ចលនាទូទាំងប្រជាជនការពារសន្តិសុខមាតុភូមិ ត្រូវបាននគរបាលខេត្តសុកត្រាំងផ្សព្វផ្សាយយ៉ាងសកម្ម ដូច្នេះ បានលេចឡើងនូវទម្រង់ថ្មីៗជាច្រើនមានប្រសិទ្ធភាព រួមចំណែករក្សាសន្តិសុខសណ្តាប់ធ្នាប់នៅមូលដ្ឋាន។
នគរបាលខេត្តសុកត្រាំង ជូនប័ណ្ណសរសើរដល់សមូហភាពនិងបុគ្គលដែលសម្រេចបានស្នាដៃឆ្នើមក្នុងចលនាទូទាំងប្រជាជនការពារសន្តិសុខមាតុភូមិ។
ឆ្នាំ២០២៣ ការងារធានាសន្តិសុខនយោបាយ ត្រូវបាននគរបាលខេត្តសុកត្រាំង ផ្សព្វផ្សាយអនុវត្តយ៉ាងហ្មឹងហ្មាត់ ម្ចាស់ការលើគ្រប់វិស័យនិងភូមិសាស្ត្រ; ការបង្ការ ប្រឆាំងបទល្មើស ត្រូវបានយកចិត្តទុកដាក់ដឹកនាំ ចង្អុលការយ៉ាងដិតដល់ ម៉្លោះហើយស្ថានភាពបទល្មើសលើភូមិសាស្ត្រត្រូវបានទប់ស្កាត់ បង្ក្រាបទាន់ពេល។ កម្លាំងនគរបាលទូទាំងខេតុ្តបានធ្វើការសើុបអង្កេតរកឃើញបទល្មើស៦២៧/៧៦៨ករណីខាងសន្តិសុខសណ្តាប់ធ្នាប់ ចាប់ឃាត់ខ្លួនមុខសញ្ញាជាង១.០០០នាក់; ចាប់ឃាត់ខ្លួននិងចលនាមុខសញ្ញាចេញសារភាពកំហុស ចាប់ឃាត់ខ្លួនមុខសញ្ញាដែលមានដីកាតាមចាប់ខ្លួន៥៧នាក់; ជួយចាប់ឃាត់ខ្លួនមុខសញ្ញាដែលមានដីកាតាមចាប់ខ្លួន១៦នាក់ប្រគល់ទៅឱ្យនគរបាលខេត្ត ក្រុងផ្សេងៗ ធ្វើការចុះបញ្ជីនិងដោះស្រាយករណីថ្កោលទោស រាយការណ៍ពីបទល្មើសចំនួន១.៩៧៤ ដំណឹង។ល។
ទន្ទឹមនឹងនោះ ចលនាទូទាំងប្រជាជនការពារសន្តិសុខមាតុភូមិ ចាប់ពីថ្នាក់ខេត្តដល់មូលដ្ឋានត្រូវបានជំរុញមាំនិងមានជំហានអភិវឌ្ឍយ៉ាងខ្លាំងក្លា ដោយមានខ្លឹមសារនិងទម្រង់រូបភាពសម្បូរបែប កៀរគរប្រភពកម្លាំងទូទាំងប្រជាជនចូលរួមរក្សាសន្តិសុខនយោបាយនិងបង្ការ ប្រឆាំងបទល្មើសគ្រប់ប្រភេទ លុបបំបាត់បាបគ្រោះសង្គម ធានាសន្តិសុខសណ្តាប់ធ្នាប់ បម្រើការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅមូលដ្ឋាន។ បច្ចុប្បន្ន ទូទាំងខេត្តរក្សាទម្រង់ធានាសន្តិសុខសណ្តាប់ធ្នាប់ចំនួន៦៤ប្រភេទ ត្រូវបានផ្សព្វផ្សាយនៅទីតាំងចំនួន៦៤៩កន្លែង ក្នុងនោះ មានទម្រង់លេចធ្លោចំនួន៨ ត្រូវបានក្រសួងនគរបាលទទួលស្គាល់។ ព្រះតេជព្រះគុណ លីមិញឌឹក ព្រះចៅអធិការវត្តសំរោង ក្រុងសុកត្រាំង មានថេរដីកា៖ “ពេលមាមីងពុទ្ធបរិស័ទខ្មែរជ្រាបច្បាប់ ក៏ខ្នះខ្នែងចូលរួមទម្រង់ “ព្រះសង្ឃនិងពុទ្ធបរិស័ទចូលរួមបង្ការប្រឆាំងបទល្មើស បាបគ្រោះសង្គម” ដូច្នេះ ឃើញថាស្ថានភាពសន្តិសុខសណ្តាប់ធ្នាប់ក្នុងវត្តត្រូវបានធានា ភ្ញៀវទេសចរនិងមាមីងពុទ្ធបរិស័ទស្ងប់ចិត្តមកវត្តធ្វើបុណ្យសុន្ទរ៍ទាន កម្សាន្តសប្បាយ។ ពេលទេសនាម្តងៗ អាត្មាភាពតែងលើកឡើង ពីប្រការល្អៗនិងទង្វើមានអត្ថន័យដល់មាមីងពុទ្ធបរិស័ទ ចលនាមាមីងពុទ្ធបរិស័ទរក្សាភាពសាមគ្គី រស់នៅនិងធ្វើការត្រឹមត្រូវតាមច្បាប់ រួមជាមួយនឹងរដ្ឋអំណាចកសាងភូមិស្រុកសុខសាន្ត”។
យោងតាមប្រសាសន៍លោកវរសេនីយ៍ឯក ប៊ូយក្វឹកខាញ់ នាយកនគរបាលខេត្តសុកត្រាំង ឆ្នាំកន្លង ចលនាទូទាំងប្រជាជនការពារសន្តិសុខមាតុភូមិ មានជំហានអភិវឌ្ឍ និងស៊ីជម្រៅ បំផុតគឺការណែនាំកសាងទម្រង់ថ្មីនិងពង្រីកវិសាលភាពទម្រង់ដែលមានប្រសិទ្ធភាព។ ឆ្នាំ ២០២៣ ទម្រង់ “សហជីពម៉ូតូចូលរួមបង្ការ ប្រឆាំងបទល្មើស” នៅសង្កាត់ទី១ ទីរួមខេត្តវិញចូវ ពង្រីកបានប្រសិទ្ធភាពខ្លាំង ត្រូវបានក្រសួងនគរបាលពង្រីកវិសាលភាពទូទាំងប្រទេស។ ឆ្នាំ២០២៤ នគរបាលខេត្តបានកំណត់ពាក្យស្លោកសកម្មភាពថា “កសាងកងកម្លាំងនគរបាលខេត្តសុកត្រាំងស្អាតស្អំ រឹងមាំ រៀបរយ ជំនាញនិងទំនើប”។ តាមរយៈនោះ នគរបាលខេត្តនឹងផ្តុំកម្លាំងអនុវត្តវិធានការទម្លុះទម្លាយចំនួន៥ ភារកិច្ចសំខាន់ៗចំនួន៩ ដើម្បីអនុវត្តសម្រេចល្អភារកិច្ចនយោបាយដែលបានដាក់ចេញ”៕
យ្វីអាញ-មុនី