- ដើម្បីបង្កលក្ខណៈងាយស្រួលដល់ប្រជាជននៅលើភូមិឋាន អនុវត្តសំណុំបែបបទរដ្ឋបាលក្នុងវិស័យអត្តសញ្ញាណប័ណ្ណ និងអត្តសញ្ញាណអេឡិចត្រូនិក ការិយាល័យនគរបាលគ្រប់គ្រងរដ្ឋបាល អំពីសន្តិសុខសង្គម នគរបាលទីក្រុងកឹងធើ បានចាត់តាំងទទួលយកឯកសារធ្វើអត្តសញ្ញាណប័ណ្ណ និងគណនីអត្តសញ្ញាណអេឡិចត្រូនិកកម្រិត២ នៅក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីវៀតណាម ប៊ិញ ង៉ ឆ្នាំ ២០២៦។

ការិយាល័យនគរបាលគ្រប់គ្រងរដ្ឋបាល អំពីសន្តិសុខសង្គម នគរបាលទីក្រុងកឹងធើ ទទួលយកឯកសាររបស់ប្រជាជនដែលធ្វើអត្តសញ្ញាណប័ណ្ណ។
តាមរយៈនោះ ពេលវេលាទទួលឯកសារ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីស្នាក់ការការិយាល័យនគរបាលគ្រប់គ្រងរដ្ឋបាល អំពីសន្តិសុខសង្គម អាសយដ្ឋានលេខ ៩B វិថីត្រឹងភូ សង្កាត់កៃខេ ទីក្រុងកឹងធើ។ ម៉ោងធ្វើការ៖ ពេលព្រឹកចាប់ពីម៉ោង ៧ ដល់ម៉ោង ១១; ពេលរសៀល ចាប់ពីម៉ោង ១៣ ដល់ម៉ោង ១៧។
ការិយាល័យនគរបាលគ្រប់គ្រងរដ្ឋបាល អំពីសន្តិសុខសង្គម សូមអំពាវនាវដល់ពលរដ្ឋ អង្គការនិងអាជីវកម្មដែលមានតម្រូវការ សូមរៀបចំពេលវេលា មកធ្វើសំណុំបែបបទតាមពេលវេលា និងទីតាំងដែលបានជូនដំណឹង ដើម្បីធានាការទទួលយកនិងដោះស្រាយឯកសារ បានប្រព្រឹត្តទៅយ៉ាងឆាប់រហ័ស ងាយស្រួលនិងមានប្រសិទ្ធភាព។
តាមការបញ្ជាក់របស់នគរបាលទីក្រុងកឹងធើ ការរៀបចំទទួលយកឯកសារធ្វើអត្តសញ្ញាណប័ណ្ណ និងគណនីអត្តសញ្ញាណអេឡិចត្រូនិកកម្រិត២ នៅក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីវៀតណាម សំដៅបម្រើទាន់ពេលវេលាតាមតម្រូវការរបស់ពលរដ្ឋ ពិសេសអ្នកដែលទៅធ្វើការស្រុកឆ្ងាយ អាចបំពេញបែបបទធ្វើអត្តសញ្ញាណប័ណ្ណនិងអត្តសញ្ញាណអេឡិចត្រូនិក បានរួចរាល់មុនពេលត្រឡប់ទៅសិក្សា ទៅធ្វើការនិងផលិត។ ទន្ទឹមនឹងនោះ នឹងបន្ថយស្ថានភាពផ្តុំមនុស្សច្រើនកុះករ និងការកកស្ទះក្នុងការទទួលនិងដោះស្រាយបែបបទរដ្ឋបាលនៅបណ្តាថ្ងៃក្រោយពីបុណ្យចូលឆ្នាំថ្មីវៀតណាម…៕
ប្រភព៖ baocantho.com.vn - ពេជ្រសឿន