២០១៣-២០១៨។
មានប្រសាសន៍ក្នុងអង្គសន្និបាត លោកនាយករដ្ឋមន្រ្តី ង្វៀនស្វឹនភុក សង្កត់ធ្ងន់ការអនុវត្តដំបូន្មាន៦ប្រការរបស់អ៊ំហូ គឺជាការកសាងក្រមសីលធម៌នគរបាលប្រជាជនមានគោលជំហរច្បាស់លាស់ មនុស្សធម៌ និងជានគរបាលប្រជាជនស្អាតស្អំ រឹងមាំដើម្បីប្រជាជនស្ម័គ្របម្រើ។ លោកនាយក រដ្ឋមន្រ្តីវាយតម្លៃ ក្នុងទូទាំងកម្លាំងនគរបាល ទោះបីនៅទីណា វិស័យណា តែងមានគំរូមនុស្សល្អ ការងារល្អ គំរូបុគ្គលឆ្នើម។ ទោះបីក្នុងសម័យសន្តិភាព ប្រទេសជាតិផ្លាស់ថ្មី អភិវឌ្ឍន៍និងសមាហរណកម្មក៏ដោយយុទ្ធជននគរបាលទទួលនូវការពលីកម្មយ៉ាងច្រើន ដើម្បីរក្សាខ្ជាប់សន្តិភាពនយោបាយ សណ្ដាប់ធ្នាប់ សុវត្ថិភាពសង្គម ការពារជីវភាពសុខសាន្តជូនប្រជាជន។ រយៈពេល៥ឆ្នាំកន្លងមានសមមិត្ត៤៧រូប អង់អាចក្លាហានពលីជីវិត និងរងរបួសជិត១.៤០០រូបក្នុងពេលបំពេញភារកិច្ច និងសមូហភាព បុគ្គលជាង៦០០ពាន់រូបមានកិត្តិយសបានបក្ស រដ្ឋ ប្រទានរង្វាន់ ដោយមានរង្វាន់ដ៏វិសេសវិសាលជាច្រើន។
អាចនិយាយបានថា អំឡុងពេលជាង៧០ ឆ្នាំកន្លង ដំបូន្មានរបស់អ៊ំហូ នៅតែមានតម្លៃគឺជាមូលដ្ឋានគ្រឹះនៃសតិអារម្មណ៍ ជាត្រីវិស័យក្នុងរាល់សកម្មភាព វប្បធម៌សន្ទនារបស់កម្លាំងនគរបាលប្រជាជន លោកនាយករដ្ឋមន្រ្តី សំណូមពរទូទាំងកម្លាំងនគរបាលប្រជាជន គប្បីកំណត់ច្បាស់ នេះគឺជាតម្រូវការភារកិច្ចនយោបាយដ៏សំខាន់សម្រាប់អង្គការ អង្គភាពនីមួយៗ និងកម្មាភិបាល យុទ្ធជននគរបាលម្នាក់ៗ ផ្ដើមពីនោះ គប្បីផ្ដុំកម្លាំងអនុវត្តល្អនូវការងារផ្សព្វផ្សាយ អប់រំ នយោបាយសតិអារម្មណ៍ លត់ដំចរិយាសម្បត្តិ ផ្នត់រស់នៅរឹតបន្តឹងគោលការណ៍សីលធម៌ វិន័យនិងការអនុវត្តតាមបទបញ្ជានគរបាល។
លោកនាយករដ្ឋមន្រ្តី លើកឡើងច្បាស់ “ត្រូវប្ដេជ្ញាប្រឆាំងជម្រុះចោលនូវសតិអារម្មណ៍កណ្ដាលនិយម ខ្លាចលំបាក ខ្លាចណឿយហត់ ការភ្ញាក់រលឹកគោរពវិន័យអនុវត្តតាមច្បាប់ សីលធម៌ ផ្នត់រស់នៅ ប្ដូរផ្លាស់អត្តចរិត; អនុវត្តល្អវប្បធម៌សន្ទនា នគរបាលប្រជាជន ដោយឥរិយាបថ "គោរពប្រជាជន ជិតដិតប្រជាជន យល់ប្រជាជន រៀនប្រជាជននិងមានភារកិច្ចចំពោះប្រជាជន" ប្ដេជ្ញាលុបបំបាត់អាកប្បកិរិយា ឫកពាក្អែងក្អាងក្រអឺតក្រទម ពុករលួយ ខ្ជះខ្ជាយ បង្កការរំខានដល់ប្រជាជន" ។
ទន្ទឹមជាមួយនោះ ប្រទះឃើញទាន់ពេល ជ្រើសរើសយកទម្រង់សមូហភាព គំរូបុគ្គលឆ្នើម ដើម្បីស្ងើចសរសើរ ពង្រីកទូលំទូលាយ បង្កឲ្យមានការរីកសាយភាយក្នុងកម្លាំងនគរបាលប្រជាជន និងទូទាំងសង្គម។ លោកនាយករដ្ឋមន្រ្តី រំលឹកថ្នាក់ដឹកនាំក្រសួងនគរបាល គប្បីផ្សព្វផ្សាយអនុវត្តឲ្យហ្មត់ចត់ មានប្រសិទ្ធភាពនូវសេចក្ដីសម្រេចលេខ២២របស់ការិយាល័យនយោបាយ ស្ដីពីការបន្តផ្លាស់ថ្មី រៀបចំចាត់តាំងក្បាលម៉ាស៊ីនក្រសួងនគរបាលសមស្របដំណើរការមានប្រសិទ្ធភាព។
"កម្មាភិបាល យុទ្ធជនម្នាក់ៗ គប្បីមានការភ្ញាក់រលឹកលត់ដំខ្លួន មិនពាក់ព័ន្ធនឹងភាពអវិជ្ជមាន រក្សាចរិយាសម្បត្តិជានគរបាលប្រជាជន" លោកនាយករដ្ឋមន្រ្តី បានសំណូមពរដូច្នេះ។ ផ្ដុំកម្លាំងធ្វើឲ្យសុក្រឹតនូវយន្តការឃ្លាំមើល ត្រួតពិនិត្យ ពិនិត្យមើល ធានាច្បាស់ការតម្លាភាព និងប្រកបដោយប្រសិទ្ធភាព; វិនិច្ឆ័យយ៉ាងម៉ឹងម៉ាត់ រាល់ទង្វើអវិជ្ជមានបំបិទបំបាំង សមគំនិតជាមួយឧក្រិដ្ឋជន ប្រព្រឹត្តបំពានច្បាប់និងល្មើសបទបញ្ជាផ្ទៃក្នុងរបស់ផ្នែក។ ផ្ដុំកម្លាំងកសាងកម្លាំងនគរបាលប្រជាជន រៀបរយចំណាននិងទាន់សម័យបន្តិចម្ដងៗ ស្មោះត្រង់ដាច់អាហង្ការចំពោះបក្ស រដ្ឋ និងប្រជាជន អនុវត្តសម្រេចយ៉ាងឆ្នើមរាល់ភារកិច្ចដែលបានប្រគល់ឲ្យ។ បង្កើនការវិនិយោគទុន ធ្វើឲ្យទាន់សម័យក្នុងការបំពាក់គ្រឿង សម្ភារៈ មធ្យោបាយបច្ចេកទេស។ល។ ដើម្បីឆ្លើយតបតម្រូវការភារកិច្ចក្នុងស្ថានភាពថ្មី៕
យោងតាម : TTXVN- ពេជ្រសឿន
ចែករំលែកអត្ថបទ |
|
អគ្គនិពន្ធនាយក: ត្រឿងវ៉ាំងច្វៀន អគ្គនិពន្ធនាយករងទទួលបន្ទុកភាសាខ្មែរ: ង្វៀងថាញត្វឹង
លិខិតអនុញាតលេខ៧៨៩/GP-BTTTT អាស្រ័យក្រសួងពត៌មាននិងសារគមនាគមន៍ផ្តល់ថ្ងៃទី០២-១២-២០២១។លេខ២៤ ត្រឹងវ៉ាំងហ្វាយ ទីក្រុងកឹងធើ - ទូរស័ព្ទ: (០២៩២) ៣៨៣០០៩៨
ទូរសារ: (០២៩២) ៣៨៣០៥៦១។ អ៊ីម៉ែល: toasoan@baocantho.com.vn
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : quangcao@baocantho.com.vn
សរសេរច្បាស់ប្រភព"សារព័ត៌មានអេឡិចត្រូនិកកឹងធើ" នៅពេលផ្សាយបន្តពីwebsite នេះ។