នគរបាលខេត្តបាកលីវ បានសហការជាមួយ រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ ជំរុញខ្លាំងក្លាការ ផ្សព្វផ្សាយ ចលនាជនរួមជាតិខ្មែរក្នុងខេត្ត សកម្មចូលរួមចលនាទូទាំងប្រជាជនការពារសន្តិសុខមាតុភូមិ។ ផ្តើមពីនោះ ចលនានេះបានរីកដុះដាល ដោយមានទម្រង់ល្អៗ ច្នៃប្រតិដ្ឋជាច្រើន រួមចំណែករក្សាសន្តិសុខ សណ្តាប់ធ្នាប់នៅតំបន់ជនបទ។
ក្លឹប៣សកម្មក្នុងជនរួមជាតិខ្មែរ ត្រូវបានឧត្តមសេនីយ៍ទោ ឡេក្វឹកហ៊ុង អនុរដ្ឋមន្ត្រីក្រសួងនគរបាលមកសួរសុខទុក្ខនិងជូនអំណោយ។
ទូទាំងខេត្តបាកលីវ មានជាង៥០ក្រុម ដោយមានសមាជិកជាជនជាតិខ្មែរជាង៧.២៥០នាក់។ ឆ្លងតាមរយៈនោះ កម្លាំងនគរបាលរួមជាមួយរដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ បានតែងតាំងអ្នកមានប្រជាប្រិយធ្វើជាប្រធានក្រុមស្វ័យគ្រប់គ្រងវង្សត្រកូល ដើម្បីពង្រីកតួនាទីក្នុងការផ្សព្វផ្សាយចលនា; ចូលរួមសម្របសម្រួល ដោះស្រាយបានទាន់ពេលរាល់ការវិវាទក្នុងផ្ទៃក្នុងប្រជាជន ផ្អែកលើស្មារតីសាមគ្គីជួយគ្នាទៅវិញទៅមកក្នុងជីវភាព។ រៀងរាល់ខែ សមាជិកក្នុងវង្សត្រកូលមកជួបជុំគ្នាក្នុងវត្ត ឬអគារវប្បធម៌ភូមិ ដើម្បីប្រជុំឃោសនា ផ្សព្វផ្សាយអប់រំច្បាប់; ចលនា សមាជិកក្នុងវង្សត្រកូលអនុវត្តល្អគោលការណ៍ គោលមាគ៌ារបស់បក្ស គោលនយោបាយច្បាប់របស់រដ្ឋ អប់រំកូនចៅចៀសឆ្ងាយពីបាបគ្រោះសង្គម ចុះឈ្មោះគ្រួសារមិនប្រព្រឹត្តល្មើសច្បាប់។ល។ លោកឡឹមង៉ុកតាយ ប្រធានក្រុមស្វ័យគ្រប់គ្រងវង្សត្រកូលឡឹម ឱ្យដឹង៖ “ទូទាំងឃុំវិញត្រាច់ដុង ក្រុងបាកលីវ រួមមាន៤ត្រកូល គឺ៖ ត្រកូលសើុងត្រកូលថាច់ ត្រកូលត្រឹងនិងត្រកូលឡឹម ដោយមាន៧៧គ្រួសារចូលរួម។ ម្យ៉ាងទៀត ប្រធានក្រុមស្វ័យគ្រប់គ្រងវង្សត្រកូល ក៏ជាគណៈកម្មការវត្តគម្ភីរសាគរព្រែកជ្រៅ ម្ល៉ោះហើយតែងបានមាមីងខ្មែរទំនុកចិត្ត។ ប្រធានក្រុមស្វ័យគ្រប់គ្រងគ្រប់រូបចូលរួមវគ្គឃោសនាផ្សព្វផ្សាយអប់រំច្បាប់ដែលខេត្តរៀបចំ ហេតុនោះ យល់ច្បាស់ពីច្បាប់រដ្ឋនិងច្បាប់សាសនា។ អាស្រ័យហេតុនោះ ងាយស្រួលផ្សព្វផ្សាយ ចលនាមាមីងខ្មែរអនុវត្តល្អនូវបទប្បញ្ញត្តិនៃច្បាប់ មិនញញើតក្នុងការបរិហារឧក្រិដ្ឋកម្ម បង្កើនការប្រុងប្រយ័ត្នចំពោះឧបាយកលរបស់ជនទុច្ចរិត៘ រួមចំណែករក្សាភាពសុខសាន្តភូមិស្រុក”។ ទន្ទឹមនឹងនោះ សមាជិកម្នាក់ៗក្នុងក្រុមស្វ័យគ្រប់គ្រងវង្សត្រកូល ថែមទាំងចូលរួមកងប្រជាស្វ័យត្រាណនៅភូមិស្រុក និងចូលរួមជាមួយកម្លាំងនគរបាល ដើរល្បាតតាមដងផ្លូវនៅតំបន់ជនបទ ដើម្បីរក្សាសន្តិសុខសណ្តាប់ធ្នាប់ទៀតផង។ ព្រះឧបជ្ឈាយ៍ យឿងក្វឹង ព្រះចៅអធិការវត្តព្រែកជ្រៅ មានថេរដីកា៖ “ប្រការដែលល្អក្នុងទម្រង់ក្រុមស្វ័យគ្រប់គ្រងវង្សត្រកូល គឺជួយកម្លាំងសមត្ថកិច្ចប្រទះឃើញនូវមុខសញ្ញាអាក្រក់ក្នុងសង្គម ដោះស្រាយនូវវិវាទក្នុងវង្សត្រកូលអប់រំកូនចៅក្នុងវង្សត្រកូលអនុវត្តតាមបទប្បញ្ញត្តិនៃច្បាប់៘
ក្លឹប៣សកម្មក្នុងជនរួមជាតិខ្មែរ (ហៅកាត់ ថាក្លឹប) នៅឃុំហ៊ឹងហោយ ស្រុកវិញឡើយ ក៏សកម្មភាពមានប្រសិទ្ធភាពនិងកំពុងរីកលូតលាស់ រួមចំណែកដ៏ធំក្នុងការរក្សាសន្តិសុខសណ្តាប់ធ្នាប់ភូមិស្រុកផងដែរ។ តាមប្រសាសន៍លោក ង្វៀងហ្វាងអែមប្រធានគណៈកម្មាធិការប្រជាជនឃុំហ៊ឹងហោយ ប្រធានគណៈចង្អុលការក្លឹប មកទល់ពេលនេះ ក្លឹបបង្កើតបានជាង១០ឆ្នាំហើយ មានសមាជិក៣៥នាក់ សុទ្ធតែជាអ្នកមានប្រជាប្រិយ ម្ល៉ោះហើយមានប្រសិទ្ធភាពខ្ពស់ក្នុងការរក្សាសន្តិសុខសណ្តាប់ធ្នាប់។ ពេលប្រជុំរៀងរាល់ខែ ឬរៀងរាល់ត្រីមាស កម្លាំងនគរបាលឃុំ តែងចូលរួមផ្សព្វផ្សាយពីគោលការណ៍គោល មាគ៌ារបស់បក្ស គោលនយោបាយច្បាប់របស់រដ្ឋ; ជូនដំណឹងដល់សមាជិកពីឧបាយកលធ្វើសកម្មភាពរបស់ឧក្រិដ្ឋជន ដើម្បីមាមីងខ្មែរប្រុងប្រយ័ត្ន មិនស្តាប់តាមសម្ដីអានុភាពពីខាងក្រៅ ដែលឆ្លៀតយកបញ្ហាជនជាតិ សាសនា បំបែកបបាក់ធ្លុងមហាសាមគ្គីជនជាតិ; ចលនាមាមីងខ្មែរចូលរួមបរិហារឧក្រិដ្ឋកម្ម ដើម្បីរក្សាសន្តិសុខសណ្តាប់ធ្នាប់ភូមិស្រុក។ លោកថាច់សល់ ប្រធានក្លឹប ឱ្យដឹង៖ “ខ្ញុំជាអ្នកមានប្រជាប្រិយ ធ្លាប់បួសរៀន ម្ល៉ោះហើយមានការយល់ដឹងពីច្បាប់រដ្ឋនិងធម៌អាថ៌ ហេតុនោះ ជាគំរូឈានមុខក្នុងរាល់សកម្មភាព។ ពេលដឹង ថា មានអ្នកបង្កអុកឡុក ធ្វើឱ្យខូចសណ្តាប់ធ្នាប់ឬទាស់ទែងក្នុងវង្សត្រកូល គឺខ្ញុំរួមជាមួយប្រធានក្រុមវង្សត្រកូលទៅដល់ផ្ទះក្រើនរំលឹក ដើម្បីឱ្យគាត់យល់រស់នៅចុះសម្រុងគ្នា”។ ព្រះតេជព្រះគុណ តាំងសាវង្ស ព្រះចៅអធិការវត្តខ្វែងបបែលចាស់ មានថេរដីកា៖ “សកម្មភាពរបស់ក្លឹបពិតជាមានអត្ថន័យក្នុងការរក្សាសន្តិសុខសណ្តាប់ធ្នាប់នៅតំបន់ជនរួមជាតិខ្មែរមែន។ ឆ្លងតាមរយៈនោះ ក្លឹបជួយមាមីងពុទ្ធបរិស័ទខ្មែរយល់ដឹងពីច្បាប់ ដើម្បីអប់រំកូនចៅ; ដោះស្រាយទាន់ពេលនូវវិវាទក្នុងវង្សត្រកូលដែលកើតឡើងថ្មីៗ ញ្ុាំងឱ្យមានការចុះសម្រុងគ្នា ផ្សារភ្ជាប់មនោសញ្ចេតនាភូមិផងរបងជាមួយ។ ជាពិសេស ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី សមាជិកម្នាក់ៗក្នុងក្លឹបនិងកងកម្លាំងនគរបាលតែងចូលរួមយាម ការពារសន្តិសុខ ដើម្បីធានាសុវត្ថិភាពជូនមាមីងពុទ្ធបរិស័ទទៅវត្តធ្វើបុណ្យសុន្ទរ៍ទាន ចូលរួមសកម្មភាពវប្បធម៌ កីឡានិងជំនឿសាសនាជាដើម”។
តាមប្រសាសន៍វរសេនីយ៍ឯក ឡេថាញហ៊ុង នាយករងនគរបាលខេត្តបាកលីវ ប្រការដែលល្អរបស់ក្លឹបនិងក្រុមស្វ័យគ្រប់គ្រងវង្សត្រកូល នោះគឺការតែងតាំងអ្នកមានប្រជាប្រិយ ធ្វើជាប្រធានក្លឹប ប្រធានក្រុមស្វ័យគ្រប់គ្រង វង្សត្រកូល ម្ល៉ោះហើយទម្រង់ពង្រីកបានប្រសិទ្ធភាពខ្ពស់ បង្កឱ្យមានការរីកសាយភាយ ហើយត្រូវបានជនរួមជាតិខ្មែរសកម្មគាំទ្រ រួមចំណែកយ៉ាងធំធេងក្នុងការធានាសន្តិសុខសណ្តាប់ធ្នាប់នៅតំបន់ជនបទ៕
យ្វីអាញ- លីសៀ
ចែករំលែកអត្ថបទ |
|
អគ្គនិពន្ធនាយក: ត្រឿងវ៉ាំងច្វៀន អគ្គនិពន្ធនាយករងទទួលបន្ទុកភាសាខ្មែរ: ង្វៀងថាញត្វឹង
លិខិតអនុញាតលេខ៧៨៩/GP-BTTTT អាស្រ័យក្រសួងពត៌មាននិងសារគមនាគមន៍ផ្តល់ថ្ងៃទី០២-១២-២០២១។លេខ២៤ ត្រឹងវ៉ាំងហ្វាយ ទីក្រុងកឹងធើ - ទូរស័ព្ទ: (០២៩២) ៣៨៣០០៩៨
ទូរសារ: (០២៩២) ៣៨៣០៥៦១។ អ៊ីម៉ែល: toasoan@baocantho.com.vn
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : quangcao@baocantho.com.vn
សរសេរច្បាស់ប្រភព"សារព័ត៌មានអេឡិចត្រូនិកកឹងធើ" នៅពេលផ្សាយបន្តពីwebsite នេះ។