ចំពោះមុខតម្រូវការធ្វើដំណើរតាមផ្លូវទឹកពីមួយថ្ងៃកាន់តែកើនឡើង នៅតាមភូមិភាគដែលមានព្រែកទន្លេ នគរបាលខេត្តកាម៉ាវ បានដាក់ចេញវិធានការជាច្រើន សំដៅធានាសុវត្ថិភាពចរាចរណ៍ ម្ចាស់ការបង្ការគ្រោះថ្នាក់ និងលើកកម្ពស់ស្មារតីគោរពច្បាប់របស់ប្រជាជនក្នុងរដូវវស្សាខ្យល់ព្យុះ។

កម្មាភិបាល យុទ្ធជននគរបាលចរាចរណ៍ ណែនាំពីរបៀបពាក់អាវពោងដល់
កុមារនៅលើទូកចម្លង។
ដោយកំណត់ច្បាស់ ការងារផ្សព្វផ្សាយជាភារកិច្ចស្នូលក្នុងការបង្ការពីចម្ងាយ នគរបាលខេត្តកាម៉ាវ បានបង្កើតក្រុមការងារសហការជាមួយភូមិភាគនានា ដើម្បីឃោសនាផ្សព្វផ្សាយអប់រំច្បាប់ នៅតាមកំពង់ចម្លងនិងកំពង់ផែផ្លូវទឹកក្នុងប្រទេស។ ខ្លឹមសារផ្តោតសំខាន់លើសេចក្ដីកំណត់ជាកំហិតអំពីការពាក់អាវពោង ការប្រើប្រាស់ឧបករណ៍ សង្គ្រោះអាយុជីវិត លក្ខខណ្ឌដឹកជញ្ជូនទំនិញតាមផ្លូវទឹក ព្រមទាំងព្រមានពីមូលហេតុ និងផលវិបាកនៃគ្រោះថ្នាក់ចរាចរណ៍ផ្លូវទឹក។ តាមរយៈនោះ ជួយឱ្យម្ចាស់មធ្យោបាយយល់ច្បាស់ពីការទទួលខុសត្រូវ ក្នុងការដឹកអ្នកដំណើរ ព្រមទាំងចុះបញ្ជីនិងពិនិត្យលក្ខណៈបច្ចេកទេសត្រឹមត្រូវតាមសេចក្ដីកំណត់ ដើម្បីធានាសុវត្ថិភាពសម្រាប់ខ្លួនឯងនិងអ្នកដំណើរ។ បងស្រីឡេធីប៊ិច ម្ចាស់កំពង់ចម្លង ឃុំហ្វាប៊ិញ ឱ្យដឹង៖ “កន្លងមក អាស្រ័យបាននគរបាលចរាចរណ៍ចុះមកត្រួតពិនិត្យ និងរំលឹកដាស់តឿនជារឿយៗ ទើបខ្ញុំយល់ច្បាស់ ហើយម្ចាស់ការបំពាក់សម្ភារៈធានាសុវត្ថិភាព ជូនអ្នកដំណើរ មានដូច៖ អាវពោង ឧបករណ៍អណ្ដែតលើទឹក ដំឡើងភ្លើងសញ្ញា ស្រទាប់កៅស៊ូការពារការ ទង្គិចនិងបង្គោលចងទូកពេលចូលចតកំពង់។ ឥឡូវនេះ ពេលភ្ញៀវឡើងមកទូកចម្លង ខ្ញុំតែងតែរំលឹកឱ្យពាក់អាវពោង ដើម្បីធានាសុវត្ថិភាពពេលធ្វើដំណើរ”។ ចំណែកលោក ឡេវ៉ាំងភឿក ម្ចាស់កំពង់ចម្លងនៅឃុំភឿកឡុង ឱ្យដឹង៖ “បានកម្មាភិបាល យុទ្ធជននគរបាល ចរាចរណ៍ ចុះមកដល់កំពង់ចម្លងដើម្បីផ្សព្វផ្សាយ និងណែនាំធ្វើឱ្យខ្ញុំកាន់តែយល់ច្បាស់ និងគោរពតាមសេចក្ដីកំណត់ស្តីពីសុវត្ថិភាពចរាចរណ៍យ៉ាងតឹងរ៉ឹង ព្រមទាំងបំពាក់អាវពោង និងឧបករណ៍អណ្ដែតលើទឹកបានគ្រប់សព្វ។ ពេលភ្ញៀវឡើងទូក ខ្ញុំប្រាប់ឱ្យពាក់អាវពោង និងតម្រង់ជួរគ្នាតាមលំដាប់លំដោយ ពេលចុះនិងឡើងកំពង់ ដើម្បីធានាសុវត្ថិភាព”។
គិតចាប់តាំងពីដើមឆ្នាំ ២០២៦ រហូតមកដល់ពេលនេះ នគរបាលខេត្តបានផ្សព្វផ្សាយជូនប្រជាជនជាង ៣.៥០០ នាក់ ចែកខិត្តប័ណ្ណជាង ២.៥០០ សន្លឹក ក្នុងគោលបំណងលើកកម្ពស់ស្មារតីរបស់ប្រជាជនក្នុងការការពារអាយុជីវិត សុខភាព និងទ្រព្យសម្បត្តិពេលចូលរួមចរាចរណ៍ផ្លូវទឹក។ ទន្ទឹមនឹងនោះ កងកម្លាំងសមត្ថកិច្ចបានចាត់តាំងការល្បាតជាង ១.៦០០ លើក ត្រួតពិនិត្យមធ្យោបាយផ្លូវទឹកជាង ៣.៦០០ គ្រឿង រកឃើញនិងធ្វើកំណត់ហេតុ ចាត់វិធានការលើករណីដែលល្មើសជាង ៨៦០ ករណី ព្រមទាំងពិន័យរដ្ឋបាលជាទឹកប្រាក់ជាង ៧២០ លានដុង។
លោកវរសេនីយ៍ឯក ប៊ូយទ្រុងកៀង ប្រធានការិយាល័យនគរបាលចរាចរណ៍នៃនគរបាលខេត្តកាម៉ាវ ឱ្យដឹង៖ “ការរឹតបន្ដឹងគ្រប់គ្រងការដឹកជញ្ជូន អ្នកដំណើរតាមផ្លូវទឹក មិនត្រឹមតែរួមចំណែកបង្ការគ្រោះថ្នាក់ប៉ុណ្ណោះទេ ថែមទាំងលើកកម្ពស់ស្មារតីម្ចាស់ការគោរពច្បាប់របស់ប្រជាជន និងម្ចាស់មធ្យោបាយទៀតផង រួមចំណែកធានាចរាចរណ៍ផ្លូវទឹកក្នុងរដូវវស្សាខ្យល់ព្យុះ។ ពេលខាងមុខ ដើម្បីធានាសុវត្ថិភាពចរាចរណ៍ផ្លូវទឹក ការិយាល័យនគរបាលចរាចរណ៍ បានចង្អុលការដល់បណ្តាក្រុម និងប៉ុស្តិ៍នគរបាលចរាចរណ៍ផ្លូវទឹក ឱ្យបង្កើនការល្បាត និងត្រួតពិនិត្យនៅលើខ្សែផ្លូវ ដើម្បីស្វែងរកនិងចាត់វិធានការតឹងរ៉ឹង ទាន់ពេលវេលាចំពោះរាល់ទង្វើល្មើស ក្រោមទិសស្លោក “គ្មានតំបន់ហាមឃាត់គ្មានករណីលើកលែង”។ ទន្ទឹមនឹងនោះ នឹងផ្អាកសកម្មភាពជាដាច់ខាតចំពោះកំពង់ផែ និងមធ្យោបាយណាដែលមិនធានាបទដ្ឋានសុវត្ថិ ភាព និងមិនគ្រប់លក្ខខណ្ឌដំណើរការ”៕
យ្វីអាញ - ថាច់ធី