21/07/2015 - 14:34

ជនរួមជាតិខ្មែរអនុវត្តបានល្អនូវច្បាប់ចរាចរណ៍

អា​ស្រ័យ​ដោយ​បាន​អង្គភាព​សមត្ថ​កិច្ចទាំង​ឡាយ សហការ​ផ្សព្វ​ផ្សាយជា​ប្រ​ចាំ​ក្នុង​ពេល​កន្លង ជន​រួម​ជាតិ​ខ្មែរ​នៅ​ខេត្ត​តី​និញ តែង​ប្រតិ​បត្តិ​បាន​ល្អ​ច្បាប់​ចរា​ចរណ៍​ផ្លូវ​គោក​។

ថ្នាក់​ដឹក​នាំ​នគរ​បាល​ខេត្ត​តី​និញ​ជូន​ប័ណ្ណ​សរ​សើរ​ដល់​ គ្រួ​សារ​ខ្មែរ​គំ​រូ
ក្នុង​ការ​ផ្សព្វ​ផ្សាយ​ធា​នា​សណ្តាប់​ធ្នាប់​​សុ​វត្ថិ​ភាព​ចរា​ចរណ៍​។ 

 ពី​មុន​ស្ថាន​ភាព​ជន​រួម​ជាតិ​ខ្មែរ​បើក​បរ​ម៉ូ​តូ​តាម​ផ្លូវ​គោក​គ្មាន​ប័ណ្ណ​បើក​បរ​កើត​មាន​ជា​ញឹក​ញាប់​។ នៅ​បៅ​អេក ចំ​ណុះ​ភូមិ​ត្រឿង​អាង ឃុំត្រឿង​តី មាន​ជន​រួម​ជាតិ​ខ្មែររស់​នៅ​៦៣​គ្រួ​សារ ហើយ​ស្ទើរ​តែទាំ​ង​អស់​ស្ថិត​ក្នុង​ក្រប​ខ័ណ្ឌ​គ្រួ​សារ​ក្រី​ក្រ បាន​ជា​មា​មីង​គ្មាន​លក្ខណៈ​ទៅមជ្ឈ​មណ្ឌល​រៀន និង​ប្រ​ឡង​យក​ប័ណ្ណ​បើក​បរ។ ដើម្បី​ជួយ​មា​មីង​បើក​បរ​បាន​សុ​វត្ថិ​ភាព នគរ​បាល​ខេត្ត​តី​និញ បាន​មក​តំ​បន់​ខែ​ដូន ភូមិ​ថាញ់​ដុង ឃុំ​ថាញ់​តឹង ក្រុង​តី​និញ និង​ស្រុក​បៅ​អេក​២​លើក ដើម្បី​បើក​ថ្នាក់​រៀន​និង​ប្រ​ឡង​យក​ប័ណ្ណ​បើក​បរ​ជូន​ជន​រួម​ជាតិ​នៅ​ទី​នេះ។

ដោយ​សារ​បាន​រដ្ឋ​អំ​ណាច​គ្រប់​លំ​ដាប់​ថ្នាក់ ណែ​នាំ​ប្រ​ជា​ជន​គ្រប់​រូប នៅ​ស្រុក​បៅ​អេក​តែង​មាន​ស្មារ​តី​ប្រតិ​បត្តិ​សេច​ក្តី​កំ​ណត់​ខាង​សណ្តាប់​ធ្នាប់​សុ​វត្ថិ​ភាព​ចរា​ចរណ៍​។ លោក​ម៉ី​ស៊ីន ប្រ​ធាន​តំ​បន់​បៅ​អេក​ឲ្យ​ដឹង​៖​"ប្រ​ជាជ​ន​គ្រប់​រូប​តែង​ដាស់​តឿន​គ្នា ត្រូវ​តែ​ប្រតិ​បត្តិ​ម៉ឹង​ម៉ាត់​តាម​សេច​ក្តី​កំ​ណត់​ពេល​ចូល​រួម​ចរា​ចរណ៍ ពិ​សេស​គឺ​មិន​ត្រូវ​បើក​បរ​ពេល​សេព​គ្រឿង​ស្រ​វឹង មិន​ត្រូវ​បើក​បរ​លើស​ល្បឿន​កំ​ណត់ មិន​ដុប​៣​នាក់ ហើយ​ត្រូវ​ពាក់​មួក​ការ​ពារ​សុ​វត្ថិ​ភាព​"។​ អា​ស្រ័យ​ដោយ​មាន​ការ​ក្រើន​រំ​លឹក​ជា​ប្រ​ចាំ​របស់​លោក​ប្រ​ធាន ហេតុ​នោះ​រយៈ​ពេល​ជិ​ត​ៗ​នេះជន​រួម​ជាតិ​នៅ ទី​នេះ​គ្មាន​អ្នក​ណា​រង​គ្រោះ​ថ្នាក់​ចរា​ចរណ៍​នោះ​ទេ​។ មាន​តែ​មួយ​ករណី គឺ​លោក​អ៊ំ​ម្នាក់​អា​យុ៦​​២​ឆ្នាំ មក​ពី​បុណ្យ​ដា​ស្រ​វឹង​ស្រា​រួច​ក៏​បាន​នគរ​បាល​គម​នាគមន៍​ដុប​ទាំង​មនុស្ស​និង​ម៉ូ​តូ​ជូន​មក​ផ្ទះ​។ តាម​ប្រ​សាសន៍​របស់​លោក​ម៉ី​ស៊ីន ប្រ​ជា​ជន​គ្រប់​រូបនៅ​បៅ​អេក​យល់​ឃើញ​ដោយ​ខ្លួន​ឯង​ថា ការ​សេព​គ្រឿង​ស្រ​វឹង​គឺ​ជា​អំ​ពើ​មិន​ល្អ មនុស្ស​គ្រប់​រូប​ត្រូវ​តែ​ចៀស​វាង ដើម្បី​មិន​បង្ក​ឲ្យ​មាន​គ្រោះ​ថ្នាក់​ចរា​ចរណ៍​ដល់​ខ្លួន និង​អ្ន​ក​ដ​ទៃ។​  លោក​យ័ញ​សុើង ស​មា​ជិក​នៃ​សមា​គម​អតី​ត​យុទ្ធ​ជន និង​ជា​អ្នក​មាន​ប្រ​ជា​ប្រិយ​ភាព​ក្នុង​ជន​រួម​ជាតិ​ខ្មែរ​នៅ​ខែ​ដូន ឲ្យ​ដឹង​៖ "ក្នុង​អំ​ឡុង​២ ឆ្នាំ​កន្លង មាន​យុវ​ជន​ខ្មែរ​២​នាក់ ត្រូវ​បាត់​បង់​ជី​វិត​ដោយ​សារ​គ្រោះ​ថ្នាក់​ចរា​ចរណ៍​និង​ម្នាក់​ទៀត​រង​របូស​ធ្ងន់​។ ព្រោះ​ហេតុ​នោះ មា​មីង​នៅ​ខែ​ដូន ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃកាន់​តែ​អនុ​វត្ត​ច្បាប់​សុ​វត្ថិ​ភាព​ចរា​ចរណ៍​បាន​ល្អ ដើម្បី​រក្សា​សុ​វត្ថិ​ភាព​"។

 លោក​ម៉ី​ស៊ីន​ ប្រ​ធាន​បៅ​អេក មាន​ប្រ​សាស​ន៍៖ "ខេត្ត​តី​និញ​ក៏​មាន​ការ​ឧបត្ថម្ភ​ជា​ច្រើន​អា​ទិភា​ព​ជា​ច្រើន​សម្រាប់​ជន​រួម​ជាតិ​ខ្មែរ​ទាំង​ការ​រៀន​សូត្រ ប្រ​ឡង​និង​ផ្ដល់​ប័ណ្ណ​បើក​បរ​ម៉ូ​តូ បាន​ជា​សណ្តាប់​ធ្នាប់​សុ​វត្ថិ​ភាព ច​រា​ចរណ៍​នៅ​ភូមិ​ភាគ​បាន​ផ្លាស់​ប្តូរ​យ៉ាង​ប្រ​ត្យក្ស"៕

 

ង្វៀនខាក់ល្វឹង-វិមាន

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោក​ម៉ី​ស៊ីន​