បញ្ជាការដ្ឋានប៉ូលិសសមុទ្រតំបន់៤ ទើបសហការជាមួយនឹងគណៈប្រជាចលនានៃគណៈកម្មាធិការបក្សខេត្តគៀងយ៉ាង និងគណៈកម្មាធិការប្រជាជនស្រុកហងដឹក រៀបចំកិច្ចប្រជុំផ្សព្វផ្សាយអំពីច្បាប់ប៉ូលិសសមុទ្រនិងទប់ស្កាត់ ការទាញយកផលសមុទ្រខុសច្បាប់ មិនរាយការណ៍និងត្រូវតាមការកំណត់ (IUU) ដល់កម្មាភិបាលនិងប្រជាជនលើភូមិសាស្ត្រស្រុកហងដឹក។
កម្មាភិបាលនៃបញ្ជាការដ្ឋានប៉ូលិសសមុទ្រតំបន់៤ ចែកខិត្តប័ណ្ណផ្សព្វផ្សាយពីការទប់ស្កាត់ទាញយកផលសមុទ្រខុសច្បាប់ជូននេសាទករនៅស្រុកហងដឹក។
ខ្លឹមសារផ្សព្វផ្សាយសំដៅលើកកម្ពស់ចំណេះដឹងអំពីអធិបតេយ្យនៃសមុទ្រ កោះ ការទំនួលខុសត្រូវរបស់គណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់ រដ្ឋអំណាចនិងប្រជាជនក្នុងកិច្ចសហការ រួមជាមួយកម្មាភិបាល យុទ្ធជននៃបញ្ជាការដ្ឋានប៉ូលិសសមុទ្រតំបន់៤ អនុវត្តភារកិច្ចគ្រប់គ្រងការពារអធិបតេយ្យសមុទ្រ កោះនិងការអនុវត្តច្បាប់លើផ្ទៃសមុទ្រ។ ព្រមទាំងពង្រឹងមនោសញ្ចេតនាសាមគ្គីភាពរវាងកងទ័ពនិងប្រជាជន រួមចំណែកកសាងជំហរការពារប្រទេសទូទាំងប្រជាជន និងជំហរសន្តិសុខប្រជាជនលើផ្ទៃសមុទ្ររឹងមាំ ការពារអធិបតេយ្យតំបន់សមុទ្រ កោះនិរតីទិសនៃមាតុភូមិ៕
យោង៖ កាសែតគៀងយ៉ាង-មុនី